Logo
អភិ វឌ្ឍន៍
តើមហាសមុទ្រធំៗទាំង ៤ មានអ្វីខ្លះ? ចូររៀបរាប់។
○ មហាសមុទ្រធំៗទាំង ៤ មាន គឺ៖
• មហាសមុទ្រអាក់ទិច
គឺជាមហាសមុទ្រតូចជាងគេ ​ហើយរាក់ជាងគេបំផុត។ ភាគច្រើននៃផ្ទៃរបស់វា គ្របដណ្តប់ដោយទឹកកក។​ វាស្ថិតនៅអភិគោល​ខាងជើង ហើយព័ទ្ធជុំវិញស្ទើរតែទាំងស្រុង ដោយទ្វីបអឺរ៉ាស៊ី (អឺរ៉ុប និង អាស៊ី) និង អាមេរិចខាងជើង។ សីតុណ្ហភាព និង កម្រិតជាតិប្រៃរបស់វាប្រែប្រួលទៅតាមរដូវ នៅពេលគម្របទឹកកករលាយ ឬ កក។
• មហាសមុទ្រឥណ្ឌា
មហាសមុទ្រធំទីបី គ្រប់ដណ្តប់ប្រហែល ២០% នៃផ្ទៃទឹកលើភពផែនដី។ វាមានព្រំដែនខាងជើងជាប់ជាមួយទ្វីបអាស៊ី ខាងលិចជាប់នឹងឧបទ្វីបឥណ្ឌូចិន និងប្រជុំកោះស៊ុនដា (ជាប្រជុំកោះ ដែលស្ថិតនៅភាគខាងលិចនៃភូមិភាគអាស៊ីអាគ្នេយ៍ជាប់សមុទ្រ) ហើយខាងត្បូងជាប់ជាមួយទ្វីបអង់តាកទិច និង អូស្រ្តាលី។
• មហាសមុទ្រអាត្លង់ទិច
ទំហំមហាសមុទ្រអាត្លង់ទិច មានប្រហែលពាក់កណ្តាលមហាសមុទ្រប៉ាស៊ីភិច វាជាមហាសមុទ្រធំៗលំដាប់ទីពីរគ្របដណ្តប់ប្រហែល​ ១ ភាគ ៥ នៃផ្ទៃផែនដី មានរាងទ្រ​វែងជាអក្សរ S មានព្រំដែនខាងលិចជាប់ទ្វីបអាមេរិច ខាងកើតជាប់ទ្វីបអឺរ៉ុប អាហ្រ្វិច។ អេក្វាទ័របានចែកសមុទ្រនេះជាពីរ គឺ មហាសមុទ្រអាត្លង់ទិចខាងជើង និង ខាងត្បូង។​
• មហាសមុទ្រប៉ាស៊ីហ្វិច
មហាសមុទ្រធំជាងគេបំផុត មានផ្ទៃធំទូលាយលាតសន្ធឹងពីទ្វីបអាកទិចនៅផ្នែកខាងជើង ហើយឆ្ពោះទៅទ្វីបអង់តាក់ទិចនៅផែ្នកខាងត្បូង មានព្រំដែនជាប់ជាមួយទ្វីបអាស៊ី និង អូស្រ្តាលីផ្នែកខាងលិច ហើយជាប់នឹងទ្វីបអាមេរិចនៅផ្នែកខាងកើត​។ អេក្វាទ័រ ក៏បានបែ​ងចែកមហាសមុទ្រនេះ ទៅជាមហាសមុទ្រប៉ាស៊ីហ្វិចខាងជើង ឈៀងខាងលិចជាចំណុចជ្រៅបំផុតនៅក្នុងពិភពលោក ដែលមានជម្រៅរហូត ១០.៩១១ ម៉ែត្រ​។
5 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អភិ វឌ្ឍន៍, click on at the bottom under it