Logo
នគរូបនីយកម្ម និង សំណង់
តើជីវៈចម្រុះជាអ្វី? ហើយនានាភាពនៃជីវៈចម្រុះមានអ្វីខ្លះ?
○ ជីវៈចម្រុះ ជា នានាភាពនៃជីវិតនៅលើផែនដី។ ជាទូទៅ ជីវៈចម្រុះសម្គាល់ប្រភេទទាំងអស់នៃសត្វ និង រុក្ខជាតិមីក្រូសារពាង្គកាយ និង រូបធាតុសែន ព្រមទាំងស្ថានប្រព័ន្ធផងដែរ។
° នានាភាពនៃជីវៈចម្រុះ មានដូចជា៖
• នានាភាពប្រភេទ
នានាភាពប្រភេទ សំដៅលើប្រភពលើបែបផ្សេងៗទាំងអស់នៅក្នុងតំបន់ណាមួយ។ ប៉ុន្តែគេចាំបាច់ ត្រូវត្រួតពិនិត្យទៅលើទំនាក់ទំនងរវាងប្រភេទនានាដែរ។ ឧទាហរណ៍៖ កោះមួយមានបក្សីពីរប្រភេទ និង ល្មូនមួយប្រភេទ ជាកោះដែលមានជីវៈចម្រុះច្រើនជាង​ កោះដែលមានបក្សីបីប្រភេទ តែពុំមានល្មូន​។
• នានាភាពសែន
នានាភាពសែន សំដៅលើបែបផ្សេងៗនៃសែននៅក្នុងប្រភេទណាមួយ។​ ក្នុងនេះ ក៏រាប់បញ្ចូលផងដែរនូវបណ្តាភាវៈនានានៃប្រភេទតែមួយ ដូចជា ពូជស្រូវច្រើនពាន់ប្រភេទនៅប្រទេសកម្ពុជា។
• នានាភាពស្ថានប្រព័ន្ធ
នានាស្ថាបប្រព័ន្ធ សំដៅលើបែបផ្សេងៗក្នុងចំណោមភាវៈរស់នៅក្នុងសហគមន៍ធម្មជាតិ។ ឧទាហរណ៍៖ សហគមន៍ព្រៃមួយកន្លែងដែលមានដើមឈើ គុម្ពោធ វល្លិ៍ ស្មៅ សត្វល្អិត ដង្កូវ សត្វឆ្អឹងកង ផ្សិត បាក់តេរី និង មីក្រូសារពាង្គកាយដទៃទៀត មាននានាភាពស្ថានប្រព័ន្ធច្រើនជាងវាលស្រែមួយ។ នានាភាពស្ថានប្រព័ន្ធ ក៏សំដៅផងដែរទៅលើបែបផ្សេងៗនៃស្ថានប្រព័ន្ធនៅលើផែនដី។
1 yr. ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from នគរូបនីយកម្ម និង សំណង់, click on at the bottom under it