Logo
អង្គការ​ អន្តរជាតិ​
តើប្រ​ទេសកម្ពជា​បានចូលរួមជាសមាជិកនៃអង្គការសហប្រជាជាតិនៅថ្ងៃ ខែ ឆ្នាំ ណា? រហូតមមកដល់បច្ចុប្បន្ន​នេះតើអង្គ​ការសហប្រជាជាតិបានជួយដោះស្រាយវិបត្តិ​នៅកម្ពុជាមានអ្វីខ្លះ?
○ ប្រទេសកម្ពុជា បានចូលរូមជាស​មាជិកនៃអង្គការសហប្រជាជាតិ នៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៥៥។​ រហូតដល់បច្ចុប្បន្ននេះ អង្គការសហប្រជាជាតិ បានជួយដោះស្រាយវិបត្តិចម្បងៗនៅកម្ពុជា រួមមាន៖
• ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ១៩៦២ តុលា ការអន្តរជាតិនៅទីក្រុង ឡាអេ បានបញ្ជាអោយ ថៃដកកងទ័ព និង តម្រូវចេញជាបន្ទាន់ពីតំបន់ប្រសាទព្រះវិហារ ដែលថៃបានកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំ ១៩៥៤។
• អង្គរការសហប្រជាជាតិ បានជួយរៀបចំអោយមានការប្រជុំ នៅទីក្រុង​ប៉ារីសនៅថ្ងៃទី ២៣​ ខែ តុលា​ ឆ្នាំ ១៩៩១។
• ជួយរៀបចំឲ្យមានការបោះឆ្នោត ជ្រើសរើសសភាធម្មនុញនៅថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ១៩៩៣ ដើម្បីនាំមកនូវសន្តិភាព ជូនព្រះរាជាណាចក្រកម្ពុជាឡើងវិញ បន្ទាប់ពីមានសង្គ្រាមរុំារៃអស់ពេលជិតបី ស.វ កន្លងមក។ ការងារនេះ ប្រព្រិត្តទៅនៅក្នុងអាណត្តិលោកអគលេខាធិការ សាវីយេប៉េរេ ដឺគុងេឡា (១៩៨២ ដល់ ១៩៩១) និង លោកប៊ូត្រូស ប៊ូត្រូសកាលី (១៩៩២ ដល់ ១៩៩៦)​។
• ជួយឲ្យមានការកាត់ទោសខ្មែរក្រហម ក្នុង ខែ មិថុនា ឆ្នាំ ១៩៩៧ សហនាយករដ្ឋមន្រីខ្មែរទាំងពីរ សម្តេច ហ៊ុន សែន និង សម្តេចក្រុមព្រះ នរត្តម រណរិទ្ធី បានសរសេរសាមួយ ជូនអង្គការសហប្រជាជាតិ ដើម្បីសុំអោយមានការកាត់ទោស ខ្មែរក្រហម ដែលកាន់អំណាចពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩​ ដោយក្នុងនោះ មានការជជែកចរចារដើម្បីរករូបមន្ត បង្កើតតុលាការពិសេសឈានជើងចូលមកដល់ និង​ អោយមានការចូលរួមពីសំណាក់ អ.ស.ប​ និង មតិអន្តរជាតិ​។​​ បច្ចុប្បន្ននេះ ច្បាប់កាត់ទោសខ្មែរក្រហម បានតាក់តែង និង អនុម័តដោយរដ្ឋសភាជាតិហើយ នៅតែរង់ចាំការអនុវត្តន៏ច្បាប់នេះតែប៉ុណ្ណោះ។ ការងារនេះ ប្រព្រឹត្តទៅក្នុងអាណត្តិលោក អគ្គលេខាធិការ កូហ្វី អាណាន់។
11 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អង្គការ​ អន្តរជាតិ​, click on at the bottom under it