Logo
អង្គការ​ អន្តរជាតិ​
តើលេខាធិការដ្ឋានជាអ្វី?
○ លេខាធិការដ្ឋាន គឺជា បុគ្គលិកអន្តរជាតិដែលធ្វើការនៅទីបញ្ជាការរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ង និង នៅលើពិភពលោកអនុវត្តការងារផ្សេងៗគ្នាជាច្រើនប្រចាំថ្ងៃ។ ពួកគេ ជា អ្នកបម្រើការនៅក្នុងអង្គការសម្ខាន់ៗ ជាមូលដ្ឋានររបស់អង្គការសហប្រជាជាតិ និង ជាអ្នកគ្រប់គ្រងទៅលើកម្មវិធីនយោបាយផ្សេងៗដែលពឹងផ្អែកទៅលើពួកគេ។ ភារកិច្ចដែលត្រូវអនុវត្តដោយលេខាធិការដ្ឋាន គឺជា បញ្ហាដែលទាក់ទងនឹងអង្គការសហប្រជាជាតិ។ ទំហំនៃការងាររបស់គេ គឺ រាប់ទាំងការថែរក្សាសន្តិភាព រហូតដល់សម្របសម្រួលជម្លោះអន្តរជាតិ។ បុគ្គលិកខាងលេខាធិការដ្ឋានក៏ ជា អ្នកស៊ើបអង្កេតផងដែរ ចំពោះបញ្ហាសេដ្ឋកិច្ចការអភិវឌ្ឍន៍ប្រកបដោយនិន្តរភាព ការចាត់ចែងសន្និសីទអន្តរជាតិលើបញ្ហា សាកលត្រួតពិនិត្យ លើវិសាលភាព ចំពោះការសម្រេចចិត្តរបស់អង្គការទាំងឡាយនៃអង្គការសហប្រជាជាតិ ប្រែសម្រួលសន្តរកថា និង ឯកសារជាផ្លូវការរបស់ស្ថាប័ន និង បញ្ជូនកម្មវិធីព័ត៌មានទៅកាន់ព័ត៌មានពិភពលោក ដើម្បីឲ្យយល់ពីការងាររបស់អង្គការសហប្រជាជាតិ។ លេខាធិការ មា​ន សមាជិកទាំង១,​៧០០ នាក់ ដែលមកពី ១៧០ ប្រទេស។
11 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អង្គការ​ អន្តរជាតិ​, click on at the bottom under it