Logo
ជីវៈ វិទ្យា
5 months ago
ចូរបកស្រាយពីចលនាការស្វ័យដំឡើងទ្វេ ADN?
○ ចលនាស្វ័យដំឡើងទ្វេ ADN ប្រព្រឹត្តិទៅ ដូចជា៖
• ដំបូងច្រវ៉ាក់ទាំងពីររបស់ម៉ូលេគុល ADN ចាប់ផ្តើមរលាយ។
• ការផ្តាច់សម្ព័ន្ធ អ៊ីដ្រូសែន ធ្វើអោយច្រវ៉ាក់ទាំងពីរ ឃ្លាតគ្នាក្រោមអំពើរបស់អង់ស៊ីម ADN ប៉ូលីមេរ៉ាស។
• នុយក្លេអូទីតសេរី នៅក្នុង ណ្វៃយ៉ូ រត់ចូលមកបំពេញតាមច្រវ៉ាក់នីមួយៗ តាមគោលការណ៍បាស A-T  និង C-G។ ច្រវ៉ាក់នីមួយៗរបស់ម៉ូលេគុល ADN មេ ធ្វើជាពុម្ពគំរូសម្រាប់សំយោគច្រវ៉ាក់ម្ខាងទៀតនៃម៉ូលេគុល ADN កូន។ ក្រោយពេលស្វ័យដំឡើងទ្វេ គេទទួលបានម៉ូលេគុល ADN កូនដែលដូចគ្នាបេះបិទ ហើយដូចទៅនឹងម៉ូលេគុល ADN មេ។
ជីវៈ វិទ្យា
5 months ago
ដូចម្តេចដែលហៅថាអ៊ីដ្រូឡាស? ចូររកឧទាហរណ៍អ៊ីដ្រូឡាសអោយបាន ៣?
○ ដែលហៅថា អ៊ីដ្រូឡាស គឺជាអង់ស៊ីមដែលចូលរួមប្រតិកម្មផ្តាច់សម្ព័ន្ធគីមី ដោយភ្ជាប់ អ៊ីយ៉ុង OH- និង អ៊ីយ៉ុង H- ដែលបានមកពីម៉ូលេគុលទឹក ឬ យើងអាចហៅប្រតិកម្មនេះបានថា “ប្រតិកម្មអ៊ីដ្រូលិស”។
° រាប់ប្រតិកម្មអៅយបាន ៣៖ កាបូអ៊ីដ្រាស ប្រូតេអាស លីប៉ាស។
ជីវៈ វិទ្យា
5 months ago
ហេតុអ្វីបានជាគេនិយាយថា អស់ស៊ីមជាប្រូតេអ៊ីនយថាប្រភេទ?
○ បានជាគេនិយាយថា អង់ស៊ីមជាប្រូតេអ៊ីនយថាប្រភេទពីព្រោះ គ្រប់អំពើទាំងអស់របស់ អង់ស៊ីមទាំងអស់មិនមែនជាប្រូតេអ៊ីននោះទេ។ ម៉្យាងវិញទៀត អង់ស៊ីមនីមួយៗ មានអំពើទៅលើប្រតិកម្មមួយជាក់លាក់។
ជីវៈ វិទ្យា
5 months ago (E)
គេធ្វើចំណែកថ្នាក់របស់អស់ស៊ីម ដោយរបៀបណា?
○ គេធ្វើចំណែកថ្នាក់របស់អង់ស៊ីម តាមរយៈតួនាទីរបស់អង់ស៊ីមនោះ។
ជីវៈ វិទ្យា
6 months ago
ការពិសោធន៍អង់ស៊ីម
ក. នៅពេលគេចាក់ទឹកអុកស៊ីសែនណែទៅក្នុងកែវជ័រដែលមានដាក់ថ្លើមសត្វរួចជាស្រេច គេពិនិត្យឃើញមានអ្វីកើតឡើងនៅក្នុងកែវជ័រនោះ? ព្រោះអ្វី?
ខ. គេដាក់សូលុយស្យុងទឹកមាត់នៅក្នុងកែវជ័រដែលមានដាក់សូលុយស្យុងអាស៊ីតអាមីដុងក្នុងការពិសោធន៍អំពីអង់ស៊ីមយថាប្រភេទ។ តើសូលុយស្យុងទឹកមាត់ផ្ទុកអង់ស៊ីមឈ្មោះអ្វី? និងមាននាទីដូចម្តេចក្នុងការពិសោធន៍នេះ?
