23 hours ago
តើការបំពុលខ្យល់មានផលវិបាកយ៉ាងដូចច្តេចខ្លះ?
○ ការបំពុលខ្យល់នាំមកនូវផលវិបាក ដូចជា៖
• បំផ្លាញនូវស្រទាប់អូសូន
• បំផ្លាញនូវបរិយាកាស អាកាសធាតុ
• ធ្វើឲ្យខូចសុខភាព ខូចប្រព័ន្ធដកដង្ហើម រួមមានជំងឺ សួត ហឺត បំពង់ក ភ្នែក ជាដើម
• ខូចដល់ប្រព័ន្ធអេកូឡូស៊ីរុក្ខជាតិ
• ធ្វើឲ្យមានការបំពុលដល់ទឹកប្រើប្រាស់
• មានភាពអាប់អួរ មិនសូវល្អ...។

3 days ago
នៅទីក្រុង ខ្យល់អាកាសត្រូវបានបំពុល តើការបំពុលនេះមានប្រភពមកពីណា ?
○ នៅទីក្រុង ខ្យល់អាកាសត្រូវបានបំពុល ហើយការបំពុលនេះ មានប្រភពមកពី៖
• ការបំពុលផ្សែងឧស្ម័ន ដែលបញ្ចេញពីយានយន្ត។
• កាកសំណល់ឧស្ម័ន ដែលបញ្ចេញដោយរោងចក្រ សហគ្រាស។
• សារធាតុគីមីផ្សេងៗ ដែលជាឧស្ម័នពុល។
• កាកសំណល់ ដែលបង្ហូរចេញពីលូសម្អុយ មានសំរាមលូ ដែលមិនមានគម្របជាដើម។
• ធូលី កម្ទេចកម្ទីដី ដែលហុយពីផ្លូវថ្នល់។
• ការបង្ហូរកាកសំណល់ ចូលបឹងធម្មជាតិ តួយ៉ាងបឹងពោងពាយ បឹងសំយ៉ាប បឹងកក បឹងកេងកង...។
• ការប្រើប្រព័ន្ធអឃោសនស័ព្ទ និង គ្រឿងបំពងសំឡេងផ្សេងៗជាដើម។

4 days ago
តើជីវៈចម្រុះជាអ្វី? ហើយនានាភាពនៃជីវៈចម្រុះមានអ្វីខ្លះ?
○ ជីវៈចម្រុះ ជានានាភាពនៃជីវីតនៅលើផែនដី។ ជាទូទៅ ជីវៈចម្រុះសម្គាល់ប្រភេទទាំងអស់នៃសត្វ និង រុក្ខជាតិមិក្រូសារពាង្គកាយ និង រូបធាតុសែន ព្រមទាំងស្ថានប្រព័ន្ធផងដែរ។
☆ នានាភាពនៃជីវៈចម្រុះ មានដូចជា៖
• នានាភាពប្រភេទ៖
នានាភាពប្រភេទ សំដៅលើប្រភពផ្សេងៗទាំងអស់នៅក្នុងតំបន់ណាមួយ។ ប៉ុន្តែគេចាំបាច់ ត្រូវត្រួតពិនិត្យទៅលើទំនាក់ទំនងរវាងប្រភេទនានាដែរ។ ឧទាហរណ៍៖ កោះមួយមានបក្សីពីរប្រភេទ និង ល្មួនមួយប្រភេទ ជាកោះដែលមានជីវៈចម្រុះច្រើនជាងកោះដែលមានបក្សីបីប្រភេទ តែពុំមានល្មូន។
• នានាភាពសែន៖
នានាភាពសែនសំដៅលើបែបផ្សេងៗនៃសែន នៅក្នុងប្រភេទណាមួយ។ ក្នុងនេះ ក៏រាប់បញ្ចូលផងដែរនូវបណ្តាភាវៈនានានៃប្រភេទតែមួយ ដូចជា ពូជស្រូវច្រើនពាន់ប្រភេទនៅប្រទេសកម្ពុជា។
• នានាភាពស្ថានប្រព័ន្ធ៖
នានាស្ថាបប្រព័ន្ធ សម្តីលើបែបផ្សេងៗក្នុងចំណោមភាវៈរស់នៅក្នុងសហគមន៍ធម្មជាតិ។ ឧទាហរណ៍៖ សហគមន៍ព្រៃមួយកន្លែងដែលមានដើមឈើ គុម្ពោធ វល្លិ៍ ស្មៅ សត្វល្អិត ដង្កូវ សត្វឆ្អឹងកង ផ្សិត បាក់តេរី និង មីក្រូសារពាង្គកាយដទៃទៀត មាននានាភាពស្ថានប្រព័ន្ធច្រើនជាងវាលស្រែមួយ។ នានាភាពស្ថានប្រព័ន្ធ ក៏សំដៅផងដែរទៅលើបែបផ្សេងៗនៃស្ថានប្រព័ន្ធនៅលើផែនដី។

6 days ago
តើស្ថានប្រព័ន្ធសំខាន់ៗនៅកម្ពុជាមានអ្វីខ្លះ?
○ ស្ថានប្រព័ន្ធសំខាន់ៗ នៅកម្ពុជាមាន៖
• ស្ថានប្រព័ន្ធ និង បឹងទន្លេសាប
• ស្ថានប្រព័ន្ធ ប្រព័ន្ធទន្លេមេគង្គ
• ស្ថានប្រព័ន្ធតំបន់ឆ្នេរ
• ស្ថានប្រព័ន្ធព្រៃឈើ
○ ស្ថានប្រព័ន្ធសំខាន់ៗ នៅកម្ពុជាមាន៖
• ស្ថានប្រព័ន្ធ និង បឹងទន្លេសាប
• ស្ថានប្រព័ន្ធ ប្រព័ន្ធទន្លេមេគង្គ
• ស្ថានប្រព័ន្ធតំបន់ឆ្នេរ
• ស្ថានប្រព័ន្ធព្រៃឈើ
7 days ago
ចូររៀបរាប់ពីផលប៉ះពាល់នៃការបំពុលខ្យល់លើសុខភាពមនុស្ស។
○ ផលប៉ះពាល់នៃការបំពុលខ្យល់ លើសុខភាពមនុស្សមានដូចជា៖
• ភាគល្អិតជាបញ្ហាមួយនៅក្រុងភ្នំពេញ ដោយផ្លូវមួយចំនួនពុំក្រាលកៅស៊ូ និង ការដ្ឋានសំណង់ច្រើន។
• អាសូតអុកស៊ីតរារាំង ដល់ការលូតលាស់ររបស់រុក្ខជាតិហើយពេលដែលមនុស្សដកដង្ហើមចូល វាអាចបណ្តាលឲ្យមានជំងឺផ្លូវដង្ហើម។
• ស្ពាន់ធ័រអុកស៊ីត បណ្តាលឲ្យមានជំងឺផ្លូវដង្ហើម បេះដូងរុំារៃ ជំងឺសួត និង រលាកទងសួត។
• កាបូនម៉ូណូអុកស៊ីត ធ្វើឲ្យឈឺក្បាល វិលមុខ ងងុយ ដេក និង មានជំងឺបេះដូង ខ្លះពុំមានឥទ្ធិពលអាក្រក់ទេ តែខ្លះទៀតបណ្តាលឲ្យកើតមហារីក។
• ស្មូកផូតូគីមី បណ្តាលឲ្យក្អក រួមផ្លូវដង្ហើម ក្រហាយផ្សាប្រព័ន្ធដកដង្ហើម ផ្សារភ្នែក ហើយគេសង្ស័យថា វាបណ្តោយឲ្យមានជំងឺមហារីកផងដែរ។
• សំណ អាចបណ្តាលឲ្យមានឥទ្ធិពលបំផ្លាញជាប្រចាំ ទៅលើការិវវត្តិផ្នែកស្មារតីនៃកុមារ។ កុមារដែលរស់នៅកន្លែងមានចរាចរណ៍កកកុញ មានបញ្ញាខ្សោយជាងកុមារដែលរស់នៅឆ្ងាយពីតំបន់មានចរាចរណ៍កកកុញ។ មនុស្សពេញវ័យដែលសំដិលត្រូវសំណ ងាយរងគ្រោះថ្នាក់បណ្តាលពីជំងឺគាំងបេះដូង និង ដាច់សរសៃឈាមក្នុងខួរក្បាល។
• មានកត្តាជាច្រើនទៀត ដែលកំណត់គ្រោះថ្នាក់ដល់សុខភាពមនុស្សដូចជា៖
• ភាពពុលរបស់សារធាតុបំពុល ឬ ធាតុស្រឡាយរបស់វា
• បរិមាណសារធាតុបំពុលដែលបញ្ចេញចោល និង កម្ពស់បំពងផ្សែងដែលគេបញ្ចេញចោល
• លក្ខខណ្ឌបរិយាកាស
• រយៈពេលសំដិលត្រូវសារធាតុពុល
• សម្ងាយពីប្រភពសារធាតុបំពុល
• អាយុនិងស្ថានភាពសុខភាព ព្រមទាំងសកម្មភាពនិង កន្លែងស្ថិតនៅរបស់មនុស្ស នៅពេលដែលគេបញ្ចេញសារធាតុពុល។

