10 months ago
តើបញ្ហាមនុស្សអ្វីខ្លះ ដែលទស្សនវិជ្ជាត្រូវគិតពិចារណា?
◈ យើងដឹងហើយថា ទស្សនវិជ្ជាពិចារណាលើបញ្ហាមនុស្ស និង បញ្ហាធំៗដែលទាក់ទងនឹងមនុស្ស។ ដូចនេះ បញ្ហាដែលទស្សនវិជ្ជា ត្រូវគិតពិចារណាមានបញ្ហាកំណើតមនុស្សលោក បញ្ហាវាសនា បញ្ហាន័យនៃជីវិត បញ្ហាអកុសល បញ្ហាសហអត្តិភាពនៃរបៀប និង កង្វះរបៀប បញ្ហារបៀបរៀបរយនៃពិភពលោក បញ្ហាពុទ្ធិ បញ្ហាភាវៈ បញ្ហាសុខៈ ជាដើម។

ដូចម្តេចដែឡហៅថា ពិចារណាតាមទស្សនវិជ្ជា?
○ ដែលហៅថាពិចារណាតាមទស្សនវិជ្ជា គឺ៖
• ពិចារណាតាមបែបទស្សនវិជ្ជា គឺជា ការពិចារណាមួយ ដែលទាមទារនូវអំណត់ខន្តីជំនះគ្រប់តណ្ហា គ្រប់ឧបសគ្គ និង ការលំបាកដែលផ្តើមចេញពីចំងល់ទៅសង្ស័យ ដើម្បីឈានទៅដល់ការពិចារណា។
• តាមសូក្រាត ពិចារណាតាមបែបទស្សនវិជ្ជា គឺ ហាត់ស្លាប់ មានន័យថាសូក្រាត ពិចារណាលើន័យជីវីតរបស់ខ្លួនផ្ទាល់សិន រួចហើយទើបពិចារណាដល់បញ្ហាអ្នកដទៃ។
• តាមកង់ ពិចារណាតាមបែបទស្សនវិជ្ជា គឺ ពិចារណាលើបញ្ហាធំៗ បី៖ តើយើងអាចស្គាល់អ្វីខ្លះ? តើយើងត្រូវធ្វើអ្វីខ្លះ? តើយើងអាចសង្ឃឹមលើអ្វីខ្លះ?

អ្វីជាគតិវិញ្ញូ?
◈ បើតាមផ្លូវបញ្ញា គតិវិញ្ញូ គឺ ជាបញ្ញាញាណ វិនិច្ឆ័យត្រឹមត្រូវ ទំលាប់ពិចារណារបស់មនុស្ស លើបញ្ហាមនុស្សនិង សង្គមដោយប្រើបញ្ញា។
◈ បើតាមផ្លូវសីលធម៌វិជ្ជា គតិវិញ្ញូ គឺជា លក្ខណៈប្រកបដោយវិចារណញាណនៃអាកប្បកិរិយា គឺ ការចេះប្រមាណកំលាំងទំងន់របស់ខ្លួន ជាមួយអំណាចត្រួតត្រាលើខ្លួនឯង។

តើទស្សនៈវិជ្ជា និងស្យង់មានទំនាក់ទំនងគ្នាដូចម្តេចខ្លះ?
○ ពីបុរាណកាល គេចាត់ទុកទស្សនវិជ្ជា ជា ចំណេះសកល ជា ស្យង់នៃស្យង់។ ក្រោយមក ស្យង់មួយចំនួន បានផ្តាច់ខ្លួនចេញពីទស្សនវិជ្ជាបន្តបន្ទាប់ និង មានមុខសញ្ញាសិក្សាច្បាស់លាស់ គឺ ស្យង់សិក្សាពីពិភពរូបធាតុ ដែលស្ថិតនៅដាច់ពីមនុស្ស។ ដូចនេះទស្សនវិជ្ជាត្រូវនៅសិក្សាពីមនុស្ស និង ពីអ្វីដែលស្យង់មិនអាចសិក្សាបាន មានបញ្ហាតំលៃពុទ្ធិ តំលៃទង្វើតំលៃអត្ថិភាពតំលៃភាវៈជាដើម។ ស្យង់ ឈរលើទស្សនៈវត្ថុវិស័យភាពវិជ្ជមាន ឯទស្សនវិជ្ជា ឈរលើការពិចារណានៅក្នុងគំនិតជាធំ ស្យង់ជាអ្នកស្ថាបនាទស្សនាវិជ្ជា ជាអ្នករិះគន់ ដើម្បីសិក្សាពីគុណភាពនៃចំនេះ។
✨ដូចនេះទស្សនវិជ្ជា និង ស្យង់នៅតែមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធ ហើយមានទំនាក់ទំនងនេះ គឺ ស្ថិតលើការពិចារណា លើគុណភាពនៃចំណេះដឹង។

