Logo
អភិ វឌ្ឍន៍
តើបរិយាកាសភពផែនដីមានប៉ុន្មានស្រទាប់ (មណ្ឌល)? អ្វីខ្លះ? ចូរអធិប្បាយ។
○ បរិយាកាសភពផែនដីមាន ៤ ស្រទាប់ ឬ ៤ មណ្ឌល គឺ មណ្ឌលអាកសរចល់ មណ្ឌលអាកាសស្ងប់ មណ្ឌលកណ្តាល និង មណ្ឌលកម្តៅ៖

• មណ្ឌលអាកាសរចល់

មណ្ឌលអាកាសរចល់ គឺជា ស្រទាប់ទាបជាងគេបំផុតនៃបរិយាកាសលាតសន្ធឹងជាប់ផ្ទៃផែនដី។ មណ្ឌលនេះគឺជា ស្រទាប់បរិយាកាសដែលធ្ងន់ជាងគេបង្អស់ ហើយមានម៉ាស់បរិយាកាសប្រហែល ៩០% នៃម៉ាស់សរុប។ នៅក្នុងមណ្ឌលអាកាសរចល់ គេបានប្រទះឃើញមាន ចំហាយទឹក ពពក ឧស្ម័ន និង ទម្រង់ជីវិតផ្សេងៗ។​ កម្រាស់របស់វាប្រែប្រួលពី ១១៦ គីឡូម៉ែត្រ នៅអេក្វាទ័រនិង តិចជាង ៩ គីឡូម៉ែត្រ នៅប៉ូលខាងជើង និងខាងត្បូង។ កាលណា រយៈកម្ពស់កើនឡើង សីតុណ្ហភាពធ្លាក់ចុះ។ ជាមធ្យមនៅមណ្ឌលនេះរយៈកម្ពស់កើនឡើង ១ គីឡូម៉ែត្រ ខ្យល់ចុះត្រជាក់ប្រហែល ៦.៥ អង្សាសេ។ នៅផ្នែកខាងលើនៃមណ្ឌលនេះដែរ សីតុណ្ហភាពឈប់ថយចុះ ហើយស្ថិតនៅប្រហែល ៦០ អង្សាសេ។

• មណ្ឌលអាកាសស្ងប់

នៅពីលើអាកាសរចល់ គឺ​ មណ្ឌលអាកាសស្ងប់។ មណ្ឌលនេះ លាតសន្ធឹងចាប់ពីផ្នែកខាងលើនៃមណ្ឌលអាកាសរចល់ រហូតដល់រយៈកម្ពស់ប្រហែល ៥០ គីឡូម៉ែត្រពីផ្ទៃដី។ មណ្ឌលអាកាសស្ងប់មានខ្យល់និង សំណើមតិច។ ផ្នែកខាងក្រោមនៃមណ្ឌលនេះ គឺត្រជាក់ខ្លាំង មានសីតុណ្ហភាពប្រហែល ៦​០ អង្សាសេ។ សីតុណ្ហភាព ឡើងតាមរយៈកម្ពស់ ដោយសារអូសូន។ ម៉ូលេគុលអូសូន មួយកើតពីអាតូមអុកស៊ីសែនបីភ្ជាប់គ្នា។ អូសូនក្នុងបរិយាកាសស្ទើតែទាំងអស់ គឺ នៅពេលអូសូនស្រូបថាមពលពីព្រះអាទិត្យ ថាមពលបំលែងទៅជាកម្តៅ ហើយបានធ្វើឲ្យខ្យល់ក្តៅ។ ស្រទាប់អូសូន ក៏មានសារៈសំខាន់ផងដែរ ដោយវាបានការពារជីវីតទាំងឡាយនៅលើភពផែនដី ដោយការស្រូបយកកាំរស្មីស្វាយអ៊ុលត្រារបស់ព្រះអាទិត្យ។​

• មណ្ឌលកណ្តាល

នៅពីលើមណ្ឌលអាកាសស្ងប់ គឺ មណ្ឌលកណ្តាល។ វាជាស្រទាប់ដែលត្រជាក់ជាង​គេបំផុតនៃបរិយាកាស ដូចជាមណ្ឌលអាកាសរ​ចល់ដែរ សីតុណ្ហភាពធ្លាក់ចុះនៅរយៈកម្ពស់កើនឡើង។ សីតុណ្ហភាពអាចចុះរហូតដល់ ៩៣ អង្សាសេ នៅផ្នែកលើបំផុតនៃមណ្ឌលនេះ។ មណ្ឌលនេះ ស្ថិតនៅចន្លោះរយៈកម្ពស់ ៥០ គីឡូម៉ែត្រ ដល់ ៨០ គីឡូម៉ែត្រ ពេលថ្មីៗនេះ អ្នកវិទ្យាសាស្រ្តបានរកឃើញខ្យល់ព្យុះធំៗ ដែលមានល្បឿនលើសពី ៣២០ គីឡូម៉ែត្រ ក្នុងមួយម៉ោងនៅមណ្ឌលកណ្តាល។​ ហើយវាជាស្រទាប់បរិយាកាស ដែលការពារផ្ទៃលើភពផែនដី ពីការប៉ះទង្គិចនៃអាចអាចម៍ផ្កាយជាច្រើន។

