16 days ago
តើប្រាសាទព្រះគោកសាងនៅឆ្នាំណា? ដើម្បីអ្វី?
◈ ប្រាសាទព្រះគោ កសាងនៅឆ្នាំ ៨៧៩ ដើម្បីឧទ្ទិសថ្វាយចំពោះបុព្វបុរសរបស់ព្រះអង្គ មានព្រះមាតាបិតាជីដូនជីតាខាងព្រះមាតា ព្រះបាទ ជ័យវរ្ម័ន ទី ២ និង អគ្គមហេសី។ចំពោឧទ្ទិសចំពោះបុព្វបុរសនេះ ពុំដែលមានទេពីមុនមក គឺមចំពោឧទ្ទិសចំពោះព្រះអាទិទេពដែហៅកាលនោះគេហៅថា លិទ្ធិបុគ្គលនិយម។

1 month ago
ខេត្តណាមួយៃប្រទេសកម្ពុជាដែលសំបូរទៅដោយប្រាសាទបុរាណ? ចូររាប់ឈ្មោះប្រាសាទដ៏ល្បីល្បាញជាងគេឲ្យបានពីរព្រមទាំងបញ្ជាក់អត្ថន័យប្រាសាទនីមួយៗផង។
◈ ខេត្តសៀមរាប។ ប្រាសាទអង្គរវត្ត និង ប្រសាទបាយ័ន។
ក. ប្រាសាទធអង្គរវត្ត កសាងដោយ ព្រះបាទ សូរ្យវរ្ម័ន ទី ២ (១១១៣ - ១១៣០)។ សំរាប់ឧទ្ធិសដល់លទ្ធិទេររាជ។
ខ. ប្រាសាទបានយ័ន កសាងឡើងដោយ ព្រះបាទ ជ័យរវ្ម័ន ទី ៧ សំរាប់ឧទ្ធិសដល់លទ្ធិពុទ្ធរាជ (ព្រះពុទ្ធសាសនាមហាយាន)។