8 days ago
ចូររៀបរាប់ឈ្មោះសារធាតុបំពុលឲ្យបានយ៉ាងតិច ៧។
○ ឈ្មោះសារធាតុពុល មានដូចខាងក្រោម៖
• អាសូតអុកស៊ីត
• ស្ពាន់ធ័រអុកស៊ីត
• កាបូនម៉ូណូអុកស៊ីត
• កាបូនឌីអុកស៊ីត
• អ៊ីដ្រូអុកស៊ីត
• អ៊ីដ្រូកាបូ
• អាសូត
• ស្មូកផូតូគីមី
○ ឈ្មោះសារធាតុពុល មានដូចខាងក្រោម៖
• អាសូតអុកស៊ីត
• ស្ពាន់ធ័រអុកស៊ីត
• កាបូនម៉ូណូអុកស៊ីត
• កាបូនឌីអុកស៊ីត
• អ៊ីដ្រូអុកស៊ីត
• អ៊ីដ្រូកាបូ
• អាសូត
• ស្មូកផូតូគីមី
9 days ago
ចូររៀបរាប់ពីភាពខុសគ្នានៃព្រំខ្យល់ក្តៅ និង ព្រំខ្យល់ត្រជាក់។
○ ភាពខុសគ្នារវាងព្រំខ្យល់ក្តៅ និង ព្រំខ្យល់ត្រជាក់៖
• ព្រំខ្យល់ក្តៅ
ព្រំខ្យល់ក្តៅ កើតឡើងនៅពេលម៉ាសខ្យល់ក្តៅជួប និង បក់ពីលើម៉ាស់ខ្យល់ត្រជាក់។ ជាទូទៅព្រំខ្យល់ក្តៅនាំភ្លៀង និង រលឹមមកជាមួយផង។ បន្ទាប់ពីព្រំនេះផុតទៅ ធាតុអាកាសស្រឡះហើយក្តៅ។
• ព្រំខ្យល់ត្រជាក់
ម៉ាស់ខ្យល់ត្រជាក់ជួប និង ចូលជំនួសម៉ាស់ខ្យល់ក្តៅ ព្រោះខ្យល់ត្រជាក់ធ្ងន់ ធ្វើចលនាក្រោមខ្យល់ក្តៅស្រាល និង រុញវាឲ្យឡើងលើ។ ព្រំខ្យល់ត្រជាក់អាចធ្វើចលនាលឿន បង្កឲ្យមានព្យុះភ្លៀងធំ ឬ ព្រិល។ ធាតុអាកាសត្រជាក់ តែងតែកើតឡើងនៅតាមព្រំខ្យល់ត្រជាក់ ពីព្រោះខ្យល់ក្តៅត្រូវបានរុញចេញឆ្ងាយពីផ្ទៃផេនដី។

11 days ago
តើស្ថានប្រព័ន្ធជាអ្វី? មានតួនាទីអ្វីខ្លះ?
○ ស្ថានប្រព័ន្ធ ឬ ប្រព័ន្ធអេកូឡូស៊ី ជាសំណុំសារពាង្គកាយមានជីវីតទាំងអស់ រួមជាមួយ មជ្ឈដ្ឋានជីវិត និង មានអំពើទៅវិញទៅមក រវាងសារពាង្គកាយមានជិវីតទាំងនោះ ជាមួយមជ្ឈដ្ឋានជីវីតរបស់វា ដែលស្ថិតនៅក្នុងទីកន្លែងមួយកំណត់។
• សារពាង្គកាយ៖
សារពាង្គកាយ ជាជីវិតក្នុងគ្រប់រូបភាព ឧទាហរណ៍ អាមីបមួយ ស្លែ ស្រូវ មួយដើម ដើមឈើមួយដើម សត្វគោមួយ មនុស្សម្នាក់...។ សារពាង្គកាយ ត្រូវបានបែងចែកជារជ្ជៈកាលធំៗពីរ ដែលគេស្កាល់ច្បាស់ គឺ រជ្ជៈសត្វ និង រជ្ជៈរុក្ខជាតិ។
• ប្រភេទ៖
សារពាង្គកាយនៅលើផេនដី ចែកចេញជាប្រភេទផ្សេងៗ។ ប្រភេទ គឺជា ក្រុមសារពាង្គកាយដែលមានលក្ខណៈរាងរៅ ឥររិយាបថ និង ទម្រង់សេនិចស្រដៀងគ្នា។ សារពាង្គកាយដែលបន្តពូជដោយភេទ ត្រូវចាត់ទុកថា នៅក្នុងប្រភេទតែមួយ កាលណាវាអាចបង្កាត់គ្នាបាន។ ឧទាហរណ៍ ស្រូវ ត្រីប្រា ផ្សោត ខ្លាឃ្មុំ គោព្រៃ ទន្សោង និង មនុស្ស។
• បណ្តាភាវៈ៖
បណ្តាភាវៈ ជាក្រុមឯកតៈនៃប្រភេទតែមួយ ដែលរស់នៅក្នុងតំបន់ជាមួយគ្នានៅពេលតែមួយ។ កន្លែងដែលភាវៈណាមួយ (ឬ សារពាង្គកាយណាមួយ) រស់នៅហៅថា ជម្រក។ ឧទាហរណ៍ ផ្សោតនៅទន្លេមេគង្គ ដើមស្រល់នៅគីរីរម្យ និង ប្រជាជននៅប្រទេសកម្ពុជា។
• សហគមន៍៖
កើតពីបណ្តាភាវៈទាំងអស់នៃប្រភេទនានា ដែលមាននៅក្នុងតំបន់ភូមិសាស្រ្តណាមួយ។ សហគមន៍ដែលយើងលើកយកមកសិក្សា អាចជាបឹងមួយទាំងមូល ព្រៃមួយ ឬ អាចតូច ដូចជា ដើមឈើមួយដើម។
• ស្ថានប្រព័ន្ធ៖
ស្ថានប្រព័ន្ធ ជាសហគមន៍ផ្សេងៗគ្នា ដែលមានអន្តរកម្មជាមួយគ្នា និង ជាមួយបរិស្ថានគ្មានជីវិតនៅក្នុងតំបន់ភូមិសាស្រ្តណាមួយ។
• មណ្ឌលជីវៈ៖
មណ្ឌលជីវៈ កើតពីស្ថានប្រព័ន្ធទាំងអស់នៅលើផែនដី។

