3 days ago
តើនរណាខ្លះអាចបញ្ជូនច្បាប់ដែលអនុម័តរួច ទៅក្រុមប្រឹក្សាធម្មនុញ្ញ មុនច្បាប់នោះប្រកាសឲ្យប្រើ?
🔹️មានព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា តំណាងរាស្រ្ត ១/១០ ប្រធានព្រឹទ្ធសភា ឬ សមាជិកព្រឹទ្ធសភា ១/៤ ត្រូវសំរេចក្នុងរយៈពេល ៣០ ថ្ងៃយ៉ាងយូរ។

8 days ago
ដើម្បីទាញយករ៉ែមកប្រើប្រាស់ គេប្រើវិធីអ្វីខ្លះ?
🔹️ដើម្បីទាញយករ៉ែ គេប្រើវិធី ២ យ៉ាង គឺ៖
· ការបូមយករ៉ែ៖ គឺជាវិធីទាញយករ៉ែលើផ្ទៃដី ដូចជា ខ្សាច់ ក្រួស និង កំណប់រ៉ែផ្សេងទៀត ដែលនៅបាតទន្លេ ឬ សមុទ្រ ដោយប្រើប្រដាប់ចូកពិសេសម៉្យាង។
· ការជីកយករ៉ែ៖ មានបួនប្រភេទ ការជីកយកដោយចំហ ការចូកយកដោយផ្ទាល់ ការជីកយករ៉ែផ្តេក និង ការជីករយករ៉ែបញ្ឈរ។

13 days ago
ក្នុងនាមយើងលជាកូនខ្មែរ អ្នកសិក្សាស្រាវជ្រាវ បញ្ញាវ័ន្ត គ្រូបង្រៀន និង អ្នកដែលរស់នៅលើទឹកដីនៃកម្ពុជា តើការស្រុតចុះនៃតម្លៃមនុស្សនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្នវាបណ្តាលមកពីកត្តាអ្វីខ្លះ? ចូរបកស្រាយពន្យល់?
🔹️តម្លៃ គឺជាអ្វីៗដែលល្អ ជាទីពេញចិត្ត ជាទីស្រឡាញ់និងជាទីប្រាថ្នារបស់មនុស្ស។ មនុស្ស គឺជាសត្វដែលមានវិចារណញាណ និង ជាទីប្រាថ្នារបស់មនុស្ស។ មនុស្ស គឺជាសត្វដែលមានវិចារណញាណមានមនោសញ្ចេតនា មានប្រវត្តិសាស្រ្ត និង មានការរស់នៅជាលក្ខណៈសង្គម។ ការស្រុតចុះតម្លៃមនុស្សនៅក្នុងសង្គមកម្ពុជា វាបណ្តាលមកពីកត្តាមួយចំនួន ដូចខាងក្រោម៖
· ការកាប់សម្លាប់មនុស្ស ដូចជា សម្លាប់ដោយការលួច ការប្លន់ ស៊ីផឹក ជម្លោះបន្តិចបន្តួចនៅក្នុងគ្រួសារ សេចក្តីច្រណែនឈ្នានីស តាមការប៉ះទង្គិចគ្នាបន្តិចបន្តួច ការរាំធុងបាស រំាតាមរង្គសាល ក្លឹបកម្សាន្ត និង សម្លាប់ដោយការចាប់រំលោភ។
· ការចាប់រំលោភស្រ្តីភេទ ដូចជា ឪពុករំលោភកូន បងរំលោភប្អូន កុមារារំលោភកុមារី និង មនុស្សចាស់រំលោភកូនក្មេង ជាដើម។
· ការជេរប្រមាថតាមសង្គ្រាមប៉ាការ អនាធិបតេយ្យក្នុងអក្ខារាវិរុទ្ធ ឃ្លាប្រយោគ និង អនាធិបតេយ្យក្នុងការបន្ទាបបន្ថោកតម្លៃមនុស្ស។
· ការជួញដូរមនុស្ស និង សរីរាង្គរបស់មនុស្ស ដូចជា ការចាប់ស្រ្តីពីជនបទមកលក់នៅទីក្រុង ការចាប់ស្រ្តីទៅលក់នៅឯបរទេស ការយកស្រ្តីទៅរស់នៅបរទេស ជាដើម។
· ការចាប់មនុស្សជម្រិតយកប្រាក់
· ការបាញ់កាំភ្លើងឥតគោរពសណ្តាប់ធ្នាប់
· ការបាត់ជំនឿលើសង្គម និង ខ្លួនឯង
· ការជួញដូរគ្រឿងញៀន
· អាជិវកម្មផ្តាច់មុខ
· ការរំលោភបំពានដីធ្លី
· ពុករលួយ បក្សពួកនិយម ស៊ីសំណូកសូកប៉ាន់
· ស្រីញី អូនបង ប្រុសឈ្មោល ខុសទំនង
· សម្ភារៈនិយម...។