តើប្រាសាទព្រះវិហារមានលក្ខណៈពិសេសអ្វីខ្លះ?
◈ លក្ខណៈពិសេសនៃប្រាសាទព្រះវិហា មានដូចជា៖
· ប្រាសាទគោបុរៈ ទាំង ៤ ដែលមានហូរហែតាមផ្លូវឡើងទៅកាន់កំពូល សុទ្ធតែសាងសង់លើខឿនដែលមានប្រាំថ្នាក់។
· យើងសង្គេតឃើញថា នាគរាជធំៗទាំងគូ ដែលសន្ធឹងខ្លូនយាមអមមហាវិថីក្នុងប្រាសាទ មានក្បាលប្រាំពីរ តែគ្មានក្បាំងក្រោយដូចនាគឡើយ។
· ប្រាសាទ ឬ គោបុរៈ ទាំង ៤ សុទ្ធតែមានយ៉លយទៅមុខ មានក្លោងទ្វារាងត្រីកោណជាដំបូលគ្មានប្រក់ថ្ម ឬ គ្បឿងពីលើទេ។
· ក្លោងទ្វានីមួយៗផ្នែកខាងលើ មានចែកចេញជាពីររចនាបថ។ រចនាបថទី ១ សម្រាប់ទ្វារទៅកាន់ប្រាសាទធំទាំង ៤ មានរាងត្រីកោណដោយចុងមុំបាតទាំងពី ២ នៅខាងក្រោយគូចមូល ដូចគូថខ្យង ដែលមើលពីចំងាយទៅ មានរូបភាពដូចក្បាលនាគ។ ឯកំពូលលើមានរាងមូលទ្រវែងស្រួច នៅលើរំលេចទៅដោយក្បាច់ជាស្លឹកឈើ។ រចនាបថទី ២ គឺសម្រាប់ទ្វារធម្មតាតូចតាច តាមច្រកផ្សេងៗជាបន្ទាប់បន្សំ ដែលផ្នែកខាងលើមានរាងទ្រវែងស្រួច ទៅលើមានបីស្រទាប់ ពីតូចទៅធំ ហើយដែលឆ្លាក់តាមលំនាំស្លឹកឈើ។
· បន្ទាប់មកទៀត គឺលក្ខណៈពិសេសដែលសាងសង់នៅលើកំពូលភ្នំ លេចផុសចំកណ្តាលអាកាស ខុសប្លែកអំពី ប្រាសាទនានា ដូចជា ប្រាសាទវត្តភូ និង កោះកេរ្តិ៍ជាដើម។
· ឯលក្ខណៈពិសេសមួយទៀត គឺកាំជណ្តើរ និង មហាវិថីធំៗ ដែលសាងក្រាលទៅដោយផ្ទាំងសិលាធំៗ។ ដូនតាខ្មែរបានលើក ចិតភ្នំ និង ផ្ទាំងថ្មបន្តបន្តុបពីលើគ្នាយ៉ាងរាបស្មើរ ឆ្លងកាត់ពីប្រាសាទមួយទៅប្រាសាទមួយ រហូតដល់កំពូល។
· រូបចម្លាក់ទាំងអស់សុទ្ធតែលើកយកព្រះអាទិទេព មានព្រះសិវៈ ព្រះវិស្ណុ និង ព្រះឥន្ទមកឆ្លាក់។
· គេពុំឃើញមានរូបទេពអប្សរា ដូចជា ប្រាសាទកោះកេរ្តិ៍ ប្រាសាទបន្ទាយស្រី បឹងមាលា និង ប្រាសាទអង្គរវត្តទេ ទោះបីជាប្រាសាទព្រះវិហា បានទទួលឥទ្ធិពលអំពីប្រាសាទកោះកេរ្តិ៍ និង បន្ទាយស្រី ក៏ដោយ។
· ឯរូបទ្វារបាល ឬ ឆ្មាំយាមបាលទ្វារក៏គ្មានដែរ គឺខុសអំពីប្រាសាទដទៃ។
🔆 ដូចនេះ ប្រាសាទព្រះវិហារ មិនគ្រាន់តែជាមោទភាពក្នុងផ្នែកសិល្បៈវប្បធម៌ប៉ុណោះទេ ប្រាសាទព្រះវិហារក៏ជាមោទភាពដ៏ធំធេង ឧត្តុង្គឧត្តមរបស់ខ្មែរក្នុងវិស័យទ្រឹស្តី គំនិត ប្រាជ្ញាញាណ នយោបាយ សេដ្ឋកិច្ច កសិកម្ម យោធា គ្រប់គ្រង និង ប្រវត្តិសាស្ត្រឮ។ល។
☆ ម៉្យាងវិញទៀត ប្រាសាទព្រះវិហារជាសក្ខីភាពនៃមហាអំណាចចក្រភពខ្មែរ ជាសក្ខីភាពខ្ពង់ខ្ពស់ចេះកសាង ស្ថាបនាជាតិតាមផ្លូវល្អត្រឹមត្រូវ ប្រត្យក្សនិយម និង ជាសក្ខីភាពនៃសេចក្តីក្លាយហាន អង់អាចពូកែរបស់ខ្មែរក្នុងការបន្តរវេនគ្នាឱ្យមានចីរភាព។ កត្តានេហើយ ដែលធ្វើឱ្យប្រទេសខ្មែរមានទឹកដីធំទូលាយ ក្លាយជាចក្រភពយ៉ាងធំធេងនៅអាស៊ីអាគ្នេយ៍។

