16 hours ago
ដូចម្តេចដែលហៅថា ចំណងប៉ិចទីត?
○ ចំណងប៉ិចទីត គឺជាចំណងដែលភ្ជាប់ពីអាស៊ីតអាមីនេមួយ ទៅអាស៊ីតអាមីនេមួយទៀត ដើម្បីបង្កើតបានជាម៉ូលេគុលប្រូតេអ៊ីន។

2 days ago
ដូចម្តេចដែលហៅថាប្រូតេអ៊ីនងាយ ប្រូតេអ៊ីនសាំញ៉ាំ?
○ ប្រូតេអ៊ីនងាយ ជា ប្រូតេអ៊ីនដែលកើតឡើងពីអាស៊ីតអាមីនេសុទ្ធ។ ប្រូតេអ៊ីនសាំញ៉ាំ ជា ប្រភេទប្រូតេអ៊ីនដែលមានទាំងប្រូតេអ៊ីនងាយ និង សារធាតុដែលមិនប្រែប្រួលជាប្រូតេអ៊ីន។

3 days ago
ចូរប្រៀបធៀប ណឺរ៉ូនវិញ្ញាណនាំ និង ណឺរ៉ូនចលករ។
○ ប្រៀបធៀប ណឺរ៉ូនវិញ្ញាណនាំ និង ណឺរ៉ូនចលករ៖
• ណឺរ៉ូនវិញ្ញាណនាំ៖ ដឹកនាំព័ត៌មានពីធ្មូលវិញ្ញាណ ទៅកាន់ខួរក្បាល។
• ណឺរ៉ូនចលករ៖ នាំព័ត៌មានដែលវិភាគហើយ មកសរីរាង្គប្រតិកម្ម។

5 days ago
តើរេទីនជាអ្វី? តើវាត្រូវបានភ្ញោចដូចម្តេចខ្លះ?
○ រេទីន ជាស្រទាប់ក្នុងបង្អស់នៃគ្រាប់ភ្នែក ដែលមានធ្មួលរសនឹងពន្លឺ។ រេទីនត្រូវបានភ្ញោចដោយពន្លឺ ដែលមានអំពើទៅលើកោសិកាកោណ នឹងផូវ (fovea) ដែលស្ថិតនៅលើស្រទាប់រេទីន ដែលធ្វើឱ្យយើងអាចមើលឃើញពណ៌។

6 days ago
តើដង់ឌ្រីតមាននាទីអ្វីខ្លះ?
○ ដង់ឌ្រីត មាននាទីដូចជា៖
• ភ្ជាប់ទៅនឹងសរីរាង្គចលករ ឬ សរីរាង្គទទួលរំញោច។
• បញ្ជូនព័ត៌មានទៅកាន់តួរកោសិកា និង អាក់សូន។
• តភ្ជាប់អាក់សូនដើម្បីទទួលព័ត៌មាន បញ្ជូនទៅមជ្ឃមណ្ឌលប្រាសាទ ដើម្បីធ្វើការវិភាគ។

7 days ago
ចូរប្រៀបធៀប មជ្ឃមណ្ឌលប្រាសាទ និង បរិមណ្ឌលប្រាសាទ។
○ ប្រៀបធៀប មជ្ឃមណ្ឌលប្រាសាទ និង បរិមណ្ឌលប្រាសាទ៖
• មជ្ឃមណ្ឌលប្រាសាទ៖ ជាអ្នកទទួលព័ត៌មានទាំងឡាយដែលបញ្ជូនពីបរិមណ្ឌល ហើយធ្វើកាវិភាគ។ ស្ថិតនៅក្នុងខួរក្បាល និង ខួរឆ្អឹងខ្នង។
• បរិមណ្ឌលប្រាសាទ៖ ជាអ្នកទទួលរំញោច អ្នកបញ្ជូនព័ត៌មានទៅអោយខួរក្បាល។ មានគ្រប់សរីរាង្គទាំងអស់នៃសារពាង្គកាយ រួមទាំងសរសៃប្រាសាទ ខួរក្បាល ១២ គូ និង ខួរឆ្អឹងខ្នង ៣១ គូ។

8 days ago
តើធ្មូលវិញ្ញាណទាំង៥ប្រភេទរបស់ស្បែកជាអ្វី?
○ ធ្មូលវិញ្ញាណ ទាំង ៥ ប្រភេទរបស់ស្បែក គឺ ការប៉ះទង្គិតស្រាល ប៉ះទង្គិចខ្លាំង ការឈឺចាប់ កម្តៅ និង ភាពត្រជាក់។

