23 hours ago
តើមាននីតិវិធីអ្វីខ្លះដើម្បីកំណត់ជាស្ថាពរនូវចំនួនប្រាក់ប្រដាប់ក្តី?
○ នីតិវិធី ដើម្បីកំណត់ជាស្ថាពរនូវចំនួនប្រាក់ប្រដាប់ក្តី មានដូចជា៖
• ក្រឡាបញ្ជីត្រូវកំណត់ចំនួនប្រាក់ប្រដាប់ក្តី ដែលត្រូវបង់តាមពាក្យសុំ នៅក្រោយពេលដែលសេចក្តីសម្រេច អំពីបន្ទុកនោះ បានបង្កើតអានុភាពនៃការអនុវត្ត។
• បើគូភាគីទាំងសងខាង ទទួលបន្ទុកបង់ប្រាក់ប្រដាប់ក្តី ប្រាក់ ដែលភាគីនីមួយៗត្រូវទទួលបន្ទុកបង់នោះ ត្រូវចាត់ទុកថាបានធ្វើការទូទាត់ជាមួយនឹងគ្នា ចំនួនទឹកប្រាក់ដែលត្រូវគ្នារួចហើយ។
• ការចាត់ចែងលើពាក្យសុំដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើ នឹងមានអានុភាពបន្ទាប់បានជូនដំណឹងដោយសមរម្យ។
• បណ្តឹងតវ៉ាចំពោះការចាត់ចែង ត្រូវធ្វើឡើងក្នុងអំឡុងពេល ១ សប្តាហ៍ (មិនអាចពន្យា) ក្រោយពីបានទទួលដំណឹងទៅតុលាការដើម្បីសម្រេច។

3 days ago
តើការសម្រេចសេចក្តីលើបន្ទុកនៃប្រាក់ប្រដាប់ក្តីមានករណីអ្វីខ្លះ?
○ ការសម្រេចសេចក្តីលើបន្ទុកនៃប្រាក់ប្រដាប់ក្តី មានករណីដូចជា៖
ក. ករណីរឿងក្តីបញ្ចប់ដោយសម្រេចសេចក្តី៖
• តុលាការត្រូវសម្រេចសេចក្តី អំពីបន្ទុកនៃប្រាក់ប្រដាប់ក្តីទាំងអស់នៃថ្នាក់ការជំនុំជម្រះក្តីនោះ ដោយឆន្ទានុសិទ្ធិ។
• បើតុលាការជាន់ខ្ពស់ បានផ្លាស់ប្តូរសេចក្តីសម្រេចអង្គសេចក្តី តុលាការត្រូវធ្វើការសម្រេច អំពីបន្ទុកនៃប្រាក់ប្រដាប់ក្តីឡើងវិញ។
ខ. ករណីរឿងក្តីចប់ ដោយមិនធ្វើតាមសេចក្តីសម្រេច៖
• តុលាការនៃការជំនុំជម្រះលើកទី ១ ត្រូវបង្គាប់ឲ្យទទួលបន្ទុកក្នុងការបង់ប្រាក់ប្រដាប់ក្តីនោះ តាមពាក្យសុំដោយដីការសម្រេច។
• ករណីសះជា ត្រូវបង់តាមការព្រមព្រៀង។

5 days ago
តើអ្នកណាជាអ្នកទទួលបន្ទុក?
○ អ្នកដែលជាអ្នកទទួលបន្ទុក គឺ៖
• ភាគីចាញ់ក្តី។ ប៉ុន្តែបើចាញ់មួយភាគ តុលាការត្រូវសម្រេចដោយឆន្ទានុសិទ្ធិ។
• ភាគីឈ្នះក្តី បើភាគីនោះប្រព្រឹត្តសកម្មភាពដែលមិនចាំបាច់ ឬ ធ្វើឲ្យនីតិវិធីយឺតយ៉ាវ។
• សហបណ្តឹងត្រូវទទួលបន្ទុកស្មើគ្នា ឬ ដោយសាមគ្គី។ ប៉ុន្តែអាចឲ្យភាគីសហបណ្តឹងទទួលបន្ទុកច្រើនជាង សហបណ្តឹងផ្សេងទៀតបាន ករណីដែលភាគីសហបណ្តឹងនោះ ប្រព្រឹត្តសកម្មភាពដែលមិនចាំបាច់។
• អ្នកតំណាងដែលច្បាប់កំណត់ អ្នកតំណាងដោយអាណត្តិ ឬ ក្រឡាបញ្ជីបានធ្វើឲ្យចំនួនទឹកប្រាក់ប្រដាប់ក្តីដែលគ្មានប្រយោជន៍កើតឡើង ដោយចេតនា ឬ ដោយមានកំហុសធ្ងន់ធ្ងររបស់ខ្លួន ត្រូវសងប្រាក់ប្រដាប់ក្តីនោះវិញ ដោយដីកាសម្រេចតាមពាក្យសុំ ឬ ដោយឆន្ទានុសិទ្ធិ។

6 days ago
តើអ្វីទៅជាប្រាក់ប្រដាប់ក្តីភាគី?
○ ប្រាក់ប្រដាប់ក្តីភាគី គឺជាប្រភេទមួយនៃប្រាក់ប្រដាប់ក្តី ដែលកំណត់ដោយតុលាការ សម្រាប់ថ្លៃធ្វើលិខិតបណ្តឹង លិខិតពាក្យសុំ សោហ៊ុយធ្វើដំណើរ ឬ សោហ៊ុយផ្សេងៗជាអាទិ៍។

7 days ago
អ្វីទៅជាប្រាក់ប្រដាប់ក្តីតុលាការក្រៅពន្ធ?
○ ប្រាក់ប្រដាប់ក្តីតុលាការក្រៅពន្ធ គឺជាប្រាក់ប្រដាប់ក្តីតុលាការដែលភាគី ឬ បុគ្គលទាក់ទងនឹងរឿងក្តីត្រូវបង់ជាមុន សម្រាប់ការចំណាយរបស់តុលាការ ដែលធ្វើសកម្មភាពតាមនីតិវិធីនៅក្នុងបណ្តឹងរដ្ឋវប្បវេណី។

