2 months ago
តើវប្បធម៌ និង សង្គមធម៌មានទំនាក់ទំនងគ្នាដូចម្តេច?
◈ ទោះបីវប្បធម៌ និង សង្គមធម៌ជាមែកធាងនៃអអរិយធម៌ក៏ដោយ ក៏មានទស្សនៈមួយចំនួនយល់ខុសៗគ្នា អំពីការរីកចម្រើននៃអរិយធម៌ ដោយឱ្យតម្លៃលើកត្តាមួយផ្នែកៗ តាមការយល់ឃើញរបស់គេជាក់ស្តែង ដូចជាមតិខាងក្រោម៖
• មតិទី ១៖ គេយល់ថា កម្លាំងអរិយធម៌ស្ថិតនៅលើវប្បធម៌ ពោលគឺ វប្បធម៌ គឺជា បុព្វហេតុនៃការជឿនលឿនរបស់មនុស្ស។ គេអះអាងថា ចំពោះចំណេះដឹងមានវិជ្ជាសាសនាអក្សរ អក្សរសិល្ប៍ ការសិក្សាអប់រំ ជាដើម ជាកម្លាំងវប្បធម៌អាចកែប្រែសង្គមមនុស្ស ឱ្យមានកម្រិតជីវភាពខ្ពស់មានចរិយាថ្លៃថ្នូរ មានច្បាប់ ទម្លាប់ត្រឹមត្រូវមានការគ្រប់គ្រងរៀបរយ។
• មតិទី ២៖ គេយល់ថា កម្លាំងអរិយធម៌ស្ថិតនៅលើសង្គមធម៌វិញ ពោលគឺ សង្គមធម៌ជាបុព្វហេតុនៃការជឿនលឿន ព្រោះសង្គមធម៌អាចកែប្រែផ្លាស់ប្តូរទាំងទស្សនៈ ទាំងចិត្តគំនិត ទាំងចំណង់ចំណូលចិត្តរបស់ មនុស្សម្នាក់ៗផង របស់សង្គមទាំងមូលផង។ យ៉ាងណាមិញ ប្រដាប់ប្រើប្រាស់ របៀបបង្កបង្កើនផល និង ចែកផល ច្បាប់សង្គម វិធីរៀបចំសង្គម ព្រមទាំង មនោសាស្រ្តបែបណា ក៏សង្គមបែបនោះដែរ។ ដូចនេះការផ្លាស់ប្តូរសង្គមកិច្ច នយោបាយ ទស្សនៈចិត្តគំនិត ចំណង់ចំណូលចិត្ត ក៏ផ្លាស់ប្តូរទៅតាមនោះដែរ។ ដូចជាវណ្ណៈមនុស្ស សាសនា ជំនឿ ក៏បាត់បង់ដោយសារការផ្លាស់ប្តូរសង្គមធម៌។ រួមសេចក្តីមក ថ្វីត្បិតតែទស្សនៈទាំងពីរខាងលើនេះ មានលក្ខណៈខុសប្លែកពីគ្នាខ្លះក៏ដោយ ក៏វាជាកម្លាំងពីរសម្រាប់គាំទ្រ និង ធ្វើឱ្យអរិយធម៌រីកចម្រើន ឯសង្គមក៏ដូចគ្នាដែរ។ ជាការពិតវប្បធម៌ និង សង្គមធម៌មានទំនាក់ទំនងគ្នាយ៉ាងជិតស្និត មានឥទ្ធិពលលើគ្នាទៅវិញទៅមក បំពេញឱ្យគ្នាទៅវិញទៅមកដូចកាយ និង ចិត្តនោះដែរ។

ចូរឱ្យនិយមន័យសុជីវកម្ម និង លើកឧទាហរណ៍មកបង្ហាញ។
◈ សុជីវកម្ម សម្គាល់នូវការរស់នៅមានរប្រៀបរៀបរយ ចេះគួរសមក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ សុជីវកម្ម ជាវិជ្ជាមួយសម្រាប់អប់រំមនុស្សគ្រប់រូបទាំងបុរស ទាំងស្រ្តីឱ្យមានឬកពា:អាកប្បកិរិយាថ្លៃថ្នូរ មិនឆ្គាំឆ្គងក្នុងទង្វើរបស់ខ្លួននៅពេលធម្មតា និង ពេលចេញមុខក្នុងអង្គពិធីធំៗ។ សុជីវធម៌ ជាសោភ័ណ និង វិធីសម្រាប់អប់រំមនុស្សឱ្យមានឬកពាថ្លៃថ្នូរ មានភាព ស្លូតបូត មានសេចក្តីសុចរិតស្មោះត្រង់ មានសណ្តាប់ធ្នាប់ ចេះរៀបចំរបៀបរស់នៅឱ្យបានសមរម្យ ហើយមានតម្លៃនៅក្នុងសង្គម។ ម៉្យាងទៀត សុជីវធម៌អប់រំមនុស្សប្រកាន់នូវសេចក្តីសុចរិត សេចក្តីស្មោះត្រង់ សេចក្តីស្ងប់ សេចក្តីសន្តោស មានចរិយាល្អ។ ឧទាហរណ៍៖ អ្នកបើកយានយន្ត គួរអនុញ្ញតឱ្យអ្នកបើកបរទោចក្រយានយន្ត ដែលមានផ្ទុកធ្ងន់ អ្នកជម្ងឺធ្វើដំណើរទៅមុន ឬ បើកបន្ថយល្បឿននៅលើផ្លូវដែលមានទឹកដក់ ឬ ភក់ ដើម្បីកុំឱ្យឃ្ទាតទឹក ឬ ភក់លើអ្នកដទៃ។

3 months ago
តើសុជីវធម៌តម្រូវឱ្យមនុស្សម្នាក់ៗចេះធ្វើអ្វីខ្លះ?
○ សុជីវធម៌តម្រូវឱ្យមនុស្សម្នាក់ៗចេះ៖
· រៀបចំខ្លួនកុំឱ្យឆ្គាំឆ្គងក្នុងឥរិយាបថណាមួយ ដូចជា ការនិយាយ ដេក ដើរ ឈរ អង្គុយ
· រៀបចំចរិយា ឬកពារឱ្យសមទីកន្លែង និង កាលៈទេសៈ
· រៀបចំកាយវិការក្នុងពេលសន្ទនាជាមួយអ្នកដទៃ ឬ ក្នុងពេលទទួលទានអាហារ
· ប្រើសម្លៀកបំពាក់សមរម្យទៅតាមពេលវេលា
· របៀបនិយាយ សរសេរឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត
· ទទួលភ្ញៀវដោយរាក់ទាក់
· គោរពសិទ្ធិ ទ្រព្យសម្បត្តិ សេចក្តីទុក្ខសោករបស់អ្នកដទៃ។ល។

