10 months ago
ដែលអាចចាប់ក្លិនបាននៅក្នុងរន្ធច្រមុះនីមួយៗមានផ្ទៃក្រឡាប៉ុន្មាន?
◈ នៅក្នុងសំបកខួរក្បាល មជ្ឈមណ្ឌលឃានវិញ្ញាណនៅត្រង់កំពកសៀតផ្កា។ តំបន់ដែលអាចចាប់ក្លិនបាននៅក្នុងរន្ធច្រមុះនីមួយៗ មានផ្ទៃក្រឡាប្រហែល 10cm2។

តើអាំងភ្លុចប្រសាទកើតមាននៅកន្លែងណា?
○ អាំងភ្លុចប្រសាទ កើតមាននៅពេលពន្លកជីវ្ហាវិញ្ញាណត្រូវបានភ្ញោច កោសិកាវិញ្ញាណរសជាតិ បង្កើតអាំងភ្លុចប្រសាទដែលត្រូវបានបញ្ចូនទៅកាន់ខួរក្បាល ត្រង់កំពកសៀតផ្កា តាមសរសៃប្រសាទវិញ្ញាណនាំ។ បន្ទាប់មក សំបកខួរ បកប្រែអាំងភ្លុចនេះ អោយទៅជារសជាតិ។

តើពន្លកជីវ្ហាវិញ្ញាណមានទម្រង់ដូចម្ដេចដែរ?
○ ពន្លកជីវ្ហាវិញ្ញាណ មានទម្រង់ដូចជា រាងពងក្រពើ ដែលស្ថិតនៅតាមបណ្ដោយផ្ទៃជញ្ជាំងនៃអញ្រ្ចាញនីមួយៗ។ អញ្ច្រាញមួយ មានពន្លកជីវ្ហាវិញ្ញាណច្រើន។ ពន្លកជីវ្ហាវិញ្ញាណនីមួយៗ កើតពីកោសិការាងទ្រវែង គឺ កោសិកាទ្រទ្រង់ និង កោសិកាពន្លកជីវ្ហាវិញ្ញាណ ដែលបញ្ចាប់ដោយរន្ធល្អិតៗ។ រន្ធល្អិតៗទាំងនេះ បើកចំហទៅរកផ្ទៃនៃអណ្ដាត នៅក្នុងរន្ធរសជាតិមួយ។ នៅក្នុងកោសិកាពន្លក ជីវ្ហាវិញ្ញាណណឹរ៉ូនមួយ ឬ ច្រើនផ្ដុំគ្នាបានជាសរសៃប្រសាទវិញ្ញាណនាំ។

តើអណ្ដាតមានលក្ខណះដូចម្ដេច? តើអញ្ច្រាញជាអ្វី? ពន្លកជីវ្ហាវិញ្ញាណជាអ្វី? ហើយវាស្ថិតនៅកន្លែងណា?
○ អណ្ដាត មានលក្ខណះដូចជាបន្ទះសេរសៃឆ្មារៗ នៅពាសពេញអណ្ដាត ជាពិសេសផ្នែកកណ្ដាលនៃអណ្ដាតមានកន្ទូលតូចៗជាច្រើន។ អញ្ចាញកន្ទូលតូចៗ ដែលមានបង្កប់ពន្លកជីវ្ហាវិញ្ញាណ។ ពន្លកជីវ្ហាវិញ្ញាណ ជាធ្មូលវិញ្ញាណរសជាតិ។ ភាគច្រើន វាស្ថិតនៅលើផ្ទៃអណ្ដាត ប៉ុន្តែវាក៍មាននៅលើផ្ទៃក្រអូមមាត់ ដើមក និង កន្លើតផងដែរ។

11 months ago
តើផ្នែកនីមួយៗនៃត្រចៀកមានលក្ខណះពិសេសអ្វីខ្លះ?
○ ត្រចៀកក្រៅមានស្លឹកត្រចៀក និង បំពង់សោតវិញ្ញាណ ឬ រន្ធត្រចៀក។ ត្រចៀកកណ្ដាល មានក្រដាសត្រចៀក ឆ្អឹងតូចៗបី និង បង្អូចរាងពងក្រពើ។ ត្រចៀកក្នុង មានបំពង់រាងគូទខ្យង គួចកាន់តែខ្លាំង។

