ចូរនិយាយពីតុល្យភាពនៃអំណាចរវាងអង្គការនីតិប្រតិបត្តិនិងអង្គការនីតិបញ្ញត្តិរបស់កម្ពុជាបច្ចុប្បន្ន?
○ ការនិយាយពីតុល្យភាពនៃអំណាច រវាងអង្គការនីតិប្រតិបត្តិ និង អង្គការនីតិបញ្ញត្តិរបស់កម្ពុជាបច្ចុប្បន្ន៖
· សមាជិកម្នាក់ៗនៃរាជរដ្ឋាភិបាល ត្រូវទទួលទណ្ឌកម្មដែលខ្លួនបានប្រព្រឹត្ត ក្នុងការបំពេញមុខងាររបស់ខ្លួន។
· ករណីធ្ងន់ធ្ងរ រដ្ឋសភាអាចប្តឹងទៅតុលាការមានសមត្ថកិច្ច ដោយបោះឆ្នោត ជា សំងាត់តាមមតិភាគច្រើនដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូល។
· សមាជិកទាំងឡាយនៃរាជរដ្ឋាភិបាល ទទួលខុសត្រូវរួមគ្នា អំពីនយោបាយទូទៅរបស់រាជរដ្ឋាភិបាល។
· សមាជិកម្នាក់ៗនៃរាជរដ្ឋាភិបាល ទទួលខុសត្រូវរៀងខ្លួនចំពោះមុខនាយករដ្ឋមន្ត្រី និង រដ្ឋសភាអំពីការដែលខ្លួនបានប្រព្រឹត្ត។
· រដ្ឋសភាអនុម័តជ្រើសតាំងរាជរដ្ឋាភិបាល តាមមតិភាគច្រើនដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូល ដោយបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។
· រាជរដ្ឋាភិបាលរៀបចំគណៈរដ្ឋមន្ត្រី ទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា។
· តំណាងរាស្ត្រមានសិទ្ធិសួរសំនួរដល់រាជរដ្ឋាភិបាល លើនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ពីបញ្ហាពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់ខ្លួន។
· គណៈកម្មាធិការទាំងឡាយរដ្ឋសភា អាចអញ្ជើញរដ្ឋមន្ត្រីមកបំភ្លឺ ពីបញ្ហាអ្វីមួយពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់ខ្លួន។
· រដ្ឋសភាអាចទំលាក់សមាជិកគណៈរដ្ឋមន្ត្រី ឬ រាជរដ្ឋាភិបាល ពីតំណែងដោយអនុម័តញត្តិបន្ទោស ធ្វើដោយតំណាងរាស្ត្រ ចំនួន ៣០ នាក់ ទើបរដ្ឋសភាយកមកពិភាក្សា តាមសំឡេងឆ្នោតភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។

11 months ago