ដូចម្តេចដែលហៅថាទសពិតរាជធម៌? ចូរបង្ហាញ?
○ ទសពិតរាជធម៌គីជាធម៌ទាំង ១០ ប្រការ សំរាប់ព្រះរាជាទ្រង់ប្រព្រឹត្ត ព្រមទាំងណែនាំពួកសេនាបតី មន្រី្តតូចធម និង ប្រជាពលរដ្ឋប្រព្រឹត្តតាម។
+ ទសពិតរាជធម៌ទាំងនោះ គី៖
១. ទាន = ការធ្វើអំណោយ
២. សិល =ការរក្សាសីល
៣. បរិច្ចាគ =ការចំណាយព្រះរាជទ្រព្យទំនុកបំរុងប្រទេសជាតិ
៤. អាជ្ជវៈ = មានសេចក្តីទៀងត្រង់
៥.មទ្ទវៈ = មានសេចក្តីទន់ភ្លន់ ស្លូតបូតសុភាពរាបសារ
៦. តបៈ = ការកាន់ឧបោសថសីលតាមការកំណត់ម្តងៗ
៧. អកោធនៈ = មិនធ្វើឲ្យគេក្តៅក្រហាយ ដោយសារខ្លួន
៨. អវិហឹសា = មិនបៀតបៀនអ្នកដទៃ
៩. ខន្តិៈ = មានសេចក្តីអត់ធន់
១០. អវិរោធនៈ = មិនបំពានលើធម៌ ឬ លើច្បាប់

តើសីលធម៌មានសារៈសំខាន់យ៉ាងណាខ្លះ ចំពោះជីវភាពរស់នៅរបស់មនុស្ស?
○ សីលធម៌ មានសារៈសំខាន់ណាស់ ចំពោះជីវភាពរស់នៅរបស់មនុស្ស គឺ៖
· ធ្វើឱ្យមនុស្សមានភាពថ្លៃថ្នូរ មានកិត្តិយស មានឧត្តមភាពក្នុងការងារ ប្រព្រឹត្តល្អគ្រប់បែបយ៉ាង។
· ធ្វើឱ្យមនុស្សចេះម្ចាស់ការ និង មានទំនួលខុសត្រូវលើគ្រប់ការងារ។
· មានការយោគយល់ អធ្យាស្រ័យគ្នាល្អ។
· ចេះជួយយកអាសាគ្នា និង ទុក្ខធុរៈគ្នា។
· មានសាមគ្គីភាពគ្នាល្អ។

តើអរិយធម៌ខ្មែរមានលក្ខណៈពិសេសប៉ុន្មានយ៉ាង?
○ អរិយធម៌ខ្មែរ មានលក្ខណៈពិសេស ២ យ៉ាង គឺ៖
• លក្ខណៈជាតិ៖ ជាលក្ខណៈស្ថិតថេររបស់ប្រជាជនខ្មែរមានទំនៀមទំលាប់ប្រពៃណី ជំនឿសាសនាភូមិសាស្រ្តទឹកដី។ល។ ឥទ្ធិពលណាដែលមិនសមស្របតាមអរិយធម៌ វប្បធម៌ខ្មែរយើងមិនអាចទទួលយកបានឡើយ។
• លក្ខណៈបត់បែន៖ ជាលក្ខណៈបត់បែនទៅតាមការរីកចំរើនរបស់ពិភពលោក ដែលមានលក្ខណៈវិជ្ជាសាស្រ្តទំនើប។ សរុបសេចក្តីមក អ្វីដែលមិនមែនជារបស់ជាតិខ្លួនខ្មែរ បានមកកែច្នៃឱ្យសមស្រប ទៅតាមចំណង់ចំណូលចិត្តរបស់ប្រជាជាតិខ្លួន ឱ្យមកជារបស់ជាតិខ្លួន។ ខ្មែរមិនទទួលយកអរិយធម៌បរទេស ដែលមិនល្អ ឬ យកចំណុចណាទាំងស្រុងនោះឡើយ។

តើមានធាតុសំខាន់ៗអ្វីខ្លះដែលសម្រេចបង្កើតបាននូវវប្បធម៌ អរិយធម៌របស់ជាតិមួយ?
○ ធាតុសំខាន់ៗ ដែលសម្រេចបង្កើតបាននូវវប្បធម៌ អរិយធម៌របស់ជាតិមួយ មានកត្តា ៤ គឺ៖
🎯 កត្តាពលកម្ម គឺជា សកម្មភាពដែលមានបំណងសំរេចនូវអ្វីៗទាំងអស់ ដែលមនុស្សបានធ្វើអ្វីៗទាំងអស់ ដែលមនុស្សបានទទួលក៏ដោយសារពលកម្ម ហើយស្វាវិវត្តន៍ក្លាយមកជាមនុស្សបានទទួលក៏ដោយឆ្លងកាត់ ពីរដំណាក់កាលមួយទៅដំនាក់កាលមួយ ធ្វើឱ្យមនុស្សមានបញ្ញា បទពិសោធន៍ ចេះកសាង និង ច្នៃប្រឌិតសម្ភារៈផ្សេងៗ វិវត្តន៍ឈានឡើងឆ្ពោះទៅរកភាពសុក្រិត ទៅតាមដំនាក់កាលនៃការរីកចម្រើននៃប្រវត្តិសាស្រ្ត។
🎯 កត្តាភូមិសាស្រ្ត ដើម្បីរស់រានមានជីវិតតម្រូវការចាំបាច់របស់មនុស្ស គឺ ធម្មជាតិ មនុស្សទាញផលិតផលពីធម្មជាតិ ដើម្បីបំពេញតម្រូវការរបស់ខ្លួនវិញ។ ដូចនេះ លក្ខណៈធម្មជាតិ ភូមិសាស្រ្ត ទឹកដីព្រៃភ្នំបឹងបួរអាកាសធាតុ សុទ្ធតែជះឥទ្ធិពលមកលើមនុស្ស បណ្តាលឱ្យមនុស្សងាយស្រួល ឬ លំបាកក្នុងការងារពលកម្ម។
🎯 កត្តារបបសង្គម របបសង្គមនាំឱ្យមានឥទ្ធិពល និង បង្កើត បាននៅវប្បធម៌ អរិយធម៌របស់ជាតិមួយក្នុងដំណាក់កាលប្រវត្តិសាស្រ្ត។ ការរីកចម្រើននៃរបបសង្គមវាផ្លាស់ប្តូរស្របតាមបែបផែនផលិតកម្មពោល គឺ នរណាក្តាប់មធ្យោបាយផលិតកម្ម និង ក្តាប់ស្មារតីអ្នកនោះមានសិទ្ធិបែងចែកភោគផល ផលិតកម្ម។ ដូចនេះ យើងអាចបញ្ចាក់ថា វប្បធម៌ អរិយធម៌របស់ជាតិមួយ ប្រកាន់នៅលក្ខណៈ ជា ចារិកវណ្ណៈរបស់ជាតិនោះ។
🎯 កត្តាសាសនា សាសនាអប់រំទូន្មានប្រៀបប្រដៅ រីបណ្តាំផ្ញើ។ សាសនាមានច្រើន រួមមាន៖
· ព្រហ្មញ្ញសាសនា មានដើមកំណើតនៅឥណ្ឌា មានគម្ពីរត្រៃវេទ។
· ព្រះពុទ្ធសាសនា មានដើមកំណើតនៅឥណ្ឌា មានគម្ពីរព្រះត្រៃបិដក។
· គ្រិស្តសាសនា មានដើមកំណើតនៅស៊ីរី (អ៊ីស្រាអែល) មានគម្ពីរប៊ីប។
· តាវសាសនា មានដើមកំណើតនៅចិន។
· សន្តូសាសនា មានដើមកំណើតនៅជប៉ុន។
· អ៊ីស្លាមសាសនា មានដើមកំណើតនៅអារ៉ាប់ មានគម្ពីរកូរ៉ាន់ ឬ កូនអាន។

