Logo
ជីវៈ វិទ្យា
តើពន្លកជីវ្ហាវិញ្ញាណមានទម្រង់ដូចម្ដេចដែរ?
○ ពន្លកជីវ្ហាវិញ្ញាណ មានទម្រង់ដូចជា រាងពងក្រពើ ដែលស្ថិតនៅតាមបណ្ដោយផ្ទៃជញ្ជាំងនៃអញ្រ្ចាញនីមួយៗ។ អញ្ច្រាញមួយ មានពន្លកជីវ្ហាវិញ្ញាណច្រើន។ ពន្លកជីវ្ហាវិញ្ញាណនីមួយៗ កើតពីកោសិការាងទ្រវែង គឺ កោសិកាទ្រទ្រង់ និង កោសិកាពន្លកជីវ្ហាវិញ្ញាណ ដែលបញ្ចាប់ដោយរន្ធល្អិតៗ។ រន្ធល្អិតៗទាំងនេះ បើកចំហទៅរកផ្ទៃនៃអណ្ដាត នៅក្នុងរន្ធរសជាតិមួយ។ នៅក្នុងកោសិកាពន្លក ជីវ្ហាវិញ្ញាណណឹរ៉ូនមួយ ឬ ច្រើនផ្ដុំគ្នាបានជាសរសៃប្រសាទវិញ្ញាណនាំ។
24 days ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ជីវៈ វិទ្យា, click on at the bottom under it