ចូរនិយាយអំពីតុល្យភាពអំណាចរវាងអង្គការនីតិបញ្ញត្តិ និង នីតិប្រតិបត្តិ ដោយឈរលើខ្លឹមសាររដ្ឋធម្មនុញ្ញបច្ចុប្បន្នជាមូលដ្ឋាន? (អធិប្បាយពីការកោះហៅគណៈរដ្ឋមន្ត្រីមកបំភ្លឺចំពោះមុខរដ្ឋសភា)
○ តុល្យភាពអំណាចរវាងអង្គការនីតិបញ្ញត្តិ និង នីតិប្រតិបត្តិ ដោយឈរលើខ្លឹមសាររដ្ឋធម្មនុញ្ញបច្ចុប្បន្នជាមូលដ្ឋាន គឺ៖
• តំណាងរាស្ត្រ មានសិទ្ធិដាក់សំណួរទៅនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ជាលាយល័ក្ខណ៍អក្សរ ជូនទៅប្រធានរដ្ឋសភា ឲ្យមកបំភ្លឺដោយផ្ទាល់មាត់ ឬ លាយល័ក្ខណ៍អក្សរលើករណីពាក់ព័ន្ធដល់នយោបាយទូទៅរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលយ៉ាងយូរ ៧ ថ្ងៃ បន្ទាប់ពីបានទទួលសំណួរ។ ករណី បើកឲ្យមានការជជែកដេញដោលគ្នា ម្ចាស់សំណួរ វាគ្មិន និង រដ្ឋមន្ត្រីពាក់ព័ន្ធ ឬ នាយករដ្ឋមន្ត្រី អាចប្តូរយោបល់ក្នុងរយៈពេលមួយនៃអង្គប្រជុំ។
• គណៈកម្មាធិការនានារបស់រដ្ឋសភា អាចអញ្ជើញរដ្ឋមន្ត្រីមកបំភ្លឺ អំពីបញ្ហាពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់ខ្លួន។
• រដ្ឋសភាអាចទំលាក់សមាជិកគណៈរដ្ឋមន្ត្រី ឬ រាជរដ្ឋាភិបាលពីតំណែង ដោយអនុម័តញត្តិបន្ទោស ដែលលើកឡើងដោយសំលេង ៣០ នាក់ ឡើង លើកយកមកពិភាក្សាសម្រេចអនុម័ត ក្នុងសំលេងឆ្នោតភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។

11 months ago