Logo
បរិ ស្ថាន
2 months ago
បរិស្ថានជាអ្វី? សព្វថ្ងៃនេះមនុស្សបានបង្កឲ្យមានការខូចខាតបរិស្ថានសង្គម បរិស្ថានធម្មជាតិដោយគេបានធ្វើអ្វីខ្លះ? ចូរពន្យល់។
○ បរិស្ថាន ជាអ្វីៗដែលនៅជុំវិញខ្លួនយើង។ សព្វថ្ងៃនេះមនុស្សបានធ្វើឲ្យខូចបរិស្ថាន ដូចជា៖
ក. បរិស្ថានសង្គម
· បង្កជម្លោះ
· បង្កើតសង្គ្រម
· សាងឧក្រិដ្ធកម្ម៖ លួច ប្លន់ ការកាប់សម្លាប់ បាញ់ប្រហារ
· សាបព្រោះអំពើពុករលួយ
· ផលិតគ្រឿងញៀន
· បង្កើតនូវវប្បធម៌ពាលាអាវ៉ាសែ
ខ. ខូចបរិស្ថានធម្មជាតិ
· បំផ្លាញព្រៃឈើ
· សំលាប់សត្វព្រៃ
· គាស់រំលីងព្រៃធម្មជាតិ ឲ្យក្លាយទៅជាវាលរាប
· ប្រមូលគ្នាសង់លំនៅស្ថាន តំបន់ប្រព័ន្ធផ្លូវទឹក
· ចោលកាកសំណល់ក្នុងទឹក
· នាវា កាណូត តូច ធំ បង្ហូរប្រេង បង្ហៀរកាកសំណល់ទៅក្នុងទឹកធ្វើឲ្យស្លាប់មច្ឆជាតិ។
បរិ ស្ថាន
1 year ago
តើរូបភាពបំពុលបរិស្ថានមានអ្វីខ្លះ? ចូរពន្យល់។
○ រូបភាពបំពុលបរិស្ថានមានដូចជា៖
ក. រូបភាពជាក់ស្តែង៖
▪︎ ផ្សែងគ្រឿងយន្តផ្សេងៗដូចជា៖ ម៉ូតូ រថយន្ត យន្តហោះ...
▪︎ កាកសំណល់ផ្សេងៗ
▪︎ ការបង្ហូរកាកសំណល់គីមី ចូលទៅក្នុងទឹក ទន្លេ រថយន្ត យន្តហោះ...
▪︎ ការផ្ទុះគ្រាប់បែក
ខ. រូបភាពប្រយោល៖
▪︎ ការកាប់បំផ្លាញនៃព្រៃឈើគ្មានបច្ចេកទេស
▪︎ ការបំផ្លាញសត្វព្រៃ
គ. ផលវិបាកនៃការបំផ្លាញបរិស្ថាន៖
▪︎ ផ្សែងគ្រឿងយន្ត បង្កើតបានជាឧស្ម័នពុល ធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស
▪︎ កាកសំណល់ផ្សេងៗ អាចធ្វើឲ្យធាតុអាកាស និង ទឹក សំបូរទៅដោយមេរោគ
▪︎ ការផ្ទុះគ្រាប់បែក បានបន្សល់នូវវិទ្យុសកម្ម បំផ្លាញសរីរាង្គមនុស្ស ធ្វើឲ្យមនុស្សកើតមកបាត់នូវលក្ខណៈជាមនុស្ស ជាក់ស្តែងដូចជា ការផ្ទុះគ្រាប់បែកបរិមាណូនៅទីក្រុងហ៊ីរូស៊ីម៉ា និង ណាហ្គាសាគី ប្រទេសជប៉ុន។
▪︎ ការកាប់បំផ្លាញព្រៃឈើ និង​ ការសំលាប់សត្វព្រៃ ធ្វើឲ្យ៖
1. បាត់សោភណភាពនៃទេសភាព
2. បង្កឲ្យមានភាពរំស្ងួត និង ទឹកជំនន់
3. បាត់បង់សំលេង តន្ត្រីធម្មជាតិ (សំលេងសត្វយំ)
បរិ ស្ថាន
1 year ago
តើប្រាសាទព្រះវិហារ មានលក្ខណៈអស្ចារ្យ ពីប្រាសាទអង្គរវត្ដត្រង់ណាខ្លះ?
#ប្រាសាទព្រះវិហារ មានលក្ខណៈអស្ចារ្យ ពីប្រាសាទអង្គរវត្ដត្រង់៖
▪︎ សាងសង់លើកំពូលភ្នំ (ភ្នំដងរែក) ពេលធាតុអាកាសត្រជាក់មានចុះអ័ព្ទ
▪︎ មានលក្ខណៈធម្មជាតិស្រស់បំព្រង និង បរិកាសមនោរម្យ
▪︎ ស្នាដៃសិល្បៈ ប្រកបដោយក្បាច់ក្ន្បរ រចនាល្អប្រណិត
▪︎ សម្បូរដោយរចនាបទ ជាច្រើនប្រភេទ
▪︎ ផ្លូវឡើងមានលក្ខណៈជាថ្នាក់ៗ ពិសេសតាមលក្លោងទ្វារនិមួយៗ រចនាចម្លាក់ ក្បាច់ក្បូរល្អពិសេស
▪︎ ប្រាសាទមានកម្ពស់ប្រហែល ៦២៥ ម៉ែត្រ
បរិ ស្ថាន
1 year ago
តើ​កម្ពុជា មាន​រមណីយដ្ឋានឆ្នេរ​សមុទ្រ​ ប៉ុន្មាន​ប្រភេទ?