11 months ago
តើទស្សនៈវិជ្ជាចាំបាច់ដែរឬទេ សម្រាប់ជីវិតរស់នៅរបស់មនុស្ស?
○ បើក្រឡេកមួយភ្លែត ទស្សនៈវិជ្ជា ហាក់បីដូចមិនចាំបាច់ណាស់ចំពោះជីវិតមនុស្សទេ។ តែបើពិចារណាឲ្យដិតដល់ទៅវិញ យើងឃើ់ញថាទស្សនវិជ្ជាចាំបាច់ណាស់ចំពោះជីវិតមនុស្ស កាលណាយើងចង់ធ្វើខ្លួនឲ្យទៅជាមនុស្ស ប្រកបដោយវិចារណញាណ និង គតិវិញ្ញូនោះព្រោះថា ទស្សនវិជ្ជាជួយយើងឲ្យស្គាល់ខ្លួនឯង ឲ្យស្គាល់លោកនេះ ពិសេស ឲ្យចេះរៀបចំអាកប្បកិរិយាឲ្យសមស្របសំដៅដឹកនាំខ្លួនទៅរកសុខ ដោយសាទស្សនវិជ្ជា មនុស្សចេះស្គាល់ខ្លួនឯង ចេះខ្មាស់ខ្លួនឯង ចេះកំណត់ខ្លួនឯង និង ចេះធ្វើម្ចាស់លើខ្លួនឯង។

ហេតុអ្វីបានជាកម្ពុជារងការបំផ្លិចបំផ្លាញក្នុងរបបខ្មែរក្រហម?
○ កម្ពុជារងការបំផ្លិចបំផ្លាញ ក្នុងរបបខ្មែរក្រហម ព្រោះ៖
· ប្រកាន់យករបបនយោបាយផ្តាច់ការ ខ្មៅងងឹត
· ទទួលរងឥទ្ធិពលសង្គ្រាមត្រជាក់
· មេដឹកនាំ មានចរិតជាតិនិយមជ្រុល
· ប្រល័យពូជសាសន៍
· បង្ខំប្រជាជនខ្មែរឲ្យធ្វើការជាទម្ងន់
· បង្អត់អាហារ
· បំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាង
· បំបាត់ជំនឿសាសនា ប្រពៃណីទំនៀមទម្លាប់ ការអប់រំ
· ធ្វើទារុណកម្ម
· បង្កើតសហករណ៍កម្រិតខ្ពស់ទូទាំងប្រទេស
· លុបបំបាត់កម្មសិទ្ធិឯកជន
· ធ្វើវិសុទ្ធកម្ម
· ជម្លៀសប្រជាជន ចេញពីទីក្រុង និង ទីប្រជុំជននានា
· មនោគមវិជ្ជាជ្រុលនិយម

ពណ៌នាអំពីទិដ្ឋភាពវិជ្ចមាន និង អវិជ្ជមាននៃសកលភាវូបនីយកម្ម។
○ ពណ៌នាអំពើទិដ្ឋភាពវិជ្ចមាន និង អវិជ្ជមាននៃសកលភាវូបនីយកម្ម៖
🔆 ទិដ្ឋភាពវិជ្ជមាន
· ធ្វើឲ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច (កសិកម្ម ឧស្សាហកម្ម ពាហិជ្ជកម្ម ទេសចរណ៍...) និង សង្គម (វប្បធម៌ សិល្បៈ...)
· អភិវឌ្ឍផ្នែកបច្ចេកវិទ្យា (បង្កើតម៉ាស៊ីនស័្វយប្រវត្តិផ្សេងៗ)
· ធ្វើឲ្យមានការរីកចម្រើន ផ្នែកទូរគមនាគមន៍អន្ដរជាតិ (ទូរសព្ទ ទូរទស្សន៍ អ៊ីនធឺណែត)។
· បង្កើតសេដ្ឋកិច្ចទីផ្សារសេរី (មានការប្រកួតប្រជែង)។
· មានទំនាក់ទំនងល្អនៅក្នុងទំនាក់ទំនងការបរទេស។
· បង្កើតសេដ្ឋកិច្ចសហកិច្ចប្រតិបតិ្តការល្អ ដើម្បីដោះស្រាយរាល់បញ្ហា ដែលបង្កការគម្រាមកំហែងដល់ពិភពលោក ឲ្យយទាន់ពេលវេលា (បរិស្ថាន ជំងឺឆ្លង សនិ្តសុខ កំណើនប្រជជន...)។
· មានភាពងាយស្រួល ក្នុងការធ្វើបម្លាស់ប្ដូររបស់ប្រជាជននៅលើសកលលោក។
🔆 ទិដ្ឋភាពអវិជ្ជមាន
· ប្រទេសតូចតាចត្រួវបាត់បង់អនាធិបតេយ្យរបស់ខ្លួននៅចំពោះមុខប្រទេសមហាអំណាច (អ៊ុយក្រែន អ៊ីរ៉ាក់ លីប៊ី...។
· មានការជ្រៀតជ្រែកកិច្ចការផ្ទែក្នុង ពីសំណាក់ប្រទេសមហាអំណាចមកលើប្រទេសទន់ខ្សោយ ដែលធ្វើឲ្យមានការផ្លាស់ប្ដូរនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម។
· បង្កឲ្យមានសង្រ្គាមរវាងរដ្ឋ និង រដ្ឋ (អ៊ីស្រាអែល និង ប៉ាលេស្ទីន)។
· ធ្វើឲ្យមានការរីកសាយភាយយ៉ាងខ្លាំងនូវបច្ចេកវិទ្យាយោធាទំនើប ដែលបង្កការគម្រាមកំហែងដល់ពិភពលោក។
· កំណើនប្រជាជនឲ្យមានបញ្ហាចោទដល់សេដ្ឋកិច្ច និង សង្គម។
· ប្រព័ន្ធផ្កាយរណបក៏អាចជាប្រភពបញ្ហា ដែលធ្វើឲ្យរដ្ឋាភិបាលរឹតតែបាត់បង់ ប្រសិទ្ធភាពក្នុងគ្រប់គ្រង់ប្រពន្ធព័ត៌មានទៀត។