--- ចម្លើយ​ ---
ក. នៅពេលគេចាក់ទឹកអុកស៊ីសែនណែទៅក្នុងកែវជ័រ ដែលមានដាក់ថ្លើមសត្វរួចជាស្រេច គេពិនិត្យឃើញមានអ្វីកើតឡើងនៅក្នុងកែវជ័រនោះពីព្រោះ នៅក្នុងថ្លើមសត្វមានអង់ស៊ីមកាតាឡាសបែកទឹកអុកស៊ីសែនណេឱ្យទៅជាអុកស៊ីសែន និង ទឹក។
ខ. គេដាក់សូលុយស្យុងទឹកមាត់នៅក្នុងកែវជ័រ ដែលមានដាក់សូលុយស្យុងអាស៊ីតអាមីដុង ក្នុងការពិសោធន៍អំពីអង់ស៊ីមយថាប្រភេទ។ សូលុយស្យុងទឹកមាត់ផ្ទុកអង់ស៊ីម អាមីឡាស ហើយអង់ស៊ីមអាមីឡាសមាននាទីបំបែកអាមីដុង។
ជីវៈ វិទ្យា
8 months ago
តើប្រូតេអ៊ីនមានសារៈសំខាន់ចំពោះសារពាង្គកាយដូចម្តេចខ្លះ?
○ ប្រូតេអ៊ីនមានសារៈសំខាន់ ចំពោះសារពាង្គាយដូចជា ប្រូតេអ៊ីនជាសមាសធាតុគ្រឹះនៃជីវិត ដែលបង្កើតនូវរាល់សមាសភាពនៃសារពាង្គកាយ។ ក្នុងដំណើរប្រព្រឹត្តិទៅនៃសារពាង្គកាយ ប្រូតេអ៊ីន មាននាទីជាកាតាលីករ ជាអរម៉ូន ជាអង់ស៊ីម ជាអង់ទីករ ជាប្រូតេអ៊ីនទម្រង់ ជាអ្នកដឹកនាំ និង ជាអ្នកធ្វើចលនា។
ជីវៈ វិទ្យា
8 months ago
ហេតុអ្វីបានជាសីតុណ្ហភាពទាបពេក ឬ ខ្ពស់ពេក អាចធ្វើឱ្យអង់ស៊ីមបាត់បង់គុណភាព?
○ បានជាសីតុណ្ហភាពទាបពេក ឬ ខ្ពស់ពេក អាចធ្វើឱ្យអង់ស៊ីមបាត់បង់គុណភាព ពីព្រោះ អង់ស៊ីមគឺជាប្រូតេអ៊ីន។ កាលណាសីតុណ្ហភាពខ្ពស់ពេក ឬ ទាបពេកចំណងប៉ិបទីរលា ហើយសម្ព័ន្ធអ៊ីដ្រូសែនត្រូវផ្តាច់ ដែលជាមូលហេតុធ្វើឱ្យទម្រង់របស់ប្រូតេអ៊ីនប្រែប្រួល គឺមិនអាចមានសកម្មភាពជាកាតាលីករបាន។
ជីវៈ វិទ្យា
9 months ago
តើអង់ស៊ីមជាអ្វី? ហេតុអ្វីបានជានៅក្នុងកោសិកានៃសារពាង្គកាយ មានអង់ស៊ីមច្រើនប្រភេទ?
#អង់ស៊ីម គឺជាកាតាលីករគីមីជីវៈ ដែលជួយពន្លឿនល្បឿនប្រតិកម្មគីមីជីវៈផ្សេងៗ។ បានជា នៅក្នុងកោសិកានៃសារពាង្គកាយ មានអង់ស៊ីមច្រើនប្រភេទ ពីព្រោះនៅក្នុងកោសិកានៃសារពាង្គកាយ មានប្រតិកម្មច្រើនប្រភេទខុសៗគ្នា ហើយអង់ស៊ីមមួយមានអំពើទៅលើប្រតិកម្ម បានតែមួយប្រភេទប៉ុណ្ណោះ។

Nothing found!

Sorry, but we could not find anything in our database for your search query {{search_query}}. Please try again by typing other keywords.