10 days ago
តើត្រចៀកចាប់យករំញោចអ្វី? តើត្រចៀកមានផ្នែកអ្វីខ្លះ? តើផ្នែកណាខ្លះដែលទាក់ទងនឹងរក្សាលំនឹង?
○ ត្រចៀក ចាប់យករំញោចល្បឺ ឬ ទទួលនូវសំលេង។ ត្រចៀកចែកចេញជាបីផ្នែក គឺ ត្រចៀកក្រៅ កណ្តាល និង ត្រចៀកក្នុង។ ត្រចៀកក្នុង និង ខួរតួចមាននាទីក្នុងការរក្សាលំនឹង។

11 days ago
តើគ្រាប់ភ្នែកមានភ្នាសប៉ុន្មានស្រទាប់? អ្វីខ្លះ?
○ គ្រាប់ភ្នែកមានភ្នាសបីស្រទាប់ គឺ ក្លេរ៉ូទិច កូរូអ៊ីត និង រេទីន។

12 days ago
តើផ្នែកណានៃគ្រាប់ភ្នែក ដែលតម្រូវបរិមាណពន្លឺចូលទៅក្នុងភ្នែក?
○ ផ្នែកដែលតម្រូវបរិមាណពន្លឺចូលទៅក្នុងភ្នែក គឺ ស្រទាប់រេទីនដែលមានកោសិកាពីរ គឺ៖
• កោសិកាដំបង រសនឹងពន្លឺខ្សោយ ហើយចាប់យកចលនា តែមិនចាប់យកពណ៌នោះទេ។
• កោរសិការាងកោន រសនឹងពណ៌ ហើយត្រូវការពន្លឺខ្លាំង។

14 days ago
តើបរិមណ្ឌលប្រាសាទមានសរសៃប្រាសាទអ្វីខ្លះ?
○ បរិមណ្ឌលប្រសាទ មានសរសៃប្រាសាទទាំងអស់ លើកលែងតែខួរក្បាល និង ខួរឆ្អឹងខ្នង។ សរសៃប្រសាទទាំងនោះមានដូចជា សរសៃប្រសាទចេញពីខួរក្បាលទាំង ១២ សរសៃប្រសាទ ចេញពីខួរឆ្អឹងខ្នងទាំង ៣១ គូ រួមទាំងសរសៃប្រាសាទផ្សេងៗ ទៀតដែលមាននៅ ក្នុងសារពាង្គកាយ។

15 days ago
តើលក្ខណៈពិសេសពីរយ៉ាងរបស់រុក្ខជាតិអង់ស្យូស្ពែមមានអ្វីខ្លះ?
○ នាទីសំខាន់បីយ៉ាងរបស់ស្លឹក៖
• បំភាយចំហាយទឹក និង អុកស៊ីសែនទៅក្នុងបរិយាកាស។
• ស្រូបយកឧស្ម័នកាបូនិច ដើម្បីធ្វើរស្មីសំយោគ។
• ផលិតកាបូនអ៊ីដ្រាត (ស្ករ) ដើម្បីទ្រទ្រង់ដល់ការលូតលាស់សារពាង្គកាយរបស់រុក្ខជាតិ និង ដល់អ្នកប្រើប្រាស់ទូទៅ (សត្វ)។

18 days ago
រុក្ខជាតិអង់ស្យូស្ពែមមានប្រយោជន៍អ្វីខ្លះ?
○ រុក្ខជាតិអង់ស្យូស្ពែមមានប្រយោជន៍ ដូចជា៖
• ធ្វើជាគ្រឿងសង្ហារឹម (តុ ទូ ផ្ទះ...) ឈើប្រណិត បេង នាងនួន
• ជាឱសថសម្រាប់ព្យាបាលជម្ងឺ
• ផលិតផលឧស្សាហកម្ម ឧ.ជ័រដើមកៅស៊ូ និង ជ័រដើមឈើទាល
• ផ្លែឈើមួយចំនួនធំ អាចយកបរិភោគបាន
• ផលិតអុកស៊ីសែន សំរាប់ការដកដង្ហើមរបស់មនុស្ស និង សត្វ។

ចូរពីពណ៌នាអំពីអត្ថប្រយោជន៍ពពួកស្រល់។
○ សារៈប្រយោជន៍ពពួកស្រល់ មានដូចជា៖
• ជាជម្រកពពួកសត្វ។
• ដើមត្រូវបានគេយកទៅធ្វើជាគ្រឿងសង្ហារឹម និង ផលិតជាក្រដាស។
• ជាអុសសម្រាស់ដុត។
• ជាឱសថសម្រាប់ព្យាបាលជម្ងឺ និង គ្រឿងក្រអូប។