8 days ago
តើអ្វីទៅជាពន្ធដាក់ពាក្យសុំ?
○ ជាពន្ធដាក់ពាក្យសុំ គឺជាប្រាក់ពន្ធដែលភាគីត្រូវបង់ក្នុងការដាក់ពាក្យបណ្តឹង ឬ ពាក្យសុំសម្រាប់ចាត់ការរឿងក្តីរបស់ខ្លួន ទៅតុលាការតាមបញ្ញត្តិច្បាប់ រួមមាន ពន្ធដាក់ពាក្យបណ្តឹង និង ពន្ធដាក់ពាក្យសុំ។

9 days ago
តើការគណនាកម្មវត្ថុបណ្តឹងមានអ្វីខ្លះ?
○ ការគណនាកម្មវត្ថុបណ្តឹង មានដូចជា៖
• ត្រូវគណនា ដោយផ្អែកលើមូលដ្ឋាននៃផលប្រយោជន៍ ដែលបានទាមទារក្នុងបណ្តឹងនោះ។
• ចំពោះការទាមទារច្រើនចំណុចក្នុងបណ្តឹងតែមួយ តម្លៃសរុបនៃការទាមទារនោះ ត្រូវចាត់ទុកជាកម្មវត្ថុបណ្តឹង។
• ការទាមទារបន្ទាប់បន្សំ (ផលសំណងនៃការខូចខាតប្រាក់ធានាសងក្នុងករណីបំពានកិច្ចសន្យា ឬ សោហ៊ុយ) មិនត្រូវបូកបញ្ចូលក្នុងកម្មវត្ថុបណ្តឹងទេ។
• បើពិបាកក្នុងការគណនាតម្លៃ គឺតុលាការត្រូវកំណត់ដោយឆន្ទានុសិទ្ធិ។ បើមិនអាចវាយតម្លៃបាន ត្រូវចាត់ទុកថា ៥,៥០០,០០០ រៀល។

11 days ago
តើបទប្បញ្ញត្តិនៃប្រាក់ប្រដាប់ក្តីមានអ្វីខ្លះ?
○ បទប្បញ្ញត្តិនៃប្រាក់ប្រដាប់ក្តី មានដូចជា៖
+ ក្រមនីតិវិធីរដ្ឋប្បវេណី៖
• ការគណនាតម្លៃកម្មវត្ថុនៃបណ្តឹង
• ពន្ធដាក់ពាក្យសុំ
• ប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ
• ប្រាក់ប្រដាប់ក្តីភាគី
• បន្ទុកនៃប្រាក់ប្រដាប់កី្ត
+ ប្រកាសរបស់ក្រសួងយុត្តិធម៌៖
• ប្រកាសលេខ ២៨ កយប្រក/០៧ ចុះថ្ងៃទី ១៧-០៧-០៧ ស្តីពីប្រភេទពាក្យសុំដែលតម្រូវឲ្យបង់ពន្ធ ចំនួនទឹកប្រាក់នៃពន្ធដាក់ពាក្យសុំ និង ចំនួនពន្ធដែលត្រូវបង់ ដើម្បីធ្វើសកម្មភាពក្រៅពីពាក្យសុំទៅតុលាការឲ្យសម្រេចសេចក្តី និង មាត្រដ្ឋានសម្រាប់គណនាប្រាក់ប្រដាប់ក្តី តុលាការក្រៅពីពន្ធ និង តម្លៃកម្មវត្ថុនៃបណ្តឹង។
• ប្រកាសលេខ ៥៤ កយប្រក/០៩ ចុះថ្ងៃទី ២២-០៦-០៩ ស្តីអំពីការកែតម្រួលឧបសម្ព័ន្ធ ១ និង ឧបសម្ព័ន្ធ ៤ នៃប្រកាសខាងលើ។
+ នីតិវិធីបណ្តឹងទាក់ទងនឹងឋានៈបុគ្គល៖
• ប្រាក់ប្រដាប់ក្តី មាត្រា ១០។
+ នីតិវិធីនៃរឿងក្តីរដ្ឋវប្បវេណី ដែលមិនមែនជាបណ្តឹង៖
• បន្ទុកនៃប្រាក់ប្រដាប់ក្តី
• ដីកាសម្រេចអំពីប្រាក់ប្រដាប់ក្តី
• ការអនុវត្តដោយបង្ខំអំពីប្រាក់ប្រដាប់ក្តី
• ការបង់ប្រាក់ប្រដាប់ក្តីជំនួសជាមុន
+ តារាងនៃពន្ធដាក់ពាក្យបណ្តឹង ពន្ធដាក់បណ្តឹងឧទ្ធរណ៍ និង ពន្ធដាក់ពាក្យបណ្តឹងសារទុក្ខ តាមតម្លៃកម្មវត្ថុនៃបណ្តឹង។

12 days ago
តើអ្វីទៅជាប្រាក់ប្រដាប់ក្តី?
○ ប្រាក់ប្រដាប់ក្តី គឺជាប្រាក់ពន្ធ ឬ សោហ៊ុយដែលភាគីត្រូវបង់ សម្រាប់ចាត់ការរឿងក្តីរបស់ខ្លួន ទៅតុលាការតាមបញ្ញត្តិច្បាប់។