តើភាពមិនប្រក្រតីនៃភ្នែកមានប៉ុន្មានប្រភេទ? គឺអ្វីខ្លះ? ចូរបកស្រាយប្រភេទនីមួយៗ?
○ ភាពមិនប្រក្រតីនៃភ្នែកមានពីរប្រភេទគឺ ភ្នែកម្ញ៉ូប និង ភ្នែកអ៊ីពែបម្រូប។
• ភ្នែកម្ង៉ូប៖ មើលវិត្ថុនៅឆ្ងាយមិនច្បាស់។ ចម្ងាយអប្បបរមានៃគំហើញច្បាស់ គឺ ខ្លីជាងភ្នែកធម្មតា។ ចំពោះវិត្ថុនៅឆ្ងាយ រូបភាពកើតឡើងនៅខាងមុខរេទីន គឺ ប្រព័ន្ធអុបទិចភ្នែកបង្រូមខ្លាំងពេក។ ដូចនេះ ត្រូវតែកែភ្នែកម្ញ៉ូបនេះ ដោយពាក់វែនតាឡង់ទីពង្រីក ដើម្បីទាញរូបភាពអោយមកកើតនៅលើរេទីនវិញ ទើបភ្នែកអាចមើលឃើញរូបភាពបានច្បាស់។
• ភ្នែកអ៊ីពែមេត្រូប៖ មើលវត្ថុនៅជិតមិនច្បាស់ ព្រោះចម្ងាយអប្បបរមានៃគំហើញច្បាស់ វែងជាងភ្នែកធម្មតា។ វិត្ថុនៅឆ្ងាយត្រូវមើលឃើញច្បាស់ ប៉ុន្តែដោយមានសម្របតម្រូវបើគ្មានទេ រូបភាពកើតឡើងនៅក្រោយរេទីន ព្រោះប្រព័ន្ធអុបទិចបង្រូមតិច។ គេកែកែវភ្នែក អ៊ីពែតម្រូប ដោយពាក់វែនតាឡង់ទីបង្រូម។

តើឃ្លុបគ្រាប់ភ្នែកមានសារធាតុរាវអ្វីខ្លះ? តើសារធាតុរាវនីមួយៗមាននាទីដូចម្ដេច?
○ ឃ្លុបគ្រាប់ភ្នែកមានសារធាតុរាវពីរបែប គឺ អ៊ុយម័រទឹក និង អ៊ុយម័រខន់។ អ៊ុយម័រទឹក មាននាទីរក្សាលំនឹងនៅក្នុងឃ្លុបនៃគ្រាប់ភ្នែក។ អ៊ុយម័រខន់ មាននាទីផ្ដល់ទ្រង់ទ្រាយមាំអោយគ្រាប់ភ្នែក និង បង្កាភ្នែកពីសម្ពាធខាងក្រៅ។

ចូរពណ៍នាពីម៉ូលេគុល រ៉ូដុបស៊ីន?
○ ម៉ូលេគុលរ៉ូដុបស៊ីនជាច្រើន ស្ថិតនៅក្នុងភ្នាសបន្ទះសំប៉ែត ដែលឃើញមាននៅក្នុងអង្កត់ខាងក្រៅនៃកោសិកាដំបង។ រ៉ូដុបស៊ីន ជាម៉ូលេគុលចម្រុះដែលកើតឡើងពីប្រូតេអ៊ីនអុបស៊ីន និង ម៉ូលេគុលស្រូបពន្លឺ (រ៉េទីណាល់ ឬ ជាតិពណ៍នៃស្រទាប់រ៉េទីន) ដែលជាស្រឡាយនៃវីតាមីន A។ នៅពេលកោសិកាដំបង ស្រូបយកថាមពលពន្លឺ រ៉ូដុបស៊ីនបំបែកទៅជាអុបស៊ីន និង កោសិកាស្រូបពន្លឺ ដែលនាំអោយមានការចាប់ផ្ដើមនូវប្រតិកម្មជាបន្តបន្ទាប់ ហើយបិទនៅបណ្ដាញអ៊ីយ៉ុង នៅក្នុងភ្នាសស៊ីតូប្លាសរបស់កោសិកាដំបង។ ក្រោយមកអាំងភ្លុចប្រសាទ ធ្វើដំណើរទៅកាន់តំបន់ភ្នែកនៅក្នុងសំបកខួរក្បាល។

