Logo
នីតិ សាស្ត្រ
តើអ្វីទៅជាព្រឹទ្ធសភា? បំពេញភារកិច្ចយ៉ាងដូចម្តេច?
○ ព្រឹទ្ធសភា ជា អង្គការដែលមានអំណាចនីតិបញ្ញត្តិ ដូចរដ្ឋសភាដែរ។
☆ ព្រឹទ្ធសភាបំពេញភារកិច្ច ដូចជា៖
• នីតិវិធីប្រជុំការងារ និង កូរ៉ុមសំឡេងសំរាប់រដ្ឋសភាអនុម័តយល់ព្រម មានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ត្រូវយកមកប្រើសំរាប់ ព្រឹទ្ធសភាផងដែរ។
• មានភារកិច្ចសំរបសំរួលការងាររដ្ឋសភា និង រដ្ឋាភិបាល។
• ពិនិត្យរួចឲ្យយោបល់លើសេចក្តីស្នើ ឬ ព្រាងច្បាប់យ៉ាងយូរ ១ ខែ ឬ ប្រញាប់ត្រូវបន្ថយត្រឹម ៥ ថ្ងៃ ដែលរដ្ឋសភាបានអនុម័តលើកដំបូង និង បញ្ហានានា ដែលរដ្ឋសភាបានដាក់ឲ្យពិនិត្យ។
• ការយល់ព្រម ឬ មិនឲ្យយោបល់សោះ ក្នុងពេលកំណត់ខាងលើនេះ (១ ខែ ឬ ៥ ថ្ងៃ) ត្រូវយកទៅប្រកាសឲ្យប្រើ។ 
• បើព្រឹទ្ធសភា សុំឲ្យកែសំរួលពង្រាងច្បាប់ រដ្ឋសភាត្រូវយកមកពិចារណាភ្លាម ជាលើកទី ២ ត្រង់ចំណុចកែប្រែ ឬ ទាំងមូល ឬ ជាទុកជាបានការ។
• ការបង្វិលទៅវិញ ទៅមករវាងព្រឹទ្ធសភា និង រដ្ឋសភា ធ្វើតែក្នុងកំឡុងពេល ១ ខែ ឬ ត្រឹម ១០ ថ្ងៃ លើរឿងថវិកា ហិរញ្ញវត្ថុជាតិ និង ត្រឹម ២ ថ្ងៃ បើជាការប្រញាប់។
• ពិនិត្យឲ្យយោបល់ បដិសេធសេចក្តីព្រាង ឬ ស្នើច្បាប់ជាអាសារបង់ រដ្ឋសភាមមិនអាចពិចារណាលើកទី ២ បានទេ មុនពេល ១ ខែ។
• អនុម័តសេចក្តីព្រាង ឬ ស្នើជាលើកទី ២ បោះឆ្នោតចំហរ និង យកតាមមតិភាគច្រើនដាច់ខាត។
11 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from នីតិ សាស្ត្រ, click on at the bottom under it