14 days ago
តើការការពារខ្លួនត្រូវគោរពទៅតាមលក្ខខណ្ឌអ្វីខ្លះ ទើបអាចចាត់ទុកថាជាការការពារស្របច្បាប់ ហើយដែលអាចរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌបាន?
○ មាត្រា ៣៣ នៃក្រមព្រហ្មទណ្ឌ កំណត់ថា ដើម្បីឲ្យអំពើល្មើសមួយ អាចចាត់ទុកថា ជាការពារស្របច្បាប់ ត្រូវគោរពទៅតាមលក្ខខណ្ឌ ដូចខាងក្រោម៖
• អំពើល្មើសនោះ ត្រូវតែធ្វើឡើង ប្រឈមនឹងទង្វើមួយទៀត (ការឈ្លានពាន) ដែលជាអំពើល្មើសច្បាប់។ ឧទាហរណ៍៖ ក្នុងករណីប៉ូលិសចូលមកឆែកឆេរផ្ទះ ដោយមានដីកាពីតុលាការត្រឹមត្រូវ ស្រាប់តែម្ចាស់ផ្ទះទាញកាំបិតមកកាប់ប៉ូលិស នេះមិនមែនជាការការពារស្របច្បាប់ទេ ព្រោះទង្វើរបស់ប៉ូលិសជាទង្វើស្របច្បាប់។
• ក្នុងស្ថានភាពចាំបាច់ដោយចៀសមិនរួច មានន័យថា គាត់មិនអាចរត់គេចចេញទៅណាបានទេ គឺមានតែវាយតបតវិញដើម្បីការពារខ្លួន។
• បទល្មើស និង ការឈ្លានពាន ត្រូវតែកើតឡើងក្នុងពេលជាមួយគ្នា។ ប្រសិនបើមានគេបាញ់សម្លាប់កូន ស្អែកឡើង ឳពុកទៅបាញ់សម្លាប់គេវិញ នេះមិនត្រូវចាត់ទុកថាជាការការពារស្របច្បាប់ទេ។
• មធ្យោបាយនៃការការពារខ្លួន ត្រូវតែសមាមាត្រទៅនឹងទម្ងន់នៃការឈ្លានពាន។ ឧបមាថា៖ មានគេកាន់អង្កត់អុសតូចមួយចូលមករកវ៉ៃ ស្រាប់តែទៅទាញកាំភ្លើងបាញ់គេស្លាប់ នេះមិនត្រូវចាត់ទុកថា ជាការការពារស្របច្បាប់ទេ។

15 days ago
តើក្នុងលក្ខខណ្ឌណាខ្លះ ដែលជនវិកលចរិតអាចរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌបាន?
○ ដើម្បីរួចផុតពីការទទួលខុសត្រូវទាំងស្រុង គឺត្រូវមានលក្ខខណ្ឌចាំបាច់ពីរ (មាត្រា ៣១ នៃក្រមព្រហ្មទណ្ឌ)៖
• វិបល្លាសស្មារតីចាំបាច់ត្រូវតែកើតឡើង នៅក្នុងពេលប្រព្រឹត្តបទល្មើស។ ឧទាហរណ៍៖ ករណីជនវិកលចរិតមិនអចិន្រ្តៃយ៍ មានន័យថា មានពេលខ្លះឆ្កួត ហើយពេលខ្លះទៀតដឹងខុសត្រូវធម្មតា។ ក្នុងករណីនេះ បើសិនបើគាត់ប្រព្រឹត្តបទល្មើសក្នុងពេលគាត់ជាដឹងខុសត្រូវធម្មតា គាត់នឹងទទួលខុសត្រូវព្រហ្មទណ្ឌធម្មតា។ លុះត្រាតែបទល្មើសត្រូវបានប្រព្រឹត្ត ក្នុងពេលដែលគាត់ឆ្កួតមិនដឹងខុសត្រូវ ទើបអាចរួចផុតពីការទទួលខុសត្រូវ។
• លក្ខណៈវិបល្លាសស្មារតី ត្រូវតែមានលក្ខណៈធ្ងន់ធ្ងរ ធ្វើឲ្យជនល្មើសបាត់បង់ការដឹងខុសត្រូវទាំងស្រុង។ ប្រសិនបើមានវិបល្លាសស្មារតីដែរ ប៉ុន្តែអាចនៅដឹងខុសត្រូវខ្លះៗ ជនល្មើសត្រូវតែមានការទទួលខុសត្រូវព្រហ្មទណ្ឌ គ្រាន់តែអាចមានមានការសម្រាលទោស។ ម្យ៉ាងទៀត មាត្រា ៣១ បានកំណត់ថា ការវង្វេងស្មារតី ដែលកើតមកពីការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន ឬ សារជាតិដែលច្បាប់ហាមឃាត់ មិនអាចជាមូលហេតុ ដែលអាចឲ្យជនល្មើសរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌបានទេ។

