Logo
នីតិ សាស្ត្រ
តើសមាជិកព្រឹទ្ធសភាជ្រើសតាំងនិងមានអាណត្តិយ៉ាងដូចម្តេច?
○ សមាជិកព្រឹទ្ធសភា សមាមាត្រទៅនឹងពាក់កណ្តាលនៃសមាជិករដ្ឋសភាទាំងមូល។
• សមាជិកមានអាយុយ៉ាងតិច ៤០ ឆ្នាំ ជ្រើសតាំងឡើងដោយការចាត់តាំងខ្លះ និង ដោយការបោះឆ្នោតអសកលខ្លះ។
• ចាត់តាំងដោយព្រះមហាក្សត្រចំនួន ២ រូប ជ្រើសតាំងចំនួន ២ រូប ដោយមតិភាគច្រើននៃរដ្ឋសភា។
•ក្រៅពីការជ្រើសតាំងខាងលើ សមាជិកនានា កើតឡើងដោយការបោះឆ្នោតអសកល (ដោយក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេស)។
• នីតិកាលព្រឹទ្ធសភាមាន ៦ ឆ្នាំ ផុតកំណត់ពេលព្រឹទ្ធសភាថ្មី ចូលកាន់តំណែង។
• នីតិកាលទី ១ ព្រឹទ្ធសភាមានអាណត្តិ ៥ ឆ្នាំ មានសមាជិក ៦១ រូប ផុតកំណត់ពេលព្រឹទ្ធសភាថ្មី ចូលកាន់តំណែង។
• ក្នុងកាលៈទេសៈ អាចបន្តនីតិកាល ១ ឆ្នាំម្ដង ដោយមតិយល់ព្រម២/៣នៃសមាជិកទាំងមូល អាចប្រកាសអាសន្នបន្តដោយស្វ័យប្រវត្តិទៀតបាន ក្នុងករណីប្រជុំមិនបាន។
• សមាជិកព្រឹទ្ធសភា មានអភ័យឯកសិទ្ធិសភា និង មានវិសមិតភាពជាមួយមុខងារសាធារណៈជាសកម្ម ជាមួយមុខងារតំណាងរាស្ត្រ។ ការចាប់ខ្លួន ឃុំខ្លួន ឃាត់ខ្លួន មាននីតិវិធីដូចសមាជិករដ្ឋសភាដែរ។
11 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from នីតិ សាស្ត្រ, click on at the bottom under it