រាជរដ្ឋាភិបាល​កម្ពុជា បាន​បែងចែក​រមណីយដ្ឋាន​ឆ្នេរ​សមុទ្រ​ ជា​ ៥ ប្រភេទ រួមមាន​៖ ឆ្នេរ​អភិរក្ស​ស្នូល ឆ្នេរ​អេកូ​ទេសចរណ៍ ឆ្នេរ​កម្សាន្ត​ពិសេស ឆ្នេរ​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់ និង​ឆ្នេរ​កម្សាន្ត​សាធារណៈ​កម្រិត​មធ្យម។
បរិ ស្ថាន
1 year ago
តើប្រទេសកម្ពុជា បានចូលជាសមាជិកនៃអង្គការសហប្រជាជាតិ នៅឆ្នាំណា?
ប្រទេសកម្ពុជា បានចូលជាសមាជិកនៃអង្គការសហប្រជាជាតិ នៅឆ្នាំ ១៩៥៥។
បរិ ស្ថាន
1 year ago
#តើប្រទេសអាស៊ានណាខ្លះដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមបរទេស ? #ហើយប្រទេសនោះស្ថិតនៅក្រោមអាណានិគមប្រទេសណាខ្លះ ?
ប្រទេសអាស៊ានណាខ្លះដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមបរទេសមាន៖
• ប្រទេសកម្ពុជា ក្រោមអាណានិគមបារាំង
• ប្រទេសវៀតណាម ក្រោមអាណានិគមបារាំង
• ប្រទេសឡាវ ក្រោមអាណានិគមបារាំង
• ប្រទេសឥណ្ឌូនេស៊ី ក្រោមអាណានិគមហូឡង់
• ប្រទេសម៉ាឡេស៊ី ក្រោមអាណានិគមអង់គ្លេស
• ប្រទេសសិង្ហបុរី ក្រោមអាណានិគមអង់គ្លេស និង ក្រោយមកជារដ្ឋមួយនៃសហព័ន្ធ ម៉ាឡេស៊ី
• ប្រទេសហ្វីលីពីន ក្រោមអាណានិគមអេស្បាញ និង សហរដ្ឋអាមេរិច
• ប្រទេសប៊្រុយណេ ក្រោមអាណានិគមអង់គ្លេស
• ប្រទេសភូមា ក្រោមអាណានិគមអង់គ្លេស៕
បរិ ស្ថាន
1 year ago
#តើបាវចនារបស់ព្រះរាជាណាចក្រកម្ពុជាមានអ្វីខ្លះ ?
បាវចនាជាតិនៃព្រះរាជាណាចក្រកម្ពុជាមាន៖
- ជាតិ
- សាសនា
- ព្រះមហាក្សត្រ
បរិ ស្ថាន
2 years ago (E)
#តើវប្បធម៌ខ្មែរដែលជាមតកពីមុនរហូតដល់បច្ចុប្បន្នមានអ្វីខ្លះ ?
វប្បធម៌ខ្មែរដែលជាមរតកពីមុនមកមាន៖
• ការប្រកាន់របបមាតាធិបតេយ្យ ដោយគោរពស្ត្រីជាធំក្នុងគ្រួសារ និងសង្គម
• មានជំនឿលើលោកតាម្ចាស់ស្រុក ជំនឿលើព្រលឹងដូនតា និងបុព្វការីជន
• មានភាសា (មានអន្តរបទ ឬផ្នត់គំនិត)
• មានទំនៀមទំលាប់ (ប្រពៃណី សិល្បៈ)
បរិ ស្ថាន
2 years ago
#តើអរិយធម៌មានធាតុសំខាន់អ្វីខ្លះ ? #ចូរពន្យល់ពីធាតុនីមួយៗឱ្យបានច្បាស់លាស់ ?
អរិយធម៌ មានធាតុសំខាន់ៗពីរ គឺវប្បធម៌ និងសង្គមធម៌។
#វប្បធម៌
• ចំណេះដឹង (ជំនឿ សាសនា វិជ្ជា វិទ្យាសាស្ត្រ)
• កំណត់ផ្សាយ (ភាសា អក្សរ សញ្ញា អក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ព័ត៍មាន)
• ការអនុវត្ត (ទំនៀមទំលាប់ ប្រពៃណី ការអប់រំ និងកីឡា ល្បែងកំសាន្ត ច្បាប់)
#សង្គមធម៌
• គ្រឿងសង្គម (ប្រដាប់ប្រដារស់នៅ ប្រដាប់តិចនិច មុខរបរ)
• របបសង្គម (សេដ្ធកិច្ច សង្គមកិច្ច នយោបាយ)
• ទម្រង់សង្គម (ស្នូលសង្គម វណ្ណៈសង្គម អង្គការសង្គម)