16 days ago
តើក្នុងករណីណាខ្លះ ដែលនីតិជន (អាយុចាប់ពី ១៨ ឆ្នាំឡើងទៅ) អាចរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌ?
○ ការមិនទទួលខុសត្រូវព្រហ្មទណ្ឌ អាចកើតមានក្នុង ៥ ករណី ដែលមានចែងក្នុង មាត្រា ៣១ ដល់មាត្រា ៣៧ នៃក្រមព្រហ្មទណ្ឌ៖
• ការមិនទទួលខុសត្រូវ ដោយសារមូលហេតុវិបល្លាសស្មារតី៖
មាត្រា ៣១ នៃក្រមព្រហ្មទណ្ឌចែងថា “កាលបើជនណាម្នាក់ប្រព្រឹត្តបទល្មើស នៅពេលដែលជននោះកើតវិបល្លាសស្មារតី ដែលធ្វើឲ្យបាត់បង់នូវការដឹងខុសត្រូវរបស់ខ្លួន ជននោះមិនទទួលខុសត្រូវព្រហ្មទណ្ឌទេ”។ ដូចជា ជនវិកលចរិតជាដើម មិនមានការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌទេ។
• ការអនុញ្ញាតដោយច្បាប់ ឬ ដោយអាជ្ញាធរស្របច្បាប់៖
អ្នកប្រព្រឹត្តអំពើល្មើស ដោយមានការអនុញ្ញាតពីច្បាប់ ឬ ដោយមានបញ្ជាពីអាជ្ញាធរស្របច្បាប់ មិនមានការទទួលខុសត្រូវព្រហ្មទណ្ឌនោះទេ។ ឧទាហរណ៍៖ ទាហានដែលសម្លាប់គូសត្រូវក្នុងសមរភូមិ មិនត្រូវជាប់ទោសពីបទឃាតកម្មទេ។ ប៉ូលិសដែលទម្លុះទម្លាយទ្វារ ចូលទៅឆែកឆេរលំនៅដ្ឋានឯកជន ទៅតាមសាលក្រមតុលាការ ក៏មិនត្រូវជាប់ទោសពីបទរំលោភលើលំនៅដ្ឋានដែរ។
• ការការពារស្របច្បាប់៖
ក្នុងករណីដែលបទល្មើសត្រូវបានប្រព្រឹត្ត ដើម្បីការពារខ្លួនឯង ការពារអ្នកដទៃ ឬ ការពារទ្រព្យសម្បត្តិ ពីការរំលោភឈ្លានពានណាមួយ អ្នកប្រព្រឹត្តល្មើស ត្រូវរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌ។
• ស្ថានភាពចាំបាច់៖
ករណីនេះ ស្រដៀងគ្នានឹងការការពារស្របច្បាប់ដែរ ប៉ុន្តែខុសត្រង់មិនមានអំពើឈ្លានពានណាមួយនោះទេ។ អ្នកប្រព្រឹត្តល្មើស ត្រូវប្រឈមមុខនឹងស្ថានភាពចាំបាច់ដែលកើតចេញពីលក្ខខណ្ឌធម្មជាតិ ឬ ហេតុការណ៍ណាមួយ ដូចជាក្នុងករណី៖
· មិនមានអ្វីទទួលទាន ឃ្លានខ្លាំងជិតដាច់ពោះស្លាប់ ហើយចាំបាច់ត្រូវលួចចំណីអាហារមកទទួលទាន។
· គ្រូពេទ្យ ក្នុងពេលជួយសម្រាលកូន ដើម្បីជួយជីវិតម្តាយ ចាំបាច់ត្រូវតែសម្លាប់ទារកដែលរៀបនឹងកើត។
· អ្នកបើកឡានដាច់ហ្វ្រាំងចុះជម្រាល ហើយបង្ខំចិត្តបើកចេញពីផ្លូវ ទៅបុកផ្ទះអ្នកស្រុក ដើម្បីចៀសវាងកុំឲ្យបុកមនុស្សនៅខាងមុខ។ល។
° ការលួច ការសម្លាប់ទារក ឬ ការបំផ្លាញផ្ទះអ្នកស្រុក សុទ្ធសឹងជាបទល្មើសព្រហ្មទណ្ឌ។ ក៏ប៉ុន្តែ ដោយសារតែអំពើល្មើសនេះ ត្រូវបានប្រព្រឹត្តក្នុងស្ថានភាពចាំបាច់ ដើម្បីជួយសង្រ្គោះខ្លួនឯង ឬ ជួយសង្រ្គោះអ្នកដទៃ អ្នកប្រព្រឹត្តអំពើល្មើស ត្រូវរួចផុតពីការទទួលខុសត្រូវ។
• អនុភាពនៃកម្លាំង ឬ ការបង្ខំ៖
ជនល្មើស ដែលប្រព្រឹត្តទង្វើល្មើស ក្រោមអានុភាពនៃកម្លាំងណាមួយ ឬ ក្រោមការបង្ខំពីអ្នកដទៃ ដូចជា ក្នុងករណីមានគេចាប់កូនភ្ជង់នឹងចុងកាំភ្លើង ហើយបង្ខំឲ្យឳពុកចូលទៅលួចលុយគេជាដើម មិនមានការទទួលខុសត្រូវព្រហ្មទណ្ឌចំពោះទង្វើល្មើសនេះទេ។

18 days ago
តើអនីតិជនអាចមានការទទួលខុសត្រូវព្រហ្មទណ្ឌដែរឬទេ?
○ មាត្រា ៣៨ នៃក្រមព្រហ្មទណ្ឌ ចែងថា “នីតិភាពនៃការទទួលខុសត្រូវព្រហ្មទណ្ឌ ត្រូវបានកំណត់អាយុចាប់ពី ១៨ ឆ្នាំឡើងទៅ”។ ដូច្នេះ ទាល់តែជនល្មើសមានអាយុចាប់ពី ១៨ ឆ្នាំទៅ ទើបតុលាការអាចផ្តន្ទាទោសផ្នែកព្រហ្មទណ្ឌបាន។ ទោសព្រហ្មទណ្ឌ គឺ សំដៅលើទោសដាក់ពន្ធនាគារ និង ទោសពិន័យជាប្រាក់។ ជនល្មើស ដែលជាអនីតិជនក្រោម ១៨ ឆ្នាំ មិនត្រូវទទួលទោសព្រហ្មទណ្ឌទេ ប៉ុន្តែតុលាការអាចចាត់វិធានការមួយចំនួន ដើម្បីអប់រំកែប្រែជនល្មើស។
☆ វិធានការទាំងនេះអាចជា៖
• ការប្រគល់ជនអនីតិជនទៅឲ្យឳពុកម្តាយ ឬ អាណាព្យាបាល ដើម្បីអប់រំ។
• ការហាមឃាត់មិនឲ្យទៅកន្លែងណាមួយ ឬ ជួបបុគ្គលណាមួយ ដូចជា មិនឲ្យជួបជនរងគ្រោះនៃបទល្មើស ឬ ក៏មិនឲ្យជួបអ្នកសមគំនិតផ្សេងទៀត។
• ការបញ្ជូនទៅអនីតិជនទៅដាក់ក្នុងមណ្ឌលកែប្រែ។
☆ ទោះជាយ៉ាងណា វិធានការទាំងនេះ មិនមែនជាទណ្ឌកម្មព្រហ្មទណ្ឌនោះទេ ពីព្រោះថាជាគោលការណ៍ អនីតិជនមិនមានការទទួលខុសត្រូវព្រហ្មទណ្ឌនោះទេ។ ក៏ប៉ុន្តែ មាត្រា ៣៩ នៃក្រមព្រហ្មទណ្ឌចែងថា “តុលាការអាចប្រកាសទណ្ឌកម្មព្រហ្មទណ្ឌ ទៅលើអនីតិជនអាយុចាប់ពី ១៤ ឆ្នាំឡើងទៅ ប្រសិនបើកាលៈទេសៈនៃបទល្មើស ឬ បុគ្គលិកលក្ខណៈរបស់អនីតិជនតម្រូវ”។
☆ នេះមានន័យថា ច្បាប់ទុកលទ្ធភាពឲ្យចៅក្រមជាអ្នកពិនិត្យ និង វាយតម្លៃលើករណីជាក់ស្តែងថា តើបទល្មើសត្រូវបានប្រព្រឹត្តក្នុងកាលៈទេសៈបែបណា? តើជនល្មើសជាអនីតិជននោះ (អនីតិជនចន្លោះពី ១៤ ទៅ ១៨ ឆ្នាំ) មានបុគ្គលិកលក្ខណៈបែបណា ដែលចាំបាច់ត្រូវតែប្រកាសដាក់ទោសព្រហ្មទណ្ឌដែរឬទេ? ក៏ប៉ុន្តែ ក្នុងករណីចៅក្រមសម្រេចដាក់ទោសព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌបានកំណត់ថា ទោសនោះត្រូវតែកាត់បន្ថយពាក់កណ្តាលពីទោសធម្មតា (មាត្រា ១៦០)។
☆ ឧទាហរណ៍៖ ក្នុងករណីបទឃាតកម្ម ធម្មតាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ។ ក៏ប៉ុន្តែ ចំពោះជនល្មើសជាអនីតិជន អាយុចន្លោះពី ១៤ ឆ្នាំ ទៅ១៨ ឆ្នាំ ទោស គឺត្រូវកាត់បន្ថយពាក់កណ្តាល គឺ មកត្រឹមពី ៥ ឆ្នាំ ទៅ ៧ ឆ្នាំកន្លះវិញ។ ក្នុងករណីបទល្មើស ដែលត្រូវជាប់ពន្ធនាគារអស់មួយជីវិត គឺ ត្រូវកាត់បន្ថយមកនៅត្រឹម ២០ ឆ្នាំវិញ។ ទោសពិន័យជាប្រាក់ ក៏ត្រូវកាត់បន្ថយពាក់កណ្តាលដូចគ្នាដែរ។