2 months ago
តើប្រាសាទព្រះវិហាមានទីតាំងនៅកន្លែងណា? ចូររៀបរាប់ពីប្រវត្តិសំខាន់ៗខ្លះស្តីពីប្រាសាទព្រះវិហារ។
◈ ប្រាសាទព្រះវិហារ តាំងនៅលើជូរភ្នំដងរែក (ពីជំរាលភ្នំដល់កំពូលភ្នំ) និង ស្ថិតក្នុងខេត្តព្រះវិហារ។
▪︎ ប្រវត្តិសំខាន់ៗ ស្តីពីប្រាសាទព្រះវិហារ៖
· លើកទី ១៖ ព្រះបាទយសោវរ្ម័នទី ១ គ.ស ៩០០
· លើកទី ២៖ ព្រះបាទសូរ្យវរ្ម័នទី ១ គ.ស ១០៥០
· លើកទី ៣៖ ព្រះបាទសូរ្យវរ្ម័នទី ៣ គ.ស ១១៥០
· សៀមឈ្លានពានលើកទី ១ នៅឆ្នាំ ១៩៥៤
· តុលាការអន្តរជាតិ សម្រេចឱ្យកម្ពុជាឈ្នះក្តីលើប្រាសាទព្រះវិហារថ្ងៃទី ១៥ មិថុនា ឆ្នាំ ១៩៦២ (ទីក្រុង ឡាអេ ប្រទេសឡាអេ)។
· សៀមដកទ័ពចេញតាមបញ្ជាថ្ងៃទី ១៥ កក្កដា ១៩៦២។
· បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី ០៧ កក្កដា ឆ្នាំ ២០០៨។
· សៀមឈ្លានពានលើកទី ២ ថ្ងៃទី ១៥ កក្តដា ឆ្នាំ ២០០៨។

តើចុងកំពូលនៃប្រាសាទអង្គរវត្តមានកម្ពស់ប៉ុន្មាន?
◈ កំពូលកណ្ដាល ខ្ពស់ធំជាងគេបំផុតរបស់អង្គរវត្ត មានកម្ពស់ ៦៥ ម។
◈ កំពូលកណ្ដាល ខ្ពស់ធំជាងគេបំផុតរបស់អង្គរវត្ត មានកម្ពស់ ៦៥ ម។
2 months ago
តើប្រាសាទព្រះវិហារបានបញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃ ខែ ឆ្នាំណា?
◈ ប្រាសាទព្រះវិហា បានបញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក នៅថ្ងៃទី ០៧ កក្កដា ២០០៨។

3 months ago
តើប្រាសាទសម្បូរព្រៃគុកបានបញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃ ខែ ឆ្នាំណា?
◈ ប្រាសាទសម្បូរព្រៃគុក បានបញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក នៅថ្ងៃទី ៨ កក្កដា ២០១៧។

4 months ago
តើប្រាសាទសំបូរព្រៃគុកកសាងក្នុងរជ្ជកាលស្តេចអង្គណា? នៅសតវត្សទីប៉ុន្មាន?
○ ប្រាសាទសំបូរព្រៃគុក កសាងឡើងក្នុងរជ្ជកាលស្តេច ឦសានវរ្ម័ន ទី ១។ នៅក្នុងសតវត្សទី ៧ (គ.ស ៦១៦-៦៣៥) នាសម័យចេនឡា។

តើប្រាសាទកោះកេរ្តិ៍ ស្ថិតនៅក្នុងខេត្តណា?
○ ប្រាសាទកោះកេរ្តិ៍ ស្ថិតនៅខេត្តព្រះវិហារ។
○ ប្រាសាទកោះកេរ្តិ៍ ស្ថិតនៅខេត្តព្រះវិហារ។
4 months ago
ក្នុងចំណោមប្រាសាទសិលាទាំងឡាយ តើប្រាសាទណាដែលមានក្បូរក្បាច់រចនាល្អជាងគេ? អ្នកណាជាអ្នកកសាង?
○ ប្រាសាទដែលមានក្បូរក្បាច់រចនាល្អជាងគេគឺ ប្រាសាទបន្ទាយស្រី ប្រាសាទនេះកសាង ដោយ៖
· ព្រះគ្រុយជ្ញវរាហៈ ក្នុងរាជព្រះបាទ រាជេន្រ្ទវរ័្មន ទី ២ គ.ស ៩៦៧ (ឯកសារលោកត្រឹង-ងា)
· ព្រះបាទ ជ័យវរ្ម័ន ទី ៥ ជាបុត្រ (ឯកសារ មគ្គុទេសក៍នគរ)

