Logo
អង្គការ​ អន្តរជាតិ​
តើក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមទំនាក់ទំនង់ជាមួយអង្គការក្រៅរដ្ឋាភិបាលលើបញ្ហាអ្វីខ្លះ?
○ ដោយគោរពតាមធម្មនុញ្ញសហប្រជាជាតិ ក្រុមប្រឹក្សាសេដ្ឋកិច្ច និង សង្គមអាចពិភាក្សាកា​រងារជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល ទៅលើបញ្ហាដែលទាក់ទង់ទៅនឹងសមត្ថកិច្ចរបស់ក្រុមប្រឹក្សា។ ក្រុមប្រឹក្សាទទួលស្គាល់ថា អង្គការទាំងនេះ គួរតែមានឱកាសដើម្បីបង្ហាញនូវមតិយោបល់ បទពិសោធន៍ ឬ ក៏ចំណេះដឹងនៃបច្ចេកទេសដល់ការងាររបស់ក្រុមប្រឹក្សា។ មានអង្គការក្រៅរដ្ឋាភិបាលជាង ១,៥០០ មានឋានៈជាទីប្រឹក្សារបស់ក្រុម​ប្រឹក្សា ដែលអង្គការនេះចែកចេញជា បី ប្រភេទ៖
• ប្រភេទទី ១ អង្គការដែលទាក់ទងជាមួយនឹងសកម្មភាព ភាគច្រើនរបស់ក្រុមប្រឹក្សា។
• ប្រភេទទី ២ អង្គការមានសមត្ថភាពពិសេស ក្នុងផ្នែកជាក់លាក់ណាមួយ។
• ប្រភេទទី ៣ អង្គការដែលចូលរួមម្តង​​ម្កាល ជាមួយនឹងក្រុមប្រឹក្សា ហើយមានទីតាំងនៅក្នុងបញ្ជីឈ្មោះ សម្រាប់កិច្ចពិភាក្សា Adhoc។
🎯 អង្គការក្រៅរដ្ឋាភិបាល ដែលមានឋានៈទីប្រឹក្សា អាចបញ្ចូលអ្នកសង្កេតការណ៍ ចូលរួមការប្រជុំជាសាធារណៈរបស់ក្រុមប្រឹក្សា និង អង្គបន្ទាប់បន្សំ ហើយអាចបញ្ចូលរបាយការណ៍ជាលាយល័ក្ខអក្សរ ដែលទាក់ទង់ទៅនឹងការងាររបស់ក្រុមប្រឹក្សា ពួកគេក៏អាចពិភាក្សាជាមួយនឹងលេខាធិការដ្ឋានរបស់អង្គការសហប្រជាជាតិ លើបញ្ហាកង្វល់រួម ដែលមាននៅលើពិភពលោក ក៏ដូចនៅក្នុងតំបន់។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អង្គការ​ អន្តរជាតិ​, click on at the bottom under it