Logo
អង្គការ​ អន្តរជាតិ​
តើបេសកម្មរបស់ (UNEP) បានផ្តល់នូវអ្វី?
○ បេសកម្មរបស់ (UNEP) បានផ្តល់នូវភាពជាអ្នកដឹកនាំ និង ជម្រុញឲ្យមានភាពជាដៃគូក្នុងការថែរក្សាបរិស្ថាន ដោយផ្តល់លទ្ធភាពឲ្យប្រទេស និង ប្រជាជនធ្វើការកែលម្អឲ្យប្រសើរឡើង នូវគុណភាពនៃជីវីតរស់នៅ ដោយគ្មានការសម្របសម្រួលជាមួយនឹងមនុស្សជំនាន់ក្រោយឡើយ។ តួនាទីសម្របសម្រួលរបស់អង្គការសហប្រជាជាតិនេះ ត្រូវបានពង្រឹងនៅឆ្នាំ ១៩៩២ គឺ នៅពេលដែលសន្និសិទ្ធអង្គការសហប្រជាជាតិ ស្តីអំពីបរិស្ថាននៃការអភិវឌ្ឍន៍ អនុម័តលើរបៀបវារៈទី ២១ ដែលលើកឡើងអំពីគម្រោងដ៏ប្រសើរមួយ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពជាសាកល។ អទិភាពចម្បងទាំងនោះ រួមមាន ការត្រួតពិនិត្យ បរិស្ថាន កា​រវាយតម្លៃ និង ធ្វើការព្រមានមុននូវទង្វើ ដែលមនុស្សលោកកំពុងតែប្រព្រឹត្តិ និង ជំរុញឲ្យមានសកម្មភាពថែរក្សាបរិស្ថាន នៅគ្រប់ប្រព័ន្ធទាំងអស់របស់អង្គការសហប្រជាជាតិ។ ការលើកឡើងអំពីស្មារតីសាធារណៈ ការជួយសម្រួលព័ត៌មានដែលត្រូវផ្លាស់ប្តូរនូវបច្ចេកទេសវិទ្យា ដែលទាក់ទងជាមួយនឹងបរិក្ខារ ការផ្តល់យោបល់ផ្នែកច្បាប់ បច្ចេកទេស ដល់រដ្ឋាភិបាលប្រទេសលើពិភពលោក ឲ្យដឹងច្បាស់ថា លើពិភពលោកនេះ គឺជារបស់យើង ហើយយើងត្រូវតែថែរក្សាបរិស្ថានរបស់ពិភពលោកនេះ ឲ្យបានល្អ សម្រាប់ការបង្កើនសមត្ថភាព និង គោលគំនិតដំបូងអំពីការអភិវឌ្ឍន៍ដោយនិរន្តរភាព។
28 days ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អង្គការ​ អន្តរជាតិ​, click on at the bottom under it