22 hours ago
ហេតុអ្វីបានជាគេឲ្យសិក្សា “សហគ្រិនភាព“ នៅតាមវិទ្យាល័យ?
○ បានជាគេឲ្យសិក្សា សហគ្រិនភាព នៅតាមវិទ្យាល័យ ព្រោះដើម្បីឲ្យសិស្សទទួលបាននូវ៖
☆ ចំណេះដឹង
• សិស្សប្រាប់បានយ៉ាងត្រឹមត្រូវ បី បញ្ញត្តិរបស់ពាក្យ សហគ្រិនភាព។
• សិស្សប្រាប់បាន ពីភាពជាសហគ្រិន។
• សិស្សប្រាប់បាន ពីសារៈសំខាន់ក្នុងភាពសហគ្រិន។
☆ បំណិន
• សិស្សកំណត់បាន ពីភាពជាសហគ្រិន។
• សិស្សបកស្រាយបានយ៉ាងច្បាស់លាស់ ពីភាពជាសហគ្រិន។
• សិស្សបកស្រាយបានយ៉ាងច្បាស់លាស់ ពីសារៈសំខាន់សហគ្រិន។
☆ ឥរិយាបថ
• បណ្តុះស្មារតីសិស្សឲ្យចូលចិត្តសិក្សា សហគ្រិន។
• សិស្សមានស្មារតីខិតខំសិក្សាមេរៀន សហគ្រិនភាព ដើម្បីទុកជាទុនក្នុងការប្រកបរបរចឹញ្ចឹមជីវិត នៅពេលសិក្សាក៏ដូចជានៅពេលអនាគត។

2 days ago
ដូចម្តេចដែលហៅថាអនាបក្សផ្ទេរសិទ្ធិ?
○ អនាបក្សផ្ទេរសិទ្ធិ គឺជាការផ្ទេរសិទ្ធិពីក្រសួងទៅមន្ទីរនីមួយៗ ដោយមិនចាំបាច់ឆ្លងមកក្រសួងទៀតទេ នូវសិទ្ធិទៅឱ្យប្រធានអង្គភាព ដើម្បីមានសិទ្ធិចាយ ឬ ប្រើប្រាស់លុយតាមខ្ទង់ចំណាយនីមួយៗ។

4 days ago
ដូចម្តេចដែលហៅថាខួបគណនេយ្យ?
○ ខួបគណនេយ្យ គឺជាស៊ែរនៃជំហ៊ានទាំងឡាយ ដែលចាប់ផ្តើមដោយការវិភាគប្រតិបត្តិការ និង បញ្ចប់ជាមួយនឹងការរៀបចំ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

5 days ago
តើជំហ៊ាននៃខួបគណនេយ្យមានអ្វីខ្លះ?
○ ខួបគណនេយ្យមាន ១០ ជំហ៊ាន គឺ៖
១. វិភាគប្រតិបត្តិការ
២. ចុះទិន្នានុប្បវត្តិ
៣. ស្រង់ទៅកាន់សៀវភៅធំ ឬ គណនីអក្សរ តេ
៤. រៀបចំតុល្យភាពសាកល្បង មុនពេលកែតម្រូវ
៥. កែតម្រូវ
៦. រៀបចំតុល្យភាពសាកល្បង ក្រោយពេលកែតម្រូវ
៧. រៀបចំរបាយការណ៍ហិរញ្ញវត្ថុ
៨. រៀបចំបិទបញ្ជី
៩. រៀបចំតុល្យភាពសាកល្បង ក្រោយពេលបិទបញ្ជី
១០. ការចុះបញ្ច្រាស់

7 days ago
តើការវិនិយោគមានសារៈសំខាន់អ្វីខ្លះចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា?
○ ការវិនិយោគ មានសារៈសំខាន់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ដូចជា៖
ក. បង្កើតឱ្យមានការងារធ្វើ
ខ. ការប្រើប្រាស់លើទំនិញ និង សេវាកើនឡើង
គ. ចំណូលពន្ធកើនឡើង
ឃ. សេដ្ឋកិច្ចកើនឡើង

8 days ago
តើកត្តាសំខាន់អ្វីខ្លះដែលជាប្រភពនៃកំណើនសេដ្ឋកិច្ច?
○ កត្តាដែលជាប្រភពនៃកំណើនសេដ្ឋកិច្ច NILITI៖
១. Natural resource
២. Investment in physical capital
៣. Large population
៤. Investment in human capital
៥. Technology
៦. Institutional framework

9 days ago
តើការយកពន្ធរបស់រដ្ឋ លើបុគ្គលម្នាក់ៗ ឬ អង្គការ និង ក្រុមហ៊ុន មានផលអវិជ្ជមានអ្វីខ្លះ?
○ ការយកពន្ធរបស់រដ្ឋ លើបុគ្គលម្នាក់ៗ ឬ អង្គការ និង ក្រុមហ៊ុន មានផលអវិជ្ជមាន ដូចជា៖
១. ការយកពន្ធ អាចជាឩបសគ្គក្នុងការទាក់ទាញ ឬ រារាំងការវិនិយោគ ឬ ការធ្វើអាជីវកម្ម ផលិតកម្ម ឬ សេវាកម្ម។
២. ការយកពន្ធ អាចប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន។
៣. ការយកពន្ធ អាចប៉ះពាល់ដល់តំលៃទំនិញ និង សេវា
៤. ជាទូទៅ ទម្រង់បែបបទពន្ធមានភាពស្មុត្រស្មាញ និង ពិបាកយល់។
៥. ការយកពន្ធ អាចប៉ះពាល់ដល់ការវិនិយោគ និកម្មភាព និង សេដ្ឋកិច្ច។
៦. ការយកពន្ធ អាចរាំងស្ទះដល់ការអភិវឌ្ឍន៍។

