Logo
ហិរញ្ញ​វត្ថុ​ និង គណនេយ្យ
ដូចម្តេចដែលហៅថាពន្ធ?
○ ពន្ធ ជា វិភាគទានមានលក្ខណៈកាតព្វកិច្ច (ចាប់បង្ខំ) ស្របតាមច្បាប់កំណត់ដែលអ្នកជាប់ពន្ធ ទាំងរូបវន្តបុគ្គល និង នីតិបុគ្គលត្រូវបង់ជូនរដ្ឋ។ ការយកពន្ធ ជា មធ្យោបាយជាក់ស្តែងមួយ ដែលរដ្ឋប្រើប្រាស់សម្រាប់បង្កើនប្រាក់ចំណូល និង បំពេញការចំណាយរបស់រដ្ឋទៅលើទំនិញ និង សេវាដែលប្រជាជនភាគច្រើនត្រូវការ។ ទំនិញសាធារណៈ ដូចជា ការការពារជាតិ និង កម្មវិធីធានារ៉ាប់រងសង្គម អាចត្រូវបានផ្តល់ជូនសង្គមជាតិវិញ តាមរយៈការយកពន្ធដោយចាប់បង្ខំប៉ុណ្ណោះ។ ពិតណាស់ បើសិន រដ្ឋអនុញ្ញាតឲ្យប្រជាជន (អ្នកជាប់ពន្ធ) បង់ពន្ធជូនរដ្ឋ ដោយស្មគ្រ័ចិត្ត នោះនឹងមានអ្នកជាប់ពន្ធមួយចំនួនតូចប៉ុណ្ណោះ ឬ ពុំមានអ្នកជាប់ពន្ធណាម្នាក់ បង់ពន្ធជូនរដ្ឋឡើយ។ ដូច្នេះ រដ្ឋនឹងទទួលចំណូលតិចតួច សម្រាប់បែងចែកជូនសង្គមជាតិវិញ និង ប្រជាជនវិញតាមរយៈទំនិញ និង សេវាសាធារណៈរបស់រដ្ឋ។ ក៏ប៉ុន្តែបើសិន មានពន្ធចាប់បង្ខំដោយសមហេតុផល រដ្ឋអាចមានហិរញ្ញវត្ថុសម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវការរបស់ប្រជាជន ហើយបង្កើតបាននូវទំនោរយល់ដឹង អំពីកាតព្វកិច្ចបង់ពន្ធរបស់ប្រជាជនផងដែរ។ ជាមួយនេះ រដ្ឋត្រូវការហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់ស្ថាប័នរបស់ខ្លួន។ តាមរយៈចំណូលពន្ធ ស្ថាប័នរបស់រដ្ឋអាចដំណើការបានក្នុងការបំពេញភារៈកិច្ច និង ការដឹកនាំដើម្បីផ្តល់ទំនិញ និង សេវាសាធារណៈ។
11 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ហិរញ្ញ​វត្ថុ​ និង គណនេយ្យ, click on at the bottom under it