ចូរនិយាយអំពីថាមពល និងធនធានធម្មជាតិរបស់អង្គការសហប្រជាជាតិ។
◈ អង្គការសហប្រជាជាតិ បានទាក់ទង់ជាច្រើនឆ្នាំមកហើយក្នុងការជួយប្រទេសទាំងឡាយ ក្នុងការគ្រប់គ្រងធនធានធម្មជាតិរបស់ពួកគេ ឲ្យឈរលើមូលដ្ឋានស្ថិតស្ថេរមួយ។ មហាសន្និបាត បានប្រកាសនៅក្នុងឆ្នាំ ១៩៥២ ថាប្រទេសកំពុងអភិវឌ្ឍន៍ អាចប្រើប្រាស់ធនធានធម្មជាតិ ដែលពួកគេមានដោយសេរី និង ថាពួកគេត្រូវតែប្រើប្រាស់ធនធានទាំងនោះ សំដៅទៅលើការធ្វើឲ្យសម្រេចបានផែនការរអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយអនុលោមទៅតាមផលប្រយោជន៍ជាតិសារៈសំខាន់នៃធនធានធម្មជាតិ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវបានគេយកចិត្តទុកដាក់ ជាពិសេសនៅក្នុងឆ្នាំ ១៩៧០ គឺ នៅពេលដែលក្រុមប្រឹក្សាសេដ្ឋកិច្ច និង សង្គមបានបង្កើតនូវគណៈកម្មាធិការធនធានធម្មជាតិមួយ។ គណៈកម្មាធិការនេះ ជាអ្នកត្រួសត្រាយផ្លូវអំពីគោលនយោបាយ និង យុទ្ធសាស្រ្ត សម្រាប់ក្រុមប្រឹក្សាសង្គម និង សម្រាប់រដ្ឋាភិបាលនីមួយៗ ពិនិត្យឡើងវិញពីការរៀបចំ ដើម្បីសម្របសម្រួលសកម្មភាពទាំងឡាយរបស់អង្គការសហប្រជាជាតិ ក្នុងការអភិវឌ្ឍន៍ធនធានធម្មជាតិ និង វាយតម្លៃលើនិន្នាការ និង បញ្ហាទាំងឡាយដែលទាក់ទង់នឹងការស្រាវជ្រាវ អំពីធនធានធម្មជាតិ និង ការអភិវឌ្ឍន៍ ក៏ដូចជា ការរុករកធនធានរ៉ែទាំងអស់ក្នុងដី និង បាតសមុទ្រ។ អង្គការសហប្រជាជាតិ រក្សាជានិច្ចនូវកម្មវិធីដ៏សកម្ម ស្តីអំពីកិច្ចសហប្រតិបត្តិការបច្ចេកកទេស នៅក្នុងផ្នែកធនធានធម្មជាតិ និង ថាមពល។ កម្មវិធីនេះ បញ្ចូលនូវសេវាកម្មផ្តល់យោបល់លើនយោបាយ និង យុទ្ធសាស្រ្តការបង្កើត និង អភិវឌ្ឍន៍គម្រោង កម្មវិធីក្នុងការគ្រប់គ្រងធនធានធម្មជាតិ និង ការប្រជុំ ការរួមយោបល់ និង សន្និសីទជាមួយនឹងសាធារណៈ។
* ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ ដែលស្នើសុំបេសកកម្មប្រឹក្សាយោបល់រយៈពេលខ្លី អង្គការសហប្រជាជាតិ បានផ្តល់អ្នកឯកទេសបច្ចេកទេសវិទ្យាខាងផ្នែកនេះ។ អ្នកជំនាញទាំងនេះ នឹងផ្តល់មតិអំពីគោលនយោបាយ ការវាយតម្លៃការស្រាវជ្រាវ និង រុករកធនធានក្នុងស្រុក ការផ្ទេរបច្ចេកទេស ការរៀបចំគម្រោង និង សិក្សា។ ក្នុងរយៈពេលពីរទស្សវត្សចុងក្រោយនេះ កិច្ចសហប្រតិបត្តិការបច្ចេកទេស និង គម្រោងវិនិយោគទុនជាច្រើន ក្នុងផ្នែកថាមពល និង ធនធានធម្មជាតិដែលទាក់ទងនឹងទឹកប្រាក់រាប់រយលានដុល្លារត្រូវតែអនុវត្ត។

3 months ago