Logo
ហិរញ្ញ​វត្ថុ​ និង គណនេយ្យ
ដូចម្តេចហៅថាសន្និធិ? តើសន្និធិមានអ្វីខ្លះ?
○ វិធិសាស្រ្តគ្រប់គ្រងបរិមាណសន្និធិ ដោយយោងទៅតាមស្តង់ដា គណនេយ្យកម្ពុជា សន្និធី គឺជាទ្រព្យដែលទុកសម្រាប់លក់ក្នុងដំណើរការអាជីវកម្ម ស្ថិតនៅក្នុងដំណើរការផលិតផលទុកសម្រាប់លក់ មានទម្រង់ជាវត្ថុធាតុដើម ឬ សម្ភារប្រើប្រាស់ក្នុងដំណើរការអាជីវកម្ម ឬ ការផ្តល់សេវា។ សន្និធិ ត្រូវបានធ្វើការវាស់វែងតាមតម្លៃទាបជាង និងតម្លៃពិត។ ចំពោះការទទួលស្គាល់សន្និធិនៅពេលទិញចូល គេចាត់ទុកវាជាទ្រព្យសម្បត្តិ។ នៅពេលអង្គភាពលក់សន្និធិចេញ ថ្លៃដើមរបស់សន្និធិដែលបានលក់នោះ ត្រូវបានគេចាត់ទុកជាចំណាយ។ អង្គភាពត្រូវវាស់វែងថ្លៃលក់ ដោយយកថ្លៃដើមទំនិញ បូកជាមួយនឹងថ្លៃចំណាយលើការផលិត និង ថែរក្សា។
◈ ថ្លៃដើមសន្និធិ អង្គភាពត្រូវរាប់បញ្ចូលទាំងថ្លៃដើមទំនិញ ថ្លៃដើមបំប្លែង និង ថ្លៃដើមដទៃទៀត ដែលបានកើតឡើងក្នុងការនាំយកសន្និធិទៅទីតាំង​ និង លក្ខខណ្ឌទុកដាក់វា។ អង្គភាព ត្រូវរាប់បញ្ចូលនូវ ថ្លៃទំនិញ ពន្ធនាំចូល និង ពន្ធផ្សេងៗ ព្រមទាំងការដឹកជញ្ជូន និង ការលើកដាក់ ជា ថ្លៃដើមទំនិញ។ ថ្លៃដើមបំប្លែងរបស់សន្និធិ រួមមាន ថ្លៃដើមដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងឯកតាផលិតកម្ម ដូចជា ពលកម្មផ្ទាល់។ សន្និធិនោះ គិតបញ្ចូលផងដែរនូវវិភាជន៍ប្រព័ន្ធនៃការចំណាយផលិតកម្មថេរ និង អថេរ ដែលបានកើតឡើង ក្នុងការបំប្លែងសម្ភារវត្ថុធាតុ ដើម្បីឲ្យក្លាយជាផលិតផលសម្រេច ។
✧​ ដើម្បីគ្រប់គ្រងសន្និធិឲ្យមានប្រសិទ្ធភាព អ្នកត្រូវដឹងពីវិធីសាស្រ្តក្នុងការគ្រប់គ្រង។ យោងទៅតាមស្តង់ដារគណនេយ្យកម្ពុជា វិធីសាស្រ្តនៃការគ្រប់គ្រងបរិមាណសន្និធិ ត្រូវបានចែកចេញជាពីរ គឺ ប្រព័ន្ធសន្និធិកំណត់តាមគ្រា និង ប្រព័ន្ធសន្និធិនិរន្តរ៍។
♧​ ប្រព័ន្ធសន្និធិកំណត់តាមគ្រា ប្រព័ន្ធនេះ មានការគ្រប់គ្រងបរិមាណតែនៅចុងគ្រាតែប៉ុណ្ណោះ។ វិធីនេះ ផ្តល់នូវប្រយោជន៍ទៅឲ្យអង្គភាព ដូចជា៖
· គណនាបរិមាណសន្និធិតែម្តង នៅចុងការិយបរិច្ឆេទ
· កាត់បន្ថយការចំណាយរបស់អង្គភាព
· មិនចាំបាច់មានអ្នកគ្រប់គ្រងសន្និធិនោះទេ
☆​ ដោយយោងទៅតាមវិធីនេះ ធ្វើឲ្យអង្គភាព ទទួលបានប្រាក់ចំណេញខ្ពស់។ ចំពោះគុណវិបត្តិរបស់ប្រព័ន្ធនេះ គឺ ធ្វើឲ្យអង្គភាពមានការខ្វះចន្លោះនៅក្នុងការគ្រប់គ្រងសន្និធិឲ្យបានល្អ។ ឧទាហរណ៍ នៅពេលទំនិញមានការខូចខាត បាត់បង់ ឬ ខូចគុណភាព គឺធ្វើឲ្យអង្គភាពមិនអាចដឹងបានទាន់ពេលវេលា។
♤​ ប្រព័ន្ធសន្និធិនិរន្តរ៍ ធ្វើការគ្រប់គ្រងសន្និធិគ្រប់ពេលដែលមានប្រតិបត្តិការណ៍ដែលទាក់ទងទៅសន្និធិ។ ការគ្រប់គ្រងសន្និធិតាមប្រព័ន្ធនេះ ផ្តល់គុណសម្បត្តិដល់អង្គភាព ដូចតទៅនេះ៖
· ងាយស្រួលគ្រប់គ្រងសន្និធិ ព្រោះអាចដឹងពីស្ថានភាពពិតរបស់ទំនិញដូចជា ទំនិញខូចខាត បាត់បង់ ឬខូចគុណភាព។
· គ្រប់គ្រងសន្និធិបានច្បាស់លាស់ ពេលមានទំនិញចេញ ឬ ចូល។
· ងាយស្រួលនៅក្នុងការធ្វើគម្រោងផែនការថ្មី។
· ដឹងពីភាពខ្វះខាតរបស់សន្និធិ ដើម្បីធ្វើការបញ្ជាទិញបានទាន់ពេលវេលា។
🛵 ប្រសិនបើ ប្រើវិធីសាស្រ្តនេះ អង្គភាពនឹងទទួលបាននូវប្រាក់ចំណេញទាប់ជាមុន។ វិធីសាស្រ្តនេះ បង្ករឲ្យមានគុណវិបត្តិដូចជាចំណាយខ្ពស់ ត្រូវតែមានអ្នកគ្រប់គ្រងសន្និធិកត់ត្រាជាប្រចាំ រាល់ពេលដែលមានប្រតិបត្តិដែលទាក់ទងទៅនឹងសន្និធិ។
11 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ហិរញ្ញ​វត្ថុ​ និង គណនេយ្យ, click on at the bottom under it