តើសង្គមធម៌ និងវប្បធម៌មានទំនាក់ទំនងគ្នាដូចម្តេច? ពីព្រោះអ្វី? ចូរលើកឧទាហរណ៍ក្នុងប្រវត្តិសាស្រ្តមកបញ្ជាក់។
○ សង្គមធម៌ និង វប្បធម៌មានទំនាក់ទំនងគ្នា៖
• សង្គមធម៌លូតលាស់រីកចម្រើនបាន អាស្រ័យនឹងវប្បធម៌សង្គមនោះឯង ដូចជា គ្រឿងប្រដាប់ប្រើប្រាស់អាចផលិតបាន ដោយសារមនុស្សមានចំណេះដឹង បំណិន និង កម្រិតជំនាញច្បាស់លាស់។
• ឯវប្បធម៌វិញ ក៏ត្រូវពឹងពាក់លើសង្គមធម៌ សិល្បៈ អក្សរសិល្ប៍ ជំនឿសាសនា រីកចម្រើនលូតលាស់ អភិវឌ្ឍន៍អាស្រ័យនឹងរបបសង្គមគាំទ្រ ផ្តល់ឱកាសឱ្យសង្គមដំណើរការបានល្អ។
✅ ដូចនេះ គេសង្កេតឃើញថា អរិយធម៌ដុះដាលចម្រើនលូតលាស់ទៅបាន អាស្រ័យទៅលើវប្បធម៌ និង សង្គមធម៌ ដែលមានទំនាក់ទំនងគ្នា ពឹងផ្អែកគ្នាទៅវិញទៅមក ព្រោះវប្បធម៌ស្វែងរកសុខៈតាមផ្លូវចិត្ត ឯវប្បធម៌វិញ ស្វែងរកសុខៈតាមផ្លូវកាយ និង សម្ភារៈ។ សង្គមធម៌ និង វប្បធម៌ចាំបាច់មានទំនាក់ទំនងគ្នាជិតស្និត ប្រកបដោយវិទ្យាសាស្រ្ត ទើបអាចរៀបចំសង្គមឱ្យមានវឌ្ឍនភាពគ្រប់គ្រាន់ ប្រកបដោយថាមពល និង ប្រសិទ្ធភាព។

ហេតុអ្វីបានជាខ្មែរត្រូវស្គាល់អរិយធម៌ខ្មែរ? តើការស្គាល់អរិធម៌ខ្មែរ មានលក្ខណៈគ្រប់គ្រាន់ហើយ ឬនៅ? ព្រោះអ្វី?
○ បានជាខ្មែរត្រូវស្គាល់អរិយធម៌ខ្មែរ ព្រោះ៖
· រក្សាបាននូវអត្តសញ្ញាណជាតិ
· បណ្តុះសា្មរតីទទួលខុសត្រូវ
· យល់ដឹងពីតម្លៃផ្ទាល់ខ្លួនជាកូនខ្មែរ
· កុំឱ្យអរិយធម៌បរទេស គ្របដណ្តប់លើអរិយធម៌ខ្មែរ
· កុំឱ្យមានការយល់ច្រឡំ ចំពោះអរិយធម៌បរទេស ថាជារបស់ខ្មែរ រីឯអរិយធម៌ខ្មែរថាជារបស់បរទេស។ ឧទាហរណ៍៖ ភ្លេងពិណពាទ្យ ថាជាភ្លេងសៀម។

ចូររៀបរាប់តម្លៃនៃអរិយធម៌ខ្មែរ។
○ ជនជាតិខ្មែរ ជា ជាតិសាសន៍មួយ ដែលមានអរិយធម៌ពិតប្រាកដរបស់ខ្លួន។ អរិយធម៌ខ្មែរ ពុំមែនកើតឡើងនាពេលថ្មីៗ នេះទេ ជា អរិយធម៌មួយចំណាស់ ក្នុងចំណោមអរិយធម៌ ដែលចាស់ជាងគេនៅលើពិភពលោក។ ព្រោះវាបានកើតឡើង នៅភូមិភាគអាស៊ីអាគ្នេយ៍នេះ ក្នុងសម័យបុរេប្រវត្តិសាស្រ្តដ៏យូរលង់ណាស់មកហើយ ចាប់តាំងពីខ្មែរមានទំនាក់ទំនងជាមួយជាតិសាសន៍ដទៃទៀតមកម្ល៉េះ។ អរិយធម៌នេះ ចេះតែរីកចម្រើនលូតលាស់ជាលំដាប់លំដោយ បានស្រូបយកឥទ្ធិពលបរទេសមកផ្សំនឹងធាតុដើមរបស់ខ្លួន ដើម្បីបង្កើតអរិយធម៌រុងរឿងមួយ។