19 days ago
តើបទឧក្រិដ្ឋ និង បទមជ្ឈិមខុសគ្នាត្រង់ណាខ្លះ?
○ ក្រមព្រហ្មទណ្ឌថ្មី បែងចែកបទល្មើសជា ៣ ប្រភេទ ទៅតាមកម្រិតទោស បទឧក្រិដ្ឋ (មាត្រា ៤៦)។
☆ បទល្មើសមួយ ត្រូវចាត់ទុកជាបទឧក្រិដ្ឋ ប្រសិនបើបទល្មើសនោះ អាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារលើសពី ៥ ឆ្នាំ ឬ ដាក់ពន្ធនាគារអស់មួយជីវិត។ ឧទាហរណ៍៖ បទឃាតកម្មគិតទុកជាមុន បទឃាតកម្មដោយចេតនា បទរំលោភសេពសន្ថវៈ បទលួចដោយហិង្សា (ប្លន់)។ល។
• បទមជ្ឈិម (មាត្រា ៤៧) បទល្មើសមួយ ត្រូវចាត់ទុកជាបទមជ្ឈិម ប្រសិនបើកម្រិតទោសជាប់ពន្ធនាគារអតិបរមាមានលើសពី ៦ ថ្ងៃ រហូតដល់ ៥ ឆ្នាំ។ ឧទាហរណ៍៖ បទមនុស្សឃាតដោយអចេតនា បទលួច បទឆបោក បទបង្ករបួសស្នាមដោយអចេតនា។ល។
• បទលហុ (មាត្រា ៤៨) បទល្មើសមួយ ត្រូវចាត់ទុកជាបទលហុ ប្រសិនបើកម្រិតទោសជាប់ពន្ធនាគារអតិបរមា រយៈពេលស្មើ ឬ តិចជាង ៦ ថ្ងៃ ឬ ក៏ជាបទល្មើស ដែលមិនមានទោសជាប់ពន្ធនាគារសោះ គឺមានតែទោសពិន័យជាប្រាក់។ ឧទាហរណ៍៖ បទបរិហារកេរ្តិ៍ បទជេរប្រមាថជាសាធារណៈ បទស្រវឹងជាក់ស្តែងនៅទីសាធារណៈ។ល។

