3 days ago
តើអាស៊ានបានធ្វើអ្វីខ្លះ ដើម្បីលើកស្ទួយសន្តិភាព និង ស្ថេរភាពក្នុងតំបន់?
◈ ដើម្បីលើកស្ទួយសន្តិភាព និង ស្ថេរភាពក្នុងតំបន់ អាស៊ានបានទាត់ចោលការប្រើប្រាស់ ឬ ការគំរាមកំហែង ដោយកម្លាំងជាវិធានការ សម្រាប់ការគ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋ និង រដ្ឋ។ អាស៊ាន បានប្រឆាំងចំពោះការប្រើវិធីសាស្ត្រ តាមរយៈការរាតត្បាត និង ការលុកលុយចូលកាន់កាប់ ដើម្បីធ្វើឱ្យប្រទេសជិតខាងខ្លួន មានការផ្លាស់ប្តូរកន្លងមក ជាមួយនឹងគោលជំហរនេះ អាស៊ានធ្លាប់បានដើរតួនាទីឈានមុន ក្នុងការដោះស្រាយនយោបាយជម្លោះនៅកម្ពុជា នាឆ្នាំ ១៩៧៩ ដល់ ១៩៩១។ បន្ទាប់ពីដំណោះស្រាយនេះ អាស៊ាននៃរដ្ឋទាំងអស់ក្នុងអាស៊ីអាគ្នេយ៍ បានចូលទៅក្នុងសមាគមន៍តែមួយ វាសនាតែមួយ របស់តំបន់ ដែលជាកត្តានាំមកនូវការផ្សះផ្សារគ្នាក្នុងតំបន់។
✧ ផលប្រយោជន៍សំខាន់ៗនៃការនាំចេញទំនិញ
ជួយបញ្ចេញនូវទំនិញ ដែលផលិតបាននៅក្នុងស្រុក ទៅឱ្យទីផ្សារបរទេស ដើម្បីទទួលបាននូវរូបិយប័ណ្ណសម្រាប់យកមកប្រើប្រាស់ ដើម្បីបន្តសង្វាក់ផលិតកម្មបន្តទៀត និង ទទួលបាននូវប្រាក់ចំណេញរបស់ផលិតករ និង អាជីវករ។ តាមរយៈនេះ ប្រជាពលរដ្ឋទទួលបាននូវការងារធ្វើ និង ប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយជួយឱ្យសេដ្ឋកិច្ចជាតិ មានការលូតលាស់ផងដែរ។
✧ ផលប្រយោជន៍សំខាន់ៗនៃការនាំចូលទំនិញ
ជួយផ្គត់ផ្គង់នូវវត្ថុធាតុដើម និង សេចក្តីត្រូវការទំនិញនានា ដែលទីផ្សារក្នុងស្រុកពុំអាចផ្គត់ផ្គង់បានទាំងស្រុង ឬ ពុំអាចផ្គត់ផ្គង់បាន។ តាមរយៈនេះ ផលិតកម្ម ការលក់ដូរ និង ការផ្គត់ផ្គង់សេវានានាក្នុងស្រុក អាចដំណើរការបានដោយល្អប្រសើរ ហើយក៏ជួយធ្វើឱ្យសេដ្ឋកិច្ចជាតិ មានការលូតលាស់ដែរ។

9 days ago
តើអង្គការសហប្រជាជាតិបានយកចិត្តទុកដាក់អំពីបញ្ហាដែលទាក់ទង ទៅនឹងស្បៀងអាហារតាំងពីពេលណាមក?
◈ អង្គការសហប្រជាជាតិ បានយកចិត្តទុកដាក់អំពីបញ្ហាដែលទាក់ទង់នឹងស្បៀងអាហារ តាំងពីថ្ងៃដំបូងរបស់ខ្លួនម្លេះ គឺ ស្របជាមួយនឹងការបង្កើតនូវអង្គការកសិកម្ម និង ស្បៀងស្បៀងអាហាររបស់អង្គការសហប្រជាជាតិ (FAO) នៅក្នុងឆ្នាំ ១៩៤៥។ សន្និសីទស្បៀងអាហារពិភពលោក ដែលប្រារព្វឡើងនៅក្នុងឆ្នាំ ១៩៤៥ នៅទីក្រុងរ៉ូម បានលើកយកបញ្ហាពិភពលោកនេះ មកពិភាក្សានៅក្នុងបរិបទនៃការអភិវឌ្ឍន៍មួយ ដែលទូលំទូលាយជាងមុន។ សន្និសីទនេះ បាននាំឆ្ពោះទៅរកការបង្កើតក្រុមប្រឹក្សាស្បៀងអាហារពិភពលោក មូលនិធិអន្តរជាតិ សម្រាប់ការអភិវឌ្ឍន៍កសិកម្ម និង គណៈកម្មាធិការសន្តិសុខស្បៀងអាហារពិភពលោក។

19 days ago
តើកម្មវិធីការងារនៃ ១៩៩៤ ដល់ ១៩៩៥ ត្រូវបានរៀបចំរចនាសម្ព័ន្ធក្រោមកម្មវិធីរងប៉ុន្មាន? អ្វីខ្លះ?
◈ កម្មវិធីការងារនៃឆ្នាំ ១៩៩៤ ដល់ ១៩៩៥ ត្រូវបានរៀបចំរចនាសម្ព័ន្ធក្រោមកម្មវិធីចំនួន ៩ គឺ៖ យុទ្ធសាស្រ្ត និង គោលនយោបាយសាកល៖
· គោលនយោបាយជាតិ និង លិខិតតូបករណ៍។
· ការគ្រប់គ្រង ការអភិវឌ្ឍន៍លើការតាំងលំនៅដ្ឋាន ដែលរួមមាន ទាំងការផ្តល់ហិរញ្ញវត្ថុ និង ដីធ្លី។
· ការធ្វើឲ្យប្រសើរឡើងដល់ ហេដ្ឋារចនាសម្ព័ន្ធ និង បរិយាកាសរស់នៅ។
· ការគ្រប់គ្រង ការកាត់បន្ថយគ្រោះមហន្តរាយ។
· ការស្ថាបនាឡើងវិញ និង ការអភិវឌ្ឍន៍។
· ការជ្រកកោនសម្រប់មនុស្សគ្រប់គ្នា។
· ការពង្រឹងសហគមន៍មូលដ្ឋាន។
· ការកាត់បន្ថយភាពក្រីក្រ និង ជម្រុញឲ្យមានសមភាព។