ជនជាតិខ្មែរមានអរិយធម៌របស់ខ្លួនមុនអរិយធម៌បរទេសចូលមកដល់។
○ ដើមកំណើតនៃអរិយធម៌ខ្មែរ បានចាប់កំណើតឡើងពីជនជាតិមន ខ្មែរ ដែលជាម្ចាស់ដើមបំផុតនៃទឹកដីសុវណ្ណភូមិនេះផ្ទាល់តែម្តង មិនមានជនជាតិឥណ្ឌា ចិន និង ជនជាតិដទៃទៀត មកបង្កើតឱ្យខ្មែរឡើយ។ អរិយធម៌ឥណ្ឌា ចិន និង ជនជាតិដទៃទៀតដែលផ្សព្វផ្សាយចូលមកស្រុកខ្មែរនោះគ្រាន់តែជាឧបករណ៍ ជាគ្រឿងផ្សំមួយបម្រើឱ្យអរិយធម៌ខ្មែរកាន់តែរីកដុះដាលកើនឡើង និង ធ្វើឱ្យមានការអភិវឌ្ឍប៉ុណ្ណោះ។

តើអរិយធម៌ខ្មែរមានទំនាក់ទំនងជាមួយអរិយធម៌បរទេសដូចម្តេចខ្លះ?
○ អរិយធម៌ខ្មែរ មានទំនាក់ទំនងជាមួយអរិយធម៌បរទេស គឺ ការរស់នៅរបស់ជាតិសាសន៍ណាក៏ដោយ រមែងតែង មានទំនាក់ទំនងជាមួយជាតិសាសន៍ដទៃទៀតពុំខានឡើយ ដូចជា ការដោះដូរផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម សម្ភារៈផ្សេងៗ ផ្នត់គំនិត បទពិសោធ៏ទៅវិញទៅមក។ រីឯអរិយធម៌របស់ខ្មែរ តែងមានទំនាក់ទំនង ឬ ឥទ្ធិពលពីអរិយធម៌បរទេស ចំណែកឯ បរទេសក៏ទទួលឥទ្ធិពលពីអរិយធម៌ខ្មែរផងដែរ។

តើអរិយធម៌មានធាតុសំខាន់ៗអ្វីខ្លះ?
○ អរិយធម៌ មានធាតុសំខាន់ៗ ដូចជា៖
ក. វប្បធម៌
+ ចំណេះដឹង
· ជំនឿ
· សាសនា
· វិជ្ជា វិទ្យាសាស្រ្ត
+ កំណត់ផ្សាយ
· ភាសា អក្សរ សញ្ញា
· អក្សរសាស្រ្តា អក្សរសិល្ប៍
· សិល្បៈព័ត៌មាន
+ អនុវត្តន៍
· ទំនៀមទម្លាប់ ប្រពៃណី
· ការអប់រំ
· កីឡា ល្បែងកំសាន្ត ច្បាប់
ខ. សង្គមធម៌
+ គ្រឿងសង្គម
· ប្រដាប់រស់នៅ
· ប្រដាប់តិចនិច
· មុខរបរ
+ របបសង្គម
· សេដ្ឋកិច្ច
· សង្គមកិច្ច
· នយោបាយ
+ ទម្រង់សង្គម
· ស្នូលសង្គម
· វណ្ណៈសង្គម
· អង្គការសង្គម
○ អរិយធម៌ មានធាតុសំខាន់ៗ ដូចជា៖
ក. វប្បធម៌
+ ចំណេះដឹង
· ជំនឿ
· សាសនា
· វិជ្ជា វិទ្យាសាស្រ្ត
+ កំណត់ផ្សាយ
· ភាសា អក្សរ សញ្ញា
· អក្សរសាស្រ្តា អក្សរសិល្ប៍
· សិល្បៈព័ត៌មាន
+ អនុវត្តន៍
· ទំនៀមទម្លាប់ ប្រពៃណី
· ការអប់រំ
· កីឡា ល្បែងកំសាន្ត ច្បាប់
ខ. សង្គមធម៌
+ គ្រឿងសង្គម
· ប្រដាប់រស់នៅ
· ប្រដាប់តិចនិច
· មុខរបរ
+ របបសង្គម
· សេដ្ឋកិច្ច
· សង្គមកិច្ច
· នយោបាយ
+ ទម្រង់សង្គម
· ស្នូលសង្គម
· វណ្ណៈសង្គម
· អង្គការសង្គម
3 months ago
តើអរិយធម៌ជាអ្វី? តើវប្បធម៌ជាអ្វីៗ? តើសង្គមធម៌ជាអ្វី?
ក. អរិយធម៌ < អរិយធម៌ + ធម៌
· អរិយ៖ ប្រសើរ ខ្ពង់ខ្ពស់ ថ្លៃថ្នូរ រុងរឿង
· ធម៌៖ ធាតុ ភាវៈទ្រទ្រង់
· អរិយធម៌ សម្គាល់ការរស់នៅ ការរៀបចំជីវភាពសង្គមមនុស្ស ឱ្យបានប្រកបដោយសេចក្តីរីកចម្រើន លូតលាស់មានរបៀបរៀបរយល្អ មានគ្រឿងប្រដាប់ប្រើប្រាស់ជំនឿ ចំណេះដឹង ទៅតាមចំណង់ចំណូលចិត្ត។
ខ. វប្បធម៌ < វប្ប + ធម៌
· វប្ប៖ ការសាបព្រោះ ការបណ្តុះពូជ ការបង្កបង្កើត
· ធម៌៖ ធាតុ ភាវៈទ្រទ្រង់
· វប្បធម៌ សំដៅយកធាតុទាំងឡាយណា ដែលទ្រទ្រង់នូវការសាបព្រោះ បណ្តុះពូជចេញផ្លែផ្កា។ តាមន័យវចនានុក្រមខ្មែរ វប្បធម៍សម្គាល់នូវការផ្សាំ ការបណ្តុះវិជ្ជា និង ប្រាជ្ញាស្មារតីឱ្យរីកចម្រើនលូតលាស់ ដោយវិទ្យាសាស្រ្ត ឬ សិល្បៈផ្សេងៗ។
គ. សង្គមធម៌ < សង្គម + ធម៌
· សង្គម៖ រួបរួម ប្រមូលផ្តុំ
· ធម៌៖ ធាតុ ភាវៈទ្រទ្រង់
· សង្គមធម៌ ជាធម៌ទាំងឡាយណា ដែលទ្រទ្រង់ការរស់នៅរបស់មនុស្ស និង បណ្តុះសេចក្តីសុខរបស់មនុស្សជាតិ តាមរយៈគ្រឿងសម្ភារៈ ប្រដាប់ប្រើប្រាស់បច្ចេកទេស បង្កើតផលិតផល ឬ តាមវិធីរៀបចំសង្គម មនុស្សដូចជា សេដ្ឋកិច្ច សង្គមកិច្ច នយោបាយ ឬ តាមស្ថាប័នផ្សេងៗ។