12 days ago
តើពពកសំខាន់ៗមានប៉ុន្មានប្រភេទ? ចូររៀបរាប់។
○ ពពកសំខាន់ៗមាន ៣ ប្រភេទ គឺ៖
• ពពកផ្កាស្ពៃ
ពពកផ្កាស្ពៃ ដូចគំនរសំឡីអណ្តែតលើអាកាស។ ពពកនេះ កើតឡើងនៅពេលដែលខ្យល់ក្តៅ អណ្តែតឡើងលើនៅពេលមេឃស្រលះ។ យ៉ាងណាក៏ដោយ នៅពេលពពកនោះកាន់តែធំ វាបង្កើតឲ្យមានព្យុះភ្លៀង ផ្គររន្ទះ។ ពពកផ្កាស្ពៃ ដែលរីកធំ និង បង្កឲ្យមានព្យុះភ្លៀងហៅថា ពពកផ្កាស្ពៃ។
• ពពកអន្លាយ
ពពកអន្លាយ មានទម្រង់ជាស្រទាប់ពណ៌ប្រផេះ មានទំហំធំហើយតែងតែបាំងពន្លឺព្រះអាទិត្យ។ ពពកនេះកើតឡើងដោយសារការសាត់យឺតៗនៃខ្យល់ នៅក្នុងបរិយាកាស។ ពពកអន្លាយ ដែលមានពណ៌ខ្មៅហៅថា ពពកអន្លាយណាំប៊ុល។ ពពកនេះតែងតែបង្កើតរន្ទះ ហើយមានភ្លៀង។ នៅក្បែរផ្ទៃដី គេហៅពពកនេះជា អ័ព្ទ។
• ពពកស្បៃ
ពពកស្បៃ ស្តើង ស្រាល ស្ថិតនៅរយៈកម្ពស់ខ្ពស់។ ពពកនេះ កើតឡើងនៅពេលមានខ្យល់ខ្លាំង វាអាចបង្កឲ្យមានធាតុអាកាសមិនល្អ បើសិនជាវាក្រាស់និងស្ថិតនៅរយៈកម្ពស់ទាប (ភ្លៀង ឬ ព្រិល)។
☆ គេអាចចែកប្រភពពពកទៅតាមរយៈកម្ពស់ ដែលវាកកើត គឺ ពពកជាន់ទាប ពពកជាន់មធ្យម និង ពពកជាន់ខ្ពស់។

14 days ago
ចូរប្រៀបធៀបខ្យល់បក់ប្រចាំតំបន់និងខ្យល់បក់ប្រចាំទី?
○ ខ្យល់បក់ប្រចាំតំបន់ គឺជាខ្យល់ដែលធ្វើឲ្យចលនាក្នុងរយៈចម្ងាយវែងតាមទិសមួយជាក់លាក់។ ជាទូទៅ ខ្យល់បកប្រចាំតំបន់ គឺជាផ្នែកមួយនៃគំរូចរន្តខ្យល់ ដែលធ្វើចលនាកាត់ផែនដី។ ខ្យល់បកប្រចាំតំបន់ រួមមាន ខ្យល់ជំនួញ ខ្យល់បក់ពីទិសខាងលិច និង ខ្យល់ប៉ូលបក់ពីទិសខាងកើត។
° ខ្យល់បក់ប្រចាំទី គឺជាខ្យល់ដែលធ្វើឲ្យចលនាក្នុងរយៈចម្ងាយខ្លី ហើយអាចបក់ពីគ្រប់ទិសទី។ ខ្យល់បក់ប្រចាំទី ទទួលឥទ្ធិពលពីភូមិសាស្រ្តតំបន់មួយ។ ភូមិសាស្រ្តតំបន់ ដូចជា មាត់សមុទ្រ ឬ ភ្នំ ជួនកាលតំបន់ទាំងពីរនេះ មានសីតុណ្ហភាពខុសគ្នា បង្កើតបានជាខ្យល់ប្រចាំទី ដូចជា ជំនោរទ្វីប និង ជំនោរសមុទ្រ។ នៅពេលថ្ងៃ ផ្ទៃដីស្រូបកម្តៅលឿនជាងផ្ទៃទឹក បន្ទាប់មកផ្ទៃដីកម្តៅខ្យល់ ធ្វើឲ្យខ្យល់នេះក្តៅជាងខ្យល់នៅលើផ្ទៃទឹក។ នៅពេលយប់ ផ្ទៃដីចុះត្រជាក់លឿនជាងផ្ទៃទឹក ធ្វើឲ្យខ្យល់នៅលើផ្ទៃដី ចុះត្រជាក់លឿនជាងផ្ទៃទឹកដែរ។ ដូច្នេះ ពេលថ្ងៃ ខ្យល់បកពីសមុទ្រទៅទ្វីប ឯពេលយប់ខ្យល់បកពីទ្វីបទៅសមុទ្រវិញ។

15 days ago
ដូចម្តេចដែលហៅថា ធាតុអាកាស? អាកាសធាតុ?
○ ធាតុអាកាស គឺជាលក្ខខណ្ឌបរិយាកាសនៅទីកន្លែងនិង ពេលវេលាណាមួយដែលជាក់លាក់។
° អាកាសធាតុ គឺជាតំណាងឲ្យការប្រមូលផ្តុំព្រឹត្តិការណ៍ធាតុអាកាសប្រចាំថ្ងៃ ឬ តាមររដូវក្នុងកំឡុងរយៈពេលវែងមួយ។

