Logo
នគរូបនីយកម្ម និង សំណង់
តើពពកសំខាន់ៗមានប៉ុន្មានប្រភេទ​? ចូររៀបរាប់។
○ ពព​កសំខាន់ៗមាន ៣​ ប្រភេទ គឺ៖
• ពពកផ្កាស្ពៃ
ពពកផ្កាស្ពៃ ដូចគំនរសំឡីអណ្តែតលើអាកាស។ ពពកនេះ កើតឡើងនៅពេលដែលខ្យល់ក្តៅអណ្តែតឡើងលើនៅពេលមេឃ​ស្រលះ។ យ៉ាងណាក៏ដោយ នៅពេលពពកនោះកាន់តែធំ វាបង្កើតឲ្យមានព្យុះភ្លៀង ផ្គររន្ទះ។ ពពកផ្កាស្ពៃដែលរីកធំ​ និង បង្កឲ្យមានព្យុះភ្លៀង ហៅថា ពពកផ្កាស្ពៃ។
• ពពកអន្លាយ
ពពកអន្លាយ មានទម្រង់ជាស្រទាប់ពណ៌ប្រផេះ មានទំហំធំ ហើយតែងតែបាំងពន្លឺព្រះអាទិត្យ។ ពពកនេះកើតឡើងដោយសារការសាត់យឺតៗនៃខ្យល់ នៅក្នុងបរិយាកាស។ ពពកអន្លាយដែលមានពណ៌ខ្មៅ ហៅថា ពពកអន្លាយណាំប៊ុល។ តែងតែបង្កើតរន្ទះ ហើយមានភ្លៀង។ នៅក្បែរផ្ទៃដី គេហៅពពកនេះ ជា អ័ព្ទ។
• ពពកស្បៃ
ពពកស្បៃ ស្តើង ស្រាល ស្ថិតនៅរយៈកម្ពស់ខ្ពស់។ ពពកនេះ កើតឡើងនៅពេលមានខ្យល់ខ្លាំង វាអាចបង្កឲ្យមានធាតុអាកាសមិនល្អ ​បើសិនជា វាក្រាស់ និងស្ថិតនៅរយៈកម្ពស់ទាប (ភ្លៀង ឬ ព្រិល)។
* គេអាចចែកប្រភពពពក ទៅតាមរយៈកម្ពស់ដែលវាកកើត គឺ ពពកជាន់ទាប ពពកជាន់មធ្យម និង ពពកជាន់ខ្ពស់។
1 yr. ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from នគរូបនីយកម្ម និង សំណង់, click on at the bottom under it