1 month ago
ចូរនិយាយអំពីថាមពល និងធនធានធម្មជាតិរបស់អង្គការសហប្រជាជាតិ។
◈ អង្គការសហប្រជាជាតិ បានទាក់ទង់ជាច្រើនឆ្នាំមកហើយក្នុងការជួយប្រទេសទាំងឡាយ ក្នុងការគ្រប់គ្រងធនធានធម្មជាតិរបស់ពួកគេ ឲ្យឈរលើមូលដ្ឋានស្ថិតស្ថេរមួយ។ មហាសន្និបាត បានប្រកាសនៅក្នុងឆ្នាំ ១៩៥២ ថាប្រទេសកំពុងអភិវឌ្ឍន៍ អាចប្រើប្រាស់ធនធានធម្មជាតិ ដែលពួកគេមានដោយសេរី និង ថាពួកគេត្រូវតែប្រើប្រាស់ធនធានទាំងនោះ សំដៅទៅលើការធ្វើឲ្យសម្រេចបានផែនការរអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយអនុលោមទៅតាមផលប្រយោជន៍ជាតិសារៈសំខាន់នៃធនធានធម្មជាតិ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវបានគេយកចិត្តទុកដាក់ ជាពិសេសនៅក្នុងឆ្នាំ ១៩៧០ គឺ នៅពេលដែលក្រុមប្រឹក្សាសេដ្ឋកិច្ច និង សង្គមបានបង្កើតនូវគណៈកម្មាធិការធនធានធម្មជាតិមួយ។ គណៈកម្មាធិការនេះ ជាអ្នកត្រួសត្រាយផ្លូវអំពីគោលនយោបាយ និង យុទ្ធសាស្រ្ត សម្រាប់ក្រុមប្រឹក្សាសង្គម និង សម្រាប់រដ្ឋាភិបាលនីមួយៗ ពិនិត្យឡើងវិញពីការរៀបចំ ដើម្បីសម្របសម្រួលសកម្មភាពទាំងឡាយរបស់អង្គការសហប្រជាជាតិ ក្នុងការអភិវឌ្ឍន៍ធនធានធម្មជាតិ និង វាយតម្លៃលើនិន្នាការ និង បញ្ហាទាំងឡាយដែលទាក់ទង់នឹងការស្រាវជ្រាវ អំពីធនធានធម្មជាតិ និង ការអភិវឌ្ឍន៍ ក៏ដូចជា ការរុករកធនធានរ៉ែទាំងអស់ក្នុងដី និង បាតសមុទ្រ។ អង្គការសហប្រជាជាតិ រក្សាជានិច្ចនូវកម្មវិធីដ៏សកម្ម ស្តីអំពីកិច្ចសហប្រតិបត្តិការបច្ចេកកទេស នៅក្នុងផ្នែកធនធានធម្មជាតិ និង ថាមពល។ កម្មវិធីនេះ បញ្ចូលនូវសេវាកម្មផ្តល់យោបល់លើនយោបាយ និង យុទ្ធសាស្រ្តការបង្កើត និង អភិវឌ្ឍន៍គម្រោង កម្មវិធីក្នុងការគ្រប់គ្រងធនធានធម្មជាតិ និង ការប្រជុំ ការរួមយោបល់ និង សន្និសីទជាមួយនឹងសាធារណៈ។
* ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ ដែលស្នើសុំបេសកកម្មប្រឹក្សាយោបល់រយៈពេលខ្លី អង្គការសហប្រជាជាតិ បានផ្តល់អ្នកឯកទេសបច្ចេកទេសវិទ្យាខាងផ្នែកនេះ។ អ្នកជំនាញទាំងនេះ នឹងផ្តល់មតិអំពីគោលនយោបាយ ការវាយតម្លៃការស្រាវជ្រាវ និង រុករកធនធានក្នុងស្រុក ការផ្ទេរបច្ចេកទេស ការរៀបចំគម្រោង និង សិក្សា។ ក្នុងរយៈពេលពីរទស្សវត្សចុងក្រោយនេះ កិច្ចសហប្រតិបត្តិការបច្ចេកទេស និង គម្រោងវិនិយោគទុនជាច្រើន ក្នុងផ្នែកថាមពល និង ធនធានធម្មជាតិដែលទាក់ទងនឹងទឹកប្រាក់រាប់រយលានដុល្លារត្រូវតែអនុវត្ត។

2 months ago
តើ UNEP ទទួលថវិកាបានមកពីណាខ្លះ?
○ ថវិកាធម្មតារបស់អង្គការសហប្រជាជាតិ ៧% ត្រូវចំណាយទៅលើ UNEP ផ្នែកផ្សេងៗទៀត គឺ បានមកពីវិភាគទានស្ម័គ្រចិត្តរបស់រដ្ឋាភិបាល ផ្តល់ទៅឲ្យមូលនិធិបរិស្ថានដែលមានចំនួន ៦៥ លានដុល្លារ (ក្នុងឆ្នាំ ១៩៩៤)។

តើ UNEP មានប៉ុន្មាន? អ្វីខ្លះ?
○ UNEP មានចំនួនបីសំខាន់ៗ គឺ៖
· ក្រុមប្រឹក្សាគ្រប់គ្រងដែលមានសមាជិកចំនួន ៥៨ រូបមានតួនាទីសម្រាប់រាយការណ៍ទៅមហាសន្និបាត តាមរយៈក្រុមប្រឹក្សាសេដ្ឋកិច្ច និង សង្គម។
· មូលនិធិបរិស្ថានជាមូលនិធិស្ម័គ្រចិត្តមួយ ដែលមានតួនាទីជួយឧបត្ថម្ភដល់ក្រុមប្រឹក្សាគ្រប់គ្រងសម្របសម្រួលក្រុមផ្សេងៗនៃបរិស្ថាន និង គ្រប់គ្រងត្រួតត្រាលើមូលនិធិបរិស្ថាន។
· លេខាធិការដ្ឋានដឹកនាំដោយនាយកប្រតិបត្តិ ដែលមានតួនាទីជួយឧបត្ថម្ភ ដល់ក្រុមប្រឹក្សាគ្រប់គ្រង សម្របសម្រួលដល់ក្រុមប្រឹក្សាផ្សេងនៃកម្មវិធីបរិស្ថាន និង គ្រប់គ្រងត្រួតត្រាលើកម្មវិធីបរិស្ថាន។

តើបេសកម្មរបស់ (UNEP) បានផ្តល់នូវអ្វី?
○ បេសកម្មរបស់ (UNEP) បានផ្តល់នូវភាពជាអ្នកដឹកនាំ និង ជម្រុញឲ្យមានភាពជាដៃគូក្នុងការថែរក្សាបរិស្ថាន ដោយផ្តល់លទ្ធភាពឲ្យប្រទេស និង ប្រជាជនធ្វើការកែលម្អឲ្យប្រសើរឡើង នូវគុណភាពនៃជីវីតរស់នៅ ដោយគ្មានការសម្របសម្រួលជាមួយនឹងមនុស្សជំនាន់ក្រោយឡើយ។ តួនាទីសម្របសម្រួលរបស់អង្គការសហប្រជាជាតិនេះ ត្រូវបានពង្រឹងនៅឆ្នាំ ១៩៩២ គឺ នៅពេលដែលសន្និសិទ្ធអង្គការសហប្រជាជាតិ ស្តីអំពីបរិស្ថាននៃការអភិវឌ្ឍន៍ អនុម័តលើរបៀបវារៈទី ២១ ដែលលើកឡើងអំពីគម្រោងដ៏ប្រសើរមួយ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពជាសាកល។ អទិភាពចម្បងទាំងនោះ រួមមាន ការត្រួតពិនិត្យ បរិស្ថាន ការវាយតម្លៃ និង ធ្វើការព្រមានមុននូវទង្វើ ដែលមនុស្សលោកកំពុងតែប្រព្រឹត្តិ និង ជំរុញឲ្យមានសកម្មភាពថែរក្សាបរិស្ថាន នៅគ្រប់ប្រព័ន្ធទាំងអស់របស់អង្គការសហប្រជាជាតិ។ ការលើកឡើងអំពីស្មារតីសាធារណៈ ការជួយសម្រួលព័ត៌មានដែលត្រូវផ្លាស់ប្តូរនូវបច្ចេកទេសវិទ្យា ដែលទាក់ទងជាមួយនឹងបរិក្ខារ ការផ្តល់យោបល់ផ្នែកច្បាប់ បច្ចេកទេស ដល់រដ្ឋាភិបាលប្រទេសលើពិភពលោក ឲ្យដឹងច្បាស់ថា លើពិភពលោកនេះ គឺជារបស់យើង ហើយយើងត្រូវតែថែរក្សាបរិស្ថានរបស់ពិភពលោកនេះ ឲ្យបានល្អ សម្រាប់ការបង្កើនសមត្ថភាព និង គោលគំនិតដំបូងអំពីការអភិវឌ្ឍន៍ដោយនិរន្តរភាព។

តើកម្មវិធីបរិស្ថានរបស់អង្គការាហប្រជាជាតិស្តីពីអ្វី?
○ ជាលទ្ធផលនៃសន្និសីទអង្គការ សហប្រជាជាតិស្តីអំពីបរិស្ថានមនុស្សជាតិដែលប្រារព្វឡើងនៅទីក្រុងស្តុកខុមក្នុងឆ្នាំ ១៩៧២ កម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ (UNEP) គឺជា ភ្នាក់ងារទីមួយនៃអង្គការសហប្រជាជាតិ ដែលមានទីតាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ មជ្ឈមណ្ឌលកណ្តាលរបស់កម្មវិធីនេះស្ថិតនៅក្នុងទីក្រុង ណៃរ៉ូប៊ី នៃប្រទេសរិក្ខាកេនយ៉ា។

