Logo
ហិរញ្ញ​វត្ថុ​ និង គណនេយ្យ
តើគុណសម្បត្តិឥណទាន ដើម្បីស៊ើបអង្កេតគួរធ្វើអ្វីខ្លះ?
○ គុណសម្បត្តិឥណទាន ដើម្បីស៊ើបអង្កេត (Credit Qualities to Investigate) អ្នកគ្រប់គ្រងគួររៀបចំបញ្ជីជាក់លាក់មួយ ដើម្បីស៊ើបអង្កេតរកគុណសម្បត្តិឥណទាន បើសិនជាយើងចង់ប្រមូលការពិត ដើម្បីធ្វើការសំរេចឥណទាន។

• ការកត់ត្រាសំណងទូទាត់ (Payment Record) ជាការសិក្សអំពីទំលាប់សងពីមុន ចំនួនជំពាក់ថ្មីៗ ចំនួនហួសកាលកំណត់ឥណទាន ដែលមានថ្មីៗ និង បែបផែននៃការសំណងទូទាត់មកវិញ។

• ចំណូល (Income) អ្នកគ្រប់គ្រងធ្វើការស៊ើបអង្កេតឥណទាន ដើម្បីសិក្សាអំពីបរិមាណចំណូល ភាពប្រាកដនៃចំណូល ការព្យាករណ៍ចំណូលនៅពេលអនាគត។ ដោយធៀបនឹងចំណាយ ដូចជា ចំណាយលើការថែទាំផ្ទះ ហារកិច្ចប្តី ប្រពន្ធ និង កូនបំណុល។

• ភាពជំពាក់បំណុល និងការចំណាយ (Indebtedness and Expenditures) អ្នកស៊ើបអង្កេតធ្វើការស្វែងយល់អំពីបរិមាណបំណុលដែលមិនទាន់សង និង ប្រភពបំណុលដទៃៗទៀត ដែលបានខ្ចី។

• ការងារ (Employment) អ្នកគ្រប់គ្រងធ្វើការស៊ើបអង្កេត អំពីកិច្ចការប្រចាំថ្ងៃរបស់អ្នកខ្ចី ពីព្រោះវាជាប្រភពនៃចំណូល។ ពត៌មានអំពីការងារនោះ ត្រូវស្វែងយល់អំពីប្រវត្តិការងារ មូលហេតុនៃការបញ្ឍប់លើការងារពេញ ឬ ក្រៅម៉ោង កម្រៃដែលទទួលបាន ទស្សនៈវិស័យរបស់ស្ថាប័ន ដែលគាត់កំពុងធ្វើការនោះ។

• ការរស់នៅ (Residence) អ្នកគ្រប់គ្រងធ្វើការស៊ើបអង្កេតលើអត្តសញ្ញាណ មូលដ្ឋាន ឬ តំបន់រស់នៅតាំងពីពេលមុន រហូតដល់ពេលបច្ចុប្បន្ន តើគាត់មានភាពជាម្ចាស់នៅក្នុងផ្ទះនោះ ឬ គាត់គ្រាន់តែជួលផ្ទះនោះដើម្បីស្នាក់នៅ។

• ស្ថានភាពប្តី ប្រពន្ធ (Marital Status) អ្នកគ្រប់គ្រងស្វែងរកពត៌មានស្ថានភាពនោះ ព្រោះថាហត្ថលេខាលើកិច្ចសន្យាឥណទាន មានសារៈសំខាន់ណាស់ តាមផ្លូវការច្បាប់កំណត់។

• អាយុ (Age) ជាការពាក់ព័ន្ធទៅនឹងផ្លូវច្បាប់ ដើម្បីធ្វើការចុះកិច្ចសន្យា ព្រោះថាកិច្ចសន្យាជាមួយអនីតិជន លើការខ្ចីបុលចាត់ទុកជាមោឃៈ។

• ទ្រព្យសកម្មបំរុង (Reserve ****** ets) នៅក្នុងករណីនេះ អ្នកខ្ចីមិនតម្រូវអោយមាននូវទ្រព្យបំរុងនោះទេ ប៉ុន្តែ កត្តាសំខាន់គេត្រូវបែងចែកវ័យរបស់អ្នកខ្ចីជាពីរ គឺ វ័យពេញកំលាំងពលកម្ម និង វ័យចូលនិវត្តន៍ (វ័យនេះ ជា:វ័យដែលតម្រូវអោយមានទ្រព្យសម្បត្តិបំរុង)។

• សមធម៌ក្នុងការទិញ (Equity in Purchase) ជាការទិញភាគច្រើនដោយជំពាក់ ដូច្នេះ លក្ខណៈនៃការលក់ជាឥណទាន គឺ តម្រូវឲ្យសងមកវិញនូវភាពគ្រប់ចំនួន និង ទាន់ពេលវេលាកំណត់ និង ផ្តល់នូវភាពជាម្ចាស់លើទំនិញនោះតបមកវិញ។

• ការផ្តល់ពត៌មាន ដោយអ្នកប្រើប្រាស់ឥណទាន (Information Supplied by Applicants)
នៅក្រោយពីអ្នកប្រើប្រាស់ឥណទាន បានផ្តល់នូវពត៌មានទៅអោយអ្នកស៊ើបអង្កេត អាចជាពត៌មានពិត
ប្រាកដ ឬ មិនពិតប្រាកដ។ តែវាជាការពិតនោះ មិនចាំបាច់ចុះធ្វើការផ្ទៀង​ផ្ទាត់​ឡើយ តែបើមិនពិតត្រូវធ្វើការស៊ើបអង្កេតជាថ្មី។

• ពាក្យស្នើសុំឥណទាន (The Credit Application) ដើម្បីបើកគណនីឥណទានបាន លុះត្រាតែមានការស្នើសុំជាផ្លូវការ ដោយមានការចុះហត្ថលេខាពីអ្នកស្នើសុំ ពីព្រោះហត្ថលេខា វាបញ្ជាក់ពីការទទួលខុសត្រូវលើកាតព្វកិច្ចឥណទាននោះ។

• សំណើសុំមិនជាផ្លូវការ (The Case for a Formal Application) ជាសំណើដែលពាក់ព័ន្ធទៅនឹងឥណទាន ដែលមានថេរវេលាខ្លី ហើយអ្វីៗឋិតនៅក្នុងដំណើការនៃការស៊ើបអង្កេតនៅឡើយ។

• សំណើសុំជាផ្លូវការ ជាទម្រង់បែបបទឥណទាន ដែលមានលក្ខណៈសម្បត្តិពេញលេញ សម្រាប់អោយ អ្នកវិភាគធ្វើសេចក្តីសម្រេចចិត្តបាន។

• តើពត៌មានអ្វីគួរស្នើ? (What Information Should Be Requested?) យើងគួរប្រមូលពត៌មានដែលពាក់ព័ន្ធទៅនឹងឈ្មោះ អាសយដ្ឋាន មុខរបរ និង គោលបំណង។ មុខរបរត្រូវបញ្ជាក់ពីអតីតភាពយ៉ាងតិច ៥ ឆ្នាំ។ រឺឯពត៌មានដទៃទៀត មានដូចជា ប្រភពចំណូលមានការទទួលខុសត្រូវ អំពីទ្រព្យសម្បត្តិ សមតុល្យគណនី នៅក្នុងធនាគារ កិច្ចសន្យាសងរំលោះ បរិមាណសាច់ប្រាក់ដែលខ្ចី និង ដែលបានសងរួចហើយ។

• ហត្ថលេខា និង កិច្ចសន្យា (Signature and Contact) ដើម្បីធានានូវលទ្ធភាពស្របច្បាប់ គឺ ត្រូវអោយអតិថិជនចុះហត្ថលេខាលើពាក្យស្នើសុំ។

• ការសម្ភាសឥណទាន (The Credit Interview) ជា ការសួរផ្ទាល់ ដើម្បីដកស្រង់នូវទស្សនៈរបស់អ្នកស្នើសុំ។
ជួនកាល គេបង្កើតចំលើយនៅក្នុងសំនួរនោះតែម្តង នៅពេលសម្ភាស។

• ការវិភាគសំណើសុំ (Analyzing the Application) ជាពត៌មានដែលមិនអាចទទួលយកបាន ដូចនេះអ្នកគ្រប់គ្រងធ្វើការវិភាគ និង វាយតម្លៃលើពាក្យស្នើសុំនោះ។ អាសយដ្ឋាន និង មុខរបរអាចអោយយើងដឹងពីការទទួលខុសត្រូវលើកិច្ចសន្យា និង ជាប្រភពចំណូលអាចអោយយើងដឹងពីហានិភ័យឥណទាន។

• ការបង្កើតឡើងនូវការស៊ើបអង្កេតឥណទាន (Indicating the Investigation to Make) ជួនកាលអតិថិជន បានស្នើសុំឥណទានក្នុងបរិមាណច្រើនមិនប្រក្រតី ដូចនេះ ការស៊ើបអង្កេតមួយត្រូវបានបង្កើតឡើង។

• ការស៊ើបអង្កេតដោយផ្ទាល់ (Information Supplies by Direct Inquiry) អ្នកវិភាគឥណទានត្រូវចុះធ្វើការស៊ើបអង្កេតដោយផ្ទាល់ ដោយទៅជួបនឹងភ្នាក់ងារឥណទានព្រមទាំងបុគ្គលិកដទៃទៀត ដើម្បីបញ្ជាក់អំពីការពិត អំពីឆន្ទៈ និង លទ្ធភាពសង។ ការស៊ើបអង្កេតដោយផ្ទាល់ អាចធ្វើឡើងតាមរយៈ ការសន្ទនាដោយផ្ទាល់ ផ្ញើរសារ ឬ ទូរស័ព្ទក៏បាន។
3 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ហិរញ្ញ​វត្ថុ​ និង គណនេយ្យ, click on at the bottom under it