Logo
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
តើក្រុមប្រឹក្សាសន្តិសុខមានមុខងារ និង អំណាចអ្វីខ្លះ?   
○ តាមធម្មនុញ្ញក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ មានមុខងារ និង អំណាច គឹ៖
• រក្សាសន្តិភាព និង សន្តិសុខអន្តរជាតិ ដោយផ្អែកតាមគោលការណ៍ និង គោលបំណងនៃសហប្រជាជាតិ។
• ស៊ើបអង្កេតជម្លោះ ឬ ស្ថានការណ៍ណាមួយ ដែលអាចនាំទៅរកការង្គៀសចិត្តជាអន្តរជាតិ។
• ផ្តល់អនុសាសន៍ពីវិធីសាស្រ្តនៃការសម្រួលជម្លោះ ឬ មធ្យោបាយដោះស្រាយជម្លោះ។
• រៀបចំផែនដី បង្កើតឡើង ដើម្បីកំណត់គ្រឿងសព្វាវុធ។
• កំណត់អត្ថិភាពនៃការគំរាមកំហែងចំពោះសន្តិភាព ឬ អំពើរាតត្បាត និង ផ្តល់អនុសាសន៍ថា​ តើត្រូវយកវិធានការណ៍ណាមួយ ​មកអនុវត្ត អំពាវនាវឲ្យសមាជិកទាំងអស់នៃអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬ វិធានការផ្សងៗទៀត ដែលមិនប្រើប្រាស់កម្លាំងដើម្បីទប់ស្កាត់ និង បញ្ឈប់ការរាតត្បាត។
• ផ្តល់អនុសាសន៍លើការអនុញ្ញាតបញ្ចូល សមាជិកនៃអង្គការសហប្រជាជាតិ និង អាណត្តិណាមួយ អាចក្លាយជាភាគីទៅនឹងលក្ខន្តិកៈនៃតុលាការយុត្តិអន្តរជាតិ។
• ចាត់វិធានការយោធាទប់ទល់អ្នករាតត្បាត។
• អនុវត្តមុខងារអាណាព្យាបាលរបស់អង្គការសហប្រជាជាតិ ក្នុងផ្នែកយុទ្ធសាស្រ្ត។
• ផ្តល់អនុសាសន៍ទៅមហាសន្និបាត ក្នុងការជ្រើសរើសអគ្គលេខាធិការ ហើយចូលរួមជាមួយមហាសន្និបាត ដើម្បីបោះឆ្នោតជ្រើសរើស ចៅក្រមនៃតុលាការអន្តរជាតិ។ ក្រុមប្រឹក្សាសន្តិសុខត្រូវបានបង្កើតឡើង យ៉ាងដូច្នេះ ដើម្បីងាយអនុវត្តមុ​ខងារជាប្រក្រតី និង តំណាងនៃសមាជិកនីមួយៗ ត្រូវមានវត្តមានគ្រប់ពេលវេលា នៅឯស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ ១៩៩២ កិច្ចប្រជុំដែលមិនធ្លាប់មានជាលើកដំបូង បានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់អង្គការ សហប្រជាជាតិ ដែលចូលរួមដោយប្រមុខរដ្ឋ និង ប្រមុខរដ្ឋាភិបាលនៃសមាជិក ចំនួន ១៣ ក្នុងចំណោមសមាជិកទាំង ១៥ ព្រមទាំងរដ្ឋមន្រ្តីការបរទេសនៃអង្គការសហប្រជាជាតិ។ ក្រុមប្រឹក្សាសន្តិសុខបានជួបប្រជុំនៅទីក្រុង អាឌីស អាបា នៃប្រទេស អេត្យូពី និង ឆ្នាំក្រោយមកទៀតប្រជុំនៅទីក្រុង ប៉ាណាម៉ា (Panama) នៃប្រទេស ប៉ាណាម៉ា។ នៅពេលដែលមានពាក្យបណ្តឹងពាក់ព័ន្ធ នឹងការគំរាមកំហែងដល់សន្តិភាព ត្រូវបានស្នើរឡើងជាធម្មតាសកម្មភាពដំបូងរបស់ក្រុមប្រឹក្សាសន្តិសុខផ្តល់អនុសាសន៍ ដល់ភាគីទាំងអស់ឲ្យស្វែងរកកិច្ចព្រមព្រៀងតាមមធ្យោបាយសន្តិវិធី។ ជាអាជ្ញាកណ្តាលផ្ទាល់តែម្តង។ ក្រុមប្រឹក្សាសន្តិសុខ អាចចាត់តាំងតំណាងរបស់ខ្លួន ឬ ក៏ស្នើរទៅអគ្គ​លេខាធិការនៃអង្គការសហប្រជាជាតិឲ្យកិច្ចការនេះ ឬ ប្រើប្រាស់មធ្យោបាយសណ្ឋានកម្ម (Good Office) របស់ខ្លួន។ ក្រុមប្រឹក្សាសន្តិសុខ អាចដាក់ចេញនូវគោលការណ៍ទី ៤ សម្រាប់ដោះស្រាយវិវាទ ដោយមធ្យោបាយសន្តិវិធី។
• នៅពេលដែលអធិករណ៍ បាននាំទៅរកការច្បាំងគ្នាកង្វល់ដំបូងបំផុតរបស់ប្រឹក្សាសន្តិសុខ គឺ ធ្វើយ៉ាងណាត្រូវអធិករឲ្យបានកាន់តែឆាប់ចប់ កាន់ប្រសើរ។ ជាច្រើនដងណាស់មកហើយ ដែលក្រុមប្រឹក្សាសន្តិសុខ បានចេញបទបញ្ជានៃបទឈប់បាញ់គ្នា ដែលជាលិខិតូបករណ៍ក្នុងការទប់ស្កាត់អរិភាពកុំឲ្យរាលដាល ក្រុមប្រឹក្សាសន្តិសុខ បានបញ្ជូនផងដែរនូវកម្លាំងថែរក្សាសន្តិភាព អង្គការសហប្រជាជាតិ ដើម្បីជួយកាត់បន្ថយភាពតានតឹង ក្នុងតំបន់ដែលមានទំនាស់ រក្សាទុកកម្លាំងប្រឆាំងដោយឡែកពីគ្នា ហើយបង្កលក្ខណៈឲ្យមានភាពស្ងប់ស្ងាត់ ហើយត្រូវដោះស្រាយជម្លោះដោយមធ្យោបាយសន្តិវិធីវិញ។
18 days ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ព្រះរាជា​ណា​ចក្រ​ កម្ពុជា, click on at the bottom under it