Logo
ហិរញ្ញ​វត្ថុ​ និង គណនេយ្យ
ដូចម្តេចហៅថាតារាងតុល្យភាព?
○ តារាងតុល្យភាព (Trial Balance) ពីមុនមកអ្នកបានដឹងពីទិន្នានុប្បវត្តិ និង សៀវភៅធំរួចមកហើយ ឥឡូវនេះ អ្នកនឹងស្គាល់ពីតារាងតុល្យភាពវិញម្តង។ តារាងតុល្យភាព ជា របាយការណ៍មួយដែលធ្វើការកត់ត្រា និង បង្ហាញអំពីភាពស្មើគ្នានៃផ្នែកឥណពន្ធ និង ឥណទាន។ ប្រសិនបើ អ្នកធ្វើការរៀបចំតារាងតុល្យភាពហើយ ឥណពន្ធមានទិន្នន័យមិនស្មើនឹងឥណទាន នោះមានន័យថា ការកត់ត្រារបស់អ្នកមិនទាន់មានភាពមិនត្រឹមត្រូវនៅឡើយទេ។ តារាងតុល្យភាព មិនមែនចេះតែស្រង់យកមកទិន្និន័យនៅក្នុងសៀវភៅធំនោះទេ គឺ គេត្រូវយកទន្និន័យតាមលំដាប់។ ដំបូងត្រូវយកទិន្នន័យរបស់គណនីមួយៗ ដែលមាននៅក្នុងតារាងតុល្យការ (ទ្រព្យសម្បត្តិ បំណុល និង មូលធនម្ចាស់) មករៀបជាមុនសិន។ បន្ទាប់មក គេត្រូវស្រង់យកទិន្នន័យដែលស្ថិតនៅក្នុងរបាយការណ៍លទ្ធផល (ចំណូល និង ចំណាយ) ខាងក្រោមជាគំរូរបស់តារាងតុល្យភាព៖

ឈ្មោះក្រុមហ៊ុន

តារាងតុល្យភាព

កាលបរិច្ឆេត

លេខសម្គាល់   
ឈ្មោះ​គណនី                                                                    ឥណពន្ធ              
ឥណទាន

១...............      ទ្រព្យសម្បត្តិ............................................................     ????????           

២...............      បំណុល..................................................................                                          ????

៣...............      មូលធនម្ចាស់..........................................................                                          ????

៤...............      ចំណូល..................................................................                                          ????           

៥...............      ចំណាយ.................................................................                  ????

                                    សរុប...........................................................                 ????            ????
3 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ហិរញ្ញ​វត្ថុ​ និង គណនេយ្យ, click on at the bottom under it