Logo
នគរូបនីយកម្ម និង សំណង់
តើស្ថានប្រព័ន្ធជាអ្វី? មានតួនាទីអ្វីខ្លះ?
○ ស្ថានប្រព័ន្ធ ឬ ប្រព័ន្ធអេកូឡូស៊ី ជា សំណុំសារពាង្គកាយមានជីវិតទាំងអស់ រួមជាមួយមជ្ឈដ្ឋានជីវិត​ និង មានអំពើទៅវិញទៅមក រវាងសារពាង្គកាយមានជីវិតទាំងនោះ ជាមួយមជ្ឈដ្ឋានជីវិតរបស់វា ដែលស្ថិតនៅក្នុងទីកន្លែងមួយកំណត់។
• សារពាង្គកាយ
សារពាង្គកាយ ជា ជីវិតក្នុងគ្រប់រូបភាព ឧទាហរណ៍ អាមីបមួយ ស្លែ ស្រូវ មួយដើម ដើមឈើមួយដើម សត្វគោមួយ មនុស្សម្នាក់...។ សារពាង្គកាយ ត្រូវបានបែងចែកជារជ្ជៈកាលធំៗពីរ ដែលគេ​ស្គាល់​ច្បាស់ គឺ រជ្ជៈសត្វ និង រជ្ជៈរុក្ខជាតិ។
• ប្រភេទ
សារពាង្គកាយនៅលើផែនដី​ ចែកចេញជាប្រភេទផ្សេងៗ។ ប្រភេទ គឺជា ក្រុមសារពាង្គកាយដែលមានលក្ខណៈរាងរៅ ឥររិយាបថ និង ទម្រង់សេនិចស្រដៀងគ្នា។ សារពាង្គកាយដែលបន្តពូជ ដោយភេទត្រូវចាត់ទុកថា នៅក្នុងប្រភេទតែមួយ កាលណាវាអាចបង្កាត់គ្នាបាន។ ឧទាហរណ៍ ស្រូវ ត្រីប្រា ផ្សោត ខ្លាឃ្មុំ គោព្រៃ ទន្សោង និង មនុស្ស។
• បណ្តាភាវៈ
បណ្តាភាវៈ ជា ក្រុមឯកតៈនៃប្រភេទតែមួយ ដែលរស់នៅក្នុងតំបន់ជាមួយគ្នានៅពេលតែមួយ។ កន្លែងដែលភាវៈណាមួយ (ឬ សារពាង្គកាយណាមួយ) រស់នៅហៅថា ជម្រក។ ឧទាហរណ៍ ផ្សោតនៅទន្លេមេគង្គ ដើមស្រល់នៅគីរីរម្យ និង ប្រជាជននៅប្រទេសកម្ពុជា។
• សហគមន៍​
កើតពីបណ្តាភាវៈទាំងអស់នៃប្រភេទនានា ដែលមាននៅក្នុងតំបន់ភូមិសាស្រ្តណាមួយ។ សហគមន៍ដែលយើងលើកយកមកសិក្សា អាចជាបឹងមួយទាំងមូល ព្រៃមួយ ឬ អាចតូច ដូចជា ដើមឈើមួយដើម។
• ស្ថានប្រព័ន្ធ
ស្ថានប្រព័ន្ធ ជា សហគមន៍ផ្សេងៗគ្នា ដែលមានអន្ត​រកម្មជាមួយគ្នា និង ជាមួយបរិស្ថានគ្មានជីវិតនៅក្នុងតំបន់ភូមិសាស្រ្តណាមួយ។
• មណ្ឌលជីវៈ
មណ្ឌលជីវៈ កើតពីស្ថានប្រព័ន្ធទាំងអស់នៅលើផែនដី។
1 yr. ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from នគរូបនីយកម្ម និង សំណង់, click on at the bottom under it