15 days ago
តើសម្បទានអ្វីខ្លះ ដែលមិនស្ថិតនៅក្រោមបទបញ្ញាត្តិនៃច្បាប់ភូមិបាល?
🔹️សម្បទាន ដែលមិនស្ថិតនៅក្រោមបទបញ្ញាត្តិនៃច្បាប់ភូមិបាល មាន៖
· សម្បទានរ៉ែ
· សម្បទានកំពង់ផែ
· សម្បទានព្រលានយន្តហោះ
· សម្បទានរៀបចំតំបន់់ឧស្សាហកម្ម
· សម្បទាននេសាទ

24 days ago
តើការវិភាគបរិយាកាសបន្តបន្ទាប់មានប៉ុន្មាន? អ្វីខ្លះ?
🔹️ការវិភាគបរិយាកាសបន្តបន្ទាប់ មាន ៥ គឺ៖
• ត្រូវប្រមើលមើលគ្រប់ផ្នែកនៃបរិយាកាស និង ត្រូវបង្កើតគំនិតដែលផ្តោតទៅលើ៖
- ការអភិវឌ្ឍ
- ការកើតឡើងថ្មី
- ពាក្យចរចាមអារាម
• កំណត់និងជ្រើសរើសអថេរសំខាន់ៗ សម្រាប់ការសិក្សាបន្ត។
• ប្រមូលព័ត៌មានអថេរ ដែលបានជ្រើសរើសរួច ឬ បង្កើតនិង រៀបចំការប្រែប្រួល។
• ប៉ាន់ប្រមាណលើការប្រែប្រួល ចំពោះអថេរដែលបានជ្រើសរើសរួច។
• កំណត់ការឆ្លើយតប សម្របទៅនឹងការសំខាន់ៗ។

1 month ago
លំនឹកចែកចេញជាប៉ុន្មានគឺអ្វីខ្លះ?
◈ លំនឹកចែកចេញជាពីរ គឺលំនឹកទំលាប់ និងលំនឹកសុទ្ធសាធ។
· លំនឹកទំលាប់ គឺជាការនឹកផ្ទួនៗ ដើម្បីអោយចាំនូវប្រត្តិការណ៍មួយ។ ដូចនេះ វាកើតឡើងពីការស្ទួនញយៗ ក្នុងលំនឹក។
· លំនឹកសុទ្ធសាធ គឺជាការផ្តិតរូបភាព ឬ ប្រតិបត្តិការណ៍ អោយជាប់ជាប្រចាំនៅក្នុងចិត្តគំនិត ដោយមិនប្រើការស្ទួនញយៗឡើយ។

ដូចម្តេចដែលហៅថា រូបភាព?
◈ រូបភាព ជាលំនឹកគិតនៃចិត្តទៅរកវត្ថុមួយ ដែលសរីរាង្គឥន្ទ្រីយារម្មណ៍ មិនបានជួបប្រទះក្នុងពេលបច្ចុប្បន្ន។

ហេតុដូចម្ដេចបានជាមានការបង្កើត “ក្រុមប្រឹក្សារាជានុសិទ្ធិ” ក្រុមប្រឹក្សានេះមានតូនាទីដូចម្ដេចខ្លះ?
◈ បានជាមានការបង្កើតក្រុមប្រឹក្សារាជានុសិទ្ធិដោយសារក្រុមប្រឹក្សារាជសម្បត្តិ មិនអាចជ្រើសរើសបេក្ខជនណាមួយ អោយឡើងសោយរាជ្យ ជាព្រះមហាក្សត្រថ្មីបាន។ ក្រុមប្រឹក្សានេះ មានតូនាទីបំពេញការងារ ជាព្រះមហាក្សត្របណ្ដោះអាសន្ន។