តើបុព្វបុរសខ្មែរយើង សាងប្រាសាទដើម្បីអ្វី?
○ បុព្វបុរសខ្មែរយើងសាងប្រាសាទ ដើម្បីបុព្វហេតុ ដូចជា៖
· បុព្វហេតុសាសនា សម្រាប់ឧទ្ទិសថ្វាយព្រះឥសូរ ព្រះនរាយណ៍ ដោយមានដម្កល់លិង្គព្រះឥសូរផង (ក្នុងលទ្ធិទេវរាជ) និង ឧទិសថ្វាយព្រះពោធិសត្វក្នុងពុទ្ធសាសនា ដូចជា «លោកកេស្វរៈ»។
· បុព្វហេតុរំលឹកគុណ ឧទិសថ្វាយបុព្វបុរសព្រះរាជាមាន ព្រះមាតាបិតា និង វរជនខ្លះ។
· បុព្វហេតុសង្គ្រាម ជាកំពែងរឹងមាំ សម្រាប់ការពារសត្រូវ។
· បុព្វហេតុប្រវត្តិសាស្រ្ត ដើម្បីជាកិត្តិយសចារក្នុងប្រវត្តិសាស្រ្ត។
· សម្រាប់ព្រះរាជាគង់នៅ ឬ ជាបណ្ណាល័យសម្រាប់រក្សាទុករបស់សំខាន់ៗក្នុងការរៀបចំពិធី និង ម្យ៉ាងទៀតក៏ជាទំនៀមទំលាប់របស់មហាក្សត្រជំនាន់នោះ ក្នុងការបន្តស្នារដៃផង។

តើប្រាសាទយាយព័ន្ធស្ថិតនៅខេត្តណានៃប្រទេសកម្ពុជា?
○ ប្រាសាទយាយព័ន្ធស្ថិតនៅខេត្តកំពង់ធំនៃប្រទេសកម្ពុជា។
○ ប្រាសាទយាយព័ន្ធស្ថិតនៅខេត្តកំពង់ធំនៃប្រទេសកម្ពុជា។
4 months ago
ប្រាសាទអង្គរវត្ត កសាងដោយព្រះអង្គណា នៅគ្រឹស្គសរាជប៉ុន្មាន?
○ ព្រះបាទ សូរិយា វរ័្មន ទី ២ ក្នុងគ្រឹស្គសករាជ ១១១៣ ដល់ ១១៥០។
○ ព្រះបាទ សូរិយា វរ័្មន ទី ២ ក្នុងគ្រឹស្គសករាជ ១១១៣ ដល់ ១១៥០។
4 months ago
តើប្រទេសថៃបានលើកទ័ពចូលកាន់កាប់ប្រាសាទព្រះវិហារនៅឆ្នាំណា?
○ ប្រទេសថៃ បានលលើកទ័ព ចូលកាន់កាប់ប្រាសាទ ព្រះវិហារ នៅឆ្នាំ ១៩៥៤។
○ ប្រទេសថៃ បានលលើកទ័ព ចូលកាន់កាប់ប្រាសាទ ព្រះវិហារ នៅឆ្នាំ ១៩៥៤។
4 months ago
តើហេតុអ្វីបានជាតុលាការអន្តរជាតិសម្រេចអោយថៃដកកងទ័ព និង តម្រូវចេញពីប្រាសាទព្រះវិហារជាបន្ទាន់ នៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ១៩៦២?
○ ព្រោះប្រាសាទព្រះវិហារ ជា របស់ខ្មែរ។
○ ព្រោះប្រាសាទព្រះវិហារ ជា របស់ខ្មែរ។
4 months ago
តើប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃខែឆ្នាំណា?
○ ប្រាសាទព្រះវិហាមបានចុះក្នុងបញ្ជីបេតិភណ្ឌពិភពលោកនៅថ្ងៃ ៧ កក្កដា ឆ្នាំ ២០០៨។
○ ប្រាសាទព្រះវិហាមបានចុះក្នុងបញ្ជីបេតិភណ្ឌពិភពលោកនៅថ្ងៃ ៧ កក្កដា ឆ្នាំ ២០០៨។
4 months ago
តើតុលាការអន្តរជាតិក្រុងឡារអេ បានចេញបញ្ជាឲ្យថៃដកកងទ័ព និងតម្រួតចេញពីប្រាសាទព្រះវិហារនៅថ្ងៃ ខែ ឆ្នាំណា?
○ តុលាការអន្តរជាតិក្រុងឡារអេ បានចេញបញ្ជាឲ្យថៃដកកងទ័ព និង តម្រួត ចេញពីប្រាសាទព្រះវិហារនៅថ្ងៃ ១៥ ខែ មិថុនា ឆ្នាំ ១៩៦២។