10 days ago
តើការយកពន្ធរបស់រដ្ឋ លើបុគ្គលម្នាក់ៗ ឬ អង្គការ និង ក្រុមហ៊ុន មានផលវិជ្ជមានអ្វីខ្លះ?
○ ការយកពន្ធរបស់រដ្ឋ លើបុគ្គលម្នាក់ៗ ឬ អង្គការ និង ក្រុមហ៊ុន មានផលវិជ្ជមានដូចជា៖
° ១. ការយកពន្ធ ធ្វើអោយអ្នកជាប់ពន្ធបានបំពេញកាតព្វកិច្ច ក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយមានអារម្មណ៍ថាខ្លួនឯងជាផ្នែកមួយរបស់ប្រទេស និង មានការទទួលខុសត្រូវចំពោះប្រទេសជាតិ។
° ២. ថវិការដែលបានពីការយកពន្ធ គឺជាប្រភពចំណូលមួយដ៏សំខាន់នៃថវិការរដ្ឋ ហើយរដ្ឋអាចប្រើប្រាស់ថវិការទាំងនេះ ដើម្បីអភិវឌ្ឍប្រទេសអោយមានការរីកចម្រើន និង ទ្រទ្រង់ដល់សេវាសាធារណៈ។
° ៣. ថវិការដែលបានពីការយកពន្ធ រដ្ឋអាចយកទៅកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា៖ ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន ដែលមានអត្ថប្រយោជន៍សម្រាប់សង្គមជាតិ។
° ៤. ការយកពន្ធជួយទ្រទ្រង់ស្ថេរភាពសេដ្ឋកិច្ច និង កាត់បន្ថយអសមត្ថភាពក្នុងការបែងចែកធនធាននៅក្នុងសង្គម។
° ៥. ការយកពន្ធ គឺជាការលើកទឹកចិត្ត ឬ បង្អាក់ទឹកចិត្តវិស័យសេដ្ឋកិច្ចណាមួយ ដែលរដ្ឋចង់ទប់ស្កាត់។

12 days ago
តើពន្ធមានឥទ្ធិពលអ្វីខ្លះ ដល់ផលិតផលក្នុងស្រុកសរុប?
○ ពន្ធមានឥទ្ធិពលទៅដល់ផលិតផលក្នុងស្រុកសរុបដូចជា៖
• ប៉ះពាល់ការរប្រើប្រាស់ (Consumption)
• ប៉ះពាល់លើការវិនិយោគ (Investment)
• ប៉ះពាល់លើការចំណាយរបស់រដ្ឋ (Gov’t Expenditure)
• ប៉ះពាល់លើការនាំចេញសុទ្ធ (នាំចូល នាំចេញ) (Net Export)។

14 days ago
តើរដ្ឋត្រូវធ្វើដូមម្តេចដើម្បីអោយចំណូលពន្ធកើនឡើង?
○ ដើម្បីអោយចំណូលពន្ធកើនឡើង រដ្ឋត្រូវធ្វើដូចជា៖
១. ពង្រឹងសមត្ថភាពប្រមូលពន្ធ (លុបបំបាត់ការកិបកេង រវាងមន្ត្រីពន្ធដារ ភ្នាក់ងារពន្ធដារ និង អ្នកជាប់ពន្ធ) គឺប្រមូលពន្ធឱ្យបានត្រឹមត្រូវ។
២. ពង្រីកមូលដ្ឋានយកពន្ធ (កំណត់មូលដ្ឋានថ្មីដែលជាប់ពន្ធ)។
៣. បង្កើតអត្រាពន្ធ (លើទំនិញ និង សេវាមួយចំនួន)។
៤. បង្កើតប្រភេទពន្ធថ្មី (ដែលមិនទាន់មាន ឬ នៅខ្វះចន្លោះ)។

15 days ago
តើរដ្ឋមានមធ្យោបាយអ្វីខ្លះ ដើម្បីធ្វើហិរញ្ញប្បទានឳនភាពថវិការ?
○ រដ្ឋមានមធ្យោបាយ ដើម្បីធ្វើហិរញ្ញប្បទានឳនភាពថវិការ ដូចជា៖
១. ត្រូវបង្កើតចំណូលពន្ធ
២. ខ្ចីពីសាធារណៈជនក្នុងស្រុក
៣. ខ្ចីពីបរទេស
៤. ខ្ចីពីធនាគារពាណិជ្ជ និង ធនាគារកណ្តាល
៥. បោះពុម្ពលុយថ្មីបន្ថែម
៦. លក់ទ្រព្យសម្បត្តិរដ្ឋណាមួយ
៧. កាត់បន្ថយចំណាដែលពុំចាំបាច់

16 days ago
តើកំណែទម្រង់ពន្ធធ្វើឡើងដើម្បីអ្វី ?
○ កំណែទម្រង់ពន្ធធ្វើឡើង ដើម្បី៖
១. ជំរុញកំនើនសេដ្ឋកិច្ច ជំរុញវិនិយោគ
២. កាត់បន្ថយអសមត្ថភាពក្នុងការបែងចែកធនធាន (ឩទា៖ ដោយសារអត្រាពន្ធខ្ពស់ពេក ធ្វើឱ្យម្ចាស់អាជីវកម្មបញ្ឈប់ការផលិត និង លក់)
៣. ទ្រទ្រង់ស្ថេរភាពសេដ្ឋកិច្ច (សេដ្ឋកិច្ចធ្លាក់ចុះ បន្ថយអត្រាពន្ធ)
៤. បង្កើនចំណូលសាធារណៈ
៥. ទប់ស្កាត់វិស័យសេដ្ឋកិច្ចណា ដែលរដ្ឋចង់ទប់ស្កាត់
៦. កាត់បន្ថយអំពើអសកម្មណាមួយ
៧. បង្កើនប្រសិទ្ធភាពការប្រមូលពន្ធ

18 days ago
ដូចម្តេចដែលហៅថាស័្វយភាពហិរញ្ញវត្ថុ?
○ ស័្វយភាពហិរញ្ញវត្ថុ គឹជាការគ្រប់គ្រងចាត់ចែងកិច្ចការហិរញ្ញវត្ថុ និង អាចទ្រទ្រង់ចំណូលចំណាយផ្នែកហិរញ្ញវត្ថុដោយខ្លួនឯង ដោយមិនពឹងពាក់ជំនួយពីអ្នកដទៃ។

19 days ago
ដូចម្តេចដែលហៅថាកំនើនសេដ្ឋកិច្ច?
○ កំនើនសេដ្ឋកិច្ច គឺជាលទ្ធភាពនៃប្រព័ន្ធសេដ្ឋកិច្ចក្នុងការបង្កើននូវផលិតផលជាតិសរុប (GNP) ឬ ផលិតផលក្នុងស្រុកសរុប (GDP) ដោយយកអត្រាកំនើន GNP ឬ GDP សំរាប់ប្រជាពលរដ្ឋម្នាក់ៗ ជាខ្នាតទូទៅសំរាប់វាស់ស្ទង់កំរិតនៃជីវភាពរស់របស់ប្រជាជន។

