Logo
អង្គការ​ អន្តរជាតិ​
ចូរនិយាយអំពីតុលាការយុត្តិធម៌អន្តរជាតិ។
○ តុលាការយុត្តិធម៌អន្តរជាតិ មានទីតាំងនៅទីក្រុងឡាអេ ប្រទេសហូឡង់ គឺជា អង្គការយុត្តិធម៌មូលដ្ឋាននៃអង្គការសហប្រជាជាតិ។ តុលាការនេះ បើកចំហរទៅគ្រប់ភាគីទាំងអស់នូវលក្ខន្តិកៈរបស់ខ្លួន ដែលបញ្ជូលជាស្វ័យប្រវត្តិនូវគ្រប់សមាជិកទាំងអស់នៃអង្គការសហប្រជាជាតិ ដែលអាចក្លាយជាភាគីមួយនៃអង្គការនេះ ដោយឈរលើលក្ខខណ្ឌ ត្រូវកំណត់លើករណីនីមួយៗ ដោយអនុសាសន៍ ដែលផ្តល់ដោយក្រុមប្រឹក្សាសន្តិសុខ ក្នុងមហាស​ន្និបាត។ ឧទាហរណ៍ប្រទេសស្វីស និង Bauru ជារដ្ឋមួយមិនមែនសមាជិកអង្គការសហប្រជាជាតិ ហើយជាភាគីនៃអង្គការនេះ។ តុលាការនេះ មិនបើកចំហរ ចំពោះបុគ្គលឯកជនណាមួយឡើយ។ ទាំងមហាសន្និបាត និង ក្រុមប្រឹក្សាសន្តិសុខ អាចសុំយោបល់ស្តីពីបញ្ហាច្បាប់ពីតុលាការនេះបាន។ នៅពេលដែលទទួលការយល់ព្រម ពីមហាសន្និបាតអង្គការផ្សេងទៀត ក៏អាចបានសុំមតិបានផងដែរ ប៉ុន្តែត្រូវស្ថិតនៅក្នុងទំហំសកម្មភាពរបស់ខ្លួន ហើយមិនអាចធ្វើឲ្យហួស ពីក្របខណ្ឌនៃច្បាប់បានឡើយ។
11 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អង្គការ​ អន្តរជាតិ​, click on at the bottom under it