Logo
អភិ វឌ្ឍន៍
តើសមាសភាពសំខាន់ៗនៃភពផែនដីមានអ្វីខ្លះ?

○ សមាសភាពសំខាន់ៗនៃភពផែនដីមាន៖

អាស៊ូត គឺជា ឧស្ម័នដែលមានច្រើនជាងគេបំផុតនៅក្នុងបរិយាកាស។ ម៉ូលេគុលអាស៊ូតនីមួយៗ ផ្សំឡើងពីអាតូមអាស៊ូតពីរ។ អាស៊ូត ត្រូវបានបញ្ចេញទៅក្នុងបរិយាកាសបានដោយសារបន្ទុះភ្នំភ្លើង និង នៅពេលដែលសាកសពសត្វស្លាប់ ឬ រុក្ខជាតិងាប់ ហើយទទួលរងនូវការពុកផុយ។

អុកស៊ីហ្ស៊ែន គឺជា ឧស្ម័នដែលសម្បូរលំដាប់ទី ២ នៅក្នុងបរិយាកាសផែនដី ដែលផលិតឡើងដោយរុក្ខជាតិ និង ពពួកប្រូទីស្តរុក្ខជាតិតាមរយៈរស្មីសំយោគ។ អុកស៊ីហ្ស៊ែន ភាគច្រើនមានពីរអាស៊ូត។ អូហ៊្សូន គឺជា ទម្រង់អុកស៊ីហ្ស៊ែន ដែលមានបីអាតូម។

ឧស្ម័នកាបូនិច មានសារៈសំខាន់ណាស់សម្រាប់ជីវិត រុក្ខជាតិ ត្រូវតែមានឧស្ម័នកាបូនិច ដើម្បីផលិតអាហារ។ នៅពេលដែលកោសិការុក្ខជាតិ និង សត្វបំបែកអាហារដើម្បីផលិតថាមពល វាបញ្ចេញឧស្ម័នកាបូនិច ជាផលិតផលសំណល់។ ចំហេះឥន្ធនៈ ដូចជា ធ្យូមថ្ម ប្រេង បានបញ្ចេញនូវបរិមាណឧស្ម័នការបូនិចយ៉ាងច្រើនទៅក្នុងបរិយាកាស។

ឧស្ម័នផ្សេងៗ គឺ អុកស៊ីហ្ស៊ែន រួមជាមួយ អាស៊ូតបានប្រហែល ៩៩% នៃបរិយាកាស។ អាកុង និង ឧស្ម័នកាបូនិចផ្សំគ្នាបានស្ទើរតែ ១% ហើយឧស្ម័នដែលនៅសល់ផ្សេងទៀតហៅថា ស្នាមឧស្ម័ន ដោយសារ​តែ វាមានបរិមាណតតិចតួចបំផុត។

ចំហាយទឹក គឺ បរិយាកាសមិនមែនស្ងួតទេ ដោយសារវាផ្ទុកចំហាយទឹក។ ចំហាយទឹក គឺជា ទឹកដែលស្ថិតក្នុងទម្រង់ជាឧស្ម័ន។​ ចំហាយទឹក ពុំអាចមើលឃើញដោយភ្នែកទទេ​បានទេ។

បរិមាណចំហាយទឹក នៅក្នុងបរិយាកាសខុសគ្នាពីកន្លែងមួយ និង តាមពេលវេលា។​ ចំហាយទឹក ដើរតួនាទីយ៉ាងសំខាន់នៅក្នុងធាតុអាកាសភពផែនដី។ ពពកកើតចេញពីចំហាយទឹក នៃធាតុអាកាសភពផែនដី។​​ ពពកកើតចេញពីចំហាយទឹក ដែលកកចេញពីខ្យល់ បង្កើតបានជាតំណក់ទឹកតូចៗ ឬ ក្រាមទឹកកក។ ប្រសិនបើ តំណក់ទឹក ឬ ក្រាមទឹកកកទាំងអស់នោះ មានទម្ងន់ធ្ងន់ល្មម វានឹងធ្លាក់មកជាភ្លៀងទឹកក ទឹកកកសំឡី ឬ ភ្លៀងលាយព្រិល។​
5 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អភិ វឌ្ឍន៍, click on at the bottom under it