ចូរឱ្យនិយមន័យបញ្ញា។
◈អ្នកប្រាជ្ញមួយចំនួនបានឱ្យនិយមន័យបញ្ញា ដូចតទៅ៖
· លោកក្លាប៉ា៖ បញ្ញា គឺជាសម្បទាដែលអាចសម្រប ទៅនឹងស្ថានការណ៍ថ្មី។
· លោកដឺឡាក្រ័រ៖ បញ្ញា ជាសិល្បៈសម្រាប់បង្កើតប្រព័ន្ធអរូបីកម្ម នៅចំពោះមុខស្ថានភាពមួយ ហើយបញ្ចូលប្រព័ន្ធអរូបីយទាំងនោះ ទៅក្នុងស្ថានភាពរូបីយមួយ។
· លោកហាកម៉ាន់៖ បញ្ញា ជាអនុគមន៍សម្របមធ្យោបាយ និងគោលដៅ។
· លោកប៊ែរសុន៖ បញ្ញា ជាសតិសម្រាប់កសាងគ្រឿងប្រដាប់ផ្សេងៗ។
· លោកដេកាត និង វ៉ុលទែរ៖ បញ្ញា ជាឧបករណ៍សកលសម្រាប់ដោះស្រាយបញ្ហាថ្មីៗ ដែលស្របទៅនឹងលក្ខខណ្ឌនៃជីវិត។
· លោកកូល័រ៖ បញ្ញា ជាអព្ភន្តរញាណភ្លាមៗ។
· តាមទ្រឹស្ដីពុទ្ធសាសនា៖ បញ្ញា ជាប្រទីបសម្រាប់បំភ្លឺសត្វលោក ទៅរកសេចក្ដីសុខ។ អ្នកមានសតិបញ្ញាស្គាល់ហេតុនៃទុក្ខ និង ស្គាល់ផ្លូវរំលត់ទុក្ខ។

10 months ago
តើក្រុមប្រឹក្សាធម្មនុញ្ញបង្កើតឡើង និង បញ្ចប់យ៉ាងដូចដូចម្តេច?
◈ សមាជិកមានចំនួន ៩ រូប សំរាប់អាណត្តិ ៩ ឆ្នាំ ដែលជ្រើសតាំងដោយព្រះមហាក្សត្រចំនួន ៣ រូប ដោយរដ្ឋសភាចំនួន ៣ រូប និង ដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន ៣ រូប ដែលសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ១/៣ ត្រូវផ្លាស់ថ្មីក្នុងរយៈពេល ៣ ឆ្នាំម្តងៗ។
✧ សមាជិកជាឥស្សរជនជ្រើសរើស មានសញ្ញាប័ត្រចាប់ពីឧត្តមសិក្សាផ្នែកច្បាប់ រដ្ឋបាល កាទូត សេដ្ឋកិច្ច មានពិសោធន៍ការងារ។ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ជ្រើសតាំងឡើងដោយសមាជិកទាំងមូល។ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសំលេងឧត្តមានុភាពសំរេចក្នុងករណីសំលេងស្មើគ្នា។

តើការប្រើប្រាស់រ៉ែមានលក្ខណៈដូចគ្នាឬទេ? ហើយក្រុមប្រទេសណាប្រើប្រាស់រ៉ែច្រើនជាងគេ?
◈ ការប្រើប្រាស់រ៉ែ មានលក្ខណៈខុសប្លែកគ្នាទៅតាមប្រទេសនីមួយៗ និង អាស្រ័យលើលក្ខណៈរបស់វា។ ប្រទេសអភិវឌ្ឃ ប្រើប្រាស់រ៉ែយ៉ាងច្រើនលើសលប់។

