Logo
អភិ វឌ្ឍន៍
មានមតិមួយយល់ថា “ការអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារសេរី ធ្វើឲ្យប្រទេសជាតិមានវឌ្ឍនភាព"។ ឯមតិមួយទៀតយល់ថា “ការអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារធ្វើឲ្យប្រទេសជាតិមានឱនភាព“។ តើយល់ស្របដែរឬទេ? ចូរពន្យល់ដោយលើជាភស្ដុតាងជាក់ស្ដែងពីប្រទេសកម្ពុជា។
○ ស្ថានភាពនៃប្រទេសកម្ពុជាសព្វថ្ងៃនេះ ឋិតនៅលើលក្ខណៈលូតលាស់ផង​ និង​ ជួបនូវភាពច្របូកច្របល់។ នេះមកពីប្រទេសយើង បានផ្តោចការគាំទ្រលើកស្ទួយរបស់សំខាន់ៗ ដោយប្រគល់កិច្ចការនានាដំណើរការដោយឯកជន។ ហេតុនេះ ទើបមតិមួយយល់ថា ”ការអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារសេរី អាចធ្វើឲ្យប្រទេសមានវឌ្ឍនភាព”។ ឯមតិមួយទៀតយល់ថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារ ធ្វើឲ្យប្រទេសជាតិមានឱនភាព។

តើបណ្ដាមតិខាងលើនេះ មតិមូយណាសមហេតុផលជាង?

ពាក្យ ”ការអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារសេរី​” មានន័យថាការបើកទូលាយឲ្យមានការរកស៊ី ផលិតដោយឯកជន តាមចិត្តចង់ធ្វើ។ រឺឯពាក្យ ”វិឌ្ឍនភាព” គឺភាពរីកចំរើនរុងរឿង។ ចំនែកឯពាក្យ “ឱនភាព” គឺសំដៅទៅលើភាពអន់ខ្សោយ ដុនដោប ភាពក្រីក្រ តោកយ៉ាកនោះឯង។ តាមន័យរបស់ពាក្យខាងលើនេះ គឺ មតិទី ២ គេនិយាយពីការដែលរដ្ឋយើង ខិតខំ​អនុវត្ដនយោបាយ​ផ្ដល់សេរីភាពក្នុងការប្រកបរបរសំខាន់ដោយសេរី នាំឲ្យជាតិមហន្ដរាយ ទន់ខ្សោយជាលំដាប់​។