4 months ago
ដើម្បីធ្វើជាមេដឹកនាំល្អ គឺត្រូវបញ្ចៀសនូវអគតិទាំង៤យ៉ាង។ តើអគតិទាំងនោះមានអ្វីខ្លះ? ចូរពន្យល់។
○ ដើម្បីធ្វើជាមេដឹកនាំល្អ គឺ ត្រូវបញ្ចៀសនូវអគតិទាំង ៤ យ៉ាង គឺ៖
· ឆន្ទាគតិ វៀរចាកនូវការលម្អៀង ព្រោះសេចក្តីស្រលាញ់។
· ទោសគតិ វៀរចាកនូវការលម្អៀង ព្រោះសេចក្តីស្អប់។
· មោហោគតិ វៀរចាកនូវការលម្អៀង ព្រោះ សេចក្តីល្ងង់មិនយល់ច្បាប់ពីខ្លួនឯង។
· ភយាគតិ វៀរចាកនូវការលម្អៀង ព្រោះ សេចក្តីភ័យខ្លាច។

ចូរនិយាយពីផលប្រយោជន៍នៃសិល្បៈ។
○ ផលប្រយោជន៍នៃសិល្បៈ រួមមាន៖
· ជួយគ្នា តាមពាក្យសំដី កាយវិការ សំភារៈ
· ញុំាងពិធីឱ្យអធិកអធម
· បំបាត់ការអផ្សុក (កំសាន្ត)
· ជាសិល្ប៍សោភណ្ឌ (សោភណ្ឌភាព) ក្នុង និង ក្រៅ
· មានឋានានុក្រម (មានលំដាប់ថ្នាក់)
· គោរពវិន័យ មានស្មារតីក្រុម
· ធ្វើអោយរាងកាយសមរម្យ សមសួន ទន់ភ្លន់
· មានសុខភាពល្អ
· អាចជាមធ្យោបាយរកថវិការ អាចជាអាជីពប្រចាំជីវិត

តើសីល ៥ ក្នុងព្រះពុទ្ធសាសនា បានឆ្លុះបញ្ចាំងឱ្យឃើញនូវការគោរពសិទ្ធិមនុស្សដូចម្តេចខ្លះ?
○ អត្ថន័យនៃសីល ៥ ដោយផ្សារភ្ជាប់ទៅនឹងខ្លឹមសារសិទ្ធិមនុស្ស ដែលពាក់ព័ន្ធ៖
· បាណាតិចបាតាវេរមីណ គឺ វៀរចាកការសម្លាប់ជីវិត សិទ្ធិរស់រានមានជីវិត។
· អទិន្ទាទានាវេរមណី គឺ វៀរចាកការលួចទ្រព្យគេ។
· កាមេសុមិច្ឆាចារាវេរមណី គឺ វៀរចាកកាមកិច្ចខុសបវេណី សិទ្ធិរួមរស់ជាគ្រួសារ។
· មុសាវាទាវេរមណី គឺ វៀរចាកការភូតកុហក សិទ្ធិបញ្ចេញមតិ ផ្តល់ទទួលព័ត៌មានពិត។
· សុរាមេរយៈវេរមណី គឺ វៀរចាកការសេពសុរា សិទ្ធិរស់នៅថ្លៃថ្នូរ។

ចូររៀបរាប់អំពីសីលប្រាំរបស់ព្រះពុទ្ធសាសនារួចធ្វើការប្រៀបធៀបសីលនីមួយៗ នៅនឹងសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
○ ការប្រៀបធៀបសីលនីមួយៗ នៅនឹងសិទ្ធិមនុស្ស ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៖
✨ បញ្ចសីល ឬ សីល ៥
· បាណា៖ វៀរចាកការសម្លាប់ជីវិត។
· អទិន្ទា៖ វៀរចាកការលួចទ្រព្យអ្នកដទៃ។
· កាមេ៖ វៀរចាកការប្រព្រឹត្តខុស។
· មុសា៖ វៀរចាកការពោលពាក្យកុហក់ ញុះញង់ បង្កាច់ បង្ខូច។
· សុរា៖ វៀរចាកការសេពគ្រឿងស្រវឹង។
✨ សិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញ
· មាត្រា ៣២៖ ជនគ្រប់រូប មានសិទ្ធិរស់រានមានជីវិត មានសេរីភាព និង មានសន្តិសុខផ្ទាល់ខ្លួន។
· មាត្រា ៤៤៖ ជនណាក៏ដោយ មានសិទ្ធិជាម្ចាស់កម្មសិទ្ធិ ទោះជាសមូហភាពក្តី។
· មាត្រា ៤៦៖ អំពើលក់ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្ម និង អំពើអាសអាភាស ដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នារី ត្រូវហាមឃាត់។
· មាត្រា ៤១៖ ប្រជាពលរដ្ឋ មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។
· មាត្រា ៣៨៖ ច្បាប់រ៉ាប់រង មិនឱ្យមានការរំលោភបំពានលើរូបរាងបុគ្គលណាមួយ។
· មាត្រា ៤៨៖ សិទ្ធិត្រូវបានទទួលការគាំពារក្នុងស្ថានការណ៍មានសង្គ្រាម និង ការពារប្រឆាំងនឹងអាជីវកម្មសេដ្ឋកិច្ច ឬ កាមគុណលើកុមារ។
· មាត្រា ៣១៖ ប្រជាពលរដ្ឋខ្មែរ មានភាពស្មើគ្នាចំពោះមុនច្បាប់ មានសិទ្ធិសេរីភាព និង ករណីយកិច្ចដូចគ្នាទាំងអស់។
· មាត្រា ៦៤៖ រដ្ឋហាមឃាត់ និង ផ្តន្ទាទោសដល់ជនណាដែលនាំចូល ផលិត លក់ដូរគ្រឿងញៀន ទំនិញក្លែងក្លាយ។ល។

តើគេចែកសិល្បៈជាប៉ុន្មានទំរង់? មានអ្វីខ្លះ?
○ សិល្បៈចែកចេញជា ៧ ទម្រង់ គឺ៖
· សិល្បៈ ស្ថាបត្យកម្ម (សំណង់)
· សិល្បៈ ចំលាក់ (សូនរូប)
· សិល្បៈ គំនូរ (វិចិត្រកម្ម)
· សិល្បៈ តន្ត្រីចម្រៀង (សូរសំលេង)
· សិល្បៈ របាំ (កាយវិការ)
· សិល្បៈ អក្សរសិល្ប៍ កំណាព្យ (ពាក្យសំដី)
· សិល្បៈ ខ្សែភាពយន្ត វីដេអូ (រូបភាព)