ចូរពណ៌នាពីដំណឹងការបង្កើតអាំងភ្លុចប្រសាទនៅក្នុងភ្នែក?
○ នៅលើកោសិកាកោន និង ដំបង ម៉ូលេគុលប្រូតេអ៊ីនផ្សំជាមួយជាតិពណ៍នៃស្រទាប់រេទីន ដែលបង្កើតបានម៉ូលេគុល រ៉ូដុបស៊ីន (rhodopsin)។ នៅពេលពន្លឺប៉ះជាមួយកោសិកាកោន និង ដំបង វាបំបែកសម្ព័ន្ធគីមីនៅក្នុងម៉ូលេគុល រ៉ូដុបស៊ីន។ ការបំបែកសម្ព័ន្ធគីមីនេះ បង្កើតបានជាអាំងភ្លុចប្រសាទ ដែលធ្វើដំណើរចេញពីកោសិកាកោន ឬ ដំបង តាមសរសៃអុបទិក ទៅកាន់ខួរក្បាល។ បន្ទាប់មក ខួរក្បាលបកស្រាយអាំងភ្លុចជាគំហើញ។

តើកោសិកាកោន និង ដំបងរូសនឹងពន្លឺអ្វីខ្លះ? តើគំហើញពណ៍នៃកោសិកាទាំងពីរនេះបានដោយសារអ្វី?
○ កោសិកាកោនរូសនឹងពណ៍ តែត្រូវមានពន្លឺខ្លាំង ទើបអាចញែកអោយឃើញពណ៍បានច្បាស់។ កោសិកាដំបងរូសនឹងបន្លឺខ្សោយ។ វាអាចអោយមនុស្សមើលឃើញក្នុងពន្លឺខ្សោយ ដែលជាគំហើញពណ៍ខ្មៅ និង ស។ គំហើញពណ៍នៃកោសិកាទាំងពីរនេះ បានដោយសារម៉ូលេគុល រ៉ូដុបស៊ីន (rhodopsin)។

តើរេទីនមានលក្ខណះដូចម្ដេច? ហើយនៅលើស្រទាប់រេទីនមានចំណុចអ្វីខ្លះគួរកត់សម្កាល់?
○ រេទីន ជា ស្រទាប់ក្នុងបង្អស់នៃគ្រាប់ភ្នែក។ នៅលើស្រទាប់រេទីន មានកោសិការូស និង ពន្លឺពីរបែប គឺ កោសិកាកោន និង កោសិកាដំបង។ អ្វីដែលកត់សម្កាល់នោះ គឺ នៅលើស្រទាប់រេទីន មានស្នាមលឿង និង ចំណុចខ្វាក់ ហើយដែលស្នាមលឿងនេះ ជាផ្នែករូស និង ភ្លឺជាងគេ ហើយអាចអោយយើងមើលឃើញពណ៍។ ចំណុចខ្វាក់ ជា កន្លែងដែលសរសៃឈាម និង សរសៃប្រសាទភ្ជាប់នឹងគ្រាប់ភ្នែក ហើយនៅចំណុចខ្វាក់នេះ គ្មានធ្មូលពន្លឺទេ។

តើរន្ធប្រស្រីជាអ្វី? ហើយវារីកធំឬរួមតូចនៅពេលណា?
○ រន្ធប្រស្រី ជា រន្ធចំហមួយ នៅចំកណ្ដាលប្រស្រីភ្នែក។ វារីកធំ ឬ រួមតូចនៅពេល៖
· មានពន្លឺស្រទន់ រន្ធប្រស្រីភ្នែករីកធំ ដែលអាចអោយពន្លឺចូលទៅភ្នែកបានច្រើន។
· មានពន្លឺថ្ងៃភ្លឺខ្លាំង រន្ធប្រស្រីរួមតូច ដែលអាចអោយពន្លឺចាំងចូលក្នុងភ្នែកបានតិចតូច។

តើប្រស្រីភ្នែកមានលក្ខណះដូចម្ដេច? ហើយមាននាទីដូចម្ដេចដែរ?
○ ប្រស្រីភ្នែក កើតឡើងពីសាច់រលីង ដែលមានផ្ទុកជាតិពណ៍។ ជាតិពណ៍នេះ ផ្ដល់ដល់ប្រស្រីភ្នែករបស់មនុស្សម្នាក់ៗ ដូចជាមនុស្សខ្លះ មានប្រស្រីភ្នែកប្រផេះ ពណ៍ត្នោត ខៀវ ជាដើមៗ។ ប្រស្រីភ្នែក មាននាទីតម្រូវទំហំនៃរន្ធប្រស្រី។