ទាក់ទងនឹងការយល់របស់មតិទី ១ គឺថា ការដែលរដ្ឋាភិបាលយើងបង្កឱកាស ឲ្យអ្នកមាន​ធនធានក្នុងស្រុកក្ដី ក្រៅស្រុកក្ដីបើកអាជីវកម្ម ដោយសេរីទាំងការផលិត ការលក់ដូរនាំឲ្យប្រទេសកាន់តែសំបូរសប្បាយ​ ពលរដ្ឋមានជីវភាពធូរធារ​ រាល់ទំនិញសព្វសារពើមានឥតខ្វះ ស្រប​តាមតម្រូវការពលរដ្ឋ។ ជាការពិតណាស់ ការដែលរដ្ឋាភិបាលយើងបានធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារសេរី ជំនួសសេដ្ឋកិច្ច បានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចំរើន​ ឈានឡើងទៅមុខឥតដាច់។ នេះមកពីការអភិវឌ្ឍន៍នេះ បាននាំមកនូវប្រាក់ចំណូ​លដ៏ច្រើនសន្ធឹកសន្ឋាប់ពីការបង់ពន្ធ អាជីវករបង់ពន្ធផលិត និង ពន្ធនាំចេញទំនិញទៅលក់នៅលើទីផ្សារជាតិនិង អន្តរជាតិ។ ករណីនេះ រដ្ឋគ្រាន់តែមានទីតាំងជួល គ្រប់គ្រង់ក្នុងការផលិតពិនិត្យគុណភាពទំនិញ អោយបានល្អទៅជាការស្រេច។ អ្វីៗដែលឯកជនបានធ្វើ គឺពិតជាមានការប្រុងប្រយ័ត្ន ពីព្រោះពួកគេខ្លាចបាត់បង់នូវ​អាជីពរបស់ពួកគេ ដែលធ្វើអោយខាតបង់ទុនដែលមានការរីកចំរើនពីទីផ្សារសេរីនេះដែរ គឺនៅត្រង់ថា ការងារនេះ បានជួយសំរាលបន្ទុករបស់រាជរដ្ឋាភិបាល ក្នុងការស្វះស្វែងរកការងារជូនពលរដ្ឋ ដែលពីមួយថ្ងៃទៅមួយថ្ងៃ មានចំនួនកាន់តែកើនឡើងឥតឈប់ឈរនោះ។ នៅពេលដែលពលរដ្ឋមានការងារធ្វើក្នុងរោងចក្រ រោងសិប្បកម្ម សេវាកម្ម ការដាំដុះ តាមក្រុមហ៊ុននានា ពួកគេនឹងទទួលបានប្រាក់បៀវត្សរ៍ចិញ្ចឹមខ្លួនគេដោយខ្លួនឯងពុំបង្កភាពអំពល់ដល់រាជរដ្ឋាភិបាល។ ករណីនេះ សង្គម ខ្មែរពុំសូវកើតមានវិបត្តិសង្គមកិច្ច ដូចជា អំពើលួចប្លន់អំពើអនាចាផ្សេងៗ បានមួយកំរិតខ្ពស់។ ម្យ៉ាងវិញទៀតការធ្វើបែបនេះ បានដោះស្រាយទាន់​ពេល​វេលា​ រាល់តម្រូវការក្នុងជីវភាពពលរដ្ឋបានមួយផ្នែកធំ។ ការប្រណាំងប្រជែងនៃសេដ្ឋកិច្ចសេរី បានធ្ចើឲ្យទំនិញសារពើកើនឡើងទាំងបរមាណ និង គុណភាព។ ដូចនេះប្រជាពលរដ្ឋទូទៅអាចទិញទំនិញទាំងនេះ មកប្រើប្រាស់គ្រប់ៗគ្នាក្នុងតំលៃសមស្រប ញុំាងឲ្យការរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង។ បន្ថែមពីនេះទៀត​ធ្វើឲ្យរដ្ឋ​ចំណេញបាននូវបច្ចេកវិទ្យាទំនើប ពីឯកជនទាំងការរកស៊ី​ ការផលិត ការគ្រប់គ្រង ដើម្បីប្រមូលយកមធ្យោបាយ បទពិសោធន៍ទាំងនោះ មកអភិវឌ្ឍន៍ការងារសាធារណៈឲ្យបានល្អជាងពេលមុន។ ដូចនេះ សេដ្ឋកិច្ចទីផ្សារសេរី ជាគន្លឹះដ៏សំខាន់ ធ្វើឲ្យប្រទេសកម្ពុជា មានការរីកចំរើនទៅមុខ។ តើនេះជាការពិតទាំងស្រុង រឺ?

បញ្ហាខាងលើនេះ មតិទី ២ យល់ផ្សេងថា ការដែលរដ្ឋអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារសេរី បានធ្វើឲ្យប្រទេសេជាតិ ជួបប្រទេះនឹងវិបត្តិសង្គម ខាតបង់អ្វីសព្វបែបយ៉ាង ធ្វើឲ្យជាតិ​បាត់បង់នូវកិត្យានុភាព ឧត្តមភាព ពលរដ្ឋកាន់តែមានការព្រួយបារម្មអំពីអនាគតរបស់ជាតិខ្លួន។ យ៉ាងណាមិញតាមរយៈឥទ្ធិពលនៃសេដ្ឋកិច្ចទីផ្សារសេរីធ្វើឲ្យប្រទេសបាត់បង់ធនធានដ៏មានតំលៃជាច្រើនរបស់ជាតិ គឺរដ្ឋបានតែមួយចំណែកពីការរកស៊ីឈ្នួញ ឯឈ្នួញចំណេញពីលើរដ្ឋធ្វើឲ្យមានបាន​ ឯជាតិបាច់បង់រ៉ែភ្នំធនធានធម្មជាតិ ជាបន្តបន្ទាប់ដែលអនាគតជាតិនឹង សល់តែសំបកប្រទេសេ ជាហេតុនាំឲ្យកើតមានភាពអាប់អោននៃ​ប្រទេសទាំងមូល។ ព្រមជាមួយគ្នានេះដែរ រដ្ឋពុំអាចមានលទ្ធភាព ទប់ស្កាត់នូវតំលៃទំនិញនៅលើទីផ្សារបានឡើយ។ ការលក់ដូរ ឋិតលើការកំណត់របស់អ្នករកស៊ីតូចធំ បើមិនចំណេ​ញ គេមិនលក់។ បញ្ហានេះ បានចោទដល់ពលរដ្ឋជាអ្នកប្រើប្រាស់ផលិតផល​ ពីឯកជននេះឯង។ ប្រាក់កំរៃដែលបានមកពីការងាររបស់ពួកគាត់ បានចូល​ហោប៉ៅឈ្មូញ ធ្វើឲ្យសេដ្ឋកិច្ច និង ជីវភាពពលរដ្ឋជួបនូវបញ្ហាអតិផរណា លុយថោក ទំនិញថ្លៃ។ ករណីនេះ ជាប្រភពធ្វើឲ្យប្រទេសរងនូវវិបត្តិសេដ្ឋកិច្ចនាពេលណាមួយពុំខាន។ ទន្ទឹមនឹងនេះ ការអភិរឌ្ឍន៍សេដ្ឋកិច្ចទីផ្សារសេរីរបស់រដ្ឋាភិបាល​ បង្កឡើងនូវអំពើពុករលួយដ៏ធំមួយនៅក្នុងសង្គមជាតិ ដោយសារតែមន្រ្ដីគ្រប់គ្រង់រដ្ឋាឆ្លៀតឱកាស ទាញយកចំណេញពីតួនាទីខ្លួនទៅធ្វើជាអ្នកមាន ទុកឲ្យពលរដ្ឋកាន់តែក្រីក្ររហេមរហាម។ ភស្ដុរតាងចុងក្រោយនោះ គឺនៅត្រង់ថា រដ្ឋត្រូវបាត់បង់ទាំងស្រុងនូវគំនិតម្ចាស់ការ ក្នុងការផលិតរាល់គ្រឿងឧបភោគ បរិភោគដោយខ្លួនឯង បណ្ដានាយទុនបង្កព្យុះភ្លៀងតាមអំពើចិត្ត ប៉ះពាល់ដល់សុខភាពសង្គម។ បើពលរដ្ឋកាន់តែខ្លី កាន់តែគ្រោះថ្នាក់ពុំមានសុខមាលភាពត្រកំុត្រកាលក្នុងសង្គមឡើយ។ បើពលរដ្ឋវេទនា ជាតិទន់ខ្សោយទៅតាមនោះដែរ។