តើរបាំប្រពៃណីខ្មែរចែកជារបាំបែបណាខ្លះ?
○ របាំប្រពៃណីខ្មែរ ចែកជា៖
• របាំប្រជាប្រិយ៖ មានរបាំទន្សោង របាំគ្រុត របាំគោះអង្រែ របាំយីកេ របាំឆៃយ៉ាំ របាំរាំវង់ របាំក្ងោក...។
• របាំតន្ត្រី៖ មានរបាំព្រះរាជទ្រព្យ ដែលគេនិយមលេងតែនៅក្នុងវាំង គេហៅថា ល្ខោនហ្លួង ក្នុងនោះមានរបាំ ថ្វាយព្រះពរ ទេពមនោរម្យ មេអំបៅ របាំស្វា និង រាំដាវ របាំអប្សរា...។

តើអភិបាលកិច្ចល្អមានន័យដូចម្តេច?
○ ជារដ្ឋបាលរបស់ស្ថាប័នសាធារណៈ មុខងារគ្រប់គ្រងដឹកនាំ និង ចាត់ចែងរាល់កិច្ចការរបស់ប្រជាជន នៅគ្រប់កម្រិតទាំងអស់។
○ ជារដ្ឋបាលរបស់ស្ថាប័នសាធារណៈ មុខងារគ្រប់គ្រងដឹកនាំ និង ចាត់ចែងរាល់កិច្ចការរបស់ប្រជាជន នៅគ្រប់កម្រិតទាំងអស់។
11 months ago
តើប្រជាធិបតេយ្យនៅកម្ពុជាយើងមានចំណុចសំខាន់ចំពោះនយោបាយអ្វីខ្លះ?
○ ប្រជាធិបតេយ្យនៅកម្ពុជា មានចំណុចសំខាន់ចំពោះនយោបាយ ដូចជា៖
· រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល កើតឡើងដោយការបោះឆ្នោត។
· ប្រជារាស្ត្រ មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ជំនឿសាសនា និង សេរីភាពសារព័ត៌មាន។
· ពលរដ្ឋម្នាក់ៗ មានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។
· ពលរដ្ឋម្នាក់ៗ មានសិទ្ធិធ្វើបាតុកម្មអហិង្សា ដោយសន្តិវិធី។
· តុលាការមានភាពឯករាជ្យ មិនចំណុះឱ្យស្ថាប័នណាមួយឡើយ។
· មន្ត្រី និង ប្រជារាស្ត្រ មានការអនុវត្តច្បាប់យ៉ាងល្អ ប្រទេសនឹងក្លាយជានីតិរដ្ឋមួយយ៉ាងប្រសើរជាទីបំផុត។

តើធម្មជាតិរបស់មនុស្សមានទំនោរប៉ុន្មានបែប? អ្វីខ្លះ?
○ ធម្មជាតិរបស់មនុស្សមានទំនោរ ៥ បែប គឺ៖
• ទំនោរសរីរាង្គ៖ ជាទំនោរដែលទាក់ទងនឹងធម្មជាតិរបស់យើង ដែលជាភាវរស់ដូចជាការស្រកឃ្លាន។
• ទំនោរអន្តរបុគ្គល៖ ទំនោរមានទំនាក់ទំនងរវាងញាណ និង ញាណ ពោល គឺ ឆ្លង និង សមាណចិត្ត និង សមាណចិត្ត។
• ទំនោរសង្គម៖ ជាទំនោរកើតពីអនុស្សាវរីយ៍ទាំងឡាយ ដែលមនុស្សធ្លាប់មាន។
• ទំនោរឧត្តមគតិ៖ ជាទំនោរដែលបណ្តុះនូវតម្លៃរបស់មនុស្ស។ ទំនោរនេះ មានទំនាក់ទំនងទៅនឹងសច្ចភាព។
• ទំនោរផ្ទាល់ខ្លួន៖ ជាទំនោរដែលមានកម្រិតខ្ពស់ស្មុគស្មាញ ស៊ាំញាំ។ ជាទូទៅ ទំនោរនេះ មានលក្ខណៈបុគ្គលនិយម។