20 days ago
តើដូចម្តេចដែលហៅថាសូចនាករសេដ្ឋកិច្ច?
○ សូចនាករសេដ្ឋកិច្ច ជាតួលេខចង្អុលបង្ហាញអំពី កំលាំងសេដ្ឋកិច្ចរបស់ប្រទេសណាមួយ ដូចជា ផលិតផលក្នុងស្រុកសរុប អត្រាអតិផរណា ចំនួនប្រជាជនជាដើម។

21 days ago
តើបណ្តាសមាសធាតុផ្សំរបស់ពន្ធមានអ្វីខ្លះ?
○ បណ្ដាសមាសធាតុផ្សំរបស់ពន្ធ មាន៖
១ . បុគ្គលជាប់ពន្ធ និង បុគ្គលទទួលបានពន្ធ៖
• បុគ្គលជាប់ពន្ធ គឺជាបុគ្គលដែលមានកាតព្ធកិច្ចបង់ពន្ធជូនរដ្ឋ។
• ជាទូទៅ បុគ្គលជាប់ពន្ធសំដៅដល់រូបវន្ដបុគ្គល ឬ និតិបុគ្គលទាំងឡាយណា ដែលបានចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មរបស់រដ្ឋាភិបាល និង រាល់សកម្មភាពផ្សេងៗ ដែលទទួលស្គាល់ជាសាធារណៈ ទៅតាមការកំណត់របស់អង្គភាពពន្ធ។
• បុគ្គលជាប់ពន្ធ ត្រូវមានកាតព្ធកិច្ចប្រមូលពន្ធជំនួសរដ្ឋពីបុគ្គលទទួលរងពន្ធ និង បុគ្គលជាប់ពន្ធនេះក៏ត្រូវទទួលរងពន្ធ ដោយផ្ទាល់ខ្លួនឯងផងដែរ។
• បុគ្គលទទួលរងពន្ធ ជាបុគ្គលដែលមានចំណូល ហើយទទួលការជះឥទ្ធិពលដោយប្រយោលពីពន្ធ។ បុគ្គលនេះ ត្រូវបានរដ្ឋប្រមូលយកចំណូលតាមរយៈពន្ធ ដោយប្រយោល ឬ ដោយផ្ទាល់ក្ដី។
២ . មូលដ្ឋានគិតពន្ធ (The Basic of Taxes)៖
• មូលដ្ឋានគិតពន្ធ គឺជារាល់ខ្ទង់ចំណូលដែលចំណុះឲ្យសកម្មភាពអាជីវកម្ម និង សកម្មភាពផ្សេងៗទៀត ដែលត្រូវបានគេចាត់ទុកជាបង្អែកមួយ ដើម្បីគណនាពន្ធអាករផ្សេងៗ។
• មូលដ្ឋានគិតពន្ធនេះ វាអាស្រ័យទៅតាមប្រភេទនៃការគិតពន្ធនីមួយៗដែលច្បាប់កំណត់ ហើយយើងនឹងបង្ហាញលំអិតទៅតាមប្រភទនីមួយៗ នៅក្នុងមេរៀនបន្ទាប់។
៣ . អត្រាពន្ធ (Tax Rate)៖
អត្រាពន្ធ គឺជាការកម្រិតពន្ធដែលកំណត់ទៅលើមូលដ្ឋានគិតពន្ធ ដើម្បីជាបង្អែកប្រាក់ពន្ធ។ អត្រាពន្ធមានបីប្រភេទ គឺ អត្រាពន្ធគិតតាមសមាមាត្រជាភាគរយ អត្រាកំណើនតាមថ្នាក់ និង អត្រាថេរ។
៤ . ឯកតាគិតពន្ធ (The Unit of Tax)៖
ឯកតាគិតពន្ធ គឺជាឯកតានៃខ្នាតរូបបិយប័ណ្ណដែលត្រូវបានប្រើប្រាស់ ធ្វើជាមធ្យោបាយទូទាត់ពន្ធ។ ដោយយោងទៅតាមក្រសួងហិរញ្ញវត្ថុស្ដីពីការគ្រប់គ្រង់ សេដ្ឋកិច្ចជាតិ ឯកតាគិតពន្ធជាប្រាក់រៀល។
៥ . តម្លៃគិតពន្ធ៖
តម្លៃគិតពន្ធ គឺជាតម្លៃដែលគិតលើវិក័យបត្រ ដែលយកធ្វើជាមូលដ្ឋានគិតពន្ធ និង ត្រូវបានកំណត់់ដោយអង្គភាពគិតពន្ធ ទៅតាមប្រភេទពន្ធនីមួយៗ។ ឧទាហរណ៍៖ ចំពោះពន្ធគយ គីគេយកតំលៃ CIF ( Cost Insurance and Freight) និង តម្លៃ FOB (Free on Board) ធ្វើជាមូលដ្ឋានគិតពន្ធ។
៦ . ការលើកលែងពន្ធ៖
ការលើកលែងពន្ធ គឺជាការអនុគ្រោះមួយរបស់រដ្ឋាភិបាលចំពោះបុគ្គលជាប់ពន្ធ ទៅតាមគោលនយោបាយ អនុគ្រោះផ្សេងៗរបស់រដ្ឋាភិបាល។ ការលើលែងពន្ធ អាចជាករណីលើកលែងទាំងស្រុង ឬ លើកលែងមួយផ្នែក។
៧ . បែបបទបង់ពន្ធ៖
បែបបទបង់ពន្ធ គឺជាលិខិតប្រកាសពន្ធជូនទៅអង្គភាពពន្ធ តាមការកំណត់នៃប្រភេទពន្ធនីមួយៗ និង ជាវិធីសាស្ដប្រមូលប្រាក់ពន្ធ ដែលផ្សារភ្ជាប់ជាមួយក្របខណ្ឌនៃសិទ្ធិអំណាច ការទទួលខុសត្រូវនៃស្ថាប័នទាំងឡាយដែលមានពាក់ព័ន្ធ។ ឧទាហរណ៏៖ ការប្រកាសអាករលើតម្លៃបន្ថែមរបស់អាជីវកម្ម ដែលប្រមូលបានមកត្រូវប្រកាសទៅឲ្យអង្គភាពពន្ធរយៈពេល ២០ ថ្ងៃបន្ទាប់នៃខែដែលបង់ជាកំហិត។