តើសិទ្ធិស្តីពីសិទ្ធស្រ្តីនៅកម្ពុជាធ្វើឡើងនៅថ្ងៃ ខែ ឆ្នាំណា? នៅទីណា?
○ សិទ្ធិស្តីពីសិទ្ធស្ត្រីនៅកម្ពុជា ធ្វើឡើងនៅថ្ងៃទី ៦ ដល់ ខែ កញ្ញា ឆ្នាំ ២០១១ នៅសណ្ឋាគារ កុងតង់ទីណង់តាល់។
○ សិទ្ធិស្តីពីសិទ្ធស្ត្រីនៅកម្ពុជា ធ្វើឡើងនៅថ្ងៃទី ៦ ដល់ ខែ កញ្ញា ឆ្នាំ ២០១១ នៅសណ្ឋាគារ កុងតង់ទីណង់តាល់។
2 months ago
តើទិវាអក្ខរកម្មអន្តរជាតិក្នុងព្រហរាជាណាចក្រកម្ពុជាបានធ្វើឡើងនៅថ្ងៃ ទី ខែ ឆ្នាំ ណា? នៅកន្លែង ណា? ហើយប្រធានបទអ្វី?
○ ទិវាអក្ខរកម្មជាតិ និង អន្តរជាតិ បានធ្វើឡើងថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០១១។ នៅវិទ្យាល័យព្រែកព្នៅ។ ស្ដីពីប្រធានបទ (អក្ខរកម្មគ្រឿងញៀន)។

តើប្រទេសកម្ពជាបានចូលរួមជាសមាជិកនៃអង្គការសហប្រជាជាតិនៅថ្ងៃ ខែ ឆ្នាំ ណា? រហូតមមកដល់បច្ចុប្បន្ននេះតើអង្គការសហប្រជាជាតិបានជួយដោះស្រាយវិបត្តិនៅកម្ពុជាមានអ្វីខ្លះ?
○ ប្រទេសកម្ពុជា បានចូលរូមជាសមាជិកនៃអង្គការសហប្រជាជាតិ នៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៥៥។ រហូតដល់បច្ចុប្បន្ននេះ អង្គការសហប្រជាជាតិ បានជួយដោះស្រាយវិបត្តិចម្បងៗនៅកម្ពុជា រួមមាន៖
• ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ១៩៦២ តុលា ការអន្តរជាតិនៅទីក្រុង ឡាអេ បានបញ្ជាអោយ ថៃដកកងទ័ព និង តម្រូវចេញជាបន្ទាន់ពីតំបន់ប្រសាទព្រះវិហារ ដែលថៃបានកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំ ១៩៥៤។
• អង្គរការសហប្រជាជាតិ បានជួយរៀបចំអោយមានការប្រជុំ នៅទីក្រុងប៉ារីសនៅថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៩១។
• ជួយរៀបចំឲ្យមានការបោះឆ្នោត ជ្រើសរើសសភាធម្មនុញនៅថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ១៩៩៣ ដើម្បីនាំមកនូវសន្តិភាព ជូនព្រះរាជាណាចក្រកម្ពុជាឡើងវិញ បន្ទាប់ពីមានសង្គ្រាមរុំារៃអស់ពេលជិតបី ស.វ កន្លងមក។ ការងារនេះ ប្រព្រិត្តទៅនៅក្នុងអាណត្តិលោកអគលេខាធិការ សាវីយេប៉េរេ ដឺគុងេឡា (១៩៨២ ដល់ ១៩៩១) និង លោកប៊ូត្រូស ប៊ូត្រូសកាលី (១៩៩២ ដល់ ១៩៩៦)។
• ជួយឲ្យមានការកាត់ទោសខ្មែរក្រហម ក្នុង ខែ មិថុនា ឆ្នាំ ១៩៩៧ សហនាយករដ្ឋមន្រីខ្មែរទាំងពីរ សម្តេច ហ៊ុន សែន និង សម្តេចក្រុមព្រះ នរត្តម រណរិទ្ធី បានសរសេរសាមួយ ជូនអង្គការសហប្រជាជាតិ ដើម្បីសុំអោយមានការកាត់ទោស ខ្មែរក្រហម ដែលកាន់អំណាចពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ដោយក្នុងនោះ មានការជជែកចរចារដើម្បីរករូបមន្ត បង្កើតតុលាការពិសេសឈានជើងចូលមកដល់ និង អោយមានការចូលរួមពីសំណាក់ អ.ស.ប និង មតិអន្តរជាតិ។ បច្ចុប្បន្ននេះ ច្បាប់កាត់ទោសខ្មែរក្រហម បានតាក់តែង និង អនុម័តដោយរដ្ឋសភាជាតិហើយ នៅតែរង់ចាំការអនុវត្តន៏ច្បាប់នេះតែប៉ុណ្ណោះ។ ការងារនេះ ប្រព្រឹត្តទៅក្នុងអាណត្តិលោក អគ្គលេខាធិការ កូហ្វី អាណាន់។

ដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព តើអង្គការសហប្រជាជាតិដើរតួនាទីយ៉ាងដូចម្តេច?
○ អង្គការសហប្រជជាតិ ដែលបានដើរតួយ៉ាងសំខាន់ នៅក្នុងការកំណត់ និង ជម្រុញនូវទស្សននានាការអភិវឌ្ឍន៍ប្របដោយនិរន្តរភាព ជា ការអភិវឌ្ឍន៍ដែលអាចសម្រេចនូវតម្រូវការទាំងឡាយនៃបច្ចុប្បន្ន ដោយចាំបាច់ មានការសម្របសម្រួលជាមួយនឹងសមត្ថភាពជំនាន់បន្ទាប់ៗ ឲ្យទទួលបាននូវតម្រូវការផ្ទាល់របស់ពួកគេទេ។ គោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនេះ គឺ ដឹកនាំគ្រប់សកម្មភាពទាំងអស់របស់អង្គការសហប្រជាជាតិ សម្រាប់ការរីកចម្រើនផ្នែកសង្គម និង សេដ្ឋកិច្ច។

តើសាជីវកម្មអន្តរប្រទេសជាអ្វី?
○ សាជីវកម្មអន្តរប្រទេស គឺជា អ្នកចាត់ចែងសំខាន់មួយនៃសកម្មភាពសេដ្ឋកិច្ច នៅក្នុងភាពគ្មានព្រំដែនកំណត់ដែលកាន់តែកើនឡើងនៃពិភពលោកនាពេលបច្ចុប្បន្ននេះ។ តាមរយៈការពង្រឹកឆ្លងកាត់ព្រំដែនប្រទេសទាំងឡាយ យើងឃើញថា សកម្មភាពរបស់ពួកគេមានសារៈសំខាន់ណាស់ សម្រាប់ការប្រកួតប្រជែង ទាំងនៅក្នុង និង ក្រៅប្រទេស។
◈ ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ និង សេដ្ឋកិច្ចដែលស្ថិតនៅក្នុងភាពអន្តរកាលឲ្យបានយល់បានច្បាស់ អំពីសាជីវកម្មអន្តរប្រទេស អង្គការសហប្រជាជាតិ បានផ្តល់ជំនួយការផ្នែកប្រឹក្សា និង បច្ចេកទេសក៏ ដូចជា ការស្រាវជា្រវ និង ព័ត៌មានដែលបានផ្តល់សេវាកម្ម តាមរយៈកម្មវិធីសាជីវកម្មអន្តរប្រទេស តាំងពីឆ្នាំ ១៩៧៤។ កម្មវិធីនេះ ត្រូវបានគេអនុវត្តន៍តាំងពីខែ ឧសភា ឆ្នាំ ១៩៩៣ មកតាមរយៈសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និង ការអភិវឌ្ឍន៍ (UNCTAD) តាមរយៈផ្នែកសាជីវកម្មអន្តរប្រទេស និង ការវិនិយោគ។

តើ UNDP មានគោលដៅធំៗចំនួនប៉ុន្មាន? អ្វីខ្លះ?
○ UNDP មានគោលដៅធំៗចំនួន ៣ គឺ៖
• ជួយអង្គការសហប្រជាជាតិ ឲ្យក្លាយទៅជាកម្លាំងមួយដែលមានអំណាច និង ប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយនិរន្តរភាព។
• តម្រង់ធនធានផ្ទាល់ខ្លួន ឆ្ពោះទៅរកគោលបំណង សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស កាត់បន្ថយភាពក្រីក្រ ការជួសជុលបរិស្ថានឡើងវិញ ការបង្កើតការងារនិង ភាពឈានទៅមុខរបស់ស្រ្តី។
• ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស និង បម្រើការជាប្រភពសំខាន់ៗ ដែលត្រូវសម្រេចគម្រោងទាំងនោះ តាមវិធីណា។

តើកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ជាអ្វី?
○ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) គឺជា ប្រភពសំខាន់មួយនៃអំណាច សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយនិរន្តភាព។ អង្គការនេះ បានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៦៥ តាមរយៈការបញ្ចូលគ្នានៃកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់អង្គការសហប្រជាជាតិ។ មូលនិធិ ដែលបានមកពីការរួមវិភាគទាន ដោយស្ម័គ្រចិត្តពីប្រទេស ជា សមាជិកនៃអង្គការសហប្រជាជាតិ និង ភ្នាក់ងារឯទៀតៗ គឺ មានចំនួនប្រហែលមួយពាន់លានដុល្លារ រៀងរាល់ឆ្នាំ ទៅឲ្យប្រភពធនធានកណ្តាលរបស់ UNDP។ សមាជិកទាំង ៦ រូប នៃក្រុមប្រឹក្សាប្រតិបត្តិ ដែលមានទាំងមកពីប្រទេសអភិវឌ្ឍន៍ បានអនុម័តយល់ព្រមលើកកម្មវិធីផ្សេងៗ និង ការសម្រេចចិត្តអំពីនយោបាយនានា។

តើខ្ទង់ចំណាយសំខាន់ៗរបស់អង្គការសហប្រជាជាតិមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
○ ខ្ទង់ចំណាយរបស់អង្គការសហប្រជាជាតិ មាន ១២ ប្រភេទសំខាន់ៗ ដូចតទៅ៖
១. ចំណាយលើការធ្វើនយោបាយទូទៅ ការតម្រង់ទិសដៅ និង សម្របសម្រួល $៣៧,០៤៨,៨០០
២. កិច្ចការនយោបាយ $១៦៩,៤៩៦,៨០០
៣. យុត្តិធម៌ និង ច្បាប់អន្តរជាតិ $៥០,៨១៩,៤០០
៤. សហប្រតិបត្តិការ និង អភិវឌ្ឍន៍អន្តរជាតិ $២៩៦,៧១១,៤០០
៥. កិច្ចសហប្រតិបត្តិការក្នុងតំបន់ សម្រាប់កិច្ចអភិវឌ្ឍន៍ $៣៤៣,៦៨០,០០០
៦. សិទ្ធិមនុស្ស និង កិច្ចការមនុស្សធម៌ $១២០,៩៤១,៨០០
៧. ព័ត៌មានសាធារណៈ $១៣៣, ១៤៥,៣០០
៨. សេវាទ្រទ្រង់រួម $៨៧៦,៨៥៦,០០០
៩. ការចំណាយពិសេស $៥៧,៩៧៣,២០០
១០. ការចំណាយមូលធន $៧៧,១៤៨,០០០
១១. វាយតម្លៃបុគ្គលិក $៤០៤,៩៤៩,៤០០
១២. ការរិយាល័យសម្រាប់អធិការកិច្ច និង ស៊ើបអង្កេត $១១,៤២៩,១០០
💸 ប្រភពចម្បងនៃមូលនិធិ សម្រាប់ថវិកាធម្មតា គឺ បាន មកពីការចូលរួមរបស់រដ្ឋដែលជាសមាជិក។ នៅក្នុងឆ្នាំ ១៩៩៤ ថវិកាធម្មតាដែលបានអនុម័ត ដោយអង្គការសហប្រជាជាតិ មានចំនួន $២,៩១២,៥១១,៨២៦។

តើអ្នកណាអនុម័តថវិការរបស់អង្គការសហប្រជាជាតិ?
○ កម្មវិធីថវិកាទៀងទាត់របស់អង្គកការសហប្រជាជាតិ គឺ ត្រូវអនុម័តិយល់ព្រម ដោយមហាសន្និបាតអង្គការសហប្រជាជាតិ រៀងរាល់ពីរឆ្នាំម្តង។ ថវិកាត្រូវផ្តួចផ្តើមដាក់សំណើឡើងដោយអគ្គលេខាធិការ ហើយត្រួតពិនិត្យដោយគណៈកម្មាធិការជំនាញ ដែលមានសមាជិក១៦ នាក់ គឺ គណៈកម្មធិការប្រឹក្សាយោបល់ស្តីពីបញ្ហារដ្ឋបាល និង ថវិកា។ ទិដ្ឋភាពកម្មវិធី ត្រូវត្រួតពិនិត្យដោយគណៈកម្មាធិការ ដែលមានសមាជិក ៣៦ រូបសម្រាប់កម្មវិធី និង ឲ្យសម្របសម្រួល។ សម្រាប់រយៈពេលពីឆ្នាំ ១៩៩៤ ដល់ ១៩៩៥ ការចាត់ចែងថវិកា ត្រូវបានអនុម័តនៅឆ្នាំ ១៩៩៣ ដែលមានចំនួន ២,៥៨០,២០០,២០០ ដុល្លាសហរដ្ឋអាមេរិក។

