Logo
អង្គការ​ អន្តរជាតិ​
ចូរនិយាយអំពីសមាជិកភាពនៃតុលាការឲ្យក្បោះក្បាយ។
○ តុលាការនេះមានចៅក្រមចំនួន ១៥ រូប​ ដែលត្រូវបានបោះឆ្នោតជ្រើរើស ជា លក្ខណៈឯករាជ្យដោយមហាសន្និបាត និង ក្រុមប្រឹក្សាសន្តិសុខ។ ចៅក្រមទាំងនេះ ត្រូវបានរើសដោយឈរលើគុណសម្បត្តិ មិនមែននៅលើសញ្ជាតិទេ ហើយត្រូវបានធានាថា ប្រព័ន្ធច្បាប់មូលដ្ឋានរបស់ពិភពលោក នឹងត្រូវបានបង្ហាញចចេញនៅតុលាការ។ គ្មានចៅក្រមណាម្នាក់ មានសញ្ជាតិដូចគ្នាទៅនឹងរដ្ឋវិវាទកម្ម អាចកាត់ក្តីចំពោះជម្លោះបានឡើយ។ ចៅក្រមទាំងនោះ មានអាណត្តិការងារចំនួន ៩ ឆ្នាំ ហើយអាចនឹងត្រូវជ្រើសរើសសាជាថ្មី។ ជាធម្មតាតុលាការ គឺជា ការប្រជុំពេញអង្គ ប៉ុន្តែក៏អាចបង្កើតនូវក្រុមតូចៗ ប្រសិនបើ ភាគីជម្លោះស្នើសុំក្នុងគោលបំណងសម្របសម្រួល ទៅតាមរបត់នយោបាយរបស់ប្រទេសនោះ។
11 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អង្គការ​ អន្តរជាតិ​, click on at the bottom under it