16 days ago
តើបរិយាកាសភពផែនដីមានប៉ុន្មានស្រទាប់ (មណ្ឌល)? អ្វីខ្លះ? ចូរអធិប្បាយ។
○ បរិយាកាសភពផែនដីមាន ៤ ស្រទាប់ ឬ ៤ មណ្ឌល) គឺ មណ្ឌលអាកសរចល់ មណ្ឌលអាកាសស្ងប់ មណ្ឌលកណ្តាល និង មណ្ឌលកម្តៅ៖
• មណ្ឌលអាកាសរចល់៖
មណ្ឌលអាកាសរចល់ គឺជាស្រទាប់ទាបជាងគេបំផុតនៃបរិយាកាសលាតសន្ធឹងជាប់ផ្ទៃផែនដី។ មណ្ឌលនេះគឺជា ស្រទាប់បរិយាកាសដែលធ្ងន់ជាងគេបង្អស់ ហើយមានម៉ាស់បរិយាកាសប្រហែល ៩០% នៃម៉ាស់សរុប។ នៅក្នុងមណ្ឌលអាកាសរចល់ គេបានប្រទះឃើញមាន ចំហាយទឹក ពពក ឧស្ម័ន និង ទម្រង់ជីវីតផ្សេងៗ។ កម្រាស់របស់វាប្រែប្រួលពី ១១៦ គីឡូម៉ែត្រ នៅអេក្វាទ័រនិង តិចជាង ៩ គីឡូម៉ែត្រ នៅប៉ូលខាងជើង និង ខាងត្បូង។ កាលណារយៈកម្ពស់កើនឡើង សីតុណ្ហភាពធ្លាក់ចុះ។ ជាមធ្យមនៅមណ្ឌលនេះ រយៈកម្ពស់កើនឡើង ១ គីឡូម៉ែត្រ ខ្យល់ចុះត្រជាក់ប្រហែល ៦.៥ អង្សាសេ។ នៅផ្នែកខាងលើនៃមណ្ឌលនេះដែរ សីតុណ្ហភាពឈប់ថយចុះ ហើយស្ថិតនៅប្រហែល ៦០ អង្សាសេ។
• មណ្ឌលអាកាសស្ងប់៖
នៅពិលើអាកាសរចល់ គឺមណ្ឌលអាកាសស្ងប់។ មណ្ឌលនេះលាតសន្ធឹង ចាប់ពីផ្នែកខាងលើនៃមណ្ឌលអាកាសរចល់ រហូតដល់រយៈកម្ពស់ប្រហែល ៥០ គីឡូម៉ែត្រពីផ្ទៃដី។ មណ្ឌលអាកាសស្ងប់មានខ្យល់និង សំណើមតិច។ ផ្នែកខាងក្រោមនៃមណ្ឌលនេះ គឺត្រជាក់ខ្លាំងមានសីតុណ្ហភាពប្រហែល ៦០ អង្សាសេ។ សីតុណ្ហភាព ឡើងតាមរយៈកម្ពស់ដោយសារអូសូន។ ម៉ូលេគុលអូសូន មួយកើតពីអាតូមអុកស៊ីសែនបីភ្ជាប់គ្នា។ អូសូនក្នុងបរិយាកាសស្ទើតែទាំងអស់ គឺ នៅពេលអូសូនស្រូបថាមពលពីព្រះអាទិត្យ ថាមពលបំលែងទៅជាកម្តៅ ហើយបានធ្វើឲ្យខ្យល់ក្តៅ។ ស្រទាប់អូសូនក៏មានសារៈសំខាន់ផងដែរ ដោយវាបានការពារជីវីតទាំងឡាយនៅលើភពផែនដី ដោយការស្រូបយកកាំរស្មីស្វាយអ៊ុលត្រារបស់ព្រះអាទិត្យ។
• មណ្ឌលកណ្តាល៖
នៅពីលើមណ្ឌលអាកាសស្ងប់ គឺមណ្ឌលកណ្តាល។ វាជាស្រទាប់ដែលត្រជាក់ជាងគេបំផុតនៃបរិយាកាស ដូចជា មណ្ឌលអាកាសរចល់ដែរ សីតុណ្ហភាពធ្លាក់ចុះនៅរយៈកម្ពស់កើនឡើង។ សីតុណ្ហភាព អាចចុះរហូតដល់ ៩៣ អង្សាសេ នៅផ្នែកលើបំផុតនៃមណ្ឌលនេះ។ មណ្ឌលនេះ ស្ថិតនៅចន្លោះរយៈកម្ពស់ ៥០ គីឡូម៉ែត្រ ដល់ ៨០ គីឡូម៉ែត្រ។ ពេលថ្មីៗនេះ អ្នកវិទ្យាសាស្រ្តបានរកឃើញខ្យល់ព្យុះធំៗ ដែលមានល្បឿនលើសពី ៣២០ គីឡូម៉ែត្រ ក្នុងមួយម៉ោងនៅមណ្ឌលកណ្តាល។ ហើយវាជាស្រទាប់បរិយាកាស ដែលការពារផ្ទៃលើភពផែនដី ពីការប៉ះទង្គិចនៃអាចម៍ផ្កាយជាច្រើន។
• មណ្ឌលកម្តៅ៖
ស្រទាប់បរិយាកាសដែលនៅលើគេបំផុត គឺ មណ្ឌលកម្តៅ។ សីតុណ្ហភាពនៅមណ្ឌលអាកាសនេះ កើតឡើងម្តងទៀតនៅពេលរយៈកម្ពស់កើនឡើង ពីព្រោះវាសម្បូរឧស្ម័នដែលស្រូបកាំរស្មីព្រះអាទិត្យ។ សីតុណ្ហភាពក្នុងស្រទាប់នេះ អាចកើតឡើងដល់ ១,៨០០ អង្សាសេ។
ចូរគិតពីរតំបន់ដែលមានសីតុណ្ហភាពខ្ពស់ នៅក្នុងមណ្ឌលកម្តៅអ្នកប្រហែលជាគិតថាតំបន់នោះ មានកម្តៅក្តៅខ្លាំងណាស់។ ប៉ុន្តែ មណ្ឌលកម្តៅមានសីតុណ្ហភាពខ្ពស់ នោះវាមិនមានន័យថាវាក្តៅទេ។ សីតុណ្ហភាព និង កម្តៅមិនដូចគ្នាទេ។ សីតុណ្ហភាព គឺជារង្វាស់នៃថាមពលររបស់ភាគល្អិតគិតថាមធ្យម។ សីកតុណ្ហភាពខ្ពស់មានន័យថា ភាគល្អិតកំពុងធ្វើចលនាយ៉ាងលឿន។ ម៉្យាងទៀត កម្តៅគឺជាបន្ទេរថាមពលរវាងវត្ថុទាំងឡាយដែលមានសីតុណ្ហភាពខុសគ្នា។ ប៉ុន្តែ ដើម្បីផ្ទេរថាមពលភាគល្អិត ត្រូវតែប៉ះនឹងភាគល្អិតមួយទៀត។
• មណ្ឌលអ៉ីយ៉ុង៖
នៅចន្លោះមណ្ឌលកណ្តាលផ្នែកខាងលើ និង មណ្ឌលកម្តៅផ្នែកខាងក្រោមអាតូមអាសូត និង អុកស៊ីសែន ស្រូបថាមពលគ្រោះថ្នាក់ពីព្រះអាទិត្យ ដូចជា កាំរស្មីអ៊ិចនិង កាំរស្មីហ្គាម៉ា។ ការស្រូបនេះ មិនត្រឹមតែធ្វើឲ្យមណ្ឌលកម្តៅមានសីតុណ្ហភាពខ្ពស់ប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យភាគល្អិតនៃឧស្ម័នមានបន្ទុកអគ្គិសនីថែមទៀតផង។ ភាគល្អិតដែលមានបន្ទុកអគ្គិសនីហៅថា អ៊ីយ៉ុង។ ដូច្នេះ ផែ្នកនៃមណ្ឌលកម្តៅត្រូវឲ្យឈ្មោះថា ថាមពលមណ្ឌលអ៊ីយ៉ុង។ ពេលខ្លះ អ៊ីយ៉ុងទាំងនេះ បំភាយថាមពលជាពន្លឺមានពណ៌ខុសៗគ្នាដែលហៅថា មណ្ឌលអ៊ីយ៉ុង។ ពេលខ្លះ អ៉ីយ៉ុងទាំងនេះ បំភាយថាមពលជាពន្លឺមានពណ៌ខុសៗគ្នា ដែលហៅថា សំរាងប៉ូល (Aurora)។ សំរាងប៉ូល ដែលមើលឃើញនៅអឌ្ឍគោលខាងជើង ហៅថាសំរាងប៉ូល បូរាលីស ឬ ពន្លឺខាងជើង (Aurora borealis) ចំណែកសំរាងប៉ូលខាងត្បូងហៅថា សំរាងប៉ូលអូស្រ្តាលី ឬ ពន្លឺខាងត្បូង (Aurora borealis)។ សំរាងប៉ូលកើងឡើងនៅក្នុងមណ្ឌលអ៊ីយ៉ុង។ មណ្ឌលអ៉ីយ៉ុអ ក៏មានតួនាទីចាំងផ្លាតរលកវិទ្យុផងដែរ ដូចជា រលកវិទ្យុ AM។ ប្រសិនបើអ្នកធ្លាប់ស្តាប់វិទ្យុប៉ុស្តិ៍ AM អ្នកអាចប្រាកដថា មណ្ឌលអ៉ីយ៉ុងបានជួបធ្វើវិទ្យុ ទទួលសំឡេងបានច្បាស់ល្អ។ នៅពេលលក្ខខណ្ឌអ៉ីយ៉ុង ហើយត្រូវបញ្ចូនត្រលប់មកផែនដី។ សញ្ញាវិទ្យុទាំងនេះ បញ្ចូនទៅកាន់មណ្ឌលអ៉ីយ៉ុង ហើយត្រូវបញ្ចូនត្រលប់មកផែនដីវិញ។