20 days ago
តើកោនជាអ្វី? ក្នុងការបន្តពូជរបស់ស៊ីមណូស្ពែម តើកោនមាននាទីជាអ្វី?
○ កោន គឺជាសរីរាង្គបន្តពូជរបស់រុក្ខជាតិស៊ីមណូស្ពែម។ កោនមាននាទី ជាអ្នកផ្ទុកកោសិកាបន្តពូជ (ស្ពែម៉ាតូសូអ៊ីតចំពោះកោនឈ្មោល ឯអូអូស៊្វែចំពោះកោនញី)។

ចូរពិពណ៌នាពីស៊ីមណូស្ពែមទាំងបួនក្រុម?
○ ពិពណ៌នាពីស៊ីមណូស្ពែមទាំងបួនក្រុម៖
• ប្រង់ (Cycard) វាមានរូបរាងដូចដើមត្នោតម៉្យាង ដែលមានស្លឹកផ្តុំនៅកំពូលខាងចុង តែវាផលិតកោន។ កោនពេញវ័យមាន រូបរាងដូចបាល់។
• កូនីភែ (Conifers) មានស្លឹកដូចម្ជុល (ស្រល់) ដែលអាចការពារការបាត់បង់ជាតិទឹក និង បន្សាំទៅនឹងអាកាសធាតុស្ងួត។ ស្លឹករបស់កូនីភែ មានពណ៌បៃតងពេញមួយឆ្នាំ។
• គីងកូ (Gingoes) មានកំណើតតាំងពីរាប់រយលានឆ្នាំមកហើយ។ វាមានដុះនៅក្នុងប្រទេសមួយចំនួន ដូចជាប្រទេសចិន ជប៉ុន និង កូរ៉េជាដើម។ សព្វថ្ងៃ គេដាំវានៅ តាមដងផ្លូវតាមទីក្រុង ព្រោះវាធន់នឹងភាពកខ្វក់របស់បរិយាកាសបាន។
• ស៊ីណេតូភីត ជារុក្ខជាតិដែលដុះនៅតាមតំបន់វាលខ្សាច់មានអាកាសធាតុក្តៅ និង ក្នុងតំបន់ព្រៃត្រូពិកមានភ្លៀង។ ស៊ីណេតូភីត មួយចំនួនជាដើមឈើ និង មួយចំនួនទៀត ជារុក្ខជាតិចុល្លព្រឹក្ស រុក្ខជាតិប្រភេទនេះអាចរស់នៅបានជាងមួយពាន់ឆ្នាំ។

21 days ago
ហេតុអ្វីបានជាគេចាត់ទុកក្រពះ និង ពោះវៀនតូចជាក្រពេញអង់ដូគ្រីន?
○ ព្រោះវាជាក្រពេញដែលផលិតអរម៉ូន ហើយបញ្ចេញទៅក្នុងចរន្តឈាមដោយផ្ទាល់៖
• ក្រពះផលិតអរម៉ូនកាស្ទ្រីន
• ពោះវៀនតូចផលិតអរម៉ូនសេក្រទីន

22 days ago
ដូចម្តេចដែលហៅថាពន្លកជីវ្ហាវិញ្ញាណ? រៀបរាប់ទីតាំងនៃរសជាតិរបស់វា។
○ ពន្លកវិញ្ញាណ គឺជា ធ្មួលវិញ្ញាណគីមីដែលរសនឹងរសជាតិ។ ទីតាំងរសជាតិមាន៖
• រសជាតិផ្អែមស្ថិតនៅផ្នែកចុងអណ្តាត
• រសជាតិប្រៃស្ថិតនៅចំហៀងអណ្តាត
• រសជាតិប្រៃស្ថិតនៅចំហៀងសងខាង
• រសជាតិល្វីងស្ថិតនៅគល់អណ្តាត

23 days ago
ផ្នែកសំខាន់ៗនៃប្រព័ន្ធប្រសាទសត្វឆ្អឹងកងមានអ្វីខ្លះ?
○ រូមមាន ២ ផ្នែក គឺ មជ្ឃមណ្ឌលប្រសាទ និង បរិមណ្ឌលប្រសាទ៖
• មជ្ឃមណ្ឌលប្រសាទ៖ មានខួរក្បាល និង ខួរឆ្អឹងខ្នង។
• បរិមណ្ឌលប្រសាទ៖ មានផ្លូវប្រសាទវិញ្ញាណនាំ និង ផ្លូវប្រសាទចលករ។