តើប្រាសាទបុរាណខ្មែរមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
○ ប្រាសាទបុរាណខ្មែរ មានច្រើនប្រភេទណាស់ ដូចជា៖
• ប្រាសាទដែលមានប្រាង្គតែមួយ ហើយសង់ដាច់តែឯង
ឧទាហរណ៍៖ ប្រាសាទភ្នំបាសិត ប្រាសាទភូមិប្រាសាទ។
• ប្រាសាទដែលមានប្រាង្គ ច្រើនសង់នៅលើខឿនតែមួយជាន់
ឧទាហរណ៍៖ ប្រាសាទលលៃ ប្រាសាទព្រះគោ
• ប្រាសាទដែលសង់លើដីរាបស្មើគ្នា ខឿនទេ គឺ សង់ផ្ទាល់នឹងដី
ឧទាហរណ៍៖ ប្រាសាទភ្នំប្រាសាទ ប្រាសាទព្រះខាន់
• ប្រាសាទភ្នំ សង់ខ្ពស់ដូចភ្នំ មានខឿនច្រើនជាន់
ឧទាហរណ៍៖ ប្រាសាទបាខែង ប្រាសាទបាគង ប្រាសាទបាពួន។

តើប្រាសាទសំបូព្រៃគុកស្ថិតក្នុងខេត្តណា?
○ ប្រាសាទនេះ មានចំងាយ ៣៧ គម៉ ពីទីរួមខេត្ត កំពង់ធំ ដែលសង់លើផ្ទៃដី ៣,០០០ ហិកតា។
○ ប្រាសាទនេះ មានចំងាយ ៣៧ គម៉ ពីទីរួមខេត្ត កំពង់ធំ ដែលសង់លើផ្ទៃដី ៣,០០០ ហិកតា។
4 months ago
តើស្ថាប័នអង្គការសហប្រជាជាតិណា ដែលបានបញ្ជាឲ្យថៃដកទ័ពចេញពីប្រាសាទព្រះវិហារជាបន្ទាន់នៅថ្ងៃទី ១៥ មិថុនា ១៩៦២?
○ ស្ថាប័នអង្គការសហប្រជាជាតិ ដែលបានបញ្ជាឲ្យថៃដកទ័ពចេញពីប្រាសាទព្រះវិហារ ជា បន្ទាន់នៅថ្ងៃទី ១៥ មិថុនា ១៩៦២ គឺ ស្ថាប័នតុលាការអន្តរជាតិ។

តើប្រាសាទព្រះវិហារតាំងនៅកន្លែងណា? កសាងក្នុងសម័យណា? ដោយព្រះរាជាអង្គណាខ្លះ?
○ ប្រាសាទព្រះវិហារ តាំងនៅលើភ្នំដងរែក។ កសាងក្នុងសម័យ អង្គរ។ ព្រះរាជាកសាង មានព្រះនាម៖
· ព្រះបាទ យសោវរ្ម័នទី ១
· ព្រះបាទ សូរ្យវរ្ម័ទី ១
· ព្រះបាទ សូរ្យវរ្ម័ទី ២