18 days ago
តើសមាសភាពសំខាន់ៗនៃភពផែនដីមានអ្វីខ្លះ?
○ សមាសភាពសំខាន់ៗនៃភពផែនដី មាន៖
• អាសូត គឺជាឧស្ម័នដែលមានច្រើនជាងគេបំផុតនៅក្នុងនបរិយាកាស។ ម៉ូលេគុលអាសូតនីមួយៗ ផ្សំឡើងពីអាតូមអាសូតពីរ។ អាសូតត្រូវបានបញ្ចេញទៅក្នុងបរិយាកាស បានដោយសារបន្ទុះភ្នំភ្លើង និង នៅពេល ដែលសាកសពសត្វស្លាប់ ឬ រុក្ខជាតិងាប់ហើយទទួលរងនូវការពុកផុយ។
• អុកស៊ីសែន គឺជាឧស្ម័នដែលសម្បូរលំដាប់ទី ២ នៅក្នុងបរិយាកាសផែនដី ដែលផលិតឡើងដោយរុក្ខជាតិ និង ពពួកប្រូទីស្តរុក្ខជាតិតាមរយៈរស្មីសំយោគ។ អុកស៊ីសែនភាគច្រើនមានពីរអាសូត។ អូសូន គឺជាទម្រង់អុកស៊ីសែនដែលមានបីអាតូម។
• ឧស្ម័នកាបូនិច មានសារៈសំខាន់ណាស់សម្រាប់ជីវីត រុក្ខជាតិត្រូវតែមានឧស្ម័នកាបូនិច ដើម្បីផលិតអាហារ។ នៅពេលដែលកោសិការុក្ខជាតិ និង សត្វបំបែកអាហារដើម្បីផលិតថាមពល វាបញ្ចេញឧស្ម័នកាបូនិចជាផលិតផលសំណល់។ ចំហេះឥន្ធនៈ ដូចជា ធ្យូងថ្ម ប្រេង បានបញ្ចេញនូវបរិមាណឧស្ម័នការបូនិចយ៉ាងច្រើនទៅក្នុងបរិយាកាស។
• ឧស្ម័នផ្សេងៗ គឺអុកស៊ីសែនរួមជាមួយអាសូតបានប្រហែល ៩៩% នៃបរិយាកាស។ អាកុង និង ឧស្ម័នកាបូនិចផ្សំគ្នាបានស្ទើរតែ ១% ហើយឧស្ម័នដែលនៅសល់ផ្សេងទៀតហៅថា ស្នាមឧស្ម័ន ដោយសារតែវាមានបរិមាណតិចតួចបំផុត។
• ចំហាយទឹក គឺបរិយាកាសមិនមែនស្ងួតទេ ដោយសារវាផ្ទុកចំហាយទឹក។ ចំហាយទឹក គឺជាទឹកដែលស្ថិតក្នុងទម្រង់ជាឧស្ម័ន។ ចំហាយទឹក ពុំអាចមើលឃើញដោយភ្នែកទទេបានទេ។
• បរិមាណចំហាយទឹក នៅក្នុងបរិយាកាសខុសគ្នាពីកន្លែងមួយ និង តាមពេលវេលា។ ចំហាយទឹក ដើរតួនាទីយ៉ាងសំខាន់នៅក្នុងធាតុអាកាសភពផែនដី។ ពពកកើតចេញពីចំហាយទឹក ដែលជាធាតុអាកាសភពផែនដី។ ពពកកើតចេញពីចំហាយទឹក ដែលកកចេញពីខ្យល់បង្កើតបានជាតំណក់ទឹកតូចៗ ឬ ក្រាមទឹកកកប្រសិនបើតំណកទឹក ឬ ក្រាមទឹកកកទាំងអស់នោះ មានទម្ងន់ធ្ងន់ល្មម វានឹងធ្លាក់មកជាភ្លៀងទឹកក ទឹកកកសំឡី ឬ ភ្លៀងលាយព្រិល។

19 days ago
តើអ្នកអាចធ្វើដូចម្តេចខ្លះ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំពុលទឹក?
○ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំពុលទឹក ខ្ញុំអាចធ្វើដូចជា៖
• បង្កើតច្បាប់ស្តីពីការបំពុលទឹក
• ជំរុញឲ្យមានគោលនយោបាយថ្នាក់ជាតិ
• មានយន្តការប្រើប្រាស់ទឹកឲ្យបានល្អ និង ត្រឹមត្រូវ
• កុំចោលសំរាម និង កាកសំណល់ក្នុងទឹក
• ដាក់បំរាមស្តីពីការហាមបង្ហូរប្រេង លូ ចូលក្នុងទឹក
• បង្កើតពាក្យស្លោកពាក់ព័ន្ធនឹងទឹក “ទឹក គឺជាជីវីត” និង “មានទឹក ជីវីតស្រស់បំព្រង”
• ដាក់ពិន័យចំពោះជនណាដែលបំពុលទឹក...។

20 days ago
ចូររៀបរាប់ពីក្រុមជិវិតទាំងបីក្នុងមហាសមុទ្រព្រមទាំងផ្តល់នូវឧទាហរណ៍។
○ ជីវិតនៅក្នុងមហាសមុទ្រ ត្រូវបានបែងចែកជាបីក្រុម ក្នុងនោះរួមមាន៖
១. ប្លង់តុង (Planton) គឺជាសារពាង្គកាយដែលអណ្ដែតនៅលើ ឬ ក្បែរផ្ទៃលើមហាសមុទ្រ។ (ប្លង់តុងសត្វ និង ប្លង់តុងរុក្ខជាតិ)។
២. ណិកតុង (Nekton) គឺជាសារពាង្គកាយដែលហែលដោយសេរីនៅក្នុងមហាសមទ្រ។ ឧ. ត្រីបាឡែន ត្រីដូហ្វីន...។
៣. បង់តូស (Benthos) គឺជាសារពាង្គកាយដែលរស់នៅលើ ឬ នៅក្នុងបាតមហាសមុទ្រ។ ឧ. ក្ដាម ផ្កាយសមុទ្រ ផ្កាថ្ម លៀសសមុទ្រ...។

21 days ago
តើយន្តការសម្រាប់គ្រប់គ្រងផែនការកសាងសមត្ថភាព និង ការស្រាវជ្រាវ អភិវឌ្ឍន៍ ត្រូវកំណត់អំពីអ្វីខ្លះ?
○ យន្តការសម្រាប់គ្រប់គ្រងផែនការកសាងសមត្ថភាពភាព និង ការស្រាវជ្រាវ អភិវឌ្ឍន៍ ត្រូវកំណត់អំពី៖
• ការបង្កើត និង ការគ្រប់គ្រងមូលនិធិនៃការកសាងសមត្ថភាព និង ការស្រាវជ្រាវ អភិវឌ្ឍន៍។
• កាតព្វកិច្ច ឬ លក្ខខណ្ឌដែលមានចែងក្នុងអាជ្ញាបណ្ណសម្រាប់ប្រតិបត្តិករទូរគមនាគមន៍ ដូចមានចែងក្នុងមាត្រា ១៧ នៃច្បាប់នេះ (ច្បាប់ស្តីពីទូរគមនាគមន៍)។
• លក្ខខណ្ឌសម្រាប់ហប្រតិបត្តិករទូរគមនាគមន៍ ឬ បុគ្គលដទៃទៀតដែលអាចប្រើប្រាស់មូលនិធិនៃការកសាងសមត្ថភាព និង ការស្រាវជ្រាវ អភិវឌ្ឍន៍។
• នីតិវិធីនៃការប្រើប្រាស់មូលនិធិនៃការកសាងសមត្ថភាព និង ការស្រាវជ្រាវ អភិវឌ្ឍន៍។
• ការគ្រប់គ្រង តាមដាន ត្រួតពិនិត្យ និង វាយតម្លៃការអនុវត្តន៍ផែនការកសាងសមត្ថភាព និង ការស្រាវជ្រាវ អភិវឌ្ឍន៍។
• យន្តការសម្រាប់គ្រប់គ្រងផែនការកសាងសមត្ថភាព និង ការស្រាវជ្រាវ អភិវឌ្ឍន៍ ត្រូវកំណត់ដោយអនុក្រឹត្យ។