តើភ្នាសក្លរ៉ូអ៉ីតមានលក្ខណះដូចម្ដេច? តើវាមាននាទីអ្វីខ្លះ?
○ ភ្នាសក្លរ៉ូអ៊ីត មានលក្ខណះស្រទាប់កណ្ដាលស្ដើង ហើយមានពណ៍ត្នោតចាស់ជាស្រទាប់ក្លរ៉ូអ៊ីត។ ស្រទាប់នេះ សម្បូរដោយសរសៃឈាម។ សរសៃឈាមនៅក្នុងស្រទាប់ក្លរ៉ូអ៊ីត ដឹកនាំសារធាតុចិញ្ចឹម និង អុកស៊ីសែនទៅផ្គត់ផ្គង់ស្រទាប់រទីន និង រក្សាលំនឹងសីតុណ្ហភាពនៅក្នុងភ្នែក។ ឯ ជាតិពណ៍ត្នោតចាស់នៅក្នុងស្រទាប់នេះ បង្កាមិនអោយពន្លឺជះត្រឡប់មកវិញ។

តើករណេជាអ្វី?
○ ករណេជា ភ្នាសក្លេរ៉ូទិចឡើងថ្លា ហើយប៉ោង មានរាងកោងជាទម្រង់របស់ភ្នែកទាំងមូល ហើយនៅផ្នែកខាងមុខនៃភ្នែក។ ផ្ទៃកោងនៃករណេ ជួយពត់កាំរស្មីនៃពន្លឺ ដែលចាំងចូលមកក្នុងភ្នែក អោយរួមជូបជាមួយគ្នានៅកន្លែងតែមួយ លើភ្នាសរ៉េទីន។

តើប្រព័ន្ធប្រសាទស្វ័យប្រវត្តិមានប៉ុន្មានផ្នែក? តើផ្នែកនីមួយៗមានលក្ខណះដូចម្ដេច?
○ ប្រព័ន្ធប្រសាទស្វ័យប្រវត្តិ ចែកជា ពីរ:ផ្នែក៖ ប្រព័ន្ធសាំប៉ាទិច និង ប្រព័ន្ធប្រសាទប៉ារ៉ាសាំប៉ាទិច។ ប្រព័ន្ធប្រសាទសាំប៉ាទិចមានសកម្មភាព កាលណាមានសកម្មភាពតានតឹង ឧទាហរណ៍ នៅពេលមានអាសន្ន ដូចជា ឆ្កែដេញខាំ អាំងភ្លុចប្រសាទបញ្ជាអោយបេះដូងដើរលឿន និង សម្ពាធឈាមខ្ពស់។ កាលណាកម្រិតជាតិស្ករក្នុងឈាមខ្ពស់ អាចផ្ដល់ថាមពលច្រើន ដូចនេះគេអាចគេចចេញពីឆ្កែបានរហ័ស។ ឯប្រព័ន្ធប្រសាទប៉ារ៉ាសាំប៉ាទិច មានសកម្មភាពផ្ទុយពីប្រព័ន្ធប្រសាទសាំប៉ាទិច។

តើណឺរ៉ូនចលករនៃបរិមណ្ឌលប្រសាទមានអ្វីខ្លះ? តើប្រព័ន្ធប្រសាទទាំងពីរនេះមានសកម្មភាពដូចម្ដេច?
○ ណឺរ៉ូនចលករនៃបរិមណ្ឌលប្រសាទ មាន ពីរ ក្រុម៖ ប្រព័ន្ធប្រសាទសូម៉ាទិច និង ប្រព័ន្ធប្រសាទស្វ័យប្រវត្តិ។ ណឺរ៉ូនចលករនៃប្រព័ន្ធប្រសាទសូម៉ាទិច ភ្ជាប់មជ្ឈមណ្ឌលប្រសាទទៅនឹងសាច់ដុំឆ្នូត ឬ សាច់ដុំឆន្ទះ។ ប្រព័ន្ធសូម៉ាទិចត្រូតពិនិត្យ និង សម្របសម្រូលសកម្មភាពឆន្ទះនៃសារពាង្គកាយ ដូចជា ការរត់ ការសរសេរ ...។ ណឺរ៉ូនចលករនៃប្រព័ន្ធប្រសាទស្វ័យប្រវត្តិ ភ្ជាប់មជ្ឈមណ្ឌលប្រសាទទៅនឹងសាច់ដុំរលីង និង សាច់ដុំបេះដូង។