22 days ago
តើអ្វីជាផលប៉ះពាល់អវិជ្ជមានពីការយកពន្ធរបស់រដ្ឋ លើបុគ្គលម្នាក់ៗ អង្គការ និង ក្រុមហ៊ុន?
○ ផលប៉ះពាល់អវិជ្ជមានពីការយកពន្ធរបស់រដ្ឋ លើបុគ្គល អង្គការ និង ក្រុមហ៊ុន គឺ៖
• ការយកពន្ធអាចជាឧបសគ្គក្នុងការទាក់ទាញ ឬ រារាំងការវិនិយោគ ឬ ការធ្វើអាជីវកម្ម ផលិតកម្ម ឬ សេវាកម្ម។
• ការយកពន្ធ អាចប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន។
• ការយកពន្ធ អាចប៉ះពាល់ដល់តម្លៃទំនិញ ឬ សេវាកម្ម។
• ជាទូទៅ ទម្រង់បែបបទពន្ធមានភាពស្មុកស្មាញ និង ពិបាកយល់។
• ការយកពន្ធ អាចប៉ះពាល់ដល់ការវិនិយោគ និកម្មភាព និង សេដ្ឋកិច្ច។
• អាចប៉ះពាល់ដល់ ឬ រាំងស្ទះដល់ការអភិវឌ្ឍន៍។

23 days ago
តើអ្វីជាផលប៉ះពាល់វិជ្ជមានពីការយកពន្ធរបស់រដ្ឋ លើបុគ្គលម្នាក់ៗ អង្គការ និង ក្រុមហ៊ុន?
○ ផលប៉ះពាល់វិជ្ជមានពីការយកពន្ធរបស់រដ្ឋ លើបុគ្គលម្នាក់ៗ អង្គការ និង ក្រុមហ៊ុន៖
• ការយកពន្ធធ្វើឱ្យអ្នកជាប់ពន្ធ បានបំពេញកាតព្វកិច្ចកក្នុងការអភិវឌ្ឍប្រទេស ហើយមានអារម្មណ៍ថាខ្លួនឯងជាផ្នែកមួយរបស់ប្រទេស និង មានការទទួលខុសត្រូវចំពោះជាតិ។
• ថវិកាដែលបានពីការយកពន្ធ គឺជា ប្រភពចំណូលដ៍សំខាន់នៃថវិការដ្ឋ ហើយប្រើប្រាស់ថវិកាទាំងនេះ ដើម្បីអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន និង ទ្រទ្រង់ដល់សេវាសាធារណៈ។
• ថវិកាដែលបានពីការយកពន្ធ រដ្ឋអាចយកទៅកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន ដែលមានអត្ថប្រយោជន៍សម្រាប់សង្គមជាតិ។
• ការយកពន្ធជួយទ្រទ្រង់ដល់ស្ថេរភាពសេដ្ឋកិច្ច និង កាត់បន្ថយអសមត្ថភាព ការបែងចែកធនធាននៅក្នងសង្គម។
• ការយកពន្ធ គឺជា ការលើកទឺកចិត្ត ឬ បង្អាក់ទឺកចិត្តវិស័យសេដ្ឋកិច្ចណាមួយ ដែលរដ្ឋចង់ទប់ស្កាត់។

24 days ago
តើរដ្ឋត្រូវធ្វើដូចម្តេចដើម្បីឱ្យចំណូលពន្ធកើនឡើង?
○ ដើម្បីឲ្យចំណូលពន្ធកើនឡើង រដ្ឋមានមធ្យោបាយ ដូចខាងក្រោម៖
• ពង្រឺងសមត្ថភាពការប្រមូលពន្ធ (លុបបំបាត់ការកិបកេងរវាង មន្ដ្រីពន្ធដារ ភ្នាក់ងារពន្ធដារ និង អ្នកជាប់ពន្ធ) គឺប្រមូលពន្ធឲ្យបានត្រឺមត្រូវ
• ពង្រីកមូលដ្ឋានយកពន្ធ (កំណត់មូលដ្ឋានថ្មី ដែលជាប់ពន្ធ)
• បង្កើនអត្រាពន្ធ (លើទំនិញ និង សេវាមួយចំនួន)
• បង្កើតប្រភេទពន្ធថ្មី (ដែលមិនទាន់មាន ឬ នៅខ្វះចន្លោះ)

តើរាជរដ្ឋាភិបាលបច្ចុប្បន្នមានគោលនយោបាយ ជម្រុញការអភិវឌ្ឍន៍សហគ្រាសធុនតូច និង មធ្យមអ្វីខ្លះ?
○ រាជរដ្ឋាភិបាលបច្ចុប្បន្នមានគោលនយោបាយ ជម្រុញការអភិវឌ្ឍន៍សហគ្រាសធុនតូច និង មធ្យម មានដូចជា៖
១. លើកទឹកចិត្តនៃការរីកលូតលាស់ផ្នែកសហគ្រាសខ្នាតតូច និង មធ្យម ជាពិសេសតាមរយៈការផ្តល់ឥណទានរយៈពេលមធ្យម និង រយៈពេលវែង។
២. ទប់ស្កាត់ការរត់ពន្ធគ្រប់ប្រភេទ។
៣. កាត់បន្ថយបែបបទនៃការចុះបញ្ជី និង ការរៀបចំដំណើរការក្រុមហ៊ុន។
៤. សម្រួលដល់ការនាំចេញ នាំចូល តាមរយៈការកាត់បន្ថយបែបបទស្មុគ្រស្មាញ មានដូចជា អាជ្ញាប័ណ្ណ និង លិខិតអនុញ្ញាតផ្សេងៗ។
៥. ផ្តល់ការគាំពារដល់ឩស្សាហកម្មក្មេងខ្ចីមួយចំនួន ក្នុងរយៈពេលសម្របសម្រួលមួយ ។
៦. ជំរុញសម័្ពន្ធភាពរវាងសហគ្រាសខ្នាតតូច និង ខ្នាតមធ្យម ជាមួយឩស្សាហកម្មធុនធំៗ។
៧. ជំរុញបង្កើតមជ្ឍមណ្ឌលផលិតភាពជាតិ ដែលជួយដល់ឩស្សាហកម្មធុនតូច និង មធ្យម តាមរយៈការលើកកម្ពស់ផលិតភាព និង ការកាត់បន្ថយថ្លៃដើមនៃផលិតកម្ម។
៨. បង្កើតវិទ្យាស្ថានស្តង់ដារជាតិ ដែលនឹងជួយធានាឱ្យមានគុណភាពផលិតផលក្នុងប្រទេស អាចឆ្លើយតបបានទៅនឹងស្តង់ដារក្នុងតំបន់ និង អន្តរជាតិ។
៩. បង្កើតមន្ទីរពិសោធន៍ផ្នែករូប គីមី មីក្រូ ជីវ មេកានិច និង ការធ្វើតេស្ត ដែលអាចកំណត់បានលើគុណភាព និង លក្ខណៈវិនិច្ឆ័យរបស់ផលិតផល។
១០. ពង្រឹងយន្តការការពារកម្មសិទ្ធិបញ្ញា ដែលរារាំងដល់ការលួចចម្លងខុសច្បាប់ ក្នុងការរិះរក និង ប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មី ព្រមទាំងផលិតផលថ្មីៗ។
១១. ជំរុញដល់ការបណ្តុះបណ្តាលមុខវិជ្ជា ជំនាញ ទាំងក្នុង និង ក្រៅប្រទេស។
១២. បង្កើតចលនាភូមិមួយផលិតផលមួយ។
១៣. ពង្រឹងប្រព័ន្ធច្បាប់ ដោយច្បាប់រោងចក្រ ច្បាប់ឩស្សាហកម្ម ច្បាប់តក្កកម្មឩស្សាហកម្ម ច្បាប់សុវត្ថិភាព ភាពឩស្សាហកម្ម ច្បាប់រង្វាស់រង្វាល់។