22 days ago
តើគោលនយោបាយររបស់រាជរដ្ឋាភិបាលអាណត្តិទី ៤ ក្នុងការជំរុញការអភិវឌ្ឍន៍សង្គម បានផ្តោតអាទិភាពទៅលើវិស័យណាខ្លះ? ចូររៀបរាប់តាមលំដាប់លំដោយអាទិភាព។
○ គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី ៤ ក្នុងការជំរុញការអភិវឌ្ឍន៍សង្គម បានផ្តោតអាទិភាពទៅលើវិស័យ៖
• កសិកម្ម
• ទឹក និង ប្រព័ន្ធស្រោចស្រព
• ហេដ្ឋារចនាសម្ព័ន្ធ
• អគ្គិសនី
• ការអភិវឌ្ឍន៍ធនធានមនុស្ស
• ឧស្សាហកម្ម អតិពលកម្ម និង ឧស្សាហកម្មផលិតផលទំនិញនាំចេញ
• ទេសចរណ៍
• អាជីវកម្មប្រេងកាត ឧស្ម័នធម្មជាតិ និង ធនធាន រ៉ែដទៃៗទៀត
• ព័ត៌មានវិទ្យា និង ទូរគមនាគមន៍
• ពាណិជ្ជកម្ម

23 days ago
ដើម្បីជំរុញក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និង លើកស្ទួយជីវភាពប្រជាពលរដ្ឋ តើវិស័យពាណិជ្ជកម្មមានតួនាទីអ្វីខ្លះ?
○ ដើម្បមីចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និង លើកស្ទួយជីវភាពប្រជាពលរដ្ឋ វិស័យពាណិជ្ជកម្ម មានតួនាទីសំខាន់ៗ ដូចខាងក្រោម៖
• ផ្គត់ផ្គងតម្រូវការនានារបស់អ្នកប្រើប្រាស់ ដែលជាប្រជាពលរដ្ឋក្នុងស្រុក កសិករ ឧស្សាហករ វិនិយោគិន អ្នកផ្តល់សេវាផ្សេងៗ និង ជាភ្ញៀវទេសចរណ៍ តាមរយៈការនាំចូលពីបរទេស និង ការធ្វើចរាចរណ៍ទំនិញផលិតផលក្នុងស្រុក ពីខេត្តមួយទៅខេត្តមួយទៀត ឬ ពីភូមិមួយទៅភូមិមួយទៀត។
• នាំចេញនូវទំនិញនានា ដែលផលិតលើសពីសេចក្តីតម្រូវការក្នុងស្រុក ដើម្បីទទួលបាននូវរូបិយបណ្ណ សម្រាប់ទំនិញផ្គត់ផ្គងទីផ្សារក្នុងស្រុក ឬ ប្រើប្រាស់សម្រាប់ជាគោលបំណងផ្សេងៗជាដើម។
• ធ្វើឲ្យសេដ្ឋកិច្ចមានដំណើរជានិរន្តរ៍ ធ្វើឲ្យប្រជាពលរដ្ឋមានការងារធ្វើ និង មានប្រាក់ចំណូល ដើម្បីលើកស្ទួយជីវភាព។