• មណ្ឌលកម្តៅ

ស្រទាប់បរិយាកាសដែលនៅលើគេបំផុត គឺ មណ្ឌលកម្តៅ។ សីតុណ្ហភាពនៅមណ្ឌលអាកាសនេះ កើតឡើងម្តងទៀតនៅពេលរយៈកម្ពស់កើនឡើង ពីព្រោះវាសម្បូរឧស្ម័នដែលស្រូបកាំរស្មីព្រះអាទិត្យ។ សីតុណ្ហភាពក្នុងស្រទាប់នេះអាចកើតឡើងដល់ ១,​៨០០ អង្សាសេ។

ចូរគិតពីរតំបន់ដែលមានសីតុណ្ហភាពខ្ពស់ នៅក្នុងមណ្ឌលកម្តៅ អ្នកប្រហែលជាគិតថាតំបន់នោះ មានកម្តៅក្តៅខ្លាំងណាស់។ ប៉ុន្តែ មណ្ឌលកម្តៅមានសីតុណ្ហភាពខ្ពស់ នោះវាមិនមានន័យថាវា​ក្តៅទេ។ សីតុណ្ហភាព និង កម្តៅមិនដូចគ្នាទេ។ សីតុណ្ហភាព គឺជា រង្វាស់នៃថាមពលររបស់ភាគល្អិតគិតជាមធ្យម។ សីកតុណ្ហភាពខ្ពស់មានន័យថា ភាគល្អិតកំពុងធ្វើចលនាយ៉ាងលឿន។​ ម៉្យាងទៀត កម្តៅ គឺជា បន្ទេរថាមពលរវាងវត្ថុទាំងឡាយ ដែលមានសីតុណ្ហភាពខុសគ្នា។ ប៉ុន្តែ ដើម្បីផ្ទេរថាមពលភាគល្អិត គឺត្រូវតែប៉ះនឹងភាគល្អិតមួយទៀត។

• មណ្ឌលអ៉ីយ៉ុង

នៅចន្លោះមណ្ឌលកណ្តាលផ្នែកខាងលើ និង មណ្ឌលកម្តៅផ្នែកខាងក្រោមអាតូមអាសូត និង អុកស៊ីសែន ស្រូបថាមពលគ្រោះថ្នាក់ពីព្រះអាទិត្យ ដូចជា កាំរស្មីអ៊ិចនិង កាំរស្មីហ្គាម៉ា។ ការស្រូបនេះ មិនត្រឹមតែធ្វើឲ្យមណ្ឌលកម្តៅមានសីតុណ្ហភាពខ្ពស់ប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យភាគល្អិតនៃឧស្ម័ន មានបន្ទុកអគ្គិសនីថែមទៀត។ ភាគល្អិតដែលមានបន្ទុកអគ្គិសនីហៅថា អ៊ីយ៉ុង​ ដូច្នេះ ផែ្នកនៃមណ្ឌលកម្តៅត្រូវឲ្យឈ្មោះថា ថាមពលមណ្ឌលអ៊ីយ៉ុង។ ពេលខ្លះ អ៊ីយ៉ុងទាំងនេះបំភាយថាមពលជាពន្លឺមានពណ៌ខុសៗគ្នា ដែលហៅថា មណ្ឌលអ៊ីយ៉ុង។ ពេលខ្លះអ៉ីយ៉ុងទាំងនេះ បំភាយថាមពលជាពន្លឺមានពណ៌ខុសៗគ្នា ដែលហៅថា សំរាង​ប៉ូល (Aurora)។ សំរាងប៉ូលដែលមើលឃើញនៅអឌ្ឍគោលខាងជើង ហៅថាសំរាងប៉ូលបូរាលីស ឬ ពន្លឺខាងជើង (Aurora borealis) ចំណែកសំរាងប៉ូលខាងត្បូងហៅថា សំរាងប៉ូលអូស្រ្តាលី ឬ ពន្លឺខាងត្បូង (Aurora borealis)។ សំរាងប៉ូលកើតឡើងនៅក្នុងមណ្ឌលអ៊ីយ៉ុង។ មណ្ឌលអ៉ីយ៉ុងក៏មានតួនាទី ចាំងផ្លាតរលកវិទ្យុផងដែរ ដូចជា រលកវិទ្យុ AM។ ប្រសិនបើអ្នកធ្លាប់ស្តាប់វិទ្យុប៉ុស្តិ៍ AM អ្នកអាចប្រាកដថា មណ្ឌលអ៉ីយ៉ុងបានជួបធ្វើវិទ្យុ ទទួលសំឡេងបានច្បាស់ល្អ។ នៅពេលលក្ខខណ្ឌអ៉ីយ៉ុងហើយ ត្រូវបញ្ចូនត្រលប់មកផែនដី។ សញ្ញាវិទ្យុទាំងនេះ បញ្ចូនទៅកាន់មណ្ឌលអ៉ីយ៉ុង ហើយត្រូវបញ្ចូនត្រលប់មកផែនដីវិញ។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អភិ វឌ្ឍន៍, click on at the bottom under it