26 days ago
តើកម្រិតសមាហរណកម្មនៃសេដ្ឋកិច្ចមានអ្វីខ្លះ? ចូរលើកទ្បើងពីភាពខុសគ្នារវាងតំបន់ពាណិជ្ជកម្មសេរី និង សហភាពសេដ្ឋកិច្ច ដោយលើកឩទាហរណ៍បញ្ជាក់?
○ សមាហរណកម្មសេដ្ឋកិច្ចមាន ៦ កម្រិត រួមមាន៖
(១) កិច្ចប្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម (PTA)
(២) ពាណិជ្ជកម្មសេរី
(៣) សហភាពគយ
(៤) ទីផ្សាររួម
(៥) សហភាពសេដ្ឋកិច្ច និង
(៦) សហភាព នយោបាយ
° ភាពខុសគ្នារវាងពាណិជ្ជកម្មសេរី និង សហភាពសេដ្ឋកិច្ច គឺ សិ្ថតនៅត្រង់ថា តំបន់ពាណិជ្ជកម្មសេរី គឺជា ប្រភេទសមាហរណកម្មសេដ្ឋកិច្ចកម្រិតស្រាល ដែលត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយ ឬ លុបចោលពន្ធនាំចូល និង របាំងមិនមែនពន្ធគយសំដៅជំរុញពាណិជ្ជកម្ម។
☆ រីឯសហភាពសេដ្ឋកិច្ចវិញ គឺជា ប្រភេទនៃសមាហរណកម្មសេដ្ឋកិច្ចដែលជ្រាលជ្រៅ មានលក្ខណៈផ្សេងទៀតបន្ថែមពីលើការកាត់បន្ថយ ឬ លុបចោលពន្ធនាំចូល និង របាំងមិនមែនពន្ធគយ ដូចជា ការដាក់ពន្ធនាំចូល តាមអត្រាដូចគ្នាទៅលើផលិតផលនាំចូលពីប្រទេសទីបីទៅក្នុងតំបន់ ការចល័តដោយសេរីនូវកត្តាផលិតកម្ម រួមមានទំនិញ សេវាកម្ម កំលាំងពលកម្ម មូលធន និង ការធ្វើសុខដុមកម្មនៃស្តង់ដារ និង ការចេញនូវវិញ្ញាបនប័ត្រ គោលនយោបាយរូបិយវត្ថុ សារពើពន្ធ សង្គម និង ច្បាប់។ ជាឩទាហរណ៍ខ្លី បន្ទាប់ពីការបង្កើតកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មនៅឆ្នាំ ១៩៧៧ ដែលផ្តល់ការអនុគ្រោះតាមការស័្មត្រចិត្តចំពោះផលិតផល ៧១ មុខ និង បានបង្កើនដល់ ១២៦៤៧ នៅមុនឆ្នាំ ១៩៨៦ អាស៊ានបានធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែជ្រាលជ្រៅជាងមុន ដោយបង្កើតតំបន់ពាណិជ្ជកម្មសេរីនៅឆ្នាំ ១៩៩២ ដែលលុបពន្ធនាំចូលស្ទើរតែគ្រប់ផលិតផលទាំងអស់ និង របាំងមិនមែនពន្ធនាំចូលទៀត និង មានគោលដៅបង្កើតជាសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ ២០១៥។
☆ សមាហរណកម្មសេដ្ឋកិច្ចតាមបែបសហភាពអឺរ៉ុប គឺ មានលក្ខណៈជ្រាលជ្រៅខ្លាំង ពីព្រោះថាក្រៅពីលុបពន្ធនាំចូល និង របាំងមិនមែនពន្ធនាំចូល សហភាពអឺរ៉ុបអនុវត្តនូវគោលនយោបាយដាក់អត្រាពន្ធនាំចូលដូចគ្នា ចំពោះផលិតផលនាំចូលពីក្រៅតំបន់ គោលនយោបាយរូបិយវត្ថុ និង សាពើពន្ធរួម ដូចជា រូបិយប័ណ្ណរួម (អឺរ៉ូ) អនុញ្ញាតឱ្យចល័តដោយសេរីនូវទំនិញ សេវាកម្ម កម្លាំងពលកម្ម និង មូលធន ព្រមទាំងធ្វើសុខដុមកម្មនូវស្តង់ដា នីតិវិធី បែបបទ និង ការអនុវត្តផ្សេងៗ។