តើច្បាប់មានមុខងារអ្វីខ្លះនៅក្នុសង្គមជាតិ?
○ ច្បាប់មានមុខងារសំខាន់នៅក្នុងសង្គម ដូចជា៖
· ច្បាប់ ជា អ្នកការពារសិទ្ធិសេរីភាពរបស់មនុស្សក្នុងសង្គម
· ជាអ្នករកយុត្តិធម៌
· ជាអ្នករៀបចំ និង រក្សាសណ្តាប់ធ្នាប់នៅក្នុងសង្គម
· ជាព្រំដែនកំណត់សិទ្ធិ និង ករណីយកិច្ច
· ជាអ្នកកំណត់តម្រូវការ និង ផលប្រយោជន៍
· សរុបសេចក្តីមក គឺ ច្បាប់មានភារកិច្ចហាមប្រាម និង ការពារ

តើការនាំចូលទំនិញពីបរទេសផ្តល់គុណសម្បត្តិ និងគុណវិបត្តិដូចម្តេចខ្លះ?
○ ការនៃចូលទំនិតញពីបរទេសផ្តល់គុណសម្បត្តិ និងគុណវិបត្តិដូចជា៖
ក. គុណសម្បត្តិ
បំពេញកង្វះខាត ក្នុងការប្រើប្រាស់របស់មនុស្សក្នុងសង្គម ម៉្យាងទៀតដើម្បយកមកកែច្នៃ ឬ ប្រើប្រាស់ឈានទៅរកការអភិវឌ្ឃន៍សង្គមជាតិ នៅពេលអនាគត។
ខ. គុណវិបត្តិ
ខូចសុខភាព ព្រោះការនាំចូលទំនិញមួយចំនួនដែលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ការនាំចូលនូវគ្រឿងញៀន (ស្រា បារី សារជាតិញៀន...) នាំឱ្យមនុស្សក្នុងសង្គមបង្កចលាចលក្នុងសង្គម ម៉្យាងវិញទៀតការនាំចូលផលិតផលដែលក្នុងស្រុកមាន ធ្វើឱ្យប្រជាពលរដ្ឋគ្មានការងារធ្វើ និង បាត់ចំណូលរបស់ប្រជាជន។

តើបុព្វហេតុខ្មែរយើងសាងប្រាសាទឡើងដើម្បីអ្វី?
○ បុព្វហេតុខ្មែរយើងសាងប្រាសាទឡើង ដើម្បី៖
• បុព្វហេតុសាសនា៖ សម្រាប់ឧទ្ទិសថ្វាយអាទិទេពផ្សេងៗ ដូចជា ព្រះឥសូវ ព្រះនរាយណ៍ ដោយមានតម្កល់លិង្គព្រះឥសូរ (លទ្ធិទេវរាជ)។ ឧទ្ទិសថ្វាយព្រះពោធិ៍សត្វ ក្នុងពុទ្ធសាសនាដូចជាលោកេស្វរៈ (ក្នុងលទ្ធិពុទ្ធរាជ)។
• បុព្វហេតុរំឭកគុណ៖ ឧទ្ទិសថ្វាយបុព្វបុរស ព្រះរាជាដូចជា ព្រះមាតា ព្រះបិតា និង វរជនស្នេហាជាតិ។
• បុព្វហេតុសង្គ្រាម៖ ជាកំពែងរឹងមាំ សម្រាប់ការពារសត្រូវ។
• បុព្វហេតុប្រវត្តិសាស្ត្រ៖ ដើម្បីជាកិត្តិយស ចារទុកជាប្រវត្តិសាស្ត្រ។
• សម្រាប់ព្រះរាជាគង់នៅ ឬ ជាបណ្ណាល័យសម្រាប់រក្សាទុកឯកសារ និង របស់សំខាន់ៗ សម្រាប់រៀបចំពិធិ និង ម៉្យាងទៀតក៏ជាទំនៀមទម្លាប់របស់មហាក្សត្រ ជំនាន់នោះក្នុងការបន្តស្នាដៃផង។