តើកីឡាផ្តល់នូវសារៈសំខាន់អ្វីខ្លះ ដល់មនុស្ស?
○ កីឡាបានផ្តល់នូវសារៈសំខាន់ជាច្រើន ដូចជា៖
· ធ្វើឱ្យសរីរាង្គកាយលូតលាស់ល្អ រាងកាយមាំមួន
· មានសុខភាពល្អ បញ្ចេញជាតិពុលពីក្នុងខ្លួន ញុំាបាយបានគេងលក់ស្រួល
· ធ្វើឱ្យមានភាពរហ័សរហួន
· មានបញ្ញាវាងវៃ
· មានសមត្ថភាពការពារខ្លួន
· មានស្មារតីសាមគ្គីភាព មានវិន័យ គ្មានគំនុំសងសឹក
· មានចិត្តតស៊ូ អំណត់ព្យាយាម
· ផ្តល់នូវបរិយាកាសរីករាយ

កីឡាដែលមានលក្ខណៈជាទោលហៅថាអ្វី?
○ កីឡាដែលមានលក្ខណៈ ជា ទោលហៅថាកីឡាអត្តពលកម្ម។ កីឡា មានលក្ខណៈ ជា ក្រុម ហៅថា កីឡាសមូហភាព។
○ កីឡាដែលមានលក្ខណៈ ជា ទោលហៅថាកីឡាអត្តពលកម្ម។ កីឡា មានលក្ខណៈ ជា ក្រុម ហៅថា កីឡាសមូហភាព។
4 months ago
ចូរធ្វើការប្រៀបធៀបអំពីបញ្ចសីលឬសីល ៥ និងសិទ្ធិមនុស្សអន្តរជាតិ។
○ ខាងក្រោមនេះជាការផ្គូផ្គងរវាងបញ្ចសីល ឬ សីល ៥ និង សិទ្ធិមនុស្សអន្តរជាតិ៖
🔆 បញ្ចសីល ឬ សីល ៥
· បាណា៖ វៀរចាកការសម្លាប់ជីវិត
· អទិន្ទា៖ វៀរចាកការលួចទ្រព្យអ្នកដទៃ
· កាមេ៖ វៀរចាកការប្រព្រឹត្តខុស
· មុសា៖ វៀរចាកការពោលពាក្យកុហក់ ញុះញង់ បង្កាច់ បង្ខូច
· សុរា៖ វៀរចាកការសេពគ្រឿងស្រវឹង។
🔆 សិទ្ធិមនុស្សអន្តរជាតិ
· សិទ្ធិរស់រានមានជីវិត
· សិទ្ធិមានកម្មសិទ្ធិ
· សិទ្ធិការពារមិនឱ្យគេយកធ្វើជាខ្ញុំកញ្ជះ (ទាសីតណ្ហ)
· សិទ្ធិទទួលពត៌មានពិត ឬ សិទ្ធិមានសេចក្តីថថ្លៃថ្នូរ សិទ្ធិមានសេរីភាពបញ្ចេញមតិ
· សិទ្ធិមានសន្តិសុខ សង្គម និង សន្តិសុខផ្ទាល់ខ្លួន កាតព្វកិច្ចចំពោះសហគមន៍។

ចូរធ្វើការប្រៀបធៀបអំពីសិទ្ធិមនុស្ស ក្នុងសេចក្តីថ្លែងការណ៍ជាសកល ស្តីពីសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញ និង សីលធម៌ក្នុងព្រះពុទ្ធសាសនា។
○ ខាងក្រោមនេះ ជាការប្រៀបធៀបអំពីសិទ្ធិមនុស្សក្នុងសេចក្តីថ្លែងការណ៍ជាសកល ស្តីពីសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញ និង សីលធម៌ក្នុងព្រះពុទ្ធសាសនា៖
🔆 ជាការប្រៀបធៀប អំពីសិទ្ធិមនុស្សក្នុងសេចក្តីថ្លែងការណ៍ជាសកល
• មាត្រា ៣ សិទ្ធិដើម្បីមានជីវិតរស់នៅ មានសេរីភាព និង សន្តិសុខផ្ទាល់ខ្លួន
• មាត្រា ១៧ សិទ្ធិមានសម្បត្តិកម្មសិទ្ធិ
• មាត្រា ៤ សិទ្ធិការពារមិនឱ្យគេយកទៅធ្វើជាខ្ញុំកញ្ជះ
• មាត្រា ១៩ សិទ្ធិមានសេរីភាពខាងការនិយាយស្តី ឬ បញ្ចេញមិត្ត។ សិទ្ធិទទួលព័ត៌មានត្រឹមត្រូវ និង ច្បាស់លាស់។
• មាត្រា ២៩ កាតព្វកិច្ចចំពោះសហគមន៍ និង គោរពសិទ្ធិអ្នកដទៃ
• មាត្រា ៥ សិទ្ធិមិនឱ្យមានទារុណកម្មមកលើខ្លួន
• មាត្រា ៧ សិទ្ធិស្មើគ្នានោះចំពោះមុចច្បាប់
• មាត្រា ២៥ សិទ្ធិមានជីវភាពរស់នៅសមរម្យ។
🔆 សិទ្ធិមនុស្សរដ្ឋធម្មនុញ្ញ
• មាត្រា ៣២ ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និង មានសន្តិសុខផ្ទាល់ខ្លួន
• មាត្រា ៤៤ ជនណាក៏ដដោយមានសិទ្ធិជាម្ចាស់កម្មសិទ្ធិ ទោះជាសមូហភាពក្តី
• មាត្រា ៤៦ អំពើលក់ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្ម និង អំពើអាសអាភាសដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នារី ត្រូវហាមឃាត់
• មាត្រា ៤១ ប្រជាពលរដ្ឋមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ
• មាត្រា ៣៨ ច្បាប់រ៉ាប់រង មិនឱ្យមានការរំលោភបំពានលើរូបរាងបុគ្គលណាមួយ
• មាត្រា ៤៨ សិទ្ធិបានត្រូវទទួលការគាំពារក្នុងស្ថានការណ៍មានសង្គ្រាម និង ការពារប្រឆាំងនឹងអាជីវកម្មសេដ្ឋកិច្ច ឬ កាមគុណលើកុមារ
• មាត្រា ៣១ ប្រជាពលរដ្ឋខ្មែរ មានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និង ករណីយកិច្ចដូចគ្នាទាំងអស់
• មាត្រា ៦៤ រដ្ឋហាមឃាត់ និង ផ្តន្ទាទោសដល់ជនណាដែលនាំចូល ផលិត លក់ដូរគ្រឿងញៀនទំនិញក្លែងក្លាយ។ល។
🔆 សីលធម៌ក្នុងព្រះពុទ្ធសាសនា
• កុំសម្លាប់ជីវិតមនុស្សសត្វ (បាណា)
• កុំលួចរបស់គេ (អទិន្ទា)
• កុំប្រព្រឹត្តខុសក្នុងផ្លូវកាម (កាមេ)
• កុំភូតភរ (មុសា)
• កុំសេពគ្រឿងស្រវឹង (សុរា)
• មានអាយុយឺនយូរ (អាយុ)
• មានសុភមង្គល (សុខៈ)
• កម្លាំងមាំមួន (ពលៈ)។