27 days ago
ចូររៀបរាប់ពីប្រភេទនៃប្រព័ន្ធសេដ្ឋកិច្ច?
○ ប្រព័ន្ធសេដ្ឋកិច្ច គឺជាប្រព័ន្ធនៃផលិតកម្ម ការលៃលកធនធាន និង ការបែងចែកទំនិញ ឬ សេវាកម្មនៅក្នុងសង្គម ឬ ទីតាំងភូមិសាស្រ្តជាក់លាក់ណាមួយៗ។ វាក៏យោងទៅតាមប្រព័ន្ធនៃសង្គមផងដែរ ដើម្បីកត់សម្គាល់ទៅលើចំណុចបង្កើតយុទ្ធសាស្រ្តសេដ្ឋកិច្ចដ៏មានប្រសិទ្ធភាព និង ទទួលបានភាពជោគជ័យ។ ប្រព័ន្ធនៃសេដ្ឋកិច្ចត្រូវកំណត់ថា អ្វីដែលត្រូវផលិតដោយរបៀបណា និង ផលិតទៅឱ្យអ្នកណា។
☆ ប្រព័ន្ធសេដ្ឋកិច្ចត្រូវបានគេបែងចែកជា ៤ ប្រភេទ គឺ៖
១. ប្រព័ន្ធសេដ្ឋកិច្ចបែបប្រពៃណី (Traditional Economic System )៖ វាគឺជាសេដ្ឋកិច្ចដើម ដែលប្រពៃណី ទំនៀមទំលាប់ និង ជំនឿរបស់គ្រួសារ សហគមន៍ ក្រុម កុលសម្ព័ន្ធ ឬ សាសនារបស់ខ្លួននឹងកំណត់ពីទំនិញ ឬ សេវាកម្មដែលសេដ្ឋកិច្ចនោះត្រូវផលិត និង ចែកចាយ ហើយភាគច្រើនការដោះដូរទំនិញ គឺមិនប្រើប្រាស់ប្រាក់កាក់ទេ។ ប្រទេសដែលប្រើប្រាស់សេដ្ឋកិច្ចរបៀបនេះភាគច្រើន គឺស្ថិតនៅតំបន់ដាច់ស្រយាល និង ពឹងផ្អែកទៅលើវិស័យកសិកម្មជាចម្បង។ គេអាចហៅម៉្យាងទៀត “ភាពគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិត“។ សេដ្ឋកិច្ចរបៀបនេះ គឺមិនសូវមាន ឬ គ្មានការអភិវឌ្ឍន៍ ទទួលយកបច្ចេកវិទ្យា និង ផ្នែកសុខាភិបាលពីបរទេសតិចតួច ឬ គ្មានសោះ ដោយប្រពៃណីនឹងសម្រេចពីការចិញ្ចឹមជីវិត ការស្លៀកពាក់ ក៏ដូចជាការតាំងទីលំនៅរបស់ពួកគេ ដែលប្រព្រឹតទៅតាមមនុស្សជំនាន់មុន។ ប៉ុន្តែ វាមានលក្ខណៈប្រសើរត្រង់ថាសេដ្ឋកិច្ចបែបនេះ នឹងជួយឱ្យប្រជាជននៅតែរក្សាប្រពៃណី ទំនៀមទំលាប់ និង ការបំពេញចិត្តមនុស្សជុំវិញបានស្របពេល ដែលសេដ្ឋកិច្ចផ្សេងទៀតពិបាកនឹងធ្វើបាន។
២. ប្រព័ន្ធសេដ្ឋកិច្ចផែនការ (Planned Economic System)៖ សេដ្ឋកិច្ចរបៀបនេះ គឺរដ្ឋមានសិទ្ធិកាន់កាប់ទៅលើសកម្មភាពទាំងស្រុងនៃសេដ្ឋកិច្ច ដោយការសម្រេចចិត្តចែកចាយ និង ផលិត គឺធ្វើតាមផែនការរបស់រដ្ឋាភិបាល។ វាមិនសូវមានភាពបត់បែនដូចសេដ្ឋកិច្ចទីផ្សារទេ ហើយប្រតិកម្មផ្លាស់ប្តូរការទិញទំនិញរបស់អ្នកប្រើប្រាស់ និង ភាពឡើងចុះនៃការផ្គត់ផ្គង់ និង តម្រូវការក៏មានភាពយឺតយ៉ាវផងដែរ។ ឩទាហរណ៍ ដូចជា ប្រទេសដែលកាន់របបកុម្មុយនីស។ ហេតុផលចម្បង ដែលរដ្ឋាភិបាលជ្រើសរើសសេដ្ឋកិច្ចប្រភេទនេះ គឺដើម្បីអាចកាន់កាប់ធនធានដែលមានតម្លៃរបស់ខ្លួន (ឩទារហណ៍ ប្រេង រ៉ែ មាស)។ រីឯផ្នែកផ្សេងទៀត ដូចជាកសិកម្ម គឺប្រជាជនជាអ្នកដឹកនាំ និង ចាត់ចែង។
៣. ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ (Market Economic System)៖ រាល់សកម្មភាពនៃការដោះដូរទំនិញដោយសេរី និង អាស្រ័យទៅលើការព្រមព្រៀងគ្នារវាងអ្នកប្រើប្រាស់ និង អ្នកផ្គត់ផ្គង់។ ក្រុមហ៊ុន ក៏ដូចជា ស្ថាប័នឯកជនមានសិទ្ធិកាន់កាប់ក្រុមហ៊ុន ដាក់តម្លៃទំនិញ គ្រប់គ្រងសង្វាក់ផលិតកម្ម ក៏ដូចជាបុគ្គលិកដោយខ្លួនឯង។ ចំណែករដ្ឋាភិបាលមិនមានសិទ្ធិគ្រប់គ្រងធនធានចាំបាច់ ទំនិញដែលមានតម្លៃ ឬ វិស័យសំខាន់ៗនៃសេដ្ឋកិច្ចនោះទេ។ ប្រជាជនជាអ្នកកំណត់ថា សេដ្ឋកិច្ចត្រូវប្រព្រឹត្តទៅដោយរបៀបណា ការផ្គត់ផ្គង់ត្រូវធ្វើដូចម្តេច និង តម្រូវការអ្វីខ្លះដែលចាំបាច់។ ជាក់ស្តែង មិនមានសេដ្ឋកិច្ចទីផ្សារសេរីសុទ្ធសាធនៅក្នុងពិភពលោកឡើយ។ រដ្ឋាភិបាលនៅតែមានចំណែក ចំណេះសេដ្ឋកិច្ចខ្លះៗដដែល។
៤. ប្រព័ន្ធសេដ្ឋកិច្ចចម្រុះ (Mixed Economic System)៖ ជាសេដ្ឋកិច្ចមួយដែលរួមបញ្ចូលកិច្ចសហប្រតិបត្តិការ រវាងសេដ្ឋកិច្ចទីផ្សារ និង សេដ្ឋកិច្ចផែនការជាមួយគ្នា។ ធនធានត្រូវបានគេបែងចែកទៅឱ្យទាំងឯកជន និង រដ្ឋ ជាអ្នកត្រួតត្រាតាមវិស័យនីមួយៗ ដែលប្រើប្រាស់គោលការណ៍ល្អបំផុត ចំពោះប្រព័ន្ធទាំងពីរ។ ទីផ្សារសេរី គឺមានតិច ឬ ច្រើនជាងរដ្ឋាភិបាលលើកលែងតែវិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យអប់រំ ថាមពល (ឩ. អគ្គិសនីកម្ពុជា) ទូរគមនាគមន៍ជាដើម។ វិស័យទាំងនោះ មិនអាចឱ្យឯកជនកាន់កាប់ទាំងស្រុងបានទេ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ។ ជាក់ស្តែងយើងឃើញថាវិស័យផ្សេងៗ គឺមានទាំងរដ្ឋ និង ឯកជន (ឩ. វិស័យអប់រំ)។ ទោះបីជាតាមទ្រឹស្តី គឺគេចង់ធ្វើយ៉ាងណាឱ្យវិស័យទាំងពីរអាចទាញយកផលប្រយោជន៍ ពីគ្នាទៅវិញទៅមកឱ្យបានល្អ។ ប៉ុន្តែ ចំពោះការអនុវត្តជាក់ស្តែង គឺមិនងាយនោះឡើយ។ យើងឃើញថា ទំហំនៃការគ្រប់គ្រងរបស់រដ្ឋាភិបាល គឺធំ ដែលជួនកាលអាចមានឥទ្ធិពលលើសពីភាពចាំបាច់ទៅទៀត។