តើថៃរំលោភយកប្រាសាទនៅឆ្នាំណា? ក្នុងគោលបំណងអ្វី?
○ ថៃរំលោភយកប្រាសាទនៅឆ្នាំ ១៩៥៤។ ក្នុងគោលបំណងដណ្តើមយក ទឹកដី និង បេតិកភ័ណ្ឌ។
○ ថៃរំលោភយកប្រាសាទនៅឆ្នាំ ១៩៥៤។ ក្នុងគោលបំណងដណ្តើមយក ទឹកដី និង បេតិកភ័ណ្ឌ។
4 months ago
តើមគ្គុទេសក៏ខ្មែរឈ្មោះអ្វី ដែលធ្វើពាក្យបណ្តឹងទៅតុលាការរអន្តរជាតិនៅក្រុងឡាអេ ឲ្យជួយរកយុត្តិធម៍ឲ្យខ្មែរពីបញ្ហាដែលទ័ពរបស់ថៃចូលកាន់កាប់ប្រាសាទព្រះវិហារទាំងកំរោល?
○ មគ្គុទេសក៏ខ្មែរ ដែលធ្វើពាក្យបណ្តឹងទៅតុលាការអន្តរជាតិក្រុងឡាអេ គឺ ព្រះបាទ នរោត្តម សីហនុ។
○ មគ្គុទេសក៏ខ្មែរ ដែលធ្វើពាក្យបណ្តឹងទៅតុលាការអន្តរជាតិក្រុងឡាអេ គឺ ព្រះបាទ នរោត្តម សីហនុ។
4 months ago
តើប្រាសាទព្រះវិហារបានបញ្ចូលក្នុងបេតិកភណ្ឌពិភពលោក នៅថ្ងៃ ខែ ឆ្នាំណា?
○ ប្រាសាទព្រះវិហារ បានបញ្ចូលក្នុងបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០០៨។
○ ប្រាសាទព្រះវិហារ បានបញ្ចូលក្នុងបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០០៨។
4 months ago
តើតុលាការអន្តរជាតិចេញបញ្ជាឲ្យថៃដកកងទ័ព និងតម្រួតចេញពីប្រាសាទព្រះវិហារជាបន្ទាន់នៅថ្ងៃ ខែ ឆ្នាំណា?
○ តុលាការអន្តរជាតិ ចេញបញ្ជាឲ្យថៃដកកងទ័ព និង តម្រួតចេញពីប្រាសាទព្រះវិហារ ជាបន្ទាន់នៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ១៩៦២។

តើតុលាការក្រុងឡាអេបានកាត់ក្តីឲ្យសៀមប្រគល់ប្រាសាទវិហារ មកឲ្យខ្មែរវិញ នៅថ្ងែខែឆ្នាំណា? ក្នុងរដ្ឋកាលព្រះមហាក្សត្រខ្មែរ ព្រះនាមអ្វី?
○ តុលាការក្រុងឡាអេ បានកាត់ក្តីឲ្យសៀមប្រគល់ប្រាសាទវិហារ មកឲ្យខ្មែរវិញ នៅថ្ងែទី ១៥ ខែ មិថុនា ឆ្នាំ១៩៦២។ នៅក្នុងព្រះនាម ម្ចាស់ក្សត្រយានី ស៊ីសុវត្ថិ កុសមនារីរតន៍ សិរីវឌ្ឍនា ជាព្រះមាតា ព្រះបាទ នរោត្តម សីហនុ។