តើសរសៃប្រសាទលលាដ៍ក្បាលបែកចេញពីណា? ហើយពាក់ព័ន្ធទៅទីណា?
○ សរសៃប្រសាទលលាដ៍ក្បាល បែកចេញពីខួរក្បាល។ មួយភាគធំ វាភ្ជាប់ទៅផ្នែកផ្សេងៗ នៅក្នុងក្បាល និង ផ្ទៃមុខ ដូចជា សាច់ដុំដែលធ្វើអោយភ្នែក និង អណ្ដាតមានចលនា។

តើខួរឆ្អឹងខ្នងមានទំនាក់ទំនងជាមួយខួរក្បាលយ៉ាងដូចម្ដេច?
○ ព័តមានផ្នែកវិញ្ញាណ និង ចលករ ឆ្លងកាត់ពីខួរក្បាលទៅផ្នែកផ្សេងៗទៀតនៃសារពាង្គកាយ តាមរយះខួរឆ្អឹងខ្នង។ ម្យ៉ាងទៀតសរសៃប្រសាទវិញ្ញាណនាំ និង ចលករទាំងអស់ ដែលស្ថិតក្រោមកញ្ចឹងក ត្រូវតែឆ្លងកាត់ខួរឆ្អឹងខ្នងទៅកាន់ខួរក្បាល។

តើខួរឆ្អឹងខ្នងស្ថិតនៅកន្លែងណា? ហើយខួរឆ្អឹងខ្នងការពារដោយអ្វីខ្លះ?
○ ខួរឆ្អឹងខ្នងស្ថិតនៅប្រហោងឆ្អឹងកងខ្នង។ ខួរឆ្អឹងខ្នងការពារដោយឆ្អឹងខ្នង ស្រោមខួរ និង ទឹកខួរ។
○ ខួរឆ្អឹងខ្នងស្ថិតនៅប្រហោងឆ្អឹងកងខ្នង។ ខួរឆ្អឹងខ្នងការពារដោយឆ្អឹងខ្នង ស្រោមខួរ និង ទឹកខួរ។
11 months ago
តើខួរតូចចូលរួមក្នុងការរក្សាលំនឹងដូចម្ដេច? ប្រសិនបើខួរតូចខូចខាត តើវានឹងមានបញ្ហាអ្វីកើតឡើង?
○ នៅពេលសាច់ដុំបញ្ចូនអាំងភ្លុចប្រសាទ តាមផ្លូវប្រសាទវិញ្ញាណនាំទៅខួរតូច អាំងភ្លុចនេះ ផ្ដល់ព័ត៌មានពីទីតាំង និង អត្រានៃការកន្រ្ដាក់របស់សាច់ដុំ។ បន្ទាប់មក ខួរតូច បញ្ចូនអាំងភ្លុចទៅសំបកខួរ ដើម្បីអោយខួរក្បាលកែលំអរ និង សម្របសម្រួលចលនានៃសាច់ដុំ។ ដូចនេះ សំបកខួរក្បាល និង ខួរតូចធ្វើការរួមគ្នា ដើម្បីបង្កើតចលនាឆន្ទ:មួយ មានសណ្ដាប់ធ្នាប់ និង រលូន។ ប្រសិនបើ ខួរតូច មានការបាតបង់ និង ខូចខាតគេសង្កេតឃើញថា សារពាង្គកាយបាត់បង់តុល្យាភាព ឬ មានចលនាកន្រ្ដាក់ញ័រៗ។

តើផ្ទៃរបស់ខួរតូចមានលក្ខណះដូចម្ដេច? តើខួរតូចពិនិត្យចលករអ្វីខ្លះ?
○ ខួរតូចចែកចេញជាអឌ្ឍគោលខួរចំនួនពីរចំហៀង។ ស្រទាប់ខាងក្រៅរបស់ខួរតូច មានផ្នត់ជ្រៅជាច្រើន ដែលកើតឡើងពីសារធាតុប្រផេះ ឯផ្នែកខាងក្នុង សារធាតុដូចនៅក្នុងខួរធំដែរ។
° ខួរធំត្រូតពិនិត្យចលនាឆន្ទះទាំងអស់ និង ចលនាអឆន្ទះមួយចំនួន។

