ចូរធ្វើការអធិប្បាយជារួមស្តីអំពីការប្រជុំរបស់រដ្ឋសភា?
○ ការប្រជុំរបស់រដ្ឋសភា ក្រោយជាប់ឆ្នោតជាផ្លូវការរដ្ឋសភាបើកសម័យប្រជុំដំបូង ៦០ ថ្ងៃ យ៉ាងយូរ តាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រ។ មុនចាប់ផ្តើមការងាររបស់ខ្លួន រដ្ឋសភាត្រូវប្រកាសសុពលភាពនៃអាណត្តិសមាជិកម្នាក់ៗ ជ្រើសរើសសមាសភាពប្រធាន អនុប្រធាន និង សមាជិកទាំងអស់នៃគណៈកម្មាធិការនានា អនុម័តបទបញ្ជាផ្ទៃក្នុង ដោយមតិភាគច្រើនដាច់ខាតនៃសមាជិកសភាទាំងមូល និង ធ្វើពិធីសម្បថមុនចូលកាន់តំណែង។ រដ្ឋសភាប្រជុំសាមញ្ញ ២ ដងក្នុង ១ ឆ្នាំ ក្នុងម្តងមានរយៈពេលយ៉ាងតិចបីខែ និង ប្រជុំវិសាមញ្ញក្នុងករណីមានសំណូមពរពី ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី សមាជិករដ្ឋសភាយ៉ាងតិច ១/៣ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ កោះប្រជុំត្រូវផ្សាយ របៀបវារៈកំណត់ថ្ងៃប្រជុំដឹងដល់ប្រជារាស្ត្រ។ រដ្ឋសភា ត្រូវប្រជុំរាល់ថ្ងៃក្នុងកាលៈទេសៈប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ប្រធានរដ្ឋសភា ជាប្រធានដឹកនាំអង្គប្រជុំការងាររបស់រដ្ឋសភា។ ការប្រជុំរបស់រដ្ឋសភាត្រូវធ្វើជាសាធារណៈ ឬ អាចសំងាត់តាមសំណើពីប្រធាន ឬ ពីសមាជិកយ៉ាងតិចចំនួន ១/១០ ពីព្រះមហាក្សត្រ ឬ នាយករដ្ឋមន្ត្រី។ ការប្រជុំរដ្ឋសភាយកជាការបានលុះត្រាតែមានកូរ៉ុមលើសពី ២/៣ នៃសមាជិកទាំងមូលសំរាប់ការអនុម័តសំលេង ២/៣ និង កូរ៉ុម លើសពីពាក់កណ្តាលនៃសមាជិកទាំងមូល សំរាប់ការអនុម័តសំលេងមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិកទាំងមូល។

1 yr. ago