ដូចម្តេចដែលហៅថារបបម៉ៅការ?
◈ អ្នកជាប់ពន្ធតាមរបបម៉ៅការ គឺជាអ្នកជាប់ពន្ធតូច ដែលស្ថិតនៅក្រោមកំរិតអប្បបរមា ដែលត្រូវចុះបញ្ជីរជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស និង ត្រូវបានកំណត់ឲ្យបង់ប្រាក់ពន្ធក្នុងរយៈពេលកំណត់ណាមួយ បីខែ ឬ ប្រាំខែនៃឆ្នាំប្រតិទិន។ នៅក្នុងរបបនេះ មានសហគ្រាសតាមរបបម៉ៅការប្រមាណ ១៥% នៃចំណូលពន្ធដែលអគ្គនាយកដ្ឋានពន្ធដារ រៀបចំមូលដ្ឋានត្រូវបង់ពន្ធស្របតាមបញ្ជីទាំងឡាយ ដែលប្រគល់មកដោយការប៉ាន់ប្រមាណ ជាក់ស្តែងណាស់ ដែលថាប្រព័ន្ធនេះ នឹង ត្រូវចំណាយច្រើន ដើម្បីគ្រប់គ្រងឲ្យបានប្រសើរឡើង។
✧ របបសរពើពន្ធ៖ អ្នកជាប់ពន្ធទាំងឡាយត្រូវមានកាតព្វកិច្ចចុះបញ្ជីនូវរដ្ឋបាលសារពើពន្ធក្នុងអំឡុងពេល ១៥ ថ្ងៃ ក្រោយមានសកម្មភាពសេដ្ឋកិច្ច។ ជាការអនុវត្តអ្នកជាប់ពន្ធនៅកម្ពុជាមានពីរីប្រភេទគឺរបបស្វ័យប្រកាស និង របបម៉ៅការ ចំពោះរបបបំព្រួញគេមិនទាន់បានអនុវត្តទេ។

តើបញ្ហាមនុស្សអ្វីខ្លះ ដែលទស្សនវិជ្ជាត្រូវគិតពិចារណា?
◈ យើងដឹងហើយថា ទស្សនវិជ្ជាពិចារណាលើបញ្ហាមនុស្ស និង បញ្ហាធំៗដែលទាក់ទងនឹងមនុស្ស។ ដូចនេះ បញ្ហាដែលទស្សនវិជ្ជា ត្រូវគិតពិចារណាមានបញ្ហាកំណើតមនុស្សលោក បញ្ហាវាសនា បញ្ហាន័យនៃជីវិត បញ្ហាអកុសល បញ្ហាសហអត្តិភាពនៃរបៀប និង កង្វះរបៀប បញ្ហារបៀបរៀបរយនៃពិភពលោក បញ្ហាពុទ្ធិ បញ្ហាភាវៈ បញ្ហាសុខៈ ជាដើម។

តើអ្វីជាប្រភពពិតនៃតំលៃ?
◈ បើពោលថាចំណង់ រឺ សញ្ចេតនា រឺ សភាវគតិ ជាប្រភពនៃតំលៃ សត្វក៏មានចំណង់ មានសភាវគិត មានវេទនារម្មណ៍ដែរ។ ប៉ុន្តែ សត្វពុំស្គាល់តំលៃបានឡើយ ហើយមានតែមនុស្សទេ ដែលស្កាល់តំលៃ។ ដូចនេះ ចំណង់សញ្ចេតនា សភាវគតិ ពុំមែនជាប្រភពនៃតំលៃឡើយ។
✧ តំលៃ តំរូវអោយមានទំនាក់ទំនងរវាងប្រធាន និង វត្ថុ រវាងកាល និង អន្តរភាពរវាងអ្វីដែលមានព្រំដែន និង អ្វីដែលជាអនន្ត ហើយមានតែមនុស្សទេ ដែលអាចធ្វើ និង សំរេចនូវទំនាក់ទំនងបែបនេះបាន។ ដូចនេះ តថភាពរបស់មនុស្ស ឋិតនៅលើមនុស្សជាប្រភពតែមួយគត់ ដែលអាចធ្វើអោយមានតំលៃបានក្នុងលោកនេះ។

តើសារៈសំខាន់នៃគម្ពីរស្លឹករឹតស្ថិតនៅលើរបៀបធ្វើ ឬ នៅលើខ្លឹមសារ?
◈ ខ្លឹមសារ៖
ព្រោះក្នុងគម្ពីរនេះបុព្វបុរសយើងបានចម្លង ឬ កត់ត្រាទុកក្បូនច្បាប់ទាំងឡាយ ដែលលោកបានឃើញ ដើម្បីបន្សល់ទុកឲ្យកូនខ្មែរជំនាន់ក្រោយ។
◈ របៀបធ្វើគម្ពីរ៖
ព្រោះបើគ្មានគម្ពីរនេះទេ គំនិតរបស់បុព្វបុរសយើងពុំអាចដល់សព្វថ្ងៃនេះឡើយ។ ម៉្យាងទៀត បើមិនយល់ពីរបៀបធ្វើនោះទេ គម្ពីរស្លឹករឹតនេះ ក៏ពុំអាចល្អប្រសើរដែរ។ ជាពិសេសរបៀបធ្វើគម្ពីនេះ ឆ្លុះឲ្យឃើញពីទេពកោសល្យដ៏ខ្ពង់ខ្ពស់របស់បុព្វបុរសយើង ក្នុងការបង្កើតថ្មីនូវអ្វីដែលពួកគាត់រកឃើញ។