24 days ago
លក្ខខណ្ឌធម្មជាតិនៅប្រទេសយើង មានអំណោយផលច្រើនចំពោះការអភិវឌ្ឍន៍កសិកម្ម តែកសិកម្មយើងនៅតែកសិកម្មអន់ថយ។ ចូរពន្យល់ព្រមទាំងបកស្រាយបញ្ជាក់ពីមូលហេតុអន់ថយនេះ។ បើតាមយោបល់របស់អ្នក តើត្រូវធ្វើដូចម្តេច ដើម្បីអោយកសិកម្មកយើងចាកផុតពីកសិកម្មអន់ថយនេះ?
○ លក្ខខណ្ឌធម្មជាតិ មានអំណោយផលច្រើនដល់ការអភិវឌ្ឍន៍កសិកម្ម ដូចខាងក្រោម៖
ក. សណ្ឋានដីអនុគ្រោះ៖ សំបូរទំនាបល្បាប់ គឹ ទំនាបកណ្តាលមាន ១/៣ នៃផ្ទៃប្រទេស។ ទំនាបនេះ ព័ទ្ធស្ទើរជុំវិញទៅដោយអាងទឹក។ តំបន់ភ្នំ តំបន់ខ្ពង់រាប ក៏ជាតំបន់កសិកម្មដែរ។
ខ. អាកាសធាតុអនុគ្រោះ ក្រៅពីគុណវិបត្តិខ្លះៗ អាកាសធាតុបានផ្តល់កំដៅបរិបូណ៌ និង ភ្លៀងគ្រប់គ្រាន់សំរាប់ការលូតលាស់់ព្រៃឈើ និង ដំណាំ។
គ. ផ្លូវទឹកអនុគ្រោះ៖ ផ្លូវទឹកខ្វាត់ខ្វែងពាសពេញផ្ទៃប្រទេស ដូចសរសៃឈាមមនុស្ស ផ្តល់ដីល្បាប់ និង ផ្តល់ត្រី...។
☆ កសិកម្មកម្ពុជា ជាកសិកម្មអន់ថយ ព្រោះ៖
• ប្រើប្រាស់ឧបករណ៍បុរាណ និង ឧបករណ៍សាមញ្ញ។
• ពុំប្រើជី និង ថ្នាំសំលាប់សត្វល្អិត (មានប្រើតិចតួច)។
• ពុំប្រើបច្ចេកទេសដាំដុះថ្មី និង ពុំមានជ្រើសរើសពូជល្អ។
• ពុំបានស្រាវជ្រាវសិក្សាអំពីកសិកម្ម ព្រោះពុំមានទីពិសោធន៍អនុវត្តរបកគំហើញថ្មីៗនៃវិទ្យសាស្រ្តបច្ចេកទេស និង ផ្នែកសេវាព័ត៌មាន។
• ជាកសិកម្មយថាផល ដែលមានផលិតកម្ម និង ទិន្នផលទាប។
• មិនមែនកសិកម្ម ដើម្បីពាណិជ្ជកម្ម។
° បញ្ជាក់ពីមូលហេតុអន់ថយ៖
☆ លក្ខខណ្ឌធម្មជាតិ៖ ក្រៅពីគុណសម្បត្តិ មានបញ្ហាចោទមួយចំនួនចំពោះកសិកម្ម គឺ៖
• បញ្ហាដី៖ សំបូរដីធ្វើស្រែ តែច្រើនជាដីខ្វះគុណភាព។ ដីមានគុណភាព មានតែនៅបាត់ដំបង នៅខ្ពង់រាបមួយចំនួន និង តាមបណ្តោយទន្លេ។
• បញ្ហាទឹក៖ សំបូរផ្លូវទឹក តែខ្វះប្រព័ន្ធធារាសាស្រ្ត។ សំបូរភ្លៀង តែរបាយទឹកភ្លៀងមិនស្មើគ្នា ថែមទាំងមានកូនរដូវប្រាំងចន្លោះរដូវវស្សា (ចុងខែ កក្កដា និងដើមខែ សីហា)។
• បញ្ហាសត្វចង្រៃ៖ គ្មានមធ្យោបាយទប់ទល់នឹងសត្វល្អិត ដែលបំផ្លាញដំណាំ។
☆ លក្ខខណ្ឌសង្គម៖
• ក្នុងរបបមុនៗ អ្នកកាន់អំណាចពុំអើពើ រវីរវល់ពីជីវភាព និង បញ្ហាលំបាករបស់ប្រជាកសិករឡើយ។
• ប្រទេសយើងត្រូវជួបប្រទះនឹងសង្រ្គាមដ៏យូរលង់។
☆ លក្ខខណ្ឌសេដ្ឋកិច្ច៖
• ភាពទន់ខ្សោយនៃសដ្ឋកិច្ចជាតិ ដោយខ្វះខាតទុនក្នុងការកសាងរោងចក្រ ពឹងផ្អែកលើវិនិយោគទុន។
• ភាពទន់ខ្សោយនៃសេដ្ឋកិច្ចគ្រួសារ ដោយកសិករមួយចំនួននៅទីទ័លក្រ និង ប្រើប្រាស់ឧបករណ៍បុរាណនៅឡើយ ហើយគ្រួសារខ្លះទៀត គ្មានឧបករណ៍អ្វីប្រើប្រាស់ទាំងអស់។
☆ ដើម្បីអោយកសិកម្មប្រទេសយើង ចាកផុតពីកសិកម្មអន់ថយនេះ យើងត្រូវរកដំណោះស្រាយ ដូចតទៅ៖
• ត្រូវបង្កើនទិន្នផល ដោយអនុវត្តន៍ប្រពលវប្បកម្ម និង បង្កើនរដូវដាំដុះ។
• ស្តារដីចាស់អោយអស់ទាំង ២,៥ លានហិកតា។
• ពង្រីកដីថ្មីបន្ថែម ទាំងដីស្រូវវស្សា និង ស្រូវប្រាំង។
• ជ្រើសរើសពូជល្អ តាមរយៈសេវាព័ត៌មានពីអង្គការនានា ក៏ដូចជារាជរដ្ឋាភិបាល។
• ប្រើប្រាស់ជី (ធម្មជាតិ និង គីមី) និង ថ្នាំសំលាប់សត្វល្អិត។
• ធ្វើប្រព័ន្ធធារាសាស្ត្រអោយបានគ្រប់គ្រាន់។
• ចិញ្ចឹមសត្វពាហនៈបន្ថែម ដើម្បីធានាអោយបាននូវការប្រើប្រាស់កំលាំង។
• ព្រៃឈើធ្វើអាជីវកម្មត្រូវសមស្រប និង ដាំបន្ថែម។
• ចិញ្ចឹមត្រីបន្ថែម ព្រមទាំងការគោរពច្បាប់។
° សង្ឃឹមលើកំលាំងសេដ្ឋកិច្ចរបស់ប្រទេសយើងនាពេលអនាគតខាងមុខ ដោយទទួលបានទុនដ៏ច្រើនពីការលក់ប្រេងកាត (មាសខ្មៅ) ដែលរកឃើញនៅបាតសមុទ្រ។ ប្រសិនបើយើង អនុវត្តន៍បាននូវកត្តាទាំងអស់ខាងលើនេះ នោះប្រទេសយើងនឹងទទួលបាននូវកសិកម្មមួយប្រភេទ ដែលយើងអាចអោយឈ្មោះថា កសិកម្មដើម្បីពាណិជ្ជកម្ម។

25 days ago
ចូរនិយាយរៀបរាប់អំពីសភាពនៃការយកពន្ធនៅប្រទេសកំពុងអភិវឌ្ឍន៍ ?
○ កត្តាប្រវត្តិសាស្រ្ត និង សេដ្ឋកិច្ចជះឥទ្ធិពលលើសមាសភាពពន្ធ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងនោះពន្ធ លើបុគ្គលពិបាកប្រមូលនៅក្នុងសេដុ្ឋកិច្ច ដែលគ្រប់គ្រងដណ្តងដោយវិស័យកសិកម្ម និង ដែលជាទូទៅប្រជាជនរស់នៅបែកខ្ញែកគ្នា។
☆ ជាលទ្ធផល មូលដ្ឋានពន្ធលើបុគ្គលច្រើន យកបានពីនិយោជិកសាធារណៈ និង និយោជិករបស់ក្រុមហ៊ុនធំៗ ជាពិសេសក្រុមហ៊ុនពហុជាតិ។ ជាទូទៅ ពន្ធលើផលចំណូលបុគ្គលតំណាងឲ្យមួយភាគដប់នៃចំណូលពន្ធ ច្រើន អាស្រ័យលើពន្ធលើផលចំណូលក្រុមហ៊ុនច្រើនជាងពន្ធលើចំណូលបុគ្គល។ ពន្ធលើចំណូលរបស់ក្រុមហ៊ុនតំណាងឲ្យប្រហែលមួយភាគកបួននៃប្រាក់ចំណូលពន្ធសរុប។
☆ ចំណូលពន្ធ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ពឹងផ្អែកច្រើនលើពន្ធទំនិញ និង សេវាជាពិសេសលើពន្ធពាណិជ្ជកម្មក្រៅប្រទេស។ ពន្ធលើទំនិញ និង សេវាមានចំនួនពាក់កណ្តាល គឺ ពីរភាគបួននៃចំណូលពន្ធបានមកពីពន្ធពាណិជ្ជកម្ម។

5 months ago
តើព្រះបាទនរោត្តមសីហនុ ទ្រង់មានគោរមងារអ្វី?
○ ព្រះបាទនរោត្តមសីហនុ ទ្រង់មានគោរមងារថា ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះមហាវិរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ កាលពីព្រះអង្គនៅមានព្រះជន្ម៕

តើការលាងលុយគឺជាអ្វី?
ការលាងលុយគឺជា៖
▪︎ ការបំប្លែង ឬ ការផ្ទេរទ្រព្យសម្បត្តិ ដោយដឹងថាទ្រព្យសម្បត្តិនោះ ជាផលនៃបទល្មើស ក្នុងគោលបំណងបិទបាំង ឬ ក្លែងប្រភពប្រាក់ដើម មិនស្របច្បាប់នៃទ្រព្យសម្ប្តត្តិទាំងនោះ ឬ ជួយបុគ្គលណា ដែលបានពាក់ព័ន្ធក្នុងបទល្មើស ដើម្បីឲ្យបុគ្គលនោះគេចផុតពីផលវិបាក តាមផ្លូវច្បាប់នូវសកម្មភាពរបស់ខ្លួន។
▪︎ ជាការបិទបាំង ឬ ក្លែងសភាវៈពិត ប្រភព ទីតាំងិ សិទ្ធិ ចាត់ចែងចលនាផល ឬ កម្មសិទ្ធិ ឬ សិទ្ធ លើទ្រព្យសម្បត្តិ ដោយដឹងថាទ្រព្យសម្បត្តិទាំងនោះ បានមកពីបទើល្មើស។
▪︎ ការចូលរួមប៉ុនប៉ងប្រព្រឹត្ត ដោយជួយ ឬ ជំរុញឲ្យប្រព្រឹត្តសកម្មភាពណាមួយ ដែលបានកំណត់ ស្របតាមមាត្រា ៣ នៃច្បាប់នេះ។