តើអគ្គលេខាធិការជាអ្វី?
○ អគ្គលេខាធិការ ត្រូវបានធម្មនុញ្ញសហប្រជាជាតិអធិប្បាយថា ជា «ប្រធានមន្រ្តីរដ្ឋបាល» នៃអង្គការសហប្រជាជាតិអគ្គលេខាធិការនេះ ជាការពិតទៅគឺ មិនដូច្នេះទេ គាត់អាចទទួលបន្ទុកការងារច្រើនជាងនេះឆ្ងាយណាស់ ដោយគាត់ជាអ្នកការទូតផង ជាសកម្មជនផង ជាអ្នកសម្របសម្រួលផង និង ជាអ្នកបង្ការហេតុផង។ អគ្គលេខាធិការ គឺ ឈរចំពោះមុខសហគមន៍ពិភពលោក និង ជានិមិត្តសញ្ញានៃអង្គការសហប្រជាជាតិ។ មានការងារជាច្រើន តម្រូវឲ្យគាត់មានកាយសម្បទាខ្លាំងក្លា រហ័សរហួន និង មានការគិតគូវែងឆ្ងាយ ដែលអគ្គលេខាធិការត្រូវបន្ថែមនូវការស៊ូទ្រាំនឹងការងារ ប្រកបដោយសុទិដ្ឋិនិយម ដែលជំនឿនេះ ជា ឧត្តមគតិស្តែងឡើងធម្មនុញ្ញសហប្រជាជាតិ។
កិច្ចការរបស់អគ្គលេខាធិការ ពាក់ព័ន្ធនឹងកម្រិតជាក់ស្តែងជាប់ជាមួយភាពតានតឹង ប្រកបដោយប្រឌិតញ្ញាណ ដែលកើតមកពីនិយមន័យនៃការងាររបស់ធម្មនុញ្ញ។ ក្នុងទស្សនៈនេះ ធម្មនុញ្ញបានផ្តល់អំណាច ឲ្យអគ្គលេខាធិការ យកចិត្តទុកដាក់ដល់ក្រុមប្រឹក្សា សន្តិសុខ ចំពោះរឿងរ៉ាវទាំងឡាយណា ដែលគំរាមកំហែងសន្តិភាព និង សន្តិសុខអន្តរជាតិ។ ធម្មនុញ្ញបានអំពាវនាវឲ្យអគ្គលេខាធិការប្រតិបត្តិមុខងារផ្សេងៗដទៃទៀត ខណៈដែលត្រូវបានប្រគល់ ដោយក្រុមប្រឹក្សាសន្តិសុខមហាសន្និបាត និង យន្តការនៃអង្គការសហប្រជាជាតិសំខាន់ដទៃទៀត។ ដូច្នេះអគ្គលេខាធិការមានមុខងារពីរ គឺជា អ្នកដឹកនាំពាក្យសម្រាប់សហគមន៍អន្តរជាតិ និង ជាអ្នកបម្រើរបស់រដ្ឋជាសមាជិក។ តួនាទីនោះ ហាក់ដូចជាធានាកុំឲ្យមានការប្រេះឆាមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ ក៏ការសង្ខេបនៃទំហំការងាររបស់លោក បានផ្តល់ឲ្យអគ្គលេខាធិការនូវអណត្តិវិសាមញ្ញមួយ សម្រាប់ធ្វើសកម្មភាព។
អគ្គលេខាបានល្បីល្បាញ ចំពោះសាធារណៈជនទូទៅតាមរយៈការប្រើប្រាស់កេរ្តិ៍ឈ្មោះ និង ភាពមិនលម្អៀងរបស់គាត់ គឺ សណ្ឋានកម្ម និង កម្មអត្ថប្រយោជន៍នៃការគាំពារផ្នែកការទូត។ នេះសំដៅទៅលើជំហាន ដែលឈានចេញដោយអគ្គលេខាធិការ និង បុគ្គលិកជាន់ខ្ពស់របស់គាត់ ជា សាធារណៈ ឬជា ឯកជនបង្ការ កុំឲ្យអធិករណ៍អន្តរជាតិកើតមានឡើង ឬ កើតមានកាន់តែខ្លាំងឡើង ឬ រីករាលដាល។ ជាការពិតខណៈដែលព្រឹត្តិការណ៍ និង វិបត្តិរបស់អគ្គលេខាធិការ អាចមានឥទ្ធិពលយ៉ាងជ្រៅ។ ប៉ុន្តែ កិច្ចការរបស់គាត់ តម្រូវឲ្យមានការប្រឹក្សាយោបល់ទៀងទាត់ ប្រចាំថ្ងៃផង៊ដែរ គឺ ដោយសារមេដឹកនាំពិភពលោក និង ឯកជនដទៃទៀតដែលមានវត្តមាន ក្នុងសម័យប្រជុំផ្សេងៗនៃស្ថាប័ននានារបស់អង្គការសហប្រជាជាតិ និង ធ្វើដំណើរទូទាំងពិភពលោកដែលជារាល់ឆ្នាំ អគ្គលេខាធិការបានចេញផ្សាយនូវរបាយការណ៍មួយ ដែលនូវក្នុងនោះគាត់វាយតម្លៃការងាររបស់គាត់ សម្រាប់អាទិភាពទៅអនាគតរបស់ការងារ ស្ថិតនៅក្នុងបរិបទនៃថ្នាក់ជាក់លាក់ និង អាយុរបស់គាត់។ ឆ្នាំ ១៩៩២ ជា ឧទារណ៍ លោកប៊ូត្រូសប៊ូត្រូសហ្គាលី (Boutros Boutros Ghali) តាមសំណើររបស់ក្រុមប្រឹក្សាសន្តិសុខបាននិពន្ធ «របៀបវារៈសន្តិភាព» ជា សំណើរសម្រាប់ការសិក្សាសន្តិភាព និង ការកសាងសន្តិភាពក្នុងពិភពលោក ក្រោយសង្រ្គាមត្រជាក់។ ពីរឆ្នាំក្រោយមក គាត់បានចេញ «របៀបវារៈសម្រាប់ងភិវឌ្ឍ» ប្លង់សម្រាប់អភិវឌ្ឍក្នុងសតវត្សទី ២១។ នៅក្នុងដែនដី គ្មានក្នុងផែនទី គឺ ការិយាល័យនៃអគ្គលេខាធិការ ដែលកំពុងបានផ្តល់នូវថាមពល និង ទិសដៅថ្មី។ អគ្គលេខាធិការបច្ចុប្បន្នលោក បាន គីមូន ជាជនជាតិកូរ៉េខាងត្បូង។

តើលេខាធិការដ្ឋានជាអ្វី?
○ លេខាធិការដ្ឋាន គឺជា បុគ្គលិកអន្តរជាតិដែលធ្វើការនៅទីបញ្ជាការរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ង និង នៅលើពិភពលោកអនុវត្តការងារផ្សេងៗគ្នាជាច្រើនប្រចាំថ្ងៃ។ ពួកគេ ជា អ្នកបម្រើការនៅក្នុងអង្គការសម្ខាន់ៗ ជាមូលដ្ឋានររបស់អង្គការសហប្រជាជាតិ និង ជាអ្នកគ្រប់គ្រងទៅលើកម្មវិធីនយោបាយផ្សេងៗដែលពឹងផ្អែកទៅលើពួកគេ។ ភារកិច្ចដែលត្រូវអនុវត្តដោយលេខាធិការដ្ឋាន គឺជា បញ្ហាដែលទាក់ទងនឹងអង្គការសហប្រជាជាតិ។ ទំហំនៃការងាររបស់គេ គឺ រាប់ទាំងការថែរក្សាសន្តិភាព រហូតដល់សម្របសម្រួលជម្លោះអន្តរជាតិ។ បុគ្គលិកខាងលេខាធិការដ្ឋានក៏ ជា អ្នកស៊ើបអង្កេតផងដែរ ចំពោះបញ្ហាសេដ្ឋកិច្ចការអភិវឌ្ឍន៍ប្រកបដោយនិន្តរភាព ការចាត់ចែងសន្និសីទអន្តរជាតិលើបញ្ហា សាកលត្រួតពិនិត្យ លើវិសាលភាព ចំពោះការសម្រេចចិត្តរបស់អង្គការទាំងឡាយនៃអង្គការសហប្រជាជាតិ ប្រែសម្រួលសន្តរកថា និង ឯកសារជាផ្លូវការរបស់ស្ថាប័ន និង បញ្ជូនកម្មវិធីព័ត៌មានទៅកាន់ព័ត៌មានពិភពលោក ដើម្បីឲ្យយល់ពីការងាររបស់អង្គការសហប្រជាជាតិ។ លេខាធិការ មាន សមាជិកទាំង១,៧០០ នាក់ ដែលមកពី ១៧០ ប្រទេស។

ចូរនិយាយអំពីសមាជិកភាពនៃតុលាការឲ្យក្បោះក្បាយ។
○ តុលាការនេះមានចៅក្រមចំនួន ១៥ រូប ដែលត្រូវបានបោះឆ្នោតជ្រើរើស ជា លក្ខណៈឯករាជ្យដោយមហាសន្និបាត និង ក្រុមប្រឹក្សាសន្តិសុខ។ ចៅក្រមទាំងនេះ ត្រូវបានរើសដោយឈរលើគុណសម្បត្តិ មិនមែននៅលើសញ្ជាតិទេ ហើយត្រូវបានធានាថា ប្រព័ន្ធច្បាប់មូលដ្ឋានរបស់ពិភពលោក នឹងត្រូវបានបង្ហាញចចេញនៅតុលាការ។ គ្មានចៅក្រមណាម្នាក់ មានសញ្ជាតិដូចគ្នាទៅនឹងរដ្ឋវិវាទកម្ម អាចកាត់ក្តីចំពោះជម្លោះបានឡើយ។ ចៅក្រមទាំងនោះ មានអាណត្តិការងារចំនួន ៩ ឆ្នាំ ហើយអាចនឹងត្រូវជ្រើសរើសសាជាថ្មី។ ជាធម្មតាតុលាការ គឺជា ការប្រជុំពេញអង្គ ប៉ុន្តែក៏អាចបង្កើតនូវក្រុមតូចៗ ប្រសិនបើ ភាគីជម្លោះស្នើសុំក្នុងគោលបំណងសម្របសម្រួល ទៅតាមរបត់នយោបាយរបស់ប្រទេសនោះ។

