Logo
ហិរញ្ញ​វត្ថុ​ និង គណនេយ្យ
ដូចម្តេចហៅថាទីផ្សារចំរុះ? មានអ្វីខ្លះ?
○ ទីផ្សារចំរុះ The Market Mix ជាទីផ្សារដែលមាន ផលិតផល ថ្លៃ ទីកន្លែង និង ការលើកទឹកចិត្ត អាចជួយឲ្យក្រុមហ៊ុនធ្វើការវិភាគ និង ជាវិធីសាស្រ្តបង្កើនការលក់ឥណទាន។ សមាសភាគ ៤ ជាគ្រឿងផ្សំនៅក្នុងទីផ្សារ ផលិតផល និង សេវាកម្ម។
💥ផលិតផល Product ការផ្តល់ឥណទានជាផលិតផល មានលក្ខណៈស្មុគ្រស្មាញ។ ក្នុងការផ្តល់កំចីផលិតផល ក្រុមហ៊ុនត្រូវវិភាគលើក្រុមអតិថិជនថាពួកគេត្រូវការអ្វី ដើម្បីកែច្នៃផលិតផលនោះទៅតាមតម្រូវការទីផ្សារ ហើយផលិតផលនីមួយៗ ត្រូវជួបជាមួយអ្នកប្រកួតប្រជែងដែលមានសេវាល្អ។ នៅពេលដែលក្រុមហ៊ុនរកឃើញ សេចក្តីត្រូវការរបស់អតិថិជន ហើយនោះក្រុមហ៊ុននឹងដំណើរការលើកទឹកចិត្ត ដើម្បីផ្តល់ឥណទាន។
💥ថ្លៃ Price ថ្លៃរបស់កម្មវិធីឥណទាន និង ថ្លៃរបស់ផលិតផល ត្រូវមានលក្ខណៈសមរម្យ។ ការដាក់តំលៃឥណទាន និង តំលៃទំនិញត្រូវគិតថា អតិថិជនមានប្រភពឥណទានជាច្រើន ដែលពួកគេអាចជំនួសបាន។
💥ទីកន្លែង Place ពាក់ព័ន្ធទៅនឹងខ្សែរយៈដែលបានប្រើ ដើម្បីចែកចាយផលិតផល និង សេវាកម្ម​។ ក្រុមហ៊ុនអាចសាងសង់ការិយាល័យ សាខាជាច្រើនជុំវិញសមាគម ដើម្បីជំរុញឲ្យមានដំណើរការចេញចូលរបស់អតិថិជន។ អ្នកបោះប័ណ្ណឥណទាន​ នឹងសុំការអនុញ្ញាតិពីតំបន់ជាច្រើន ដើម្បីពួកគេងាយស្រួលទទួលប័ណ្ណបាន។ ដូច្នេះ ទីកន្លែងជាផ្នែកមួយរបស់ដំណើរការទីផ្សារសំលឹងមើល​រកមធ្យោបាយ ដើម្បីជំរុញការចែកចាយទំនិញ និង សេវាកម្មឲ្យបានល្អ។
💥ការលើកទឹកចិត្ត Promotion ជាកត្តាផ្សំ សំរាប់ផ្តល់ឲ្យអតិថិជន ឬ ជនណាដែលមានបំណងទិញ ឬ ប្រើកម្មវិធីឥណទានបានល្អ។ សកម្មភាពនេះ សំរាប់ជួយដល់ឧស្សាហកម្មទាំងឡាយណា ដែលមានផលិតផល ទីកន្លែង ថ្លៃ ស្រដៀងគ្នា ឬ មិនខុសគ្នាច្រើន។
13 days ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ហិរញ្ញ​វត្ថុ​ និង គណនេយ្យ, click on at the bottom under it