តើហេតុអ្វីបានជាកើតមានសិទ្ធិមនុស្សនេះឡើង?
○ បុព្វហេតុចម្បង ដែលនាំឱ្យមានការបង្កើតសិទ្ធិមនុស្ស គឺ៖
• ភាពមហន្តរាយដ៏គួរឱ្យតក់ស្លុត ដែលបង្កឡើងដោយសង្គ្រាមលោកលោកទី ២ មកលើមនុស្សទំហំធំធេង។
• ភាពខ្លោចផ្សារហួសប្រមាណ ដែលកើតឡើងពីមហន្តរាយនេះ បានជំរុញទឹកចិត្តអ្នកប្រាជ្ញដែលមានទឹកចិត្តស្រលាញ់មនុស្សជាតិ និង សន្តិភាពធ្វើការតស៊ូយ៉ាងស្វិតស្វាញ ក្នុងការតាក់តែងនូវឯកសារសិទ្ធិមនុស្សនេះឡើង សំដៅទប់ស្កាត់សង្គ្រាមលោកនាពេលអនាគត។

តើភាពក្រីក្រមានប៉ុន្មានបែប? អ្វីខ្លះ? ចូរពន្យល់។
○ ភាពក្រីក្រមាន ២ បែប (លោក ហង់រី ម៉ាហ៊ុយ) គឺ៖
• ភាពក្រីក្រធៀប៖ គឺជា សភាពមួយដែលប្រាក់ចំណូលរបស់ប្រជាជន ធ្លាក់មកក្រោមកម្រិតមធ្យមនៃប្រាក់ចំណូលរបស់ប្រជាជន នៅក្នុងប្រទេសនីមួយៗ។
• ភាពក្រីក្រដាច់ខាត៖ គឺជា សភាពមួយដែលប្រជាជនមិនមានអាហារគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ជីវិត។

ចូរនិយាយពីទំនាក់ទំនងរវាងទំនួលខុសត្រូវផ្នែកសីលវិជ្ជា និងទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌ?
○ ទំនាក់ទំនងនេះមានលក្ខណៈច្បាស់លាស់ ព្រោះដោយសារការយកទំនួលខុសត្រូវ ផ្នែកសីលវិជ្ជាមូលដ្ឋាន ទើបគេតែងឃើញមេធាវី អាចសុំបាននូវការអនុគ្រោះពីតុលាការ ក្នុងស្ថានភាពសម្រាលទោសដល់កូនក្តីរបស់ខ្លួន ក្នុងករណីដែលមេធាវីបានបង្ហាញនូវលក្ខខណ្ឌសមហេតុផល ដូចជា ពិរុទ្ធភាពនៃទោសកម្ម ដោយអចេតនាជាមូលដ្ឋាននៃទំនួលខុសត្រូវផ្នែកសង្គម។

តើខុទ្ទកាល័យទីស្តីការគណៈរដ្ឋមន្ត្រីមានភារកិច្ចអ្វីខ្លះ?
○ ខុទ្ទកាល័យទីស្តីការគណៈរដ្ឋមន្ត្រី មានភារកិច្ច ដូចជា៖
• រៀបចំជូននាយករដ្ឋមន្ត្រី ដើម្បីសម្រេចលើសំណុំរឿងទាំងឡាយ ដែលក្រសួងផ្សេងៗផ្ញើរមក។
• ជូនយោបល់ដល់នាយករដ្ឋមន្ត្រី ក្នុងការរៀបចំគោលដៅនៃសកម្មភាពរបស់រដ្ឋាភិបាល។
• រាយការណ៍អំពីការវិវត្ត និង ការអនុវត្តកិច្ចការទាំងឡាយ ដែលក្រសួងនានាបនាចាត់ចែង។
• ទទួលរៀបចំទំនាក់ទំនង ជាមួយស្ថាប័នខាងក្រៅដូចជា អង្គការសហជីព អង្គការអន្តរជាតិ...។
• ពិនិត្យ និង ពិគ្រោះលើសេចក្តីព្រាងច្បាប់ ក្រឹត្យ អនុក្រឹត្យ ដែលរៀបចំឡើងដោយក្រសួងផ្សេងៗ មុននឹងដាក់ជូនសម័យប្រជុំពេញអង្គរបស់គណរដ្ខមន្ត្រីពិនិត្យ និង អនុម័ត។

12 months ago
តើសេចក្តីប្រាថ្នារបស់មនុស្សមានប៉ុន្មានប្រភេទ? អ្វីខ្លះ? ចូររៀបរាប់។
○ សេចក្តីប្រាថ្នារបស់មនុស្ស មានពីរប្រភេទ គឺ៖
• បំណង៖ គឺ សំដៅទៅលើអ្វីដែលមនុស្សតាំងចិត្តចង់បាន ឬ មានគម្រោចង់ធ្វើ។
• ចំណង់៖ គឺជា សេចក្តីប្រាថ្នា ឬ អារម្មណ៍ខ្លាំងក្លាក្នុងការចង់បាន ឬ ចង់ធ្វើអ្វីមួយដែលបង្ហាញឱ្យឃើញច្បាស់លាស់ជាបង្គូរ។

