Logo
ហិរញ្ញ​វត្ថុ​ និង គណនេយ្យ
ដូចម្តេចហៅថាបន្ទុកហិរញ្ញវត្ថុ? ចូរបកស្រាយ?
○ បន្ទុកហិរញ្ញវត្ថុ Financial Charges ជាចំណាយបន្ថែម ឬ បន្ទុកចំណាយរបស់អ្នក​​ទិញ ដែលបានប្រើឥណទាន ដើម្បីទិញ ឬ សេវាកម្ម ឬ ខ្ចីមូលនិធិ។ កំរៃនេះ អាចគ្រប់គ្រងចំណាយលើអតិផរណា នៅពេលតំលៃដុល្លាកើន ឬ ថយចុះ នៅពេលអតិថិជនសងមួយលើកៗ​។

- ការយកមកធ្វើជាកម្មសិទ្ធវិញ Repossessions នៅក្រោមកិច្ចព្រមព្រៀងសងរំលោះ សិទ្ធយកប្រឡប់ គឺអ្នកលក់មានគោលបំណងបន្ថែមការ ការពារ បើសិនជាអតិថិជនមិនធ្វើតាមលក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀង។ ដូច្នេះ សិទ្ធយកត្រឡប់ ជាលទ្ធភាពរបស់អ្នកលក់យកមកវិញ នូវទំនិញដែលបានផ្តល់ជាឥណទាន ដែលបានចុះកិច្ចព្រមព្រៀង ឥណទានបើសិន ជាមានចំនួនសំណងមិនបានសង។

- ប្រាក់បង្វិលមកវិញសំរាប់សំណង Rebates for Prepayment អតិថិជនតែងទទួលបានការអនុញ្ញាតិឲ្យសងនៅលើសមតុល្យមិនទាន់សងឲ្យអស់ ដោយប្រើកាតព្វកិច្ចសងរំលោះ ទៅតាមពេលវេលាដោយគ្មានការផាកពិន័យ។ នៅពេលកិច្ចសន្យាសងរំលោះដើម បានសម្មតថា នៅពេលកំណត់គំរោងនៃពេលវេលា ចំនួនដែលអតិថិជនត្រូវសងជាក់ស្តែង​ និង​ ខុសពីចំនួនសរុបដែលនៅសល់ត្រូវសងជាបន្តទៀត បើសិន ការសងមានរយៈពេលឆាប់។​ ប្រាក់បង្វិលនេះ ជាផលត្រឡប់នៃផ្នែកមួយរបស់ការប្រាក់ដែលបានគណនា ហើយមានក្នុងកិច្ចព្រមព្រៀងសងរំលោះ បើសិនជាគេសង ក្នុងរយៈពេលឆាប់។ កិច្ចសន្យាសងរំលោះបច្ចុប្បន្ន បានប្រើវិធីសាស្រ្តគណនា ការប្រាក់ធម្មតា ដើម្បីគណនាចំណែកនៃ ការប្រាក់សំរាប់សំណងមួយលើកៗ។​ តារាងសងរំលោះ ជាបញ្ជីសំណងមួយ សំរាប់កំចីសង រំលោះដែលមានបង្ហាញអំពី ការប្រាក់ និង ប្រាក់ដើមដែលត្រូវសង និង សមតុល្យដែលនៅសល់ត្រូវសងបន្តទៀត។

- ការស៊ើបអង្កេតឥណទាន Credit Investigation ជាកត្តាសំខាន់ណាស់ នៅក្នុងប្រតិបត្តិការឥណទានសងរំលោះ ។ គណនីឥណទានសងរំលោះ បានធ្វើឲ្យកំរិតលក់ជាមធ្យមខ្ពស់ និង មានរយៈពេលវែង។ ម៉្យាងទៀត ការស៊ើបអង្កេត នឹងអាចកំណត់អំពីកម្មសិទ្ធយកត្រឡប់ ដែលម្ចាស់បំណុលមានសិទ្ធ ដើម្បីការពារចំណូលនៅក្នុងការលក់ ដោយសងរំលោះនៅពេលសំណងមិនសង។

- លក្ខណៈសំខាន់ៗរបស់ឥណទានរាយវិល Important Features of Retail Revolving Credit បង្កលក្ខណៈឲ្យអតិថិជនដែលស្នើសុំបើកគណនីឥណទានវិលនេះ ត្រូវបានអ្នកផ្តល់កំណត់អំពីកំរិតឥណទាន ឬ Credit Line ឬ ដែនកំណត់ឥណទាន Credit Limit ដើម្បីបញ្ជាក់នូវចំនួនទឹកប្រាក់អតិបរមា និង ពេលវេលាដែលអតិថិជនអាចប្រើបាន។