20 days ago
ចុះបើអំពើល្មើស ត្រូវបានប្រព្រឹត្តនៅក្រៅទឹកដីកម្ពុជា ក្រៅនាវាកម្ពុជា ហើយក្រៅយន្តហោះកម្ពុជាទៀត តើក្រមព្រហ្មទណ្ឌខ្មែរអាចអនុវត្តបានដែរឬទេ?
○ ក្រមព្រហ្មទណ្ឌខ្មែរអាចអនុវត្តបានចំពោះបទល្មើស ដែលប្រព្រឹត្តនៅបរទេស ប្រសិនបើជនល្មើស ឬ ជនរងគ្រោះមានសញ្ជាតិខ្មែរ។
☆ បទល្មើសដែលប្រព្រឹត្តដោយពលរដ្ឋខ្មែរ (មាត្រា ១៩)
បទល្មើសដែលប្រព្រឹត្តនៅបរទេស ដោយពលរដ្ឋខ្មែរអាចយកច្បាប់ព្រហ្មទណ្ឌខ្មែរទៅអនុវត្តបាន តែចំពោះបទឧក្រិដ្ឋ និង បទមជ្ឈិមប៉ុណ្ណោះ។ ចំពោះបទលហុ គឺមិនអាចយកទៅអនុវត្តបានទេ។ ចំពោះបទឧក្រិដ្ឋ និង បទមជ្ឈិម បទប្បញ្ញត្តិត្រូវបែងចែកជាពីរករណី៖
១. បើសិនជាបទល្មើសនោះ ជាបទឧក្រិដ្ឋក្រមព្រហ្មទណ្ឌខ្មែរត្រូវយកទៅអនុវត្ត ទោះជាបទឧក្រិដ្ឋនោះមានចែង ឬ គ្មានចែងក្នុងច្បាប់របស់ប្រទេស ដែលជាទីកន្លែងប្រព្រឹត្តបទល្មើសក៏ដោយ។
២. ផ្ទុយទៅវិញ ប្រសិនបើបទល្មើសនោះ ជាបទមជ្ឈិមទាល់តែបទមជ្ឈិមនោះ មានចែងនៅក្នុងច្បាប់របស់ប្រទេស ដែលជាកន្លែងប្រព្រឹត្តបទល្មើស ទើបគេអាចយកក្រមព្រហ្មទណ្ឌខ្មែរទៅអនុវត្តបាន។ បទល្មើសខ្លះ ដូចជា “បទស្លៀកដណ្តប់បែបព្រះពុទ្ធសាសនា ដោយគ្មានសិទ្ធិ” ជាដើម គឺជាបទមជ្ឈិមក្នុងក្រមព្រហ្មទណ្ឌខ្មែរត្រង់មាត្រា ៥០៨។ ក៏ប៉ុន្តែ ក្នុងប្រទេសខ្លះទៀត ដែលមិនកាន់ពុទ្ធសាសនា បទល្មើសបែបនេះ មិនមានចែងក្នុងច្បាប់ទេ។ ដូច្នេះ ច្បាប់ព្រហ្មទណ្ឌខ្មែរមិនអាចយកទៅអនុវត្តបានទេ ចំពោះបទល្មើសដែលប្រព្រឹត្តក្នុងប្រទេសនោះ បើទោះជាជនល្មើសមានសញ្ជាតិខ្មែរក៏ដោយ។ គួរបញ្ជាក់បន្ថែមថា ចំពោះករណីទាំងពីរខាងលើ (បទឧក្រិដ្ឋ និង បទមជ្ឈិម) ច្បាប់ព្រហ្មទណ្ឌខ្មែរនៅតែអាចយកទៅអនុវត្តបាន ទោះបីជាជនល្មើសទទួលបានសញ្ជាតិខ្មែរ ក្រោយពេលប្រព្រឹត្តបទល្មើសក៏ដោយ។ ឧបមាថា៖ ជនបរទេសម្នាក់ប្រព្រឹត្តបទឧក្រិដ្ឋ នៅក្រៅទឹកដីកម្ពុជា។ ក្រោយមកជនល្មើសនេះ ទទួលបានសញ្ជាតិខ្មែរ។ ក្នុងករណីនេះ ជនល្មើសអាចត្រូវតុលាការកម្ពុជា យកមកកាត់ទោសតាមច្បាប់ព្រហ្មទណ្ឌខ្មែរបាន។
☆ បទល្មើសដែលប្រព្រឹត្តទៅលើពលរដ្ឋខ្មែរ (មាត្រា ២០)
ច្បាប់ព្រហ្មទណ្ឌខ្មែរ អាចអនុវត្តបានទៅលើគ្រប់បទឧក្រិដ្ឋ ដែលប្រព្រឹត្តនៅបរទេស បើសិនជាជនរងគ្រោះមានសញ្ជាតិខ្មែរ បើទោះជាជនល្មើសជាពលរដ្ឋខ្មែរ ឬ ក៏ជាពលរដ្ឋបរទេសក៏ដោយ។ តាមរយៈមាត្រានេះ យើងអាចសន្និដ្ឋានបានថា ចំពោះបទល្មើស ដែលប្រព្រឹត្តទៅលើពលរដ្ឋខ្មែរ ច្បាប់ព្រហ្មទណ្ឌខ្មែរអាចយកទៅអនុវត្តបាន តែចំពោះបទឧក្រិដ្ឋប៉ុណ្ណោះ មិនអាចយកទៅអនុវត្តចំពោះបទមជ្ឈិមបានទេ (ខុសពីច្បាប់បារាំង ដែលក្រមព្រហ្មទណ្ឌអាចយកទៅអនុវត្តបានចំពោះបទមជ្ឈិម ប្រព្រឹត្តនៅបរទេសទៅលើពលរដ្ឋបារាំង)។ ក្រៅពីបទល្មើសពាក់ព័ន្ធនឹងពលរដ្ឋខ្មែរ ច្បាប់ព្រហ្មទណ្ឌខ្មែរអាចយកទៅអនុវត្តបាន ចំពោះបទល្មើសផ្សេងទៀត ដែលប្រព្រឹត្តនៅបរទេស បើទោះជាជនល្មើស ឬ ជនរងគ្រោះមិនមែនជាពលរដ្ឋខ្មែរក៏ដោយ (មាត្រា ២២)៖
- បទល្មើសប្រឆាំងនឹងសុវត្ថិភាពនៃព្រះរាជាណាចក្រកម្ពុជា។
- បទល្មើសក្លែងត្រាផ្លូវការនៃព្រះរាជាណាចក្រកម្ពុជា។
- បទល្មើសក្លែងរូបិយវត្ថុ និង ធនបត្រជាតិ ដែលមានតម្លៃស្របច្បាប់នៅកម្ពុជា។
- បទល្មើសប្រឆាំងនឹងទីតាំង ឬ ភ្នាក់ងារទូត ឬ កុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា។

21 days ago
តើក្រមព្រហ្មទណ្ឌថ្មីនេះ អនុវត្តទៅលើបទល្មើសដែលប្រព្រឹត្តចាប់ពីពេលណា?
○ ក្រមព្រហ្មទណ្ឌថ្មី អាចអនុវត្តបានតែចំពោះបទល្មើសណា ដែលប្រព្រឹត្តក្រោយក្រមនេះចាប់ផ្តើមអនុវត្តតែប៉ុណ្ណោះ (១១ ធ្នូ ២០១០ នៅភ្នំពេញ និង ២១ ធ្នូ ២០១០ នៅតាមបណ្តាខេត្ត-ក្រុងផ្សេងទៀត)។ នេះគឺជាគោលការណ៍ដែលមានតម្លៃជាសកល។ នៅក្នុងក្រមព្រហ្មទណ្ឌខ្មែរ នៅត្រង់មាត្រា ៣ ចែងថា “មានតែអំពើដែលបង្កើតជាបទល្មើស នៅពេលដែលអំពើនោះមានចែងក្នុងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមានប៉ុណ្ណោះ ទើបត្រូវផ្តន្ទាទោសព្រហ្មទណ្ឌបាន“។
☆ ដូច្នេះ អំពើដែលប្រព្រឹត្តនៅមុនពេលក្រមព្រហ្មទណ្ឌត្រូវចាប់អនុវត្ត មិនត្រូវចាត់ទុកជាបទល្មើសព្រហ្មទណ្ឌទេ។ ជនល្មើស ក៏មិនអាចត្រូវយកមកផ្តន្ទាទោសព្រហ្មទណ្ឌបានដែរ លើកលែងតែក្នុងករណី អំពើល្មើសមានចែងនៅក្នុងច្បាប់ចាស់រួចហើយ ដូចជា បទមនុស្សឃាត បទលួច ប្លន់ ឆបោក ជាដើម ដែលមានចែងក្នុងច្បាប់ព្រហ្មទណ្ឌអន្តរកាល (ច្បាប់អ៊ុនតាក់)។ ក្នុងករណីនេះ ជនល្មើសអាចត្រូវយកមកផ្តន្ទាទោសបាន តាមអំណាចច្បាប់ចាស់។