តើប្រាសាទសម្បូរព្រៃគុកបានបញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃ ខែ ឆ្នាំណា?
◈ ប្រាសាទសម្បូរព្រៃគុក បានបញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក នៅថ្ងៃទី ៨ កក្កដា ២០១៧។
◈ ប្រាសាទសម្បូរព្រៃគុក បានបញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក នៅថ្ងៃទី ៨ កក្កដា ២០១៧។
10 months ago
ចូរនិយាយអំពីថាមពល និងធនធានធម្មជាតិរបស់អង្គការសហប្រជាជាតិ។
◈ អង្គការសហប្រជាជាតិ បានទាក់ទង់ជាច្រើនឆ្នាំមកហើយក្នុងការជួយប្រទេសទាំងឡាយ ក្នុងការគ្រប់គ្រងធនធានធម្មជាតិរបស់ពួកគេ ឲ្យឈរលើមូលដ្ឋានស្ថិតស្ថេរមួយ។ មហាសន្និបាត បានប្រកាសនៅក្នុងឆ្នាំ ១៩៥២ ថាប្រទេសកំពុងអភិវឌ្ឍន៍ អាចប្រើប្រាស់ធនធានធម្មជាតិ ដែលពួកគេមានដោយសេរី និង ថាពួកគេត្រូវតែប្រើប្រាស់ធនធានទាំងនោះ សំដៅទៅលើការធ្វើឲ្យសម្រេចបានផែនការរអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយអនុលោមទៅតាមផលប្រយោជន៍ជាតិសារៈសំខាន់នៃធនធានធម្មជាតិ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវបានគេយកចិត្តទុកដាក់ ជាពិសេសនៅក្នុងឆ្នាំ ១៩៧០ គឺ នៅពេលដែលក្រុមប្រឹក្សាសេដ្ឋកិច្ច និង សង្គមបានបង្កើតនូវគណៈកម្មាធិការធនធានធម្មជាតិមួយ។ គណៈកម្មាធិការនេះ ជាអ្នកត្រួសត្រាយផ្លូវអំពីគោលនយោបាយ និង យុទ្ធសាស្រ្ត សម្រាប់ក្រុមប្រឹក្សាសង្គម និង សម្រាប់រដ្ឋាភិបាលនីមួយៗ ពិនិត្យឡើងវិញពីការរៀបចំ ដើម្បីសម្របសម្រួលសកម្មភាពទាំងឡាយរបស់អង្គការសហប្រជាជាតិ ក្នុងការអភិវឌ្ឍន៍ធនធានធម្មជាតិ និង វាយតម្លៃលើនិន្នាការ និង បញ្ហាទាំងឡាយដែលទាក់ទង់នឹងការស្រាវជ្រាវ អំពីធនធានធម្មជាតិ និង ការអភិវឌ្ឍន៍ ក៏ដូចជា ការរុករកធនធានរ៉ែទាំងអស់ក្នុងដី និង បាតសមុទ្រ។ អង្គការសហប្រជាជាតិ រក្សាជានិច្ចនូវកម្មវិធីដ៏សកម្ម ស្តីអំពីកិច្ចសហប្រតិបត្តិការបច្ចេកកទេស នៅក្នុងផ្នែកធនធានធម្មជាតិ និង ថាមពល។ កម្មវិធីនេះ បញ្ចូលនូវសេវាកម្មផ្តល់យោបល់លើនយោបាយ និង យុទ្ធសាស្រ្តការបង្កើត និង អភិវឌ្ឍន៍គម្រោង កម្មវិធីក្នុងការគ្រប់គ្រងធនធានធម្មជាតិ និង ការប្រជុំ ការរួមយោបល់ និង សន្និសីទជាមួយនឹងសាធារណៈ។
* ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ ដែលស្នើសុំបេសកកម្មប្រឹក្សាយោបល់រយៈពេលខ្លី អង្គការសហប្រជាជាតិ បានផ្តល់អ្នកឯកទេសបច្ចេកទេសវិទ្យាខាងផ្នែកនេះ។ អ្នកជំនាញទាំងនេះ នឹងផ្តល់មតិអំពីគោលនយោបាយ ការវាយតម្លៃការស្រាវជ្រាវ និង រុករកធនធានក្នុងស្រុក ការផ្ទេរបច្ចេកទេស ការរៀបចំគម្រោង និង សិក្សា។ ក្នុងរយៈពេលពីរទស្សវត្សចុងក្រោយនេះ កិច្ចសហប្រតិបត្តិការបច្ចេកទេស និង គម្រោងវិនិយោគទុនជាច្រើន ក្នុងផ្នែកថាមពល និង ធនធានធម្មជាតិដែលទាក់ទងនឹងទឹកប្រាក់រាប់រយលានដុល្លារត្រូវតែអនុវត្ត។