3 months ago
តើយុត្តាធិការជាអ្វី?
○ យុត្តាធិការនៃតុលា គឺ គ្រប់ដណ្តប់គ្រប់សំណួរទាំងឡាយបានសំដៅមក និង គ្រប់បញ្ហាទាំងអស់ ដែលត្រូវផ្តល់សម្រាប់ធម្មនុញ្ញសហប្រជាជាតិ ឬ ស្ថិតកក្នុងសន្ធិសញ្ញ ឬ អនុសញ្ញាដែលបម្រុងសម្រាប់អ្នកបញ្ជាក់ ទៅឲ្យតុលាការ ឬ ក៏ធ្វើការប្រកាសចំពោះប្រសិទ្ធភាពនោះ។ ការប្រកាសទទូលយកយុត្តាធិការទាំងនោះ មិនបញ្ជូលនូវករណីមួយចំនួន។ យោងទៅតាម មាត្រាទី ៣៨ នៃលក្ខន្និកៈ តុលាការអាចសម្រេចចិត្ត ទៅលើទំនាក់ទំនងណាមួយ ដោយយោងទៅតាម៖
• អនុសញ្ញាអន្តរជាតិ ដែលបង្កើតឡើងដោយរដ្ឋមួយ ទទួលស្គាល់ដោយរដ្ឋដែលមានវិវាទកម្ម។
• ទំនៀមទម្លាប់អន្តរជាតិ ជា ភស្តុតាងនៃការប្រតិបត្តិទូទៅមួយ ដែលទទួលស្គាល់ដោយច្បាប់។
• គោលការណ៍ទូទៅនៃច្បាប់ ដែលទទួលស្គាល់ដោយប្រទេស ទាំងឡាយ ជា សមាជិកនៃអង្គការសហប្រជាជាតិ។
• ការសម្រេចចិត្តរបស់តុលាការ និង ការបង្រៀនរបស់អ្នកនិពន្ធអត្ថបទ ដែលមានកម្រិតខ្ពស់បំផុតនៃប្រទេសខុសៗគ្នា។ ជាការពិត មានអង្គបន្ទាប់បន្សំ ក្នុងការការកំណត់នីតិរបស់ប្រទេសនីមួយៗ ជាសមភាពកំណត់ដោយរដ្ឋធម្មនុញ្ញនៃប្រទេសនោះ។
• ប្រសិនបើភាគីទាំងអស់យល់ព្រម តុលាការអាចសម្រេចចិត្តក្នុងករណីមួយ ដោយឈរលើមូលដ្ឋានសមភាព។

ចូរនិយាយអំពីតុលាការយុត្តិធម៌អន្តរជាតិ។
○ តុលាការយុត្តិធម៌អន្តរជាតិ មានទីតាំងនៅទីក្រុងឡាអេ ប្រទេសហូឡង់ គឺជា អង្គការយុត្តិធម៌មូលដ្ឋាននៃអង្គការសហប្រជាជាតិ។ តុលាការនេះ បើកចំហរទៅគ្រប់ភាគីទាំងអស់នូវលក្ខន្តិកៈរបស់ខ្លួន ដែលបញ្ជូលជាស្វ័យប្រវត្តិនូវគ្រប់សមាជិកទាំងអស់នៃអង្គការសហប្រជាជាតិ ដែលអាចក្លាយជាភាគីមួយនៃអង្គការនេះ ដោយឈរលើលក្ខខណ្ឌ ត្រូវកំណត់លើករណីនីមួយៗ ដោយអនុសាសន៍ ដែលផ្តល់ដោយក្រុមប្រឹក្សាសន្តិសុខ ក្នុងមហាសន្និបាត។ ឧទាហរណ៍ប្រទេសស្វីស និង Bauru ជារដ្ឋមួយមិនមែនសមាជិកអង្គការសហប្រជាជាតិ ហើយជាភាគីនៃអង្គការនេះ។ តុលាការនេះ មិនបើកចំហរ ចំពោះបុគ្គលឯកជនណាមួយឡើយ។ ទាំងមហាសន្និបាត និង ក្រុមប្រឹក្សាសន្តិសុខ អាចសុំយោបល់ស្តីពីបញ្ហាច្បាប់ពីតុលាការនេះបាន។ នៅពេលដែលទទួលការយល់ព្រម ពីមហាសន្និបាតអង្គការផ្សេងទៀត ក៏អាចបានសុំមតិបានផងដែរ ប៉ុន្តែត្រូវស្ថិតនៅក្នុងទំហំសកម្មភាពរបស់ខ្លួន ហើយមិនអាចធ្វើឲ្យហួស ពីក្របខណ្ឌនៃច្បាប់បានឡើយ។

តើក្រុមប្រឹក្សាទទួលខុសត្រូវមានមុខងារនិងអំណាចអ្វីខ្លះ?
○ ក្រុមប្រឹក្សាទទួលខុសត្រូវ ត្រូវបានផ្តល់សិទ្ធិឲ្យត្រួតត្រាពិនិត្យ និង ពិភាក្សាលើរបាយការណ៍ដែលទទួលពីអាជ្ញាធរចាត់ចែងការងារ (Administering Authority) លើបញ្ហារីកចម្រើននៃប្រជាជន ដែលស្ថិតនៅក្នុងទំបន់ Trust Territories ក្នុងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និង សិក្សាធិការ។ ក្នុងការពិគ្រោះយោបល់ ជាមួយនឹងអាជ្ញាធរចាត់តាំង ដើម្បីត្រួតពិនិត្យបទដ្ឋានលិខិត ដែលទទួលយ៉ាងទៀងទាត់ និង បេសកម្មពិសេសផ្សេងៗ ទៅក្នុងតំបន់ Trust Territories។

ចូរនិយាយអំពីក្រុមប្រឹក្សាទទួលខុសត្រូវផ្នែកសន្តិសុខអន្តរជាតិ។
○ ក្នុងការបង្កើតប្រព័ន្ធទទួលខុសត្រូវអន្តរជាតិ (International Trusteeship Syetem) ធម្មនុញ្ញសហប្រជាជាតិ បានបង្កើតក្រុមប្រឹក្សាទទួលខុសត្រូវមួយ ដែលជាអង្គមួយក្នុងចំណោមអង្គសំខាន់ៗរបស់អង្គការសហប្រជាជាតិ ហើយផ្តល់ការងារជាអ្នកដឹកនាំការងាររដ្ឋបាលរបស់ប្រទេស ឬ ដែនដីទាំងឡាយណា ដែលមិនទទួលសិទ្ធពេញលេញជារដ្ឋឯករាជ្យមួយ (Trust Territies) ហើយស្ថិតក្រោមប្រព័ន្ធទទួលខុសត្រូវ។ គោលដៅសំខាន់របស់ប្រព័ន្ធនេះ គឺ ជំរុញឲ្យមានការរីកចម្រើនជីវភាពរស់នៅ អ្នកដែលរស់នៅក្នុងតំបន់ដើមទាំង ១១ នៃ Trust Territories និង ការអភិវឌ្ឍន៍របស់ពួកគេឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាល ឬ ក៏រាជ្យផ្ទាល់ខ្លួន។ ក្រុមប្រឹក្សានេះ ត្រូវបានបង្កើតឡើងដោយមាន សមាជិកអចន្ត្រៃយ៍ ៥ នៃក្រុមប្រឹក្សាសន្តិសុខ គឺ ប្រទេស ចិន បារំាង សហព័ន្ធរុស្ស៊ី ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក។ គោលបំណងរបស់ប្រព័ន្ធទទួលខុសត្រូវនេះ គឺ បំពេញនូវវិសាលភាពដែលគ្រប់ Trust Territories បានឈានទៅដល់ការបង្កើតរាជ្យរដ្ឋាភិបាលដោយខ្លួនឯង ឬ ទទួលឯករាជ្យដោយរួមទាំងរដ្ឋបម្បែកខ្លួន ឬ ក៏ប្រទេសដែលចូលរួមឯករាជ្យជាមួយ និង ប្រទេសជិតខាង។