រួមសេចក្តីមក ការអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារសេរីនាំមកនូវភាពចំរើនលូតលាល់ ពិតប្រាកដមែនសំរាប់ជាតិខ្មែរ ដោយសារតែសកម្មភាពនេះ មានទិសដៅ​ មានផែនការច្បាស់លាស់ រដ្ឋទទួលបានចំណេញយ៉ាងស្រួលពុំចាំបាច់ប្រើប្រាស់គំនិតធ្វើ គឺគ្រាន់តែប្រើប្រាស់ការត្រួតពិនិត្យកំណត់លក្ខខណ្ឌលើវិស័យនេះ ឲ្យត្រូវត្រឹមតែប៉ុណ្ណោះ។ ឯកាដែលដុនដាបនោះ គឺពុំមែនកើតពីបញ្ហាកែប្រែប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីនេះទេ​​​​​ គឺមកពីការវាស់ចែកដឹកនាំ​ គ្រប់គ្រងទីផ្សារសេរីនោះឯង។ បើបែបនេះមែន ម្ល៉េះសមប្រទេសនានា​លើពិភពលោកដែលជឿនលឿនពុំមែនសុខចិត្ត ទទួលយកការអភិវឌ្ឃន៏សេដ្ឋកិច្ចទីផ្សារសេរី ក្នុងប្រទេសរបស់គេឡើយ។

ឆ្លងតាមការពិភាក្សារួមមកហើយយើងអាចវាយតម្លៃបានពីមតិទី១ ជាមតិត្រឹមត្រូវបំផុត ពីព្រោះការអភិវឌ្ឍន៍ទីផ្សារសេរីបាននាំមកនូវការលូតលាស់ ផ្នែកមុខទំនិញ ការប្រែប្រួលនៃជីវភាពរដ្ឋ ពីក្រីក្រមកភាពរុងរឿងនេះ។ ដូចនេះ រាជរដ្ឋាភិបាលគប្បី មុនអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារសេរីកាន់តែខ្លាំងក្លាថែមទៀត ដោយខិតខំពង្រឹងនូវសមត្ថភាព គ្រប់គ្រងដំណើរសេដ្ឋកិច្ចនេះ ឲ្យល្អកុំឲ្យមន្រីក្រោមឱវាទប្រព្រឹត្តេអំពើខុសច្បាប់ នោះប្រទេសខ្មែរពិតជានឹងមានសមធម៌ វឌ្ឍនធម៌ យុត្តិធម៌ ពលរដ្ឋ នឹងនៅក្នុងភាពសំបូរសប្បាយ ធូរធារគ្រប់ៗគ្នា។​
3 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អភិ វឌ្ឍន៍, click on at the bottom under it