Logo
អង្គការ​ អន្តរជាតិ​
តើក្រុមប្រឹក្សាសេដ្ឋកិច្ច និង សង្គមមានមុខងារ និង អំណាចអ្វីខ្លះ?
○ មុខងារនិងអំណាចនៃក្រុមប្រឹក្សាសេដ្ឋកិច្ច និង សង្គម មានដូចតទៅ៖
• បម្រើជាវេទិកាកណ្តាល សម្រាប់កិច្ចពិភាក្សាអំពីបញ្ហាស​កល ដែលទាក់ទងនឹងសេដ្ឋកិច្ច និង សង្គម ឬ ក៏លក្ខណៈបញ្ហាផ្ទៃក្នុង និង ការបង្កើតនូវអនុសាសន៍ គោលនយោបាយ ទៅលើបញ្ហាដែលត្រូវដោះស្រាយ ជាមួយនឹងរដ្ឋជាសមាជិក និង ប្រព័ន្ធរបស់អង្គការសហប្រជាជាតិ។
• ជុំរុញឲ្យមានការគោរព ស៊ើបអង្កេតលើបញ្ហាសិទ្ធមនុស្ស និង សេរីភាពជាមូលដ្ឋាន។
• ពិភាក្សាអំពីកិច្ចព្រមព្រៀងជាមួយភ្នាក់ងារជំនាញ ដោយកំណត់នូវទំនាក់ទំនង ជាមួយនឹងអង្គការសហប្រជាជាតិ។
• សម្របសម្រួលសកម្មភាពរបស់ភា្នក់ងារឯកទេស តាមមធ្យោបាយប្រឹក្សាយោបល់ និង ផ្តល់អនុសាសន៍ដល់មហាសន្និបាត និង សមាជិកនៃអង្គការសហប្រជាជាតិ។
• ផ្តល់សេវាទាំងឡាយ ដោយមានការអនុម័តពីមហាសន្និបាត ចំពោះសមាជិកអង្គការសហប្រជាជាតិ និង តា​មសំណើររបស់ភ្នាក់ងារឯក​ទេស។
• ប្តូរយោបល់ជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល ទៅលើបញ្ហាទាំងឡាយ ដែលអាចស្របជាមួយនឹងក្រុមប្រឹក្សាភាគច្រើន។
3 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អង្គការ​ អន្តរជាតិ​, click on at the bottom under it