1 yr. ago
តើគេត្រូវធ្វើដូចម្តេចដើម្បីលើកទឹកចិត្តស្ត្រីឱ្យចូលរួមឈរឈ្មោះបោះឆ្នោតធ្វើជាអ្នកដឹកនាំ?
○ ដើម្បីចូលរួមលើកទឹកចិត្តស្ត្រី ឱ្យចូលរួមឈរឈ្មោះធ្វើជាអ្នកដឹកនាំ គឺ យើងត្រូវគាំទ្រ និង ផ្តល់សិទ្ធិសេរីភាពដល់ស្រ្តី ដោយឱ្យតម្លៃស្មើនឹងបុរស គឺ ស្ត្រីក៏អាចធ្វើអ្វីៗបានដូចជាបុរសដែរ។ ម៉្យាងទៀត ត្រូវផ្តល់ឱ្យស្ត្រីបានចូលរួមក្នុងសកម្មភាពការងារផ្សេងៗ ក្នុងសង្គមឱ្យបានច្រើន ដើម្បីឱ្យស្ត្រីខ្លួនឯងដឹងថា ខ្លួនក៏អាចក្លាយជាអ្នកដឹងនាំបានដែរ។
✅ សរុបមក ស្ត្រីជាអ្នកដឹកនាំ ត្រូវយល់ពីសិទ្ធិ និង ការប្រើប្រាស់សិទ្ធិឱ្យបានទូលំទូលាយ និង ហ៊ានសម្រេចចិត្ត ដើម្បីឱ្យសមដូចពាក្យថា ស្ត្រីជាមាតានៃពិភពលោក។

តើអរិយសច្ចៈរបស់ពុទ្ធសាសនាមានប៉ុន្មាន? អ្វីខ្លះ?
○ អរិយសច្ចៈរបស់ព្រះពុទ្ធសាសនា មាន ៤ គឺ៖
• ទុក្ខអរិយសច្ចៈ៖ ទុក្ខជាសេចក្តីពិត អ្វីៗទាំងអស់តែងមានទុកជាប់ខ្លួនជានិច្ច គឺ ជៀសមិនផុត គ្រាន់តែអ្នកនោះមានទុក្ខតិច ឬ ច្រើន។
• សមុទយអរិយសច្ចៈ៖ ការមានទុក្ខ គឺ មានមូលហេតុពិតប្រាដក មូលហេតុនៃសេចក្តីទុក គឺ តណ្ហា និង អវិជ្ជា។
• និរោធអរិយសច្ចៈ៖ ការរំលត់នូវសេចក្តីទុក្ខ គឺ អាចរំលត់ឱ្យបានរួចស្រឡះបាន។
• មគ្គអរិយសច្ចៈ៖ មធ្យោបាយដែលនាំឱ្យរំលត់ទុក សេចក្តីទុក្ខអាចរំលត់បានតាមមាគ៌ា ៨ យ៉ាង។

ដូចម្តេចដែលហៅថា អាពាហ៍ពិពាហ៍? ដើម្បីឱ្យគ្រួសារមួយមានសុភមង្គល មានផ្លែផ្កា តើអាពាហ៍ពិពាហ៍ត្រូវមានលក្ខខណ្ឌអ្វីខ្លះ?
○ អាពាហ៍ពិពាហ៍ គឺជា ការរៀបចំផ្សំផ្គុំយ៉ាងឱឡារឹកជាផ្លូវការរវាងប្រុសម្នាក់ និង ស្ត្រីម្នាក់ ដើម្បីបង្កើតបានជាគ្រួសារថ្មីមួយទៀត។
° ដើម្បីឱ្យគ្រួសារមានសុភមង្គល មានផ្លែផ្កា អាពាហ៍ពិពាហ៍ត្រូវគោរពតាមលក្ខខណ្ឌ ដូចតទៅ៖
• លក្ខខណ្ឌសម្ភារៈ៖ សំដៅលើសុខភាពរបស់សាមីខ្លួនទាំងសងខាង។
• លក្ខខណ្ឌវេទនា៖ ត្រូវយល់ចិត្តគ្នា ស្រលាញ់គ្នា មុនរៀបការ។
• លក្ខខណ្ឌសង្គម៖ តម្រូវឱ្យស្វាមីត្រូវចុះសំបុត្តអាពាហ៍ពិពាហ៍ ក្រោយពីរៀបការចប់សប់គ្រប់ និង ត្រូវមានសាក្សីទៅជាមួយផង។
• លក្ខខណ្ឌសីលវិជ្ជា៖ ជាលក្ខខណ្ឌដែលទ្រទ្រង់សណ្តាប់ធ្នាប់គ្រួសារ ចាំបាច់ត្រូវមានការសន្យា ពាក្យសច្ចា និង ស្មោះត្រង់គ្នាអស់មួយជីវិត។