តើមគ្គុទេសក៏ខ្មែររូបណា ដែលបានដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ ដើម្បីទាមទារប្រាសាទព្រះវិហារ ពីការរំលោភបំពានរបស់ថៃ? ហើយតុលាការក្រុងឡាអេ បញ្ជាឲ្យថៃប្រគល់មកខ្មែរវិញ នៅថ្ងៃ ខែ ឆ្នាំ ណា?
○ អគ្គមគ្គុទេស ដែលបានដាក់ពាក្យបណ្តឹង ទោតុលាការអន្តរជាតិ ដើម្បីទាមទារប្រាសាទព្រះវិហារ ពីការរំលោភបំពាន គឺព្រះបាទ នរោត្តម សីហនុវរ្ម័ន។ តុលាការក្រុងឡាអេ បញ្ជេឲ្យថៃប្រគល់មកខ្មែរវិញ នៅថ្ងៃទី 15 ខែ មិថុនា ឆ្នាំ 1962។

ដូចម្តេចដែលហៅថា គុណធម៌?
#គុណធម៌ ជាតម្លៃល្អដែលស្ដែងចេញតាមរយៈកាយវិការ វិចារចិត្ត និងសកម្មភាពរបស់មនុស្ស។
#គុណធម៌ ជាតម្លៃល្អដែលស្ដែងចេញតាមរយៈកាយវិការ វិចារចិត្ត និងសកម្មភាពរបស់មនុស្ស។
5 months ago
ចូរបង្ហាញពីចតុស្តម្ភនៃការអប់រំ?
#ចតុស្តម្ភនៃការអប់រំ ជាសសរគ្រឹះ ជាបង្គោលដ៏រឹងមាំសម្រាប់ទ្រទ្រង់ការអប់រំ សំដៅសម្រេចគោលនយោបាយអប់រំ ដើម្បីកសាងធនធានមនុស្ស មានបួនសំខាន់ៗគឺ៖
○ អប់រំចំណេះដឹង៖ ឲ្យទូលំទូលាយ ស្ដីពីជីវភាពរស់នៅក្នុងសង្គម ទាក់ទងអំពើហិង្សា សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សុខភាព បរិស្ថាន ប្រវត្តិសាស្ត្រ និងបច្ចេកទេសវប្បធម៌…។
○ អប់រំចំណេះធ្វើ៖ ឲ្យមានបំនិន ឬជំនាញអ្វីមួយច្បាស់លាស់សម្រាប់យកទៅប្រើប្រាស់ និងអនុវត្តក្នុងជីវភាពបានល្អប្រសើរ។
○ អប់រំចំណេះ អប់រំឥរិយាបថ៖ ដើម្បីកែលម្អអាកប្បកិរិយាអប់រំ អំពីសីលធម៌ និងបណ្តុះស្មារតីស្នេហាជាតិមាតុភូមិ។
○ អប់រំចំណេះសមូហភាព៖ ឲ្យមានស្មារតីសាមគ្គី ចេះរួមសហការគ្នា យោគយល់អធ្យាស្រ័យ ដើម្បីរស់នៅ និងធ្វើការជាមួយគ្នា ប្រកបដោយសេចក្តីសុខនិងរីកចម្រើន។

#ហេតុអ្វីបានជាប្រទេសកម្ពុជាតស៊ូទាមទារឯករាជ្យពីពួកអាណានិគមបារាំង ?
បានជាប្រទេសកម្ពុជាតស៊ូទាមទារឯករាជ្យ ពីពួកអាណានិគមបារាំងព្រោះ៖
• ព្រះរាជាបាត់បង់អំណាច
• ប្រទេសកាន់តែក្រទៅៗ ដោយការយកពន្ធខ្ពស់
• លុបបំបាត់វប្បធម៌ ប្រពៃណី ទំលៀមទម្លាប់
• ជិះជាន់ កេងប្រវញ្ច ជញ្ជក់យកប្រយោជន៍ពីខ្មែរ
• កេណ្ឌខ្មែរអោយទៅច្បាំង ក្នុងសង្គ្រាមលោក
• ធ្វើអោយបាត់បង់ទឹកដី
• ប្រជាជនខ្មែរភ្ញាក់រលឹក ចង់បានសិទ្ធិសេរីភាព អធិបតេយ្យភាព មានមគ្គទេសដឹកនាំឆ្នើម គឺព្រះបាទនរោត្តមសីហនុ។

តើការសិក្សា #វប្បធម៌ #អរិយធម៌ មានសារៈសំខាន់ដូចម្តេចខ្លះ ចំពោះប្រជាជនខ្មែរ?
ការសិក្សាវប្បធម៌ អរិយធម៌មានសារៈសំខាន់ណាស់ដូចជា៖
• យល់ច្បាស់ពីមូលដ្ឋានគ្រឹៈ សង្គមជាតិ ព្រលឹងជាតិព្រមជាមួយប្រភពវប្បធម៌ ដោយប្រៀបធៀប និងច្នៃប្រឌិត ជាមួយបរទេសដោយសមស្របតាមចំណូលចិត្ត និងលក្ខណៈជាតិ។
• យល់ច្បាស់ពីអ្វី ដែលខ្លួនមានល្អ គេទទួលស្គាល់ និងបណ្តុះបណ្តាលមនោសញ្ចេតនា មនសិការ ថែរក្សាការពារសម្បត្តិជាតិ។
• ចេះរកវិធានការ ឬមធ្យោបាយទប់ស្កាត់ និងវាយបកវប្បធម៌បរទេស យ៉ាងមានប្រសិទ្ធភាព។

#តើអរិយធម៌គឺជាអ្វី ?
អរិយធម៌គឺមកពីពាក្យ អរិយ + ធម៌។ អរិយ មានន័យថា ប្រសើរ ខ្ពង់ខ្ពស់ ថ្លៃថ្នូរ រុងរឿង។ ធម៌ មានន័យថា ធាតុ ភាវៈទ្រទ្រង់។ ដូចនេះ អរិយធម៌ គឺធម៌ទាំងឡាយណា ដែលនាំទៅរកសេចក្តីសុខចម្រើន។

11 months ago
Colosseum គឺជាឈ្មោះអ្នកតស៊ូដែលត្រូវបានប្រៀបធៀបអោយដូចជាអ្នកជួញដូរផងដែរ ដែលពួកគាត់បានត្រៀមខ្លួន ដើម្បីដណ្តើមយកពានរង្វាន់ពីសមរភូមិ។ ជាការពិត Colosseum គឺពិតជាមិនអាចដំណើរការដោយមិនមានអង្គភាពរៀបចំ ដែលជាអ្នកបង្កើតប្រាក់ចំណេញ ដោយភាពទាក់ទាញ និងអ្នកជួញដូរចម្រុះបានទេ។ មិនមានការកំណត់ពីចំនួនអ្នកចូលរួម ទៅដល់ពានរង្វាន់។ លោកអ្នកអាចបង្កើតវេទិការជួញដូរ មួយទល់នឹងមួយ ជាមួយនឹងអ្នកជួញដូរម្ខាងទៀត ហើយទទួលវិភាគទានពីសហគមន៏នោះ។
11 months ago
FXCE Invest: វិនិយោគទៅលើអ្នកជួញដូរជំនាញ ដើម្បីបង្កើតប្រាក់ចំណេញរយៈពេលវែង។ FXCE ភ្ជាប់ទំនាក់ទំនងជាមួយសហគមន៏អ្នកជួញដូរដ៏ជំនាញ ដែលត្រូវបានជ្រើសរើសដោយបទដ្ធានច្បាស់លាស់មួយ។ អ្នកវិនិយោគអាចកសាងប្រាក់ចំណេញរយៈពេលវែងជាមួយអ្នកជួញដូរទាំងអស់នេះ។