- ការប្រែប្រួលនៅក្នុងការគណនាបន្ទុកហិរញ្ញវត្ថុ Variations in Computing Finance Charges មានហាងជាច្រើន បានប្រើវិធីសាស្រ្តគណនាបន្ទុកហិរញ្ញវត្ថុសំរាប់ឥណទានវិលខុសៗគ្នា ដូចជា វិធីសាស្រ្តការបើកគណនី ឥណទាន Previous Balance Method សមតុល្យប្រចាំថ្ងៃគឹតជាមធ្យម​​ Average Daily Balance Method និង វិធីសាស្រ្តកែតម្រូវសមតុល្យ Average Daily Balance Method។ Previous Balance Method ជារូបមន្តគណនាបន្ទុកហិរញ្ញវត្ថុផ្នែកលើ សមតុល្យប្រចាំខែដំបូង
Previous Month’s Balance Method ដោយគ្មានដកសំណង ឬ ឥណទាន ក្នុងខែនោះទេ បើសិនចំនួនសងមិនគ្រប់ចំនួន Average Daily Balance Method ជាវិធីសាស្រ្តគណនាបន្ទុកហិរញ្ញវត្ថុ យោងលើចំណុចនៅក្នុងខួប
វិក័យប័ត្រ នៅពេលអតិថិជនធ្វើសំណង។ Adjusted Balance Method ជាវិធីសាស្រ្តគណនាផ្នែកលើបន្ទុកហិរញ្ញវត្ថុនៅ Previous Months Ending Balance ដកសំណង ឬ ឥណទាន។

- ផលប្រយោជន៍ និង គ្រោះថ្នាក់របស់ឥណទានវិល Benefit and Pitfalls of Revolving Credit ផែនការឥណទានវិល មិនធានាផលចំណូលខ្ពស់ដោយស្វ័យប្រវត្តិនោះទេ។ ចំពោះអតិថិជន To The Customer អតិថិជនដែលជាអ្នកប្រើផែនការប័ណ្ណឥណទានវិល អាចទូទាត់សងរយៈពេល ៣០ ថ្ងៃ ដូច្នេះ គេអាចទិញដោយសេរីតាមចំនួនមួយដែលហាងបានកំណត់ ដោយគ្មានការកត់ត្រាឥណទាននៅពេលទិញមួយលើកៗ ដែលគេហៅថាការទិញរំលោះ។ ការទិញត្រូវប្រឈមមុខនឹង ការដកពន្ធ និង ប្រភេទផ្សេងៗទៀត ដែលដកពីប្រាក់ខែ។ ប្រការនេះ សំរេចថា អត្រាដែលត្រូវចំណាយបង់លើការទិញជាឥណទាន។

- ភាពចាំបាច់ ការចែកចាយទ្រង់ទ្រាយធំ នៅក្នុងសេដ្ឋកិច្ច វិធីសាស្រ្តមួយចំនួន បានបង្កលក្ខណៈងាយស្រួល ដល់សំណងនៅក្នុងដំណាក់កាលផលិតកម្ម និង ចែកចាយឲ្យមានប្រសិទ្ធិភាពក្នុងការចែកចាយទ្រង់ទ្រាយធំ ទៅក្នុងសេដ្ឋកិច្ច គឺ ទំនិញឥណទាន មានភាពចាំបាច់សំរាប់ធ្វើឲ្យប្រតិបត្តិការ ដំណើរការបានល្អនៅក្នុងសេដ្ឋកិច្ចរបស់យើង ដូចមានខាងក្រោម៖
- Home Equity Loans៖ ជាកំចីសងរំលោះដែរ ដែលធានាដោយ Equity ឬ តំលៃសុទ្ធ Net Worth នៅក្នុងអចលនទ្រព្យ បន្ទាប់ពីដកចេញសមតុល្យតំលៃទីផ្សារនិក្ខេបតី ១ មិនទាន់សង។ វាជាកំចីនិក្ខេបទី ២ នៅក្នុងករណី​អចលនទ្រព្យតែមួយ បានប្រើសំរាប់ធានាកំចីទាំងពីរ។

- កំចីសំរាប់និស្សិត (Student Loans)៖ កំចីនេះផ្តល់ដើម្បីជួយទូទាត់ និង ការចំណាយលើការសិក្សារ។ ផែនការកំចីនេះបង្កើតច្រើនឆ្នាំមកហើយសំរាប់កម្មវិធីកំចីនិស្សិតសហព័ន្ធដើម្បីលើកទឹកចិត្តដល់និស្សិតជាន់ខ្ពស់។ សហព័ន្ធបានឧបត្ថម្ភដោយប្រើកម្មវិធីកំចីនេះហាក់ដូចជាការបណ្តាក់ទុនលើដើមទុនមនុស្សនាពេលអនាគត និង មានចេតនាជួយខាងស្ថាប័នអប់រំ ដើម្បីជាកំលាំងឲ្យអតិថិជនបង្កើនការសង។ ធនាគារដែលផ្តល់កំចីនេះ អាចទារប្រមូលពី រដ្ឋាភិបាលដោយផ្ទាល់ និង អាចទទួលបានសំណង សំរាប់សេវាកម្មកំចីទាល់តែសំណងសង។ ផ្នាក់ងារសហព័ន្ធនោះមានឈ្មោះថា Student loan Marketing ****** ociation (Called Sallie Mae) ជាអ្នកទិញកំចីជាមួយមូលនិធី បានមកពីការលក់សញ្ញាប័ណ្ណរដ្ឋាភិបាល។

- កំចីវិលបើកបិទ (Open-End Revolving Loans)៖កំចីនេះ ពាក់ព័ន្ធការផ្តល់កំរិតឥណទានជាមុន ដែលអនុញ្ញាតិឲ្យធនាគាររបស់អតិថិជន អាចដកចំនួនអតិបរមាសំរាប់ឥណទាន និង ការខ្ចីត្រូវការសរសេរមូលប្បទានប័ត្រ ឬ ប្រើប័ណ្ណឥណទាន។ អតិថិជនត្រូវសងតាមកិច្ចព្រមព្រៀង។
3 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ហិរញ្ញ​វត្ថុ​ និង គណនេយ្យ, click on at the bottom under it