តើក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមទំនាក់ទំនង់ជាមួយអង្គការក្រៅរដ្ឋាភិបាលលើបញ្ហាអ្វីខ្លះ?
○ ដោយគោរពតាមធម្មនុញ្ញសហប្រជាជាតិ ក្រុមប្រឹក្សាសេដ្ឋកិច្ច និង សង្គមអាចពិភាក្សាការងារជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល ទៅលើបញ្ហាដែលទាក់ទង់ទៅនឹងសមត្ថកិច្ចរបស់ក្រុមប្រឹក្សា។ ក្រុមប្រឹក្សាទទួលស្គាល់ថា អង្គការទាំងនេះ គួរតែមានឱកាសដើម្បីបង្ហាញនូវមតិយោបល់ បទពិសោធន៍ ឬ ក៏ចំណេះដឹងនៃបច្ចេកទេសដល់ការងាររបស់ក្រុមប្រឹក្សា។ មានអង្គការក្រៅរដ្ឋាភិបាលជាង ១,៥០០ មានឋានៈជាទីប្រឹក្សារបស់ក្រុមប្រឹក្សា ដែលអង្គការនេះចែកចេញជា បី ប្រភេទ៖
• ប្រភេទទី ១ អង្គការដែលទាក់ទងជាមួយនឹងសកម្មភាព ភាគច្រើនរបស់ក្រុមប្រឹក្សា។
• ប្រភេទទី ២ អង្គការមានសមត្ថភាពពិសេស ក្នុងផ្នែកជាក់លាក់ណាមួយ។
• ប្រភេទទី ៣ អង្គការដែលចូលរួមម្តងម្កាល ជាមួយនឹងក្រុមប្រឹក្សា ហើយមានទីតាំងនៅក្នុងបញ្ជីឈ្មោះ សម្រាប់កិច្ចពិភាក្សា Adhoc។
🎯 អង្គការក្រៅរដ្ឋាភិបាល ដែលមានឋានៈទីប្រឹក្សា អាចបញ្ចូលអ្នកសង្កេតការណ៍ ចូលរួមការប្រជុំជាសាធារណៈរបស់ក្រុមប្រឹក្សា និង អង្គបន្ទាប់បន្សំ ហើយអាចបញ្ចូលរបាយការណ៍ជាលាយល័ក្ខអក្សរ ដែលទាក់ទង់ទៅនឹងការងាររបស់ក្រុមប្រឹក្សា ពួកគេក៏អាចពិភាក្សាជាមួយនឹងលេខាធិការដ្ឋានរបស់អង្គការសហប្រជាជាតិ លើបញ្ហាកង្វល់រួម ដែលមាននៅលើពិភពលោក ក៏ដូចនៅក្នុងតំបន់។

ចូរនិយាយអំពីអង្គបន្ទាប់បន្សំ និង ក្រុមទំនាក់ទំនង។
○ យន្តការបន្ទាប់បន្សំនៃក្រុមប្រឹក្សា រួមមាន៖
• គណៈកម្មការមាន ៩ គឺ គណៈកម្មការស្ថិតិ គណៈកម្មការប្រជាពលរដ្ឋ និង អភិឌ្ឍន៍ គណៈកម្មការការពារសិទ្ធមនុស្ស គណៈកម្មការសិទ្ធនារី គណៈកម្មការប្រឆាំងគ្រឿងញៀន គណៈកម្មការការពារបទឧក្រិដ្ឋ និង តុលាការបទឧក្រិដ្ឋ គណៈកម្មការវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា សម្រាប់ការអភិវឌ្ឍន៍ និង គណៈកម្មការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
• គណៈកម្មការមាន ៥ គណៈកម្មការសេដ្ឋកិច្ច ប្រចាំតំបន់អាហ្វ្រិច គណៈកម្មការសេដ្ឋកិច្ច និង ក្រុមប្រឹក្សាសង្គមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច គណៈកម្មការប្រចាំតំបន់អឺរ៉ុប គណៈកម្មការសេដ្ឋកិច្ច និង សង្គមប្រចាំតំបន់អាមេរិកឡាទីន និង ការ៉ាប៊ីន គណៈកម្មការសេដ្ឋកិច្ច និង សង្គមប្រចាំតំបន់អាស៊ីខាងលិច។
• គណៈកម្មការអចិន្រ្តៃយ៍ទាំង ៤ គឺ គណៈកម្មការសម្រាប់បង្កើតកម្មវិធី និង កិច្ចសម្របសម្រួលគណៈកម្មការដោះស្រាយធនធាមមនុស្ស គណៈកម្មការនៃអង្គការក្រៅរដ្ឋាភិបាល និង គណៈកម្មការជំនាញនៃក្រុមការងារអន្តររដ្ឋាភិបាល និង គណៈកម្មការជំនាញនៃក្រុមការងារអន្តរជាតិរដ្ឋាភិបាល ខ្នាតអន្តរជាតិ សម្រាប់ការងារគណនេយ្យរបាយការណ៍។
• ក្រុមឯកទេសមួយចំនួនទៀត ដែលធ្វើការលើគម្រោងទាំងឡាយ ដូចជា គម្រោងអភិវឌ្ឍន៍ធនធាន ធម្មជាតិ ការអភិវឌ្ឍន៍ប្រភពថាមពលថ្មី និង ចាស់ សេដ្ឋកិច្ច សង្គម និង វប្បធម៌។
•គណៈកម្មការប្រតិបត្តិការ និង ក្រុមប្រឹក្សានៃអង្គការសហប្រជាជាតិ លើមូលិធិសម្រាប់កុមារ ការិយាល័យនៃគណៈកម្មការជាន់ខ្ពស់នៃអង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួន (SUNCR) កម្មវិធីអង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍន៍មូនិធិនៃចំនួនប្រជាជន អង្គការសហប្រជាជាតិ កម្មវិធីស្បៀងអាហារពិផពលោក និង ស្ថាប័នសម្រាប់ស្រាវជា្រវ និង បណ្តុះបណ្តាលជាអន្តរជាតិ សម្រាប់ការរីកចម្រើនរបស់ស្រ្តី រួមទាំងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនអន្តរជាតិ និង ក្រុមប្រឹក្សាស្បៀងអាហារពិភពលោក។

ចូរបង្ហាញពីសម័យប្រជុំនៃក្រុមប្រឹក្សាសេដ្ឋកិច្ច និង សង្គម?
○ សម័យប្រជុំរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និង សង្គមកិច្ចធ្វើឡើងមានរយៈពេល ៥ សប្តាហ៍យ៉ាងយូរ ដែលត្រូវធ្វើឡើងមួយឆ្នាំម្តង។ កិច្ចប្រជុំ ត្រូវធ្វើឡើងដោយផ្លាស់ប្តូររវាងទីក្រុងញ៉ូវយ៉ក (New York) និង ទីក្រុងហ្សឺណែវ (Geneva) និង យ៉ាងហោចណាស់ក៏មានសម័យប្រជុំពីរ នៅទីក្រុងញូវយ៉ក។ សម័យប្រជុំដ៏សំខាន់នេះ មានរួមបញ្ចូលនូវកិច្ចប្រជុំពិសេសកម្រិតខ្ពស់មួយ ដែលចូលរួមដោយរដ្ឋមន្រ្តី និង មន្រ្តីជាន់ខ្ពស់ដទៃទៀត ដើម្បីពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច និង សង្គមសំខាន់ៗ ការងារពេញមួយឆ្នាំនៃក្រុមប្រឹក្សា គឺ អនុវត្តនៅក្នុងអង្គប្រជុំ បន្ទាប់បន្សំរបស់ខ្លួន គឺគណៈកម្មការ និង គណៈកម្មាធិការ ដែលត្រូវប្រជុំនៅចន្លោះពេលមួយយ៉ាងទៀងទាត់ ហើយត្រូវរាយការណ៍ត្រឡប់ទៅក្រុមប្រឹក្សាវិញ។

4 months ago
តើក្រុមប្រឹក្សាសេដ្ឋកិច្ច និង សង្គមមានមុខងារ និង អំណាចអ្វីខ្លះ?
○ មុខងារនិងអំណាចនៃក្រុមប្រឹក្សាសេដ្ឋកិច្ច និង សង្គម មានដូចតទៅ៖
• បម្រើជាវេទិកាកណ្តាល សម្រាប់កិច្ចពិភាក្សាអំពីបញ្ហាសកល ដែលទាក់ទងនឹងសេដ្ឋកិច្ច និង សង្គម ឬ ក៏លក្ខណៈបញ្ហាផ្ទៃក្នុង និង ការបង្កើតនូវអនុសាសន៍ គោលនយោបាយ ទៅលើបញ្ហាដែលត្រូវដោះស្រាយ ជាមួយនឹងរដ្ឋជាសមាជិក និង ប្រព័ន្ធរបស់អង្គការសហប្រជាជាតិ។
• ជុំរុញឲ្យមានការគោរព ស៊ើបអង្កេតលើបញ្ហាសិទ្ធមនុស្ស និង សេរីភាពជាមូលដ្ឋាន។
• ពិភាក្សាអំពីកិច្ចព្រមព្រៀងជាមួយភ្នាក់ងារជំនាញ ដោយកំណត់នូវទំនាក់ទំនង ជាមួយនឹងអង្គការសហប្រជាជាតិ។
• សម្របសម្រួលសកម្មភាពរបស់ភា្នក់ងារឯកទេស តាមមធ្យោបាយប្រឹក្សាយោបល់ និង ផ្តល់អនុសាសន៍ដល់មហាសន្និបាត និង សមាជិកនៃអង្គការសហប្រជាជាតិ។
• ផ្តល់សេវាទាំងឡាយ ដោយមានការអនុម័តពីមហាសន្និបាត ចំពោះសមាជិកអង្គការសហប្រជាជាតិ និង តាមសំណើររបស់ភ្នាក់ងារឯកទេស។
• ប្តូរយោបល់ជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល ទៅលើបញ្ហាទាំងឡាយ ដែលអាចស្របជាមួយនឹងក្រុមប្រឹក្សាភាគច្រើន។

