Logo
​អរិយ ធម៌​
2 months ago
តើវប្បធម៌ និង សង្គមធម៌មានទំនាក់ទំនងគ្នាដូចម្តេច?
◈ ទោះបីវប្បធម៌ និង សង្គមធម៌ជាមែកធាងនៃអអរិយធម៌ក៏ដោយ ក៏មានទស្សនៈមួយចំនួនយល់ខុសៗគ្នា អំពីការរីកចម្រើននៃអរិយធម៌ ដោយឱ្យតម្លៃលើកត្តាមួយផ្នែកៗ​ តាមការយល់ឃើញរបស់គេជាក់ស្តែង ដូចជាមតិខាងក្រោម៖
• មតិទី ១៖ គេយល់ថា កម្លាំងអរិយធម៌ស្ថិតនៅលើវប្បធម៌ ពោលគឺ វប្បធម៌ គឺជា បុព្វហេតុនៃការជឿនលឿនរបស់មនុស្ស។ គេអះអាងថា ចំពោះចំណេះដឹងមានវិជ្ជាសាសនាអក្សរ អក្សរសិល្ប៍ ការសិក្សាអប់រំ ជាដើម ជាកម្លាំងវប្បធម៌អាចកែប្រែសង្គមមនុស្ស ឱ្យមានកម្រិតជីវភាពខ្ពស់មានចរិយាថ្លៃថ្នូរ មានច្បាប់ ទម្លាប់ត្រឹមត្រូវមានការគ្រប់គ្រងរៀបរយ។
• មតិទី ២៖ គេយល់ថា កម្លាំងអរិយធម៌ស្ថិតនៅលើសង្គមធម៌វិញ ពោលគឺ សង្គមធម៌ជាបុព្វហេតុនៃការជឿនលឿន ព្រោះសង្គមធម៌អាចកែប្រែផ្លាស់ប្តូរទាំងទស្សនៈ ទាំងចិត្តគំនិត ទាំងចំណង់ចំណូលចិត្តរបស់ មនុស្សម្នាក់ៗផង របស់សង្គមទាំងមូលផង។ យ៉ាងណាមិញ ប្រដាប់ប្រើប្រាស់ របៀបបង្កបង្កើនផល និង ចែកផល ច្បាប់សង្គម វិធីរៀបចំសង្គម ព្រមទាំង មនោសាស្រ្តបែបណា ក៏សង្គមបែបនោះដែរ។ ដូចនេះការផ្លាស់ប្តូរសង្គមកិច្ច នយោបាយ ទស្សនៈចិត្តគំនិត ចំណង់ចំណូលចិត្ត ក៏ផ្លាស់ប្តូរទៅតាមនោះដែរ។ ដូចជា​វណ្ណៈមនុស្ស សាសនា ជំនឿ ក៏បាត់បង់ដោយសារការផ្លាស់ប្តូរសង្គមធម៌។ រួមសេចក្តីមក ថ្វីត្បិតតែទស្សនៈទាំងពីរខាងលើនេះ មានលក្ខណៈខុសប្លែកពីគ្នាខ្លះក៏ដោយ ក៏វាជាកម្លាំងពីរសម្រាប់គាំទ្រ និង ធ្វើឱ្យអរិយធម៌រីកចម្រើន ឯសង្គមក៏ដូចគ្នាដែរ។ ជាការពិតវប្បធម៌ និង សង្គមធម៌មានទំនាក់ទំនងគ្នាយ៉ាងជិតស្និត មានឥទ្ធិពលលើគ្នាទៅវិញទៅមក បំពេញឱ្យគ្នាទៅវិញទៅមកដូចកាយ និង ចិត្តនោះដែរ។
​អរិយ ធម៌​
2 months ago
ចូរឱ្យនិយមន័យសុជីវកម្ម និង លើកឧទាហរណ៍មកបង្ហាញ។
​◈ សុជីវកម្ម សម្គាល់នូវការរស់នៅមានរប្រៀបរៀបរយ ចេះគួរសមក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ សុជីវកម្ម ជាវិជ្ជាមួយសម្រាប់អប់រំមនុស្សគ្រប់រូបទាំងបុរស ទាំងស្រ្តីឱ្យមានឬកពា:អាកប្បកិរិយាថ្លៃថ្នូរ មិនឆ្គាំឆ្គងក្នុងទង្វើរបស់ខ្លួននៅពេលធម្មតា និង ពេលចេញមុខក្នុងអង្គពិធីធំៗ។ សុជីវធម៌ ជាសោភ័ណ និង វិធីសម្រាប់អប់រំមនុស្សឱ្យមានឬកពាថ្លៃថ្នូរ មានភាព ស្លូតបូត មានសេចក្តីសុចរិតស្មោះត្រង់ មានសