Logo
ហិរញ្ញ​វត្ថុ​ និង គណនេយ្យ
តើឥណទានសម្រាប់អ្នកប្រើប្រាស់មានអ្វីខ្លះ? ចូររៀបរាប់?
○ ឥណទានសំរាប់អ្នកប្រើប្រាស់ Consumer Credit បានប្រើច្រើនទសវត្សមកហើយ។ អ្នកប្រើប្រាស់ចង់បាន ឬ ត្រូវការទិញទំនិញគ្រប់ប្រភេទជាមួយការសន្យាសង ដោយផ្តល់ចំណូលរបស់គាត់នាអនាគត។ ឥណទាន បានបង្កលក្ខណៈងាយស្រួល ជាច្រើន ដល់ការទិញគ្រឿងប្រដាប់ប្រដារប្រណិតជាច្រើនបែបសេវាកម្ម និង មុខទំនិញផ្សេងទៀតដែលត្រូវការ។

ក. ឥណទានរាយ Retail Credit ជាប្រភេទឥណទានមួយ ដែលអ្នកប្រើប្រាស់ជាច្រើនប្រើ ដើម្បីទិញទំនិញសំរេច និង សេវាកម្មដោយផ្ទាល់ពីអ្នកលក់ ដោយប្រើឥណទានវិលកិច្ចសន្យាសងរំលស់ ឬ ឥណទានសេវា។ អ្នកលក់ទំនិញអាចទទួលយកបាន គឺ ការរងចាំសំណងពីអ្នកទិញសងនៅពេលអនាគត។
• ឥណទានវិសាល Revolving Credit ជាឥណទានគ្មានកាលកំណត់ Open-end Credit ឬ លក្ខខ័ណ្ឌជ្រើសរើសឥណទាន Option-Terms ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងឥណទាន ដែលអនុញ្ញាតិឲ្យអ្នកប្រើប្រាស់ទិញទំនិញផ្សេងៗជាច្រើន ដោយប្រើឥណទានរហូតដល់ចំនួនអតិបរមាមួយកំណត់។ ប័ណ្ណឥណទានជាទូទៅ ចេញដោយអ្នកលក់ ដើម្បីកំណត់អ្នកប្រើប្រាស់ និង អ្នកប្រើប្រាស់​អាចប្រើក្នុងការទិញតែមួយគត់ពីអ្នកដែលធ្វើប័ណ្ណនេះ។ អ្នកប្រើប្រាស់អាចសងត្រឡប់តាមចំនួនប្រាក់ ដែលបានទិញក្នុងរយៈពេល ២៥ ទៅ ៣០ ថ្ងៃ ដោយគ្មានបន្ទុកហិរញ្ញវត្ថុ។
• ឥណទានសងរំលោះរាយ Retail Installment Credit ពាក់ព័ន្ធនឹងការទិញទំនិញមានទ្រង់ទ្រាយធំ និង ច្រើនមុខមានប្រភេទខុសៗគ្នា ដែលចែងជាទំនិញទិញជាសេរីថេរ Series of Fixed សំណងទៀងទាត់លើរយៈពេលវែង កំណត់តាមកាលបរិច្ឆេទ។ ឥណទានបែបនេះ ជាទូទៅ ប្រើកិច្ចសន្យាដាច់ពីគ្នានៅពេលទិញទំនិញដែលមានប្រភេទខុសៗគ្នា ហើយកិច្ចសន្យានោះនឹងមានបញ្ជាក់អំពីសំណងបន្ទុកហិរញ្ញវត្ថុ និង លក្ខខ័ណ្ឌព្រមព្រៀងជាក់លាក់ នៅពេលអតិថិជនមិនសង។
• ឥណទានសេវា Service Credit ជាលទ្ធផលបានមកពីអ្នកផ្តល់សេវា យល់ព្រមផ្តល់ ហើយរង់ចាំសំណងពីអ្នកប្រើប្រាស់ ឬ អ្នកត្រូវការសេវា។ សេវាទាំងអស់នេះជានិច្ចជាកាល គ្មានកិច្ចសន្យាជាផ្លូវការ ហើយអតិថិជនត្រូវសងគ្រប់ចំនួន តាមវិក័យប័ត្រដែលអ្នកផ្តល់សេវាកំណត់។

ខ. ឥណទានសាច់ប្រាក់ Cash Credit ជាឥណទានមួយដែលអ្នកខ្ចីទទួលបានមូលនិធិ ពីអ្នកផ្តល់កំចីដោះដូរ ជាមួយការចុះកិច្ចព្រមព្រៀងសងមូលនិធិនៅពេលណាមួយតាមកាលកំណត់ ជាទូទៅ មានការប្រាក់ ឬ បន្ទុកហិរញ្ញវត្ថុ។ មូលនិធិដែលបានខ្ចី អាចប្រើសំរាប់សំគោលបំណងផ្សេងៗ ដូចជា វិស្សមកាល អាពាហ៍ពិពាហ៍ ការបន្ទាន់ និង ការទិញទំនិញចាំបាច់ដទៃទៀត។
• កំចីសងរំលោះ Installment Loans ជាកំចីរៀបចំឡើងជាសេរីថេរ ដោយអ្នកខ្ចីសងទៀងទាត់តាមពេលវេលាដែលបានកំណត់។ បន្ទាប់ពីទទួលបានកំចី អ្នកខ្ចីត្រូវសងទៀងទាត់ ទៅឲ្យអ្នកផ្តល់កំចីនូវប្រាក់ដើម រួមជាមួយបន្ទុកហិរញ្ញវត្ថុ។ អ្នកខ្ចីត្រូវផ្តល់ភ័ស្តុតាងមួយចំនួន ដូចជា​ ចំណូល និង ការធានាហិរញ្ញវត្ថុនៅពេលដាក់ពាក្យសុំខ្ចី ដូច្នេះ អ្នកផ្តល់កំចីនឹងទុកចិត្តថា សំណងនាពេលអនាគតនឹងត្រឡប់មកវិញ។
• កំចីសងតែមួយដង Single-Payment Loans មានរយៈពេលខ្លី ហើយមូលនិធិនេះជាបុរេប្រទានមូលនិធិ មានរយៈពេលមួយឆ្នាំ ឬ តិចជាង។ កំចីនេះ មានចុះកិច្ចព្រមព្រៀងសងមូលនិធិទាំប្រាក់ដើម និង ការប្រាក់ ឬ បន្ទុក ហិរញ្ញវត្ថុនៅចុងកាលបរិច្ឆេទ។
• គោលបំណងទូទៅប័ណ្ណឥណទាន General-Purpose Credit Cards ជាឥណទានវិល បានរៀបចំឲ្យអ្នកខ្ចីសងលើការទិញ ដោយប្រើប័ណ្ណឥណទានជំនួសប្រាក់។ ម្ចាស់ប័ណ្ណអាចទួទាត់សងគ្រប់ចំនួនរាល់ខែ តាមការកំណត់ដោយគ្មានបន្ថែមបន្ទុកហិរញ្ញវត្ថុ ឬ សងក្នុងចំនួនមួយអប្បបរមា ហើយទុកមួយចំណែកសងពេលក្រោយភ្ជាប់ជាមួយបន្ទុកហិរញ្ញវត្ថុ។

គ. ឥណទានអចលនវត្ថុ Real Estate Credit ជាប្រភេទឥណទានសំរាប់អ្នកប្រើប្រាស់ ដែលពាក់ព័ន្ធជាមួយអ្នកខ្ចីមូលនិធិខ្ចីកំជី ដោយមានអចលនទ្រព្យធានា ឬ ដាក់បញ្ចាំ។ អ្នកខ្ចីពាក់ព័ន្ធរបស់បញ្ចាំ (និក្ខេប) (Mortgage Loan) ជាបំណុលធានាដោយអចលនវត្ថុ ដើម្បីទិញផ្ទះសំរាប់គ្រួសារ។ កំចីនេះ ពេញនិយម ដោយសារច្បាប់ស្តីពីពន្ធមិនឲ្យបង់ពន្ធលើការប្រាក់។
1 month ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ហិរញ្ញ​វត្ថុ​ និង គណនេយ្យ, click on at the bottom under it