ដែលអាចចាប់ក្លិនបាននៅក្នុងរន្ធច្រមុះនីមួយៗមានផ្ទៃក្រឡាប៉ុន្មាន?
◈ នៅក្នុងសំបកខួរក្បាល មជ្ឈមណ្ឌលឃានវិញ្ញាណនៅត្រង់កំពកសៀតផ្កា។ តំបន់ដែលអាចចាប់ក្លិនបាននៅក្នុងរន្ធច្រមុះនីមួយៗ មានផ្ទៃក្រឡាប្រហែល 10cm2។

តើប្រព័ន្ធផ្លូវទឹកណាមានសារៈសំខាន់សេដ្ឋកិច្ចខ្លាំងជាងបណ្តាប្រព័ន្ធទន្លេមេគង្គ និង ប្រព័ន្ធទឹកតាមឈូងសមុទ្រ ព្រោះអ្វី?
◈ ប្រព័ន្ធផ្លូវទឹកដែលមានសារៈសំខាន់សេដ្ឋកិច្ចខ្លាំងជាងគេ គឺ ប្រព័ន្ធទន្លេមេគង្គ ព្រោះវាអាចធ្វើនាវាចរណ៏បាន ផ្តល់ថាមពលអគ្គិសនី ដីល្បាប់ និង ត្រី...។

ក្នុងពិធីអាពាហ៍ពិពាហ៍ ជាទំលាប់មានផ្កាស្លាបី។ តើផ្កាស្លាទាំងបីនេះតំណាងឱ្យអ្វីខ្លះ?
· ផ្កាស្លាទី ១ មានផ្កាស្លា ២១ ទង រុំស្រោបម្លូ ២១ សន្លឹក ជាផ្កាស្លាច្បង ជានិមិត្តរូបគុណទាំង ២១ របស់ឪពុក។
· ផ្កាស្លាទី ២ មានផ្កាស្លា ១២ ទងរុំស្រោបម្លូ ១២ សន្លឹក ជាផ្កាស្លាកណ្តាល ជានិមិត្តរូបគុណទាំង ១២ របស់ម្តាយ។
· ផ្កាស្លាទី ៣ មានផ្កាស្លា ៦ ទងរុំស្រោបម្លូ ៦ សន្លឹក ជាផ្កាស្លាពៅ ជានិមិត្តរូបគុណ ទាំង ៦ របស់បង។

ដូចម្តេចហៅថាកំណត់បង្ហាញរឿង?
◈ កំណត់បង្ហាញរឿង គឺជាឯកសាររដ្ឋបាលដែលគេធ្វើឡើង សម្រាប់ជួយឲ្យថ្នាក់ដឹកនាំជ្រាបបានច្បាស់លាស់ នូវខ្លឹមសារនៃកិច្ចការអ្វីមួយ ដែលជាសំណើ ឬ ជាការជូនព័ត៌មាន ចំពោះលិខិតស្នាមនានា។