12 months ago
តើអ៉ីប៉ូឡាមុសស្ថិតនៅកន្លែងណា? តើវាមាននាទីដូចម្ដេច?
○ អ៊ីប៉ូឡាមុសស្ថិតនៅកន្លែង ផ្នែកបាតនៃខួរធំ ខាងក្រោមតាឡាមុស។ វាមាននាទី ត្រួតពិនិត្យការស្រែកឃ្លាន តំហែរក្សាសីតុណ្ហភាណ តុល្យភាពទឹក និង សម្ពាធឈាម។ បន្ថែមពីនេះ អ៊ីប៉ូតាឡាមុស មាននាទីបង្កើត ឬ ភ្ញោចបញ្ចេញអរម៉ូនរបស់ក្រពេញអ៊ីប៉ូភីស។

1 yr. ago
តើតាឡាមុសជាអ្វី? តើវាមាននាទីដូចម្ដេច?
○ តាឡាមុសជាស្ថានីយ៍បញ្ជូនបន្ត។ វាមាននាទីចាប់យកអាំងភ្លុចពីណីរ៉ូនវិញ្ញាណនាំ ហើយបញ្ចូនទៅកាន់ផ្នែកត្រឹមត្រូវវានៅក្នុងសំបកខួរ ដែលនឹងត្រូវបកស្រាយ។ ក្រៅពីនេះវាមាននាទី ជ្រើសរើសរំញោច ដើម្បីបង្ការ បន្ទុកច្រើនហូស ផ្នែកវិញ្ញាណ។

តើសំបកខួរមាននាទីអ្វីខ្លះ?
○ សំបកខួរ មាននាទីជាច្រើន មានសតិ បញ្ញា ប្រឌិតញាណ ពិចារណា។ ក្រៅពីនេះ វាទទូលព័ត៌មានពីសរីរាង្គវិញ្ញាណទាំងប្រាំ មានស្បែក ត្រចៀក ភ្នែក ច្រមុះ និង អណ្ដាត។

តើខួរធំបង្ករឡើងពីសារធាតុអ្វីខ្លះ?
○ ខួរធំជាផ្នែកធំជាងគេនៃខួរក្បាល។ ស្រទាប់ក្រៅ ឬ សំបកខួរជាផ្នែកសំខាន់ ដែលបង្កឡើងពីសារធាតុប្រផេះ។ សារធាតុនេះ កើតឡើងពីតួកោសិកានៃណឺរ៉ូនចលករ និង ណឺរ៉ូនភ្ជាប់។ ស្រទាប់ក្នុង ជា សារធាតុកើតពីភីបប្រសាទ។

តើទឹកខួរមាននាទីអ្វីខ្លះ?
○ ទឹកខួរទាញយកអុកស៊ីសែន គ្លុយកូស គោលិកាស និង អរម៉ូនពីឈាមទៅចិញ្ចឹមកោសិកាប្រសាទ។ ក្រៅពីនេះ វាជាកំណល់ដែលការពារខួរក្បាលពីការប៉ះទង្គិចផ្សេងៗ។

តើមជ្ឈមណ្ឌលប្រសាទមានអ្វីខ្លះ? តើបរិមណ្ឌលប្រសាទមានអ្វីខ្លះ?
○ មជ្ឈមណ្ឌលប្រសាទមានខួរក្បាល និង ខួរឆ្អឹងខ្នង។ បរិមណ្ឌលប្រសាទមាន សរសៃកោសិកាប្រសាទទាំងអស់ ដែលលាតសន្ធឹងនៅខាងក្រៅមជ្ឈមណ្ឌលប្រសាទ។

តើអាំងភ្លុចប្រសាទឆ្លងកាត់ស៊ីណាប់ដូចម្ដេចដែរ?
○ នៅចុងអាក់សូន្យមានថង់តូចៗជាច្រើន ដែលផ្ទុកសារធាតុគីមី (ឬ ណឺរ៉ូនបញ្ចូនសារ) ពេលអាំងភ្លុចទៅដល់ចុងអាក់សូន្យ ថង់ទាំងនោះផ្ទុះបែក ហើយបញ្ចេញនូវណឺរ៉ូនបញ្ជូនសារនេះ បង្កើតបានជាអាំងភ្លុចប្រសាទនៅក្នុងដង់ឌ្រីតរបស់ណឺរ៉ូនបន្ទាប់ ដែលធ្វើដំណើរតាមតួកោសិកា និង ចុះតាមអាក់សូន្យ។

តើស៊ីណាប់ជាអ្វី?
○ ស៊ីណាប់ជាលំហតូចមួយ ដែលស្ថិតនៅចន្លោះអាក់សូនរបស់ណឺរ៉ូនមួយ ទៅនឹងដង់ឌ្រីត ឬ តួកោសិកានៃណឺរ៉ូនបន្ទាប់។