24 days ago
រៀបរាប់ពីសារៈសំខាន់នៃស្វ័យតម្លើងទ្វេ ADN។
○ សារៈសំខាន់ មានដូចជា៖
• រក្សាចំនួនក្រូម៉ូសូមឱ្យនៅដដែល ពេលកោសិកាចែក។
• នៅចំណែកមីតូស កោសិកាមេ និង កោសិកាកូនមាន ADN ដូចគ្នា។
• រ៉ាប់រងចំនួន និង រូបរាងក្រម៉ូសូមឱ្យនៅដដែល ក្រោយចំណែកកោសិកា។
• រ៉ាប់រង និង តំហែរក្សាព័ត៌មានសេនេទិចឱ្យនៅថេរ ដោយឆ្លងកាត់ជំនាន់។

25 days ago
ដូចម្តេចដែលហៅថាប៉ារ៉ាទីរ៉ូអ៊ីត?
○ ជាក្រពេញរាងពងក្រពើតូចៗចំនួន ៤ ដែលបង្កប់ក្នុងផ្នែកខាងក្រោយនៃក្រពេញទីរ៉ូអ៊ីត។
វាមាននាទីផលិត និង បញ្ចេញអរម៉ូនប៉ារ៉ាទីរ៉ូអ៊ីត។

26 days ago
អង់ទីប្យូទិចជាអ្វី?
○ អង់ទីប្យូទិច ជាសាធាតុសាំញ៉ាំដែលផលិតដោយមីក្រូសារពាង្គកាយ សម្រាប់ព្យាបាលជម្ងឺដែលបង្កឡើងដោយបាក់តេរី។

27 days ago
ក្រពេញញើសមាននាទីដូចម្តេច?
○ ក្រពេញញើស មានបញ្ចេញញើស ដើម្បីតម្រូវសីតុណ្ហភាពក្នុងសារពាង្គកាយ។

28 days ago
ហេតុអ្វីបានជានុយក្លេអូទីតមានតែ ៤ ប្រភេទ តែអាចបង្កើតម៉ូលេគុល AND ខុសគ្នាច្រើន?
○ ព្រោះម៉ូលេគុល AND នីមួយៗកើតឡើងពីនុយក្លេអូទីតច្រើន ដែលតម្រៀបគ្នាទៅតាមតំណលំដាប់ជាក់លាក់។ ម៉ូលេគុល AND នីមួយៗខុសគ្នា ដោយសារចំនួននុយក្លេអូទីត ប្រភេទនុយក្លេអូទីត និង ទីតាំងរបស់នុយក្លេអូទីត។

29 days ago
តើគេប្រើសូ ១០% នៃ NaOH និង ០.៥% នៃ CuSO4 ដើម្បីអ្វី?
○ ដើម្បីបញ្ជាក់ថា មានវត្តមានប្រូតេអ៊ីន។
○ ដើម្បីបញ្ជាក់ថា មានវត្តមានប្រូតេអ៊ីន។
1 month ago
ចូរពន្យល់ពីដំណើរអាំងភ្លុចប្រសាទដែលបានកើតឡើងនៅពេលមានសូរសម្លេងរោទិ៍របស់ទូរស័ព្ទ។
○ ដំណើរអាំងភ្លុចប្រសាទ ពេលមានសម្លេងទូរស័ព្ទរោទិ៍។ ក្នុងករណីនេះ មានណឺរ៉ូន ៣ ប្រភេទចូលរួម គឺ ណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនភ្ជាប់ និង ណឺរ៉ូនចលករ។
• ណឺរ៉ូនវិញ្ញាណនាំ៖ នៅពេលលឺសំលេងទូរស័ព្ទ ធ្មួលវិញ្ញាណនៅក្នុងត្រចៀកចាប់បានរំញោចសម្លេង ហើយបង្កើតបានជាអាំងភ្លុចប្រសាទ។ អាំងភ្លុចប្រសាទ ធ្វើដំណើរចេញពីដង់ឌ្រីតមួយនៃណឺរ៉ូនវិញ្ញាណនាំ ចូលទៅក្នុងតួកោសិកា ហើយចុះតាមអាក់សូនរហូតដល់ចុងអាក់សូន។
• ណឺរ៉ូនភ្ជាប់៖ នៅចុងអាក់សូន អាំងភ្លុចប្រសាទឆ្លងកាត់ស៊ីណាល់ ហើយចូលនៅក្នុងណឺរ៉ូនភ្ជាប់ដែលស្ថិតនៅក្នុងខួរក្បាល។ នៅក្នុងខួរក្បាល អាំងភ្លុចប្រសាទនេះត្រូវបានបកស្រាយ ហើយធ្វើឱ្យយើងដឹងថាទូរស័ព្ទកំពុងរោទិ៍។ បន្ទាប់មកខួរក្បាលធ្វើការសម្រេចចិត្ត ថាតើលើកទូរស័ព្ទ ឬ អត់។
• ណឺរ៉ូនចលករ៖ នៅពេលខួរក្បាលសម្រេចចិត្តថា ត្រូវតែឆ្លើយតប អាំងភ្លុយប្រសាទធ្វើដំណើរចុះតាមបណ្តោយណឺរ៉ូនចលករ រហូតដល់សរីរាង្គប្រតិកម្ម (សាច់ដុំដៃ)។ សាច់ដុំដៃឆ្លើយតបទៅនឹងការលើកទូរស័ព្ទ។