ផ្អែកតាមលក្ខខណ្ឌច្បាប់សញ្ជាតិនៃព្រះរាជាណាចក្រកម្ពុជាមាត្រាទី៣។ តើប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសទទួលបានសិទ្ធិអ្វីខ្លះ?
○ តាមមាត្រាទី ៣ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅឯបរទេស ទទួលបានសិទ្ធិ៖
· ត្រូវបានរដ្ឋគាំពារ តាមគ្រប់មធ្យោបាយការទូត។
· មិនអាចបាត់បង់សញ្ជាតិ ដោយឯកឯង។

5 months ago
ពន្យល់ពីទោសទណ្ឌទាក់ទងនឹងការក្លែងបន្លំអត្តសញ្ញាណប័ណ្ណ និង លិខិតឆ្លងដែនប្រជាពលរដ្ឋខ្មែរ។
○ មាត្រាមួយចំនួននៃច្បាប់ស្តីពីសញ្ជាតិចែងថា ជនបរទេសណាដែលកាន់កាប់ និង ប្រើប្រាស់អត្តសញ្ញប័ណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ដល់ ១០ ឆ្នាំ (មាត្រា ២០)។
• ជនដែលក្លែងធ្វើការកោសលុប សរសេរត្រួត ឬ ឱ្យគេសរសេរឈ្មោះក្លែងក្លាយនៅក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា ឬ មួយប្រើប្រាស់ឯកសារទាំងនោះ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៥ ឆ្នាំ ដល់ ១០ ឆ្នាំ (មាត្រា ២១)។
• មន្រ្តីភ្នាក់ងាររាជការ ឬ ជនដែលលសមគំនិតជួយលាក់បាំង ឬ ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវផ្តន្ទាទោសដូចគ្នានឹងជនដែលកាន់កាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែនដោយខុសច្បាប់ ដូចមានចែងក្នុងមាត្រា ២១ នៃច្បាប់នេះដែរ (មាត្រា ២២)។

6 months ago
តើជនបរទេសត្រូវមានលក្ខណសម្បត្តិដូចម្តេចខ្លះ ដែលអាចសុំចូលសញ្ជាតិខ្មែរបាន?
○ ជនបរទេសដែលអាចសុំចូលសញ្ជាតិខ្មែរបាន ត្រូវបំពេញលក្ខខណ្ឌ ដូចខាងក្រោម៖
🎯 លក្ខខណ្ឌទូទៅ
• មានលិខិតបញ្ជាក់ថា មានគំនិតមារឃាទ និង សីលធម៌ល្អដែលចេញដោយមេឃុំ ឬ ចៅសង្កាត់ខ្លួន រស់នៅ។
• មានលិខិតថ្កោលទោសបញ្ជាក់ថា ពុំដែលមានទោសពីបទព្រហ្មទណ្ឌណាមួយ។
• មានលិខិតបញ្ជាក់ថា ជននោះមានលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្នាក់នៅជាប់ចំនួនប្រាំពីរឆ្នាំ ដោយគិតពីថ្ងៃដែលបានទទួលប័ណ្ណស្នាក់នៅ ដែលចេញឱ្យក្នុងក្របខ័ណ្ឌនៃច្បាប់ជនអន្តោប្រវេសន៍។
• មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅពេលដាក់ពាក្យសុំសញ្ជាតិតូបនីយកម្ម។
• ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និង យល់ដឹងប្រវត្តិសាស្រ្តាខ្មែរខ្លះៗ ហើយបង្ហាញភស្តុតាងច្បាស់ថា ខ្លួនអាចរស់នៅក្នុងសង្គមខ្មែរបានដោយសុខដុម ព្រមទាំងទទួលបាននូវទំនៀមទម្លាប់ និង ប្រពៃណីល្អរបស់ខ្លួន។
• មានសញ្ជាតិ និង កាយសម្បទាដែលមិននាំឱ្យគ្រោះថ្នាក់ ឬ នាំឱ្យមានបន្ទុកដល់ជាតិ។
🎯 លក្ខខណ្ឌគុណសម្បត្តិ
• ជនបរទេសដែលបានធ្វើអំណោយ ជាប្រាក់ដល់ថវិកាជាតិ ចាប់ពីមួយពាន់លានរៀល (១,០០០,០០០, ០០០ រៀល) ឡើងទៅ ឬ បានបង្ហាញនូវភស្តុតាងថា ខ្លួនបានផ្តល់គុណសម្បត្តិពិសេស ឬ ថ្វីដៃពិសេសអ្វីមួយ ជា ប្រយោជន៍ដល់ការស្តារ និង កសាងសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ជនបរទេសនោះអាចធ្វើពាក្យសុំចូលសញ្ជាតិខ្មែរ បានក្នុងករណីដែលជននោះ បំពេញបានចំណុចមួយចំនួនក្នុងលក្ខខណ្ឌទូទៅ។
🎯 លក្ខខណ្ឌសហព័ទ្ធ
• ជនបរទេសដែលមានសហព័ន្ធ ឬ កូនដែលមានអាយុតិចជាង ១៨ ឆ្នាំ ដែលមានបំណងសុំសញ្ជាតិជាចង្កោមគ្រួសារ។ បែបបទ និង នីតិវិធីនៃការសុំសញ្ជាតិខ្មែរ ការសម្រចផ្តល់សញ្ជាតិខ្មែរ ត្រូវធ្វើសម្បថនៅចំពោះមុខតុលាការកំពូល។