22 days ago
ក្រមព្រហ្មទណ្ឌត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសឲ្យប្រើ តាំងពីថ្ងៃទី ៣០ វិច្ឆិកា ២០០៩ ម៉្លេះ។ ហេតុអ្វីទើបនឹងចាប់ផ្តើមអនុវត្តនៅពេលនេះ?
○ ក្រមព្រហ្មទណ្ឌថ្មីរបស់កម្ពុជា បានចូលជាធរមានតាំងពីមួយរយៈកន្លងទៅហើយ ក៏ប៉ុន្តែក្រមនេះនៅមិនទាន់អាចយកទៅអនុវត្តបាន ដោយហេតុថានៅមាត្រាចុងក្រោយ (មាត្រា ៦៧២) ចែងថា “លើកលែងតែបទប្បញ្ញត្តិទូទៅ បទប្បញ្ញត្តិដទៃទៀត ត្រូវយកទៅអនុវត្តក្នុងរយៈពេល ១ ឆ្នាំ ក្រោយការចូលជាធរមាននៃក្រមនេះ”។
° ក្រោយពីបានចុះផ្សាយនៅក្នុងរាជកិច្ច ក្រមព្រហ្មទណ្ឌថ្មីត្រូវចូលជាធរមាន នៅភ្នំពេញនៅថ្ងៃទី ១១ ធ្នូ ២០០៩ និង នៅតាមបណ្តាខេត្ត-ក្រុងផ្សេងទៀត នៅថ្ងៃទី ២១ ធ្នូ ២០០៩ (១០ ថ្ងៃក្រោយពីចូលជាធរមាននៅភ្នំពេញ)។ ១ ឆ្នាំក្រោយពីចូលជាធរមាន ទើបក្រមថ្មីនេះចាប់ផ្តើមអនុវត្ត នៅខែ ធ្នូ ២០១០ នេះ។

23 days ago
តើមន្រ្តីមានកាតព្វកិច្ចដូចម្តេចខ្លះ?
○ មន្រ្តីមានកាតព្វកិច្ច ដូចជា៖
• កាតព្វកិច្ចក្នុងការប្រតិបត្តិការងារ
• កាតព្វកិច្ចគោរពតាមឋានានុក្រម
• កាតព្វកិច្ចអព្យាក្រឹតភាព
• កាតព្វកិច្ចរក្សាការសម្ងាត់វិជ្ជាជីវៈ
• កាតព្វកិច្ចមិនបំពេញមុខងារត្រួត
• កាតព្វកិច្ចភក្តីភាព
• កាតព្វកិច្ចមិនប្រាថ្នាផលប្រយោជន៍
○ មន្រ្តីមានកាតព្វកិច្ច ដូចជា៖
• កាតព្វកិច្ចក្នុងការប្រតិបត្តិការងារ
• កាតព្វកិច្ចគោរពតាមឋានានុក្រម
• កាតព្វកិច្ចអព្យាក្រឹតភាព
• កាតព្វកិច្ចរក្សាការសម្ងាត់វិជ្ជាជីវៈ
• កាតព្វកិច្ចមិនបំពេញមុខងារត្រួត
• កាតព្វកិច្ចភក្តីភាព
• កាតព្វកិច្ចមិនប្រាថ្នាផលប្រយោជន៍
24 days ago
តើគោលការណ៍គ្រឹះក្នុងមុខងារសាធារណៈមានអ្វីខ្លះ?
○ គោលការណ៍គ្រឹះក្នុងមុខងារសាធារណៈ មាន៖
• គោលការណ៍និរន្តរភាពនៃសេវាសាធារណៈ។
• គោលការណ៍នីត្យានុកូលភាព។
• គោលការណ៍សិទ្ធិស្មើគ្នាចំពោះមុខច្បាប់។
• គោលការណ៍សិទ្ធិស្មើគ្នាចំពោះអ្នកប្រើប្រាស់សេវាសាធារណៈ។
• គោលការណ៍អព្យាក្រឹត្យភាពនៅក្នុងមុខងារសាធារណៈ។
• គោលការណ៍នៃការផ្លាស់ប្តួរ មន្រ្តីរាជការទៅតាមតម្រូវការចាំបាច់នៃសេវា។

25 days ago
តើចក្ខុវិស័យនៃមុខងារសាធារណៈនៅកម្ពុជាមានអ្វីខ្លះ?
○ ចក្ខុវិស័យនៃមុខងារសាធារណៈនៅកម្ពុជា មាន៖
• ទឹកចិត្តបម្រើការងារមុះមុត
• ភក្តីភាព
• ផ្តោតលើសេវា
• សីលធម៌វិជ្ជាជីវៈ

26 days ago
ចូរឲ្យនិយមន័យមុខងារសាធារណៈ?
○ សំដៅលើបណ្តុំនៃអ្នកធ្វើការរាជការ ទាំងបុរស ទាំងស្រ្តី នៅគ្រប់ផ្នែកទាំងអស់ដែលមានប្រភេទផ្សេងៗគ្នា និង ប្លែកពីគ្នា ហើយស្ថិតនៅក្នុងក្របខណ្ឌណាមួយដែលមានសិទ្ធិ និង កាតព្វកិច្ចព្រមទាំងទទួលបានប្រាក់បៀវត្សពីរដ្ឋ។
° គឺជា រូបវន្តបុគ្គលដែលស្ថិតនៅក្រោមការគ្រប់គ្រងនៃច្បាប់ ស្តីពីសហលក្ខន្តិកៈគត្តិយុត្តណាមួយ។ បុគ្គលិកណាក៏ដោយ ដែលស្ថិតនៅក្រោមវិធាននៃនីតិសាធារណៈ គឺ មានសមត្ថភាពគតិយុត្តដូចគ្នា។
° ជាសកម្មភាពដែលត្រូវបំពេញឡើង ដោយជនគ្រប់រូបណា ដែលការងារអចិន្រ្តៃយ៍នៅក្នុងវិស័យសាធារណៈ នៃការងាររាជការ គេមិនគិតពីប្រភេទមនុស្ស ឬ ប្រភេទគតិយុត្តទេ។