តើប្រាក់ចំណូលដែលមិនជាប់ពន្ធមានអ្វីខ្លះ?
◈ ប្រាក់ចំណូលដែលមិនជាប់ពន្ធ មានដូចជា៖
ក. ប្រាក់ចំណូលរបស់រាជរដ្ឋាភិបាល ឬ ប្រាក់ចំណូល ស្ថាប័នរាជរដ្ឋាភិបាល។
ខ. ប្រាក់ចំណូលរបស់អង្គការណាមួយដែល៖
- ត្រូវបានរៀបចំឡើង និង ដំណើរការសម្រាប់គោលដៅសុទ្ធសាធខាងសាសនា សប្បុរសធម៌ វិទ្យាសាស្រ្ត អក្សរសាស្ត្រ ឬ អប់រំ។
- គ្មានចំណែកណាមួយនៃទ្រព្យ ឬ ប្រាក់ចំណូលត្រូវបានប្រើប្រាស់ ជាផលប្រយោជន៍ឯកជន។
គ. ប្រាក់ចំណូលរបស់អង្គការពលករ ឬ សភាពាណិជ្ជកម្ម ឧស្សាហកម្ម ឬ កសិកម្ម ក្នុងករណីដែលប្រាក់ចំណូលរបស់អង្គការទាំងនោះ មិនត្រូវបានប្រើប្រាស់ ជាផលប្រយោជន៍ឯកជនរបស់អ្នកចូលហ៊ុន ឬ រូបវន្តបុគ្គល។
ឃ. ប្រាក់ចំណេញដែលបានមកពីការលក់ផលិតផលកសិកម្ម ដែលបុគ្គលមិនមែនជាអ្នកជាប់ពន្ធ តាមរបបពិតផលិតបានដោយខ្លួនឯង ទោះបីផលិតផលនោះមិនទាន់កែច្នៃ ឬ កែច្នៃហើយក៏ដោយទៅតាមទំលាប់នៃការងារកសិកម្ម។ ប្រតិបត្តិការតាមមធ្យោបាយឧស្សាហកម្ម រួមទាំងការកែច្នៃការរក្សាគុណភាព ការវេចខ្ចប់សំរាប់លក់ ពុំត្រូវបានចាត់ទុកជាទំលាប់នៃការងារកសិកម្មឡើយ។

តើយុទ្ធសាស្រ្តទីផ្សារផ្តោតលើចំណុចអ្វីខ្លះ?
○ យុទ្ធសាស្រ្តទីផ្សារផ្តោតលើចំណុច ដូចជា៖
ក. បង្កើនល្បឿននៃការលក់
· ទន្រ្ទានចូលជ្រៅទៅក្នុងទីផ្សារបច្ចុប្បន្ន ជាមួយនឹងផលិតផលដែលមានស្រាប់
· ឧទ្ទេសនាមផលិតផលថ្មី ទៅក្នុងទីផ្សារដែលមានស្រាប់
· ឈានចូលទីផ្សារជាមួយនឹងផលិតផល ដែលមានស្រាប់
· ឧទ្ទេសនាមផលិតផលថ្មី ទៅក្នុងទីផ្សារថ្មី
ខ. ជំរុញបង្កើនប្រាក់ចំណេញ
· កាត់បន្ថយការចំណាយ
· បង្កើនផលិតភាពផលិតកម្ម
· បង្កើនទិន្នផល៖ បង្កើនថ្លៃ និង បង្កើនការលក់ផលិតផលចំរុះ
គ. ជ្រើសរើសចំណែកទីផ្សារ
ឃ. យុទ្ធសាស្រ្តនៃការដាក់លក់ផលិតផល

តើតុលាការខ្មែរក្រហម មានតួនាទី និងទិសដៅដូចម្តេច?
○ តុលាការខ្មែរក្រហម មានតួនាទី និង ទិសដៅ ដូចជា៖
· រកយុត្តិធម៌ឱ្យជនរងគ្រោះ
· ផ្សះផ្សាជាតិ និង ទប់ស្កាត់របបខ្មែរក្រហម
○ តុលាការខ្មែរក្រហម មានតួនាទី និង ទិសដៅ ដូចជា៖
· រកយុត្តិធម៌ឱ្យជនរងគ្រោះ
· ផ្សះផ្សាជាតិ និង ទប់ស្កាត់របបខ្មែរក្រហម
10 months ago
ចូរនិយាយពីស្ថានភាពរបស់កុមារក្នុងពិភពលោកបច្ចុប្បន្ន?
○ ស្ថានភាពរបស់កុមាររាប់រយនាក់ នៅក្នុងពិភពលោក៖
· ត្រូវគ្រួសារបោះបង់ចោល
· កុមារខ្លះធ្វើការធ្ងន់
· កុមារក្លាយជាក្មេងប្រព្រឹត្តបទល្មើស
· កុមារចូលធ្វើទ័ព
· កុមារដើសុំទានគេ អនាថា
· កុមាធ្វើការប្រកបដោយគ្រោះថ្នាក់
· កុមារខ្លះមិនបានចូលរៀន។
✨ប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន នៅក្នុងអនុសញ្ញា ស្តីពីសិទ្ធិកុមារ នៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ១៩៩២។

តើគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” ត្រូវបានអនុម័តនៅឆ្នាំណា? តាមស្មារតីនៃគោលនយោបាយនេះ “ភូមិ ឃុំមានសុវត្តិភាព” ត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ?
○ គោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” ត្រូវបានអនុម័តនៅឆ្នាំ ២០១០។ តាមស្មារតីនៃគោលនយោបាយនេះ “ភូមិ ឃុំមានសុវត្តិភាព” ត្រូវមានលក្ខណៈសម្បត្តិ ដូចខាងក្រោម៖
· គ្មានចោរកម្ម
· គ្មានគ្រឿងញៀន
· គ្មានហីង្សា ជួញការដូរផ្លូវភេទ និង ស្រ្ដី
· គ្មានក្មេងទំនើង
· គ្មានល្បែងស៊ីសងគ្រប់ប្រភេទ

ពាក្យ បណ្តៅខ្មែរ
បេីសេាយត្រីព្រូល កុំចេាលស្រកា
បេីសេាយត្រីប្រា កុំចេាលស្រកី
បេីស្លរម្ចូរត្រីសណ្តាយ កុំភ្លេចដាក់ម្ជូរសណ្តាន់
តេីពាក្យនេះមានន័យដូចម្តេច ? ចូលរួមឆ្លេីយទងអស់គ្នាដេីម្បីជា ចំណេះដឹង 😊

តើសុជីវធម៌តម្រូវឱ្យមនុស្សម្នាក់ៗចេះធ្វើអ្វីខ្លះ?
○ សុជីវធម៌តម្រូវឱ្យមនុស្សម្នាក់ៗចេះ៖
· រៀបចំខ្លួនកុំឱ្យឆ្គាំឆ្គងក្នុងឥរិយាបថណាមួយ ដូចជា ការនិយាយ ដេក ដើរ ឈរ អង្គុយ
· រៀបចំចរិយា ឬកពារឱ្យសមទីកន្លែង និង កាលៈទេសៈ
· រៀបចំកាយវិការក្នុងពេលសន្ទនាជាមួយអ្នកដទៃ ឬ ក្នុងពេលទទួលទានអាហារ
· ប្រើសម្លៀកបំពាក់សមរម្យទៅតាមពេលវេលា
· របៀបនិយាយ សរសេរឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត
· ទទួលភ្ញៀវដោយរាក់ទាក់
· គោរពសិទ្ធិ ទ្រព្យសម្បត្តិ សេចក្តីទុក្ខសោករបស់អ្នកដទៃ។ល។

តើក្រុមប្រឹក្សាធម្មនុញ្ញជាអ្វី? មានភារកិច្ចអ្វីខ្លះ?
○ ក្រុមប្រឹក្សាធម្មនុញ្ញ ជា អង្គការត្រួតពិនិត្យធម្មនុញ្ញភាពនៃច្បាប់ និង ដោះស្រាយវិវាទការបោះឆ្នោតអាចហៅថាជា “តុលាការធម្មនុញ្ញ”។ មានភារកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និង ច្បាប់ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ធសភាបានពិនិត្យចប់រួចហើយ ពិនិត្យ និង សំរេចអំពីករណីវិវាទកម្មទាក់ទងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និង ជ្រើសតាំងសមាជិកព្រឹទ្ធសភា។

តើរបាយកំណប់រ៉ែនៅលើផែនដីស្មើរគ្នាឬទេ? ព្រោះអ្វី?
○ របាយកំណប់រ៉ែនៅផែនដីពុំស្មើរគ្នាទេ ព្រោះគេសង្គេតឃើញប្រទេសខ្លះសម្បូរកំណប់រ៉ែ ហើយប្រទេសខ្លះទៀត ពុំសូវមានកំណប់រ៉ែទាល់តែសោះ។