ចូរពន្យល់ពីការទទួលបានសញ្ជាតិខ្មែរពីកំណើតនិងដោយអាពាហ៍ពិពាហ៍។
○ ព្រះរាជាណាចក្រកម្ពុជា បានកំណត់យ៉ាងច្បាស់ចំពោះប្រជាពលរដ្ឋ ដែលត្រូវទទួលបានសញ្ជាតិជាខ្មែរ។
🎯 ជាតិខ្មែរពីកំណើត
ប្រជាពលរដ្ឋដែលមានសញ្ជាតិខ្មែរពីកំណើត មានដូចខាងក្រោម៖
+ ត្រូវទទួលបានសញ្ជាតិខ្មែរ ដោយកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា
• កូនដែលកើតពី ឪពុក និង ម្តាយបរទេសដែលកើតនិង រស់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។
• កូនដែលកើតពី ឪពុក និង ម្តាយ មិនស្គាល់ និង កូនដែលទើបនឹងកើត ដែលគេរើសបាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវទុកថានោះក្នុងព្រះរាជាណាចក្រកម្ពុជាដែរ។
+ ត្រូវទទួលបានសញ្ជាតិខ្មែរ ទោះបីកើតនៅទីណាក៏ដោយ
• កូនមានខាន់ស្លា ដែលកើតមកពី ឪពុក ឬ ម្តាយមានសញ្ជាតិខ្មែរ។
• កូនមានខាន់ស្លា ដែលកើតមកពី ឪពុក ឬ ម្តាយមានសញ្ជាតិខ្មែរទទួលស្គាល់។
• កូនដែលឪពុកម្តាយមិនទទួលស្គាល់ កាលបើតុលាការបានចេញសាលក្រមថា កូននោះពិតជាកើតពីឪពុក ឬ ម្តាយ ដែលមានសញ្ជាតិខ្មែរ។
+ សញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍
• សញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ ជាការ ទទួលបានសញ្ជាតិខ្មែរតាមរយៈអាពាហ៍ពិពាហ៍ ដោយបានកំណត់ដោយច្បាប់ មានន័យថាស្រ្តី ឬ បុរសបរទេសដែលយកប្តី ឬ ប្រពន្ធខ្មែរ ដោយបានរៀបអាពាហ៍ពិពាហ៍ អាចទាមទារសញ្ជាតិខ្មែរលុះត្រាតែ ស្រ្តី ឬ បុរសនោះរស់នៅជាមួយគ្នារយៈពេលបីឆ្នាំ ក្រោយពេលចុះសំបុត្រអាពាហ៍ពិពាហ៍។

7 months ago
ហេតុអ្វីបានជារាជរដ្ឋាភិបាលបង្កើតច្បាប់នេះឡើង?
○ បានជារាជរដ្ឋាភិបាល បង្កើតច្បាប់សញ្ជាតិនៅព្រះរាជាណាចក្រកម្ពុជានេះឡើង ក្នុងគោលដៅ៖
• កំណត់សញ្ជាតិខ្មែរ ចំពោះជនដែលបំពេញលក្ខខណ្ឌនៃច្បាប់ ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឬ នៅឯបរទេស។
• កំណត់ឱ្យបានច្បាស់ ពីអត្តសញ្ញាណនៃជនជាតិរបស់ខ្លួន។
• ការពារសិទ្ធិប្រជាពលរដ្ឋខ្មែរ ក្នុងការរក្សាសញ្ជាតិខ្លួន ដោយមិនមានជនណាអាចដកសញ្ជាតិបាន។
• ការពារមិនឱ្យជនណា អាចនិរទេស បញ្ជូនប្រជាពលរដ្ឋខ្មែរ ឱ្យទៅនៅក្រៅប្រទេស ដោយគ្មានកិច្ចព្រមព្រៀងជាមួយគ្នា ទៅវិញទៅមកឡើយ។
• ងាយស្រួលក្នុងការគ្រប់គ្រងប្រជាពលរដ្ឋខែ្មរ ដែលផ្លាស់ប្តូរទីកន្លែងរស់នៅ ជាពិសេសនៅឯបរទេស ដើម្បីឱ្យពួកគេទទួលបាននូវការគាំពារ តាមគ្រប់មធ្យោបាយការទូតពីរដ្ឋ និង ការពារមិនឱ្យបាត់បង់សញ្ជាតិដោយឯកឯង។
• ការពារមិនឱ្យបាត់បង់ ពូជពង្សវង្សត្រកូល ជាតិកំណើតរបស់ខ្មែរ។

ដូចម្តេចដែលហៅថា “ច្បាប់សញ្ជាតិ”?
○ ដែលហៅថា “ច្បាប់សញ្ជាតិ” គឺជា ច្បាប់សម្រាប់កំណត់ពូជពង្សវង្សត្រកូល ជាតិកំណើតរបស់ប្រជាជននៅក្នុងប្រទេសមួយ។

8 months ago
ជនបរទេសអន្តោប្រវេសន៍អាចទទួលឱ្យស្នាក់នៅក្នុងប្រទេសកម្ពុជាដោយបានបំពេញតាមលក្ខខណ្ឌដែលមានចែងនៅក្នុងមាត្រាទី៨ច្បាប់នេះ។ តើក្រៅពីលក្ខខណ្ឌនេះត្រូវមានកាតព្វកិច្ចអ្វីខ្លះទៀត?
○ កាតព្វកិច្ចត្រូវបំពេញ មានដូចជា៖
• បង្ហាញនូវសម្បទា មានផលប្រយោជន៍ដល់សេដ្ឋកិច្ច ឬ សង្គមកិច្ច ឬ វិទ្យាសាស្រ្តបច្ចេកទេស ឬ វប្បធម៌សម្រាប់ប្រទេសកម្ពុជា។
• តំកល់ប្រាក់ធានាតាមចំនួនសមស្រប សម្រាប់បង់ថ្លៃសោហ៊ុយធ្វើដំណើរត្រឡប់ទៅវិញ ឬ មានប្រាក់ធានាថាអាចរស់នៅដោយសារទ្រព្យសម្បត្តិរបស់ខ្លួន។
• មានកាយសម្បទាបំពេញវិជ្ជាជីវៈខ្លួន បានដោយមានការបញ្ជាក់ពីគ្រូពេទ្យនៃប្រទេសរបស់ខ្លួន និង មានកិច្ចសន្យាការងារជាលាយលក្សណ៍អក្សរ។
• មានលិខិតថ្កោលទោស ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសរបស់ខ្លួន។
• ត្រូវបំពេញឱ្យបាននូវលក្ខខណ្ឌសន្តិសុខ ដែលព្រះរាជាណាចក្រកម្ពុជាតម្រូវឱ្យមាន។