5 months ago
ចូររៀបរាប់ប្រាសាទតាមរចនាបថនីមួយៗ។
○ រៀបរាប់ប្រាសាទ តាមរចនាបថនីមួយៗ៖
+ រចបថបភ្នំដា ស.វ ទី ១ ដល់ ស.វ ទី ៥
+ រចនាថបសម្បូរណ៍ គ.ស ៦១៥ ដល់ ៦៥០ ពាក់កណ្ដាលទី ១ នៃ ស.វ ទី ៧ រួមមាន
· ប្រាសាទភ្នំធំ
· ប្រាសាទដំបងដែក
+ រចនាបថព្រៃក្មេង គ.ស ៦៣៥ ដល់ ៧០០
· ប្រាសាទព្រៃក្មេង
· ប្រាសាទស្វាយព្រាហ្មណ៍
· ប្រាសាទភ្នំបាសិត
· ប្រាសាទអណ្ដែត
+ រចនាបថកំពង់ព្រះ រវាង គ.ស ៧០៧
· ប្រាសាទកំពង់ព្រះ
· ប្រាសាទអកយំ
· ប្រាសាទត្រពាំងផុង
· ប្រាសាទបាសែត
· ប្រាសាទភូមិប្រាសាទ
+ រចនាបថគូលេន គ.ស ៨០២ ដល់ ៩៥០
· ប្រាសាទព្រៃប្រាសាទ
· ប្រាង្គប្រាសាទក្នុងសម្បូណ៍ព្រៃគុក
· ប្រាសាទភ្នំគូលែង
· ប្រាសាទដំរីក្រាប
· ប្រាសាទអូរបាង
· ប្រាសាទខ្ទីងស្លាប់
· ប្រាសាទរូបអារក្ស
· ប្រាសាទថ្មដា
· ប្រាសាទគគីរ
· ប្រាសាទក្រហម
· ប្រាសាទអ្នកតា...
+ រចនាបថព្រះគោ ៨៥០ ដល់ ៨៧៧ នៃ គ.ស
· ប្រាសាទព្រះគោ
· ប្រាសាទបាគង
· ប្រាសាទលលៃ...
+ រចនាបថបាខែង ៨៨៩ ដល់ ៩១២ នៃ គ.ស
· ប្រាសាទភ្នំបាខែង
· ប្រាសាទភ្នំក្រោម
· ប្រាសាទភ្នំបូក...
+ រចនាបថកោះកកេរ ៩២១ ដល់ ៩៤១ នៃ គ.ស
· ប្រាសាទមេបុណ្យខាងកើត
· ប្រាសាទប្រែរូប
· ប្រាសាទបន្ទាយស្រី
· ប្រាសាទស្រឡៅ
· ប្រាសាទដែលស្ថិតនៅខាងជើងប្រាសាទឃាំ្លង...
+ រចនាបថឃ្លាំង ៩៦៥ ដល់ ១,០០១នៃ គ.ស
· ប្រាសាទមេបុណ្យខាងកើត
· ប្រាសាទប្រែរូប
· ប្រាសាទបន្ទាយស្រី
· ប្រាសាទស្រឡៅ
· ប្រាសាទដែលស្ថិតនៅខាងជើងប្រាសាទឃ្លាំង...
+ រចនាបថឃ្លាំង ៩៦៥ ដល់ ១,០៥០ នៃ គ.ស
· ប្រាសាទតាកែវ
· ប្រាសាទឃ្លាំងខាងជើង
· ប្រាសាទភិមានអាកាស
· ប្រាសាទឃ្លាំងខាងត្បូង
· ប្រាសាទភ្នំជីសូរ
· ប្រាសាទព្រះហារ
· ប្រាសាទចៅវាបុល...
+ រចនាបថបាពួនពាក់កណ្ដាល ស.វ ទី ២ ដល់ ស.វ ទី ១១
· ប្រាសាទបាពួន
· មេបុណ្យខាងលិច
· ប្រាសាទវត្តខ្នារ
+ រចនាបថអង្គរវត្ត គ.ស ១,១១២ ដល់ ១,១៥២
· ប្រាសាទបឹងមាលា
· ប្រាសាទព្រះបាលិលេយ្យ
· ប្រាសាទភិម៉ៃ
· ប្រាសាទព្រះពីធូរ
· ប្រាសាទចៅសាយទេវតា
· ប្រាសាទអង្គរវត្ត
· ប្រាសាទព្រះខ័ន្ធ
· ប្រាសាទបន្ទាយសំរែ
· ប្រាសាទធមនន្ទ...
+ រចនាបថបាយ័ន ១,១៨១ ដល់ ១,២២០ នៃ គ.ស
· ប្រាសាទតាព្រហ្ម
· ប្រាសាទបន្ទាយក្ដី
· ប្រាសាទព្រះខ័ន្ធ
· ប្រាសាទនាគឆ្មារ
· ប្រាសាទនាគព័ន្ធ
· ប្រាសាទបន្ទាយឆ្មារ
· ប្រាសាទបាយ័ន
· ប្រាសាទតាព្រហ្ម (ទន្លេបាទី)
· ប្រាសាទនគរវត្ត (កំពង់ចាម)
· កំពែង និង ខ្លោងទ្វារទាំង ៥ នៃអង្គរវត្ត...