27 days ago
តើនីតិមុខងារសាធារណៈគឺជាអ្វី?
○ នីតិមុខងារសាធារណៈ គឺជាកន្សោមនៃវិធានដោយឡែក ដែលត្រូវយកទៅអនុវត្តចំពោះបុគ្គលទាំងឡាយ ដែលត្រូវបានប្រើប្រាស់ឲ្យបំពេញកិច្ចការនានា ជាប្រយោជន៍របស់រដ្ឋបាល។

28 days ago
បើមានការសើរើវិសោធនកម្មរដ្ឋធម្មនុញ្ញ កែប្រែរបបប្រជាធិបតេយ្យសេរីពហុបក្ស និង របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ស្នើរឡើងដោយព្រះមហាក្សត្រ ឬ នាយករដ្ឋមន្រ្តី ឬ តំណាងរាស្រ្ត ឬ ប្រជាពលរដ្ឋ តើអាចធ្វើបានដែរឬទេ? ព្រោះអ្វី? ចូរពន្យល់។
○ មិនអាចធ្វើបានឡើយ កាលបើប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និង របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ (មាត្រា ១៥៣ រន)។

29 days ago
តើមាននរណាខ្លះអាចផ្តើមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបាន? មានអ្វីធ្វើជាលិខិតូបករណ៍នៃវិសោធនកម្មនេះ?
○ ព្រះមហាក្សត្រ នាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា តាមការស្នើររបស់តំណាងរាស្រ្ត ១/៤ នៃសមាជិកសភាទាំងមូល (មាត្រា ១៣២ រន)។
° ធ្វើឡើងដោយច្បាប់ធម្មនុញ្ញមួយ ដែលអនុម័តតាមមតិភាគច្រើន ២/៣ នៃសមាជិករដ្ឋសភាទាំងមូល (មាត្រា ១៥១ រន)។

30 days ago
តើនរណាជាអ្នកបង្កើតរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣?
○ គឺជាសភាធម្មនុញ្ញ ជាអ្នករៀបរៀង និង អនុម័តក្នុងសំលេង ២/៣ ដែលមានសមាជិក ១២០ រូប រួចប្រកាសឲ្យប្រើដោយព្រះមហាក្សត្រ។

1 month ago
តើប្រជារាស្រ្តខ្មែរអាចចូលរួមក្នុងសមាជជាតិ អំពីប្រយោជន៍ជាតិ លើកបញ្ហា ឬ សំណូមពរជូនរដ្ឋដោះស្រាយបានដែរឬទេ?
○ សមាជជាតិ បើកឲ្យរាស្រ្តជ្រាបដោយផ្ទាល់ អំពីរឿងប្រយោជន៍ជាតិ លើកបញ្ហា ឬ សំណូមពរជូនរដ្ឋដោះស្រាយបាន (មាត្រា ១៤៧ រន)។

តើសមាជជាតិជាអ្វី? នរណាជាអ្នករៀបចំឡើង និង ធ្វើជាអធិបតី?
• សមាជជាតិ ជាការបើកអង្គប្រជុំដ៏ធំរវាងថ្នាក់ដឹកនាំជាតិ ជាមួយប្រជាពលរដ្ឋលើកិច្ចការដែលជាប្រយោជន៍ជាតិ បញ្ហា និង សំណូមពរទាំងឡាយរបស់ប្រជារាស្រ្ត ជូនរដ្ឋអំណាចដោះស្រាយ (មាត្រា ១៤៧ រន)
• សមាជជាតិ ប្រព្រឹត្តទៅក្រោមអធិបតីនៃព្រះមហាក្សត្រ នៅរៀងរាល់ឆ្នាំនៃដើមខែ ធ្នូ តាមការកោះរបស់នាយករដ្ឋមន្រ្តី (មាត្រា ១៤៨ រន)

តើនរណាខ្លះអាចបញ្ជូនច្បាប់ដែលអនុម័តរូចទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្រោយច្បាប់នោះប្រកាសរួចហើយ?
• មានព្រះមហាក្សត្រ នាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា តំណាងរាស្រ្ត ១/១០ ប្រធានព្រឹទ្ធសភា ឬ សមាជិកព្រឹទ្ធសភា ១/៤ ឬ តុលាការ អាចសុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យធម្មនុញ្ញភាពនៃច្បាប់នោះ (មាត្រា ១៤១ រន)
• ប្រជារាស្រ្តមានសិទ្ធិប្តឹងអំពីធម្មនុញ្ញភាពនៃច្បាប់ តាមរយៈតំណាងរាស្រ្ត ឬ ប្រធានរដ្ឋសភា ឬ សមាជិកព្រឹទ្ធសភា ឬ ប្រធានព្រឹទ្ធសភា ព្រះមហាក្សត្រ នាយករដ្ឋមន្រ្តី ឬ តុលាការ (មាត្រា ១៤១ រន)

តើនរណាខ្លះអាចបញ្ជូនច្បាប់ដែលអនុម័តរួចទៅក្រុមប្រឹក្សាធម្មនុញ្ញ មុនច្បាប់នោះប្រកាសឲ្យប្រើ?
○ មានព្រះមហាក្សត្រ នាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា តំណាងរាស្រ្ត ១/១០ ប្រធានព្រឹទ្ធសភា ឬ សមាជិកព្រឹទ្ធសភា ១/៤ ត្រូវសំរេចក្នុងរយៈពេល ៣០ ថ្ងៃយ៉ាងយូរ (មាត្រា ១៤០ រន)។

តើសមាជិកក្រុមប្រឹក្សាធម្មនុញ្ញមានវិសមមតិភាពដែរឬទេ?
○ មានវិសមមតិភាពជាមួយមុខងារសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ចៅក្រមក្នុងតំណែង តំណែងណាមួយក្នុងមុខងារសាធារណៈ ប្រធាន ឬ អនុប្រធានគណបក្សនយោបាយ ឬ អនុប្រធានសហជីព (មាត្រា ១៣៩ រន)។