ហេតុអ្វីបានជាអំណាចនៃការគ្រប់គ្រងរដ្ឋទាមទារឱ្យមានការបែងចែងអំណាចដាច់ដោយឡែកពីគ្នា?
○ សង្គមលទ្ធិប្រជាធិបតេយ្យ ទាមទារឱ្យមានការបែងចែកអំណាច ដាច់ដោយឡែកពីគ្នា ព្រោះថា៖
• អំណាចទាំងបីត្រូវអនុវត្តតួនាទីផ្សេងៗពីគ្នា។
• ដើម្បីជៀសវាងការរំលោភអំណាចគ្នាទៅវិញទៅមក។
• ងាយស្រួលក្នុងការតាមដាន ត្រួតពិនិត្យគ្នាទៅវិញទៅមក។
• ពង្រឹក និង ពង្រឹងអំណាចនីមួយៗឱ្យមានភាពរឹងមាំកាន់តែខ្លាំងរៀងៗខ្លួន ដើម្បីធ្វើឱ្យប្រទេសជាតិទាំងមូលមានការរីកចម្រើន។

តើមនុស្សដែលប្រកាន់សុចរិតធម៌ ទទួលបានផលប្រយោជន៍អ្វីខ្លះ?
○ មនុស្សដែលប្រកាន់សុចរិតធម៌ ទទួលបានផលប្រយោជន៍ ដូចជា៖
• មានសុភមង្គលក្នុងគ្រួសារ សហគមន៍ និង សង្គមមានស្ថិរភាព។
• គ្មានការតិះដៀលពីអ្នកដទៃ។
• គ្មានការគុំគួនពីសំណាក់អ្នកដទៃ។
• ទទួលបានសុចរិតធម៌ត្រលប់វិញ។
• រស់នៅមានសុវត្តិភាព សុភមង្គល ថ្លៃថ្នូរ និង មានការអភិវឌ្ឃ។
• មានអ្នកស្រលាញ់រាប់អានច្រើន...។

តើសិទ្ធិ និង ទំនួលខុសត្រូវ មានទំនាក់ទំនងគ្នាដូចម្តេច?
○ សិទ្ធិ និង ករណីកិច្ច មានទំនាក់ទំនងគ្នា ដូចជា៖
• សិទ្ធិ និង ទំនួលខុសត្រូវ ជា ទិដ្ឋភាពពីរនៃតម្លៃ ដែលធ្វើជាមូលដ្ឋានឱ្យគ្នាទៅវិញទៅមក ពីព្រោះថា កាលណាគេមានការយល់ដឹង អំពីសិទ្ធិ គេពិតជាបានបែងចែកព្រំដែនសិទ្ធិរបស់គេ និង សិទ្ធិអ្នកដទៃ។ ហើយពេលនោះ យើងពិតជាមានទំនួលខុសត្រូវ លើផលវិបាកនៃអំពើដែលយើងបានប្រព្រឹត្ត ឬ ប៉ះពាលដល់សិទ្ធិអ្នកដទៃ។
• កាលណាយើងមានទំនូលខុសត្រូវ លើអំពើរបស់យើងហើយ មានន័យថា យើងគោរពសិទ្ធិអ្នកដទៃ និង យល់ដឹងច្បាស់អំពីសិទ្ធិ។
✅ ដូចនេះ មានសិទ្ធិត្រូវតែមានទំនួលខុសត្រូវ បើមានការទទួលខុសត្រូវ គឺ មានន័យថា សិទ្ធិត្រូវបានគោរព។

តើច្បាប់សញ្ជាតិជាអ្វី? ហេតុអ្វីបានជារដ្ឋាភិបាលបង្កើតច្បាប់នេះឡើង?
○ ច្បាប់សញ្ជាតិ គឺជា ច្បាប់ដែលមានគោលដៅកំណត់សញ្ជាតិខ្មែរ ចំពោះជនដែលបំពេញលក្ខខណ្ឌនៃច្បាប់នេះ ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឬ នៅបរទេស។
° រដ្ឋាភិបាលបង្កើតច្បាប់នេះឡើង គឺ មានគោលដៅកំណត់សញ្ជាតិខ្មែរ ជូនចំពោះជនដែលបានបំពេញគ្រប់លក្ខខណ្ឌរបស់ច្បាប់សញ្ជាតិនេះ ពោលគឺ ទាំងអ្នកដែលរស់នៅលើទឹកដីខ្មែ ឬ និង បរទេស។

