តើអរិយធម៌ជាអ្វី? តើវប្បធម៌ជាអ្វីៗ? តើសង្គមធម៌ជាអ្វី?
ក. អរិយធម៌ < អរិយធម៌ + ធម៌
· អរិយ៖ ប្រសើរ ខ្ពង់ខ្ពស់ ថ្លៃថ្នូរ រុងរឿង
· ធម៌៖ ធាតុ ភាវៈទ្រទ្រង់
· អរិយធម៌ សម្គាល់ការរស់នៅ ការរៀបចំជីវភាពសង្គមមនុស្ស ឱ្យបានប្រកបដោយសេចក្តីរីកចម្រើន លូតលាស់មានរបៀបរៀបរយល្អ មានគ្រឿងប្រដាប់ប្រើប្រាស់ជំនឿ ចំណេះដឹង ទៅតាមចំណង់ចំណូលចិត្ត។
ខ. វប្បធម៌ < វប្ប + ធម៌
· វប្ប៖ ការសាបព្រោះ ការបណ្តុះពូជ ការបង្កបង្កើត
· ធម៌៖ ធាតុ ភាវៈទ្រទ្រង់
· វប្បធម៌ សំដៅយកធាតុទាំងឡាយណា ដែលទ្រទ្រង់នូវការសាបព្រោះ បណ្តុះពូជចេញផ្លែផ្កា។ តាមន័យវចនានុក្រមខ្មែរ វប្បធម៍សម្គាល់នូវការផ្សាំ ការបណ្តុះវិជ្ជា និង ប្រាជ្ញាស្មារតីឱ្យរីកចម្រើនលូតលាស់ ដោយវិទ្យាសាស្រ្ត ឬ សិល្បៈផ្សេងៗ។
គ. សង្គមធម៌ < សង្គម + ធម៌
· សង្គម៖ រួបរួម ប្រមូលផ្តុំ
· ធម៌៖ ធាតុ ភាវៈទ្រទ្រង់
· សង្គមធម៌ ជាធម៌ទាំងឡាយណា ដែលទ្រទ្រង់ការរស់នៅរបស់មនុស្ស និង បណ្តុះសេចក្តីសុខរបស់មនុស្សជាតិ តាមរយៈគ្រឿងសម្ភារៈ ប្រដាប់ប្រើប្រាស់បច្ចេកទេស បង្កើតផលិតផល ឬ តាមវិធីរៀបចំសង្គម មនុស្សដូចជា សេដ្ឋកិច្ច សង្គមកិច្ច នយោបាយ ឬ តាមស្ថាប័នផ្សេងៗ។

3 months ago