Logo
ហិរញ្ញ​វត្ថុ​ និង គណនេយ្យ
ដូចម្តេចហៅថាវិធីសាស្រ្តវាយតម្លៃទ្រព្យសម្បត្តិជាថ្មី?
○ វិធីសាស្រ្តវាយតម្លៃទ្រព្យសម្បត្តិជាថ្មី គឺ ធ្វើឲ្យអ្នកគ្រប់គ្រងដឹងពីតម្លៃពិតប្រាកដ ដែលទ្រព្យរបស់អង្គភាព គួរតែមានតម្លៃពិតប៉ុន្មាន។ ការវាយតម្លៃទ្រព្យជាថ្មី អាចប្រព្រឹត្តិទៅបាន គឺ អាស្រ័យទៅលើរំលស់របស់វា។
🎯 តម្លៃគណនេយ្យ = តម្លៃទ្រព្យសម្បត្តិ - រំលស់បង្ករ
ប្រសិនបើ អ្នកចង់លក់នូវទ្រព្យសម្បត្តិ អ្នកគួរតែលក់ក្នុងតម្លៃគណនេយ្យ ព្រោះវាធ្វើឲ្យអ្នកអាចទិញនូវទ្រព្យថ្មីមួយទៀត ដែលមានតម្លៃដូចមុន។ ខាងក្រោមជាលក្ខខណ្ឌ ដែលធ្វើការលក់ទ្រព្យសម្បត្តិដោយខាត ចំណេញ ឬ រួចខ្លួន៖
· ប្រសិនបើ តម្លៃលក់ ធំជាង តម្លៃគណនេយ្យ នោះធ្វើឲ្យ ចំណេញ ពីការលក់
· ប្រសិនបើ តម្លៃលក់ ស្មើនឹង តម្លៃគណនេយ្យ នោះធ្វើឲ្យ រួចដើម ពីការលក់
· ប្រសិនបើ តម្លៃលក់ តូចជាង​ តម្លៃគណនេយ្យ នោះធ្វើ ឲ្យ ខាត ពីការលក់
11 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ហិរញ្ញ​វត្ថុ​ និង គណនេយ្យ, click on at the bottom under it