Logo
អង្គការ​ អន្តរជាតិ​
តើអគ្គលេខាធិការជាអ្វី?
○ អគ្គលេខាធិការ ត្រូវបានធម្មនុញ្ញសហប្រជាជាតិអធិប្បាយថា ជា «ប្រធានមន្រ្តីរដ្ឋបាល» នៃអង្គការសហប្រជាជាតិអគ្គលេខាធិការនេះ ជាការពិតទៅគឺ មិនដូច្នេះទេ គាត់អាចទទួលបន្ទុកការងារច្រើនជាងនេះឆ្ងាយណាស់ ដោយគាត់ជាអ្នកការទូតផង ជាសកម្មជនផង ជាអ្នកសម្របសម្រួលផង និង ជាអ្នកបង្ការហេតុផង។​ អគ្គលេខាធិការ គឺ ឈរចំពោះមុខសហគមន៍ពិភពលោក និង ជានិមិត្តសញ្ញានៃអង្គការសហប្រជាជាតិ។ មានការងារជាច្រើន តម្រូវឲ្យគាត់មានកាយសម្បទាខ្លាំងក្លា រហ័សរហួន និង មានការគិតគូវែងឆ្ងាយ ដែលអគ្គលេខាធិការត្រូវបន្ថែមនូវការស៊ូទ្រាំនឹងការងារ ប្រកបដោយសុទិដ្ឋិនិយម ដែលជំនឿនេះ ជា ឧត្តមគតិស្តែងឡើងធម្មនុញ្ញសហប្រជាជាតិ។

កិច្ចការរបស់អគ្គលេខាធិការ ពាក់ព័ន្ធនឹងកម្រិតជាក់ស្តែងជាប់ជាមួយភាពតានតឹង ប្រកបដោយប្រឌិតញ្ញាណ ដែលកើតមកពីនិយមន័យនៃការងាររបស់ធម្មនុញ្ញ។ ក្នុងទស្សនៈនេះ ធម្មនុញ្ញបានផ្តល់អំណាច ឲ្យអគ្គលេខាធិការ យកចិត្ត​ទុកដាក់ដល់ក្រុមប្រឹក្សា សន្តិសុខ ចំពោះរឿងរ៉ាវទាំងឡាយណា ដែលគំរាមកំហែងសន្តិភាព និង សន្តិសុខអន្តរជាតិ។ ធម្មនុញ្ញបានអំពាវនាវឲ្យអគ្គលេខាធិការប្រតិបត្តិមុខងារផ្សេងៗដទៃទៀត ខណៈដែលត្រូវបានប្រគល់ ដោយក្រុមប្រឹក្សាសន្តិសុខមហាសន្និបាត និង យន្តការនៃអង្គការសហប្រជាជាតិសំខាន់ដទៃទៀត។ ដូច្នេះអគ្គលេខាធិការមានមុខងា​រពីរ គឺជា អ្នកដឹកនាំពាក្យសម្រាប់សហគមន៍អន្តរជាតិ និង ជាអ្នកបម្រើរបស់រដ្ឋជាសមាជិក។ តួនាទីនោះ ហាក់ដូចជាធានាកុំឲ្យមានការប្រេះឆាមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ ក៏ការសង្ខេបនៃទំហំការងាររបស់លោក បានផ្តល់ឲ្យអគ្គលេខាធិការនូវអណត្តិវិសាមញ្ញមួយ សម្រាប់ធ្វើសកម្មភាព។

អគ្គលេខាបានល្បីល្បាញ ចំពោះសាធារណៈជនទូទៅតាមរយៈការប្រើប្រាស់កេរ្តិ៍ឈ្មោះ និង ភាពមិនលម្អៀងរបស់គាត់ គឺ សណ្ឋានកម្ម និង កម្មអត្ថប្រយោជន៍នៃការគាំពារផ្នែកការទូត។ នេះសំដៅទៅលើជំហាន ដែលឈានចេញដោយអគ្គលេខាធិការ និង បុគ្គលិកជាន់ខ្ពស់របស់គាត់ ជា សាធារណៈ ឬជា ឯកជនបង្ការ កុំឲ្យអធិករណ៍អន្តរជាតិកើតមានឡើង ឬ កើតមានកាន់តែខ្លាំងឡើង ឬ រីករាលដាល។ ជាការពិតខណៈដែលព្រឹត្តិការណ៍ និង វិបត្តិរបស់អគ្គលេខាធិការ អាចមានឥទ្ធិពលយ៉ាងជ្រៅ។ ប៉ុន្តែ កិច្ចការរបស់គាត់ តម្រូវឲ្យមានការប្រឹក្សាយោបល់ទៀងទាត់ ប្រចាំថ្ងៃផង៊ដែរ គឺ ដោយសារមេដឹកនាំពិភពលោក និង ឯកជនដទៃទៀតដែលមានវត្តមាន ក្នុងសម័យប្រជុំផ្សេងៗនៃស្ថាប័ននានារបស់អង្គការសហប្រជាជាតិ និង ធ្វើដំណើរទូទាំងពិភពលោកដែលជារាល់ឆ្នាំ អគ្គលេខាធិការបានចេញផ្សាយនូវរបាយការណ៍មួយ ដែលនូវក្នុងនោះគាត់វាយតម្លៃការងាររបស់គាត់ សម្រាប់អាទិភាពទៅអនាគតរបស់ការងារ ស្ថិតនៅក្នុងបរិបទនៃថ្នាក់ជាក់លាក់ និង អាយុរបស់គាត់។ ឆ្នាំ ១៩៩២ ជា ឧទារណ៍ លោកប៊ូត្រូសប៊ូត្រូសហ្គាលី (Boutros Boutros Ghali) តាមសំ​ណើររបស់ក្រុមប្រឹក្សាសន្តិសុខបាននិពន្ធ «របៀបវារៈសន្តិភាព» ជា សំណើរសម្រាប់ការសិក្សាសន្តិភាព និង ការកសាងសន្តិភាពក្នុងពិភពលោក ក្រោយសង្រ្គាមត្រជាក់។ ពីរឆ្នាំក្រោយមក គាត់បានចេញ «របៀបវារៈសម្រាប់ងភិវឌ្ឍ» ប្លង់សម្រាប់អភិវឌ្ឍក្នុងសតវត្សទី ២១។ នៅក្នុងដែនដី គ្មានក្នុងផែនទី គឺ ការិយាល័យនៃអគ្គលេខាធិការ ដែលកំពុងបានផ្តល់នូវថាមពល និង ទិសដៅថ្មី។ អគ្គលេខាធិការបច្ចុប្បន្នលោក បាន គីមូន ជាជនជាតិកូរ៉េខាងត្បូង។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អង្គការ​ អន្តរជាតិ​, click on at the bottom under it