ចូរពន្យល់ពីសារៈសំខាន់របស់ប្រព័ន្ធតុលាការ។
○ សារៈសំខាន់របស់ប្រព័ន្ធតុលាការ៖
• ជាអ្នកការពារ រក្សាសណ្តាប់ធ្នាប់ និង សន្តិសុខសាធារណៈ
• ជាអ្នករក្សាការពារសុវត្ថិភាពរាងកាយ និង ផ្លូវចិត្តជូនប្រជាពលរដ្ឋ
• ជាអ្នកការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ
• ជាអ្នកទប់ស្កាត់ មិនឱ្យសិទ្ធិរបស់បុគ្គលប្រើប្រាស់ហួសព្រំដែន ដែលទៅរំលោភសិទ្ធិអ្នកដទៃ
• ជាអ្នកផ្តល់យុត្តិធម៌ដល់ប្រជារាស្ត្រ
• ធានាការអនុវត្តច្បាប់របស់ប្រទេស ឱ្យមានប្រសិទ្ធភាព
• តុលាការត្រូវឈរលើមូលដ្ធាន។

តើយុវជនជាអ្នកដឹកនាំត្រូវមានគុណសម្បត្តិអ្វីខ្លះ?
○ យុវជនជាអ្នកដឹកនាំត្រូវមានគុណសម្បត្តិ ដូចជា៖
• យុវជនជាអ្នកដឹកនាំ ត្រូវមានសមត្ថភាព
• ចេះពិចារណាថ្លឹងថ្លែង រកហេតុផលឱ្យបានច្បាស់លាស់
• មានទំនួលខុសត្រូវ មានបទពិសោធន៍ក្នុងការងាររបស់ខ្លួន
• មានភាពហ្មត់ចត់ មានមនសិការក្នុងការងារ
• មានគំនិតរិះគិត អធ្យាស្រ័យ និង សណ្តោស
• មានសីលធម៌ គុណធម៌ដូចគ្នា
• ចេះចាត់ចែងការងារក្នុងក្រុមរបស់ខ្លួន
• ចេះដោះស្រាយទំនាស់ដោយសន្តិវិធី ឈ្នះ ឈ្នះ
• គោរពច្បាប់ មិនលំអៀង
• ផ្តល់បទពិសោធន៍ដល់អ្នកជំនាន់ក្រោយ។

តើអំពើណាខ្លះដែលត្រូវបានគេចាត់ទុកជាបទល្មើសព្រហ្មទណ្ឌជាកស្តែង?
○ អំពើដែលគេចាត់ទុកថា ជា បទល្មើសព្រហ្មទណ្ឌជាក់ស្តែង រួមមាន៖
• ជននោះកំពុងប្រព្រឹត្តបទល្មើស ឬ បទឧក្រិដ្ឋ ឬ កំពុងតែរត់ដែលត្រូវគេដេញចាប់។
• ជនសង្ស័យត្រូវបានសាក្សី ឬ ជនរងគ្រោះចង្អុលបង្ហាញនៅកន្លែងកើតហេតុ ឬ កន្លែងប្រព្រឹត្តបទឧក្រិដ្ឋ ឬ បទល្មើសថាជាពិរុទ្ធជន។
• ជនសង្ស័យកំពុងរកវិធីរត់ចេញ ពីកន្លែងកើតហេតុ។
• ជនដែលកឹបកេងទ្រពសម្បត្តិជាតិ ឬ សម្បត្តិសាធារណៈដែលត្រូវគេចាប់បាន ដោយមានកសាងភស្តុតាងគ្រប់គ្រាន់។
• ជនដែលរត់ពន្ធខុសច្បាប់ ឬ ជួញដូរខុសច្បាប់ដែលត្រូវអាជ្ញាធរ ឬ សមត្ថកិច្ចប៉ូលីសឆែកឆេររកឃើញភស្តុតាងជាក់ស្តែង និង មានសាក្សីបញ្ជាក់។
• អំពើហិង្សាដែលនាំឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសាធារណៈ និង អំពើរហិង្សាក្នុងគ្រួសារជាដើម។

តើការបោះឆ្នោតជ្រើសរើសឃុំ សង្កាត់ មានសារៈសំខាន់ដូចម្តេចខ្លះ?
○ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មានសារៈសំខាន់ ដូចជា៖
• ធ្វើឱ្យមានលទ្ធិប្រជាធិបតេយ្យ នៅថ្នាក់មូលដ្ឋាន
• ធ្វើឱ្យមានប្រព័ន្ធគ្រប់គ្រងបែបវិមជ្ឃការ នៅតាមឃុំ សង្កាត់ ឬ ជាអ្នកផ្ទេរអំណាចនយោបាយ និង សេដ្ឋកិច្ចដល់ឃុំ សង្កាត់
• ប្រជាពលរដ្ឋ អាចសម្រេចជោគវាសនាដោយខ្លួនឯង តាមរយៈតំណាងរបស់គាត់នៅថ្នាក់មូលដ្ឋាន
• ប្រជាពលរដ្ឋនឹងទទួលបានការអភិវឌ្ឃន៍ជាក់ស្តែង
• ពង្រឹងស្ថានភាពនយោបាយ ដោយទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