Logo
អភិ វឌ្ឍន៍
ចូររៀបរាប់ពីផលប៉ះពាល់នៃការបំពុលខ្យល់លើសុខភាពមនុស្ស។
○ ផលប៉ះពាល់​នៃការបំពុលខ្យល់ លើសុខភាពមនុស្ស មានដូចជា៖
• ភាគល្អិត ជា បញ្ហាមួយនៅក្រុងភ្នំពេញ ដោយផ្លូវមួយចំនួនពុំក្រាលកៅស៊ូ និង មាន​ការដ្ឋានសំណង់ជាច្រើន។
• អាសូតអុកស៊ីតរារាំង ដល់ការលូតលាស់ររបស់រុក្ខជាតិហើយពេលដែលមនុស្សដកដង្ហើមចូល វាអាចបណ្តាលឲ្យមានជំងឺផ្លូវដង្ហើម។
• ស្ពាន់ធ័រអុកស៊ីត បណ្តាលឲ្យមានជំងឺផ្លូវដង្ហើម បេះដូងរុំារៃ ជំងឺសួត និង រលាកទងសួត។
• កាបូនម៉ូណូអុកស៊ីត ធ្វើឲ្យឈឺក្បាល វិលមុខ ងងុយដេក និង មានជំងឺបេះដូងខ្លះពុំមានឥទ្ធិពលអាក្រក់ទេ​ តែខ្លះទៀតបណ្តាលឲ្យកើតមហារីក។
• ស្មូកផូតូគីមិ បណ្តាលឲ្យក្អក រួមផ្លូវដង្ហើម ក្រហាយផ្សាប្រព័ន្ធដកដង្ហើម ផ្សារភ្នែក ហើយគេសង្ស័យថា វាបណ្តោយឲ្យមានជំងឺមហារីកផងដែរ​។
• សំណ អាចបណ្តាលឲ្យមានឥទ្ធិពលបំផ្លាញ ជាប្រចាំទៅលើការវិវត្តិផ្នែកស្មារតីនៃកុមារ។ កុមារដែលរស់នៅកន្លែង មានចរាចរណ៍កកកុញ មានបញ្ញាខ្សោយជាងកុមារដែលរស់នៅឆ្ងាយពីតំបន់ មានចរាចរណ៍កកកុញ។ មនុស្សពេញវ័យដែលសំដិលត្រូវសំណ ងាយរងគ្រោះថ្នាក់បណ្តាលពីជំងឺគាំងបេះដូង និង ដាច់សរសៃឈាមកក្នុងខួរក្បាល​។
☆ មានកត្តាជាច្រើនទៀត ដែលកំណត់គ្រោះថ្នាក់ដល់សុខភាពមនុស្ស ដូចជា៖
• ភាពពុលរបស់សារធាតុបំពុល ឬ ធាតុស្រឡាយរបស់វា។
• បរិមាណសារធាតុបំពុលដែលបញ្ចេញចោល និង កម្ពស់បំពង់ផ្សែងដែលគេបញ្ចេញចោល។
• លក្ខខណ្ឌបរិយាកាស។
• រយៈពេលសំដិលត្រូវសារធាតុពុល។
• ចម្ងាយពីប្រភពសារធាតុបំពុល។
• អាយុ និង​ ស្ថានភាពសុខភាព ព្រមទាំងសកម្មភាព និង កន្លែងស្ថិតនៅរបស់មនុស្ស នៅពេលដែលគេបញ្ចេញសារធាតុពុល។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អភិ វឌ្ឍន៍, click on at the bottom under it