Logo
នគរូបនីយកម្ម និង សំណង់
ចូរប្រៀបធៀបខ្យល់បក់ប្រចាំតំបន់ និង ខ្យល់បក់ប្រចាំទី?​
○ ខ្យល់បក់ប្រចាំតំបន់ គឺជា ខ្យល់ដែលធ្វើឲ្យចលនាក្នុងរយៈចម្ងាយវែង តាមទិសមួយជាក់លាក់។ ជាទូទៅ ខ្យល់បក់ប្រចាំតំបន់ គឺជា ផ្នែកមួយនៃគំរូចរន្តខ្យល់ ដែលធ្វើចលនាកាត់ផែនដី។ ខ្យល់បកប្រចាំតំបន់ រួមមាន ខ្យល់ជំនួយ ខ្យល់បក់ពីទិសខាងលិច និង ខ្យល់ប៉ូល បក់ពីទិសខាងកើត។

° ខ្យល់បក់ប្រចាំទី គឺជា ខ្យល់ដែលធ្វើឲ្យចលនាក្នុងរយៈចម្ងាយខ្លី ហើយអាចបក់ពីគ្រប់ទិសទី។ ខ្យល់បក់ប្រចាំទី ទទួលឥទ្ធិពលពីភូមិសាស្រ្តតំបន់មួយ។​ ភូមិសាស្រ្តតំបន់ ដូចជា មាត់សមុទ្រ ឬ ភ្នំ។ ជួនកាល តំបន់ទាំងពីរនេះ មានសីតុណ្ហភាពខុសគ្នា បង្កើតបានជាខ្យល់ប្រចាំទី ដូចជា ជំនោរទ្វីប និង ជំនោរសមុទ្រ។ នៅពេលថ្ងៃ ផ្ទៃដីស្រូបកម្តៅលឿនជាងផ្ទៃទឹក បន្ទាប់មកលើផ្ទៃដី កម្តៅខ្យល់ធ្វើឲ្យខ្យល់នេះក្តៅជាងខ្យល់នៅលើផ្ទៃទឹក។ នៅពេលយប់ ផ្ទៃដីចុះត្រជាក់លឿនជាងផ្ទៃទឹក ធ្វើឲ្យខ្យល់នៅលើផ្ទៃដី ចុះត្រជាក់លឿនជាងផ្ទៃទឹកដែរ។ ដូច្នេះ ពេលថ្ងៃ ខ្យល់បក់ពីសមុទ្រទៅទ្វីប ឯពេលយប់ ខ្យល់បក់ពីទ្វីបទៅសមុទ្រវិញ។
1 yr. ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from នគរូបនីយកម្ម និង សំណង់, click on at the bottom under it