តើអ្វីទៅជាប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ (Market Economic System)?
○ ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ គឺជាប្រព័ន្ធនៃផលិតកម្ម ការចាត់ចែងធនធាន និង ការបែងចែកទំនិញ និង សេវាកម្មនៅក្នុងសង្គមមួយ ឬ តំបន់ភូមិសាស្រ្តណាមួយ។ ប្រព័ន្ធសេដ្ឋកិច្ចនៅលើសាកលលោក ត្រូវបានបែងចែកចេញជា ៤ ប្រភេទធំៗ គឺ៖
• ប្រព័ន្ធសេដ្ឋកិច្ចប្រពៃណី (Traditional Economic System)
• ប្រព័ន្ធសេដ្ឋកិច្ចផែនការ (Planned Economic System)
• ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ (Market Economic System)
• ប្រព័ន្ធសេដ្ឋកិច្ចចម្រុះ (Mixed Economic System)
☆ ឥឡូវនេះ យើងនឹងសិក្សាតែទៅលើ ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ប៉ុណ្ណោះ។

29 days ago
ចូរបង្ហាញពីភាពខុសគ្នារវាងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី និង សេដ្ឋកិច្ចផែនការ?
○ ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី គឺជាប្រព័ន្ធសេដ្ឋកិច្ចដែលធនធានត្រូវបានបែងចែក និង ផលិតជាផលិតផលតាមតម្រូវការទីផ្សារ។ ការសម្រេចចិត្តផលិតចំនួនប៉ុន្មានហើយសម្រាប់អ្នកណា គឺផ្អែកតាមការប្រែប្រួលនៃថ្លៃទីផ្សារ។
° ប្រព័ន្ធសេដ្ឋកិច្ចផែនការ គឺជាប្រព័ន្ធសេដ្ឋកិច្ចដែលរដ្ឋាភិបាលសម្រេចគ្រប់លើផលិតកម្ម និង ការប្រើប្រាស់ទំនិញ។ ការិយាល័យផែនការរបស់រដ្ឋាភិបាល និង សម្រេចថាតើត្រូវផលិតប៉ុន្មាន ហើយសម្រាប់អ្នកណាខ្លះ?

30 days ago
តើគោលការណ៍សេដ្ឋកិច្ចទីផ្សារមានអ្វីខ្លះ?
○ គោលការណ៍សេដ្ឋកិច្ចទីផ្សារ គឺជា សកម្មភាពដោយសេរីនៅក្នុងដំណើរការផលិតផលកម្ម និង ពាណិជ្ជកម្ម៖
• សិទ្ធិជាម្ចាស់លើកម្មសិទ្ធិ និង សិទ្ធិសហគ្រិនក្នុងការធ្វើអាជីវកម្ម និង ពាណិជ្ជកម្មដោយសេរី។
• ការលុបបំបាត់ទម្រង់ និង បែបបទផ្សេងៗ ដែលបង្អាក់ផលិតកម្ម និង ពាណិជ្ជកម្ម។
• ថ្លៃទំនិញ ឬ សេវាកម្មបង្កើតឡើងដោយកិច្ចព្រមព្រៀងគ្នារវាងអ្នកលក់ និង អ្នកទិញ ឬ សមភាពរវាងបរិមាណផ្គត់ផ្គង់ និង តម្រូវការក្នុងទីផ្សារ។
• ថ្លៃទំនិញ ឬ សេវាកម្ម មានលក្ខណៈបរានុមតិ ដោយឆ្លុះបញ្ចាំងពីប្រភពថ្លៃដើមនៃផលិតផល។
• ការធ្វើអន្តរាគមន៍របស់រដ្ឋក្នុងសេដ្ឋកិច្ច ត្រូវបានប្រើប្រាស់និយ័តករសេដ្ឋកិច្ច ដោយស្ថិតក្នុងក្របខ័ណ្ឌច្បាប់សេដ្ឋកិច្ច ជៀសវាងការប្រើប្រាស់វិធានការ រដ្ឋបាលប្រមូលផ្តុំ។ និយ័តករសេដ្ឋកិច្ចសំខាន់ៗមាន គោលនយោបាយសារពើពន្ធ ហិរញ្ញវត្ថុ និង ឥណទាន ច្បាប់ការងារ ច្បាប់ប្រឆាំងនឹងការផ្តាច់មុខ ការបង្កើតកម្មវិធីជាតិដើម្បីអភិវឌ្ឍន៍ជាដើម។