អាំងភ្លុចប្រសាទគឺជាអ្វី?
○ អាំងភ្លុចប្រសាទ គឺជាព័ត៌មានប្រសាទដែលដឹកនាំតាមបណ្តោយណឺរ៉ូន ជាពត៌មានដែលណឺរ៉ូនដឹកនាំ។
○ អាំងភ្លុចប្រសាទ គឺជាព័ត៌មានប្រសាទដែលដឹកនាំតាមបណ្តោយណឺរ៉ូន ជាពត៌មានដែលណឺរ៉ូនដឹកនាំ។
1 month ago
ការពិសោធន៍អង់ស៊ីម
ក. នៅពេលគេចាក់ទឹកអុកស៊ីសែនណែទៅក្នុងកែវជ័រដែលមានដាក់ថ្លើមសត្វរួចជាស្រេច គេពិនិត្យឃើញមានអ្វីកើតឡើងនៅក្នុងកែវជ័រនោះ? ព្រោះអ្វី?
ខ. គេដាក់សូលុយស្យុងទឹកមាត់នៅក្នុងកែវជ័រដែលមានដាក់សូលុយស្យុងអាស៊ីតអាមីដុងក្នុងការពិសោធន៍អំពីអង់ស៊ីមយថាប្រភេទ។ តើសូលុយស្យុងទឹកមាត់ផ្ទុកអង់ស៊ីមឈ្មោះអ្វី? និងមាននាទីដូចម្តេចក្នុងការពិសោធន៍នេះ?
--- ចម្លើយ ---
ក. នៅពេលគេចាក់ទឹកអុកស៊ីសែនណែទៅក្នុងកែវជ័រ ដែលមានដាក់ថ្លើមសត្វរួចជាស្រេច គេពិនិត្យឃើញមានអ្វីកើតឡើងនៅក្នុងកែវជ័រនោះពីព្រោះ នៅក្នុងថ្លើមសត្វមានអង់ស៊ីមកាតាឡាសបែកទឹកអុកស៊ីសែនណេឱ្យទៅជាអុកស៊ីសែន និង ទឹក។
ខ. គេដាក់សូលុយស្យុងទឹកមាត់នៅក្នុងកែវជ័រ ដែលមានដាក់សូលុយស្យុងអាស៊ីតអាមីដុង ក្នុងការពិសោធន៍អំពីអង់ស៊ីមយថាប្រភេទ។ សូលុយស្យុងទឹកមាត់ផ្ទុកអង់ស៊ីម អាមីឡាស ហើយអង់ស៊ីមអាមីឡាសមាននាទីបំបែកអាមីដុង។

ចូរឱ្យនិយមន័យអាស៊ីតអាមីនេស្តង់ដារ និង មិនស្តង់ដារ។
▪︎ អាស៊ីតអាមីនេស្តង់ដារ វាគឺជាអាស៊ីតអាមីនេទាំង ២០ ប្រភេទដែលមានធាតុបង្ករបស់ប្រូតេអ៊ីន គឺវាមានកម្រសេនេទិចសម្រាប់កំណត់។
▪︎ អាស៊ីតអាមីនេមិនស្តង់ដារ វាគឺអាស៊ីតអាមីនេដែលមាននាទីចាំបាច់ក្នុងមេតាប៉ូលីស ប៉ុន្តែវាមិនមែនជាសារធាតុបង្ករបស់ប្រូតេអ៊ីនទេ។