5 months ago
ចូរនិយាយអំពីក្រុមប្រឹក្សាសេដ្ឋកិច្ច និង សង្គម។
○ ធម្មនុញ្ញអង្គការសហប្រជាជាតិ បានបង្កើតឡើងនូវក្រុមប្រឹក្សាសេដ្ឋកិច្ច និង សង្គមមួយ ដែលជាអង្គការមួយ សម្រាប់សម្របសម្រួលការងារសេដ្ឋកិច្ច និង សង្គមរបស់អង្គការសហប្រជាជាតិ និង ជាភ្នាក់ងារជំនាញ និង ជាស្ថាប័នមួយ ដែលត្រូវគេទទួលស្គាល់ថា ជាអង្គការសមាជិករបស់អង្គការសហប្រជាជាតិ។ ក្រុមប្រឹក្សាមានសមាជិកចំនួន ៥៤ រូប ដែលបានបម្រើការងាររយៈពេល ៣ ឆ្នាំ។ ការបោះឆ្នោតនៅក្នុងក្រុមប្រឹក្សានេះ ត្រូវគិតដោយសំលេងភាគច្រើន ដែលសមាជិកនីមួយៗ មានសម្លេងមួយ។

6 months ago
តើក្រុមប្រឹក្សាសន្តិសុខមានមុខងារ និង អំណាចអ្វីខ្លះ?
○ តាមធម្មនុញ្ញក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ មានមុខងារ និង អំណាច គឹ៖
• រក្សាសន្តិភាព និង សន្តិសុខអន្តរជាតិ ដោយផ្អែកតាមគោលការណ៍ និង គោលបំណងនៃសហប្រជាជាតិ។
• ស៊ើបអង្កេតជម្លោះ ឬ ស្ថានការណ៍ណាមួយ ដែលអាចនាំទៅរកការង្គៀសចិត្តជាអន្តរជាតិ។
• ផ្តល់អនុសាសន៍ពីវិធីសាស្រ្តនៃការសម្រួលជម្លោះ ឬ មធ្យោបាយដោះស្រាយជម្លោះ។
• រៀបចំផែនដី បង្កើតឡើង ដើម្បីកំណត់គ្រឿងសព្វាវុធ។
• កំណត់អត្ថិភាពនៃការគំរាមកំហែងចំពោះសន្តិភាព ឬ អំពើរាតត្បាត និង ផ្តល់អនុសាសន៍ថា តើត្រូវយកវិធានការណ៍ណាមួយ មកអនុវត្ត អំពាវនាវឲ្យសមាជិកទាំងអស់នៃអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬ វិធានការផ្សងៗទៀត ដែលមិនប្រើប្រាស់កម្លាំងដើម្បីទប់ស្កាត់ និង បញ្ឈប់ការរាតត្បាត។
• ផ្តល់អនុសាសន៍លើការអនុញ្ញាតបញ្ចូល សមាជិកនៃអង្គការសហប្រជាជាតិ និង អាណត្តិណាមួយ អាចក្លាយជាភាគីទៅនឹងលក្ខន្តិកៈនៃតុលាការយុត្តិអន្តរជាតិ។
• ចាត់វិធានការយោធាទប់ទល់អ្នករាតត្បាត។
• អនុវត្តមុខងារអាណាព្យាបាលរបស់អង្គការសហប្រជាជាតិ ក្នុងផ្នែកយុទ្ធសាស្រ្ត។
• ផ្តល់អនុសាសន៍ទៅមហាសន្និបាត ក្នុងការជ្រើសរើសអគ្គលេខាធិការ ហើយចូលរួមជាមួយមហាសន្និបាត ដើម្បីបោះឆ្នោតជ្រើសរើស ចៅក្រមនៃតុលាការអន្តរជាតិ។ ក្រុមប្រឹក្សាសន្តិសុខត្រូវបានបង្កើតឡើង យ៉ាងដូច្នេះ ដើម្បីងាយអនុវត្តមុខងារជាប្រក្រតី និង តំណាងនៃសមាជិកនីមួយៗ ត្រូវមានវត្តមានគ្រប់ពេលវេលា នៅឯស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ ១៩៩២ កិច្ចប្រជុំដែលមិនធ្លាប់មានជាលើកដំបូង បានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់អង្គការ សហប្រជាជាតិ ដែលចូលរួមដោយប្រមុខរដ្ឋ និង ប្រមុខរដ្ឋាភិបាលនៃសមាជិក ចំនួន ១៣ ក្នុងចំណោមសមាជិកទាំង ១៥ ព្រមទាំងរដ្ឋមន្រ្តីការបរទេសនៃអង្គការសហប្រជាជាតិ។ ក្រុមប្រឹក្សាសន្តិសុខបានជួបប្រជុំនៅទីក្រុង អាឌីស អាបា នៃប្រទេស អេត្យូពី និង ឆ្នាំក្រោយមកទៀតប្រជុំនៅទីក្រុង ប៉ាណាម៉ា (Panama) នៃប្រទេស ប៉ាណាម៉ា។ នៅពេលដែលមានពាក្យបណ្តឹងពាក់ព័ន្ធ នឹងការគំរាមកំហែងដល់សន្តិភាព ត្រូវបានស្នើរឡើងជាធម្មតាសកម្មភាពដំបូងរបស់ក្រុមប្រឹក្សាសន្តិសុខផ្តល់អនុសាសន៍ ដល់ភាគីទាំងអស់ឲ្យស្វែងរកកិច្ចព្រមព្រៀងតាមមធ្យោបាយសន្តិវិធី។ ជាអាជ្ញាកណ្តាលផ្ទាល់តែម្តង។ ក្រុមប្រឹក្សាសន្តិសុខ អាចចាត់តាំងតំណាងរបស់ខ្លួន ឬ ក៏ស្នើរទៅអគ្គលេខាធិការនៃអង្គការសហប្រជាជាតិឲ្យកិច្ចការនេះ ឬ ប្រើប្រាស់មធ្យោបាយសណ្ឋានកម្ម (Good Office) របស់ខ្លួន។ ក្រុមប្រឹក្សាសន្តិសុខ អាចដាក់ចេញនូវគោលការណ៍ទី ៤ សម្រាប់ដោះស្រាយវិវាទ ដោយមធ្យោបាយសន្តិវិធី។
• នៅពេលដែលអធិករណ៍ បាននាំទៅរកការច្បាំងគ្នាកង្វល់ដំបូងបំផុតរបស់ប្រឹក្សាសន្តិសុខ គឺ ធ្វើយ៉ាងណាត្រូវអធិករឲ្យបានកាន់តែឆាប់ចប់ កាន់ប្រសើរ។ ជាច្រើនដងណាស់មកហើយ ដែលក្រុមប្រឹក្សាសន្តិសុខ បានចេញបទបញ្ជានៃបទឈប់បាញ់គ្នា ដែលជាលិខិតូបករណ៍ក្នុងការទប់ស្កាត់អរិភាពកុំឲ្យរាលដាល ក្រុមប្រឹក្សាសន្តិសុខ បានបញ្ជូនផងដែរនូវកម្លាំងថែរក្សាសន្តិភាព អង្គការសហប្រជាជាតិ ដើម្បីជួយកាត់បន្ថយភាពតានតឹង ក្នុងតំបន់ដែលមានទំនាស់ រក្សាទុកកម្លាំងប្រឆាំងដោយឡែកពីគ្នា ហើយបង្កលក្ខណៈឲ្យមានភាពស្ងប់ស្ងាត់ ហើយត្រូវដោះស្រាយជម្លោះដោយមធ្យោបាយសន្តិវិធីវិញ។