1 month ago
តើអ្នកជាប់ពន្ធមានសិទ្ធិអ្វីខ្លះ?
○ សិទ្ធរបស់អ្នកជាប់ពន្ធ៖
• ទទួលបានការរក្សាទុនជាការសម្ងាត់នូវរាល់ព័ត៏មាន
• ទទួលបានការផ្ដល់សេវាប្រកបដោយវិជ្ជាជីវៈ
• ទទួលបានការពន្យល់រាល់សេចក្ដីសម្រេចរដ្ឋបាលសារពើពន្ធ
• ប្ដឺងតវ៉ាចំពោះរាល់សេចក្ដីសម្រេច
• បង់ពន្ធមិនឲ្យលើស
• មានការទទួលស្គាល់តំណាងស្របច្បាប់របស់អ្នកជាប់ពន្ធ
• ទទួលបានការអនុវត្ដប្រកបដោយតម្លាភាព
• ទទួលបានការស្គាល់ភាពស្មោះត្រង់ក្នុងការអនុវត្ដកាតព្វកិច្ច

តើអ្នកជាប់ពន្ធមានកាតព្វកិច្ចអ្វីខ្លះ?
○ កាតព្វកិច្ចរបស់អ្នកជាប់ពន្ធ៖
• ចុះឈ្មោះក្នុងបញ្ជីរដ្ឋបាលសារពើពន្ធ
• ដាក់លិខិតប្រកាសពន្ធ និង ផ្ដល់ព័ត៏មានតាមតម្រូវការ
• បង់ពន្ធតាមកាលបរិច្ឆទកំណត់
• កាន់កាប់ថែរក្សារ និង ត្រូវបង្ហាញបញ្ជី និង ឯកសារដល់រដ្ឋាភិបាលសារពើពន្ធ
• បង្ហាញខ្លួនតាមលិខិតជូនដំណឺង
• បង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និង ការប្រាក់ផ្សេងៗ
• ត្រូវមានកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋបាលសារពើពន្ធ

ហេតុអ្វីត្រូវយកពន្ធ?
○ ការយកពន្ធ គឺដើម្បី៖
• ទ្រទ្រង់ ឬ បំពេញឲ្យការចំណាយ ដូចជា ប្រាក់ខែ ចំណាយសម្ភារៈការិយាល័យ ចំណាយបេសកម្ម។ល។
• សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការចំណាយទៅលើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ ការថែទាំសុខភាព និង ការអភិវឌ្ឍ។
• ទ្រទ្រង់សេវាសាធារណៈ ដូចជា ការការពារជាតិ ធានារ៉ាប់រងសង្គម។
• ឲ្យពលរដ្ឋបានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ទទួលខុសត្រូវចំពោះជាតិ។
• រារាំង ឬ ទប់ស្កាត់វិស័យសេដ្ឋកិច្ចណាមួយ ដែលរដ្ឋចង់ទប់ស្កាត់។
• ឲ្យទំនិញ និង សេវាទាំងឡាយប្រកួតប្រជែងដោយសេរី និង តម្លាភាព។

(E)
តើកំណែទម្រង់ពន្ធធ្វើឡើងដើម្បីអ្វី?
○ កំណែទម្រង់ពន្ធធ្វើឡើងដើ់ម្បី៖
• ជំរុញកំណើនសេដ្ឋកិច្ច
• កាត់បន្ថយអសមត្ថភាពក្នុងការបែងចែកធនធាន ដូចជា ដោយសារអត្រាពន្ធខ្ពស់ពេក ធ្វើឲម្ចាស់អាជីវកម្មបញ្ឍប់ការផលិត និង លក់
• ទ្រទ្រង់ស្ថេរភាពសេដ្ឋកិច្ច (សេដ្ឋកិច្ចធ្លាក់ចុះបន្ថយអត្រាពន្ធ)
• បង្កើនចំនូលសាធារណៈ
• ទប់ស្កាត់វិស័យសេដ្ឋកិច្ចណាដែលរដ្ឋចង់ទប់ស្កាត់
• កាត់បន្ថយអំពើអសកម្មណាមួយ
• បង្កើនប្រសិទ្ធភាពប្រមូលពន្ធ

ដូចម្តេចដែលហៅថា គោលនយោបាយសារពើពន្ធ?
I. គោលនយោបាយសារពើពន្ធ សំដៅលើការយកពន្ធ និង វិធីរកចំណូលផ្សេងៗទៀតរបស់រដ្ឋ និង ការចំណាយដោយបែងចែកធនធានសេដ្ឋកិច្ច ក្នុងគោលបំណងជំរុញអោយមានកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និង សមធម៍ ។
☆ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយសារពើពន្ធ រដ្ឋត្រូវអនុវត្តសកម្មភាពសំខាន់ៗ ដូចជា៖
១ .ប្រសិទ្ធភាពនៃការគ្រប់គ្រង់ និង គៀងគរចំណូល
២ . ការធ្វើវិចារណៈកម្មចំណាយ គឺ បែងចែកចំណាយថវិការដ្ឋរវាងការប្រើប្រាស់ និង ការវិនិយោគសាធារណៈអោយបានសមស្រប។
☆ គោលនយោបាយសាររពើពន្ធប្រទេសនីមួយៗ គួរមានគោលដៅជាគោលកាណ៍ចំនួនបួន គឺ៖
១. ការបែងចែកធនធាន
២. ស្ថេរភាពវូបនីយកម្ម
៣. កំណើន
៤. ការបែងចែកនៃប្រាក់ចំនូលនៃទ្រព្យសម្បត្ដិឲស្មើគ្នាតាមរយៈពន្ធ និង ចំណាយសាធារណៈ រដ្ឋាភិបាលដើរតួនាទីសំខាន់ ក្នុងការបែងចែកធនធាននៅក្នុងសេធ្ឋកិច្ច និង ជំរុញខ្សែសង្វាក់ផលិតកម្មឲកើន ឬ មិនកើនឡើង។
II. គោលបំណងរបស់គោលនយោបាយពន្ធ គឺដើម្បីប្រមូលថវិកាសម្រាប់៖
• ទ្រទ្រង់ស្ថាប័នរដ្ឋ ដូចជា ចំណាយរដ្ឋបាល ប្រាក់ខែមន្រីរាជការ
• ទ្រទ្រង់ការអភិឌ្ឍសេដ្ឋកិច្ច (ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ)
• ការផ្ដល់សេវាសាធារណៈចំពោះសង្គម
• ជំរុញការបែងចែកឡើងវិញរាល់ចំណូល
• កំណែទម្រង់សុក្រិតភាពទីផ្សារ
• ទ្រទ្រង់ការចំណាតរបស់រដ្ឋាភិបាល
• ទប់ស្កាត់វិស័យសេដ្ឋកិច្ចណាមួយដែលរដ្ឋទប់ស្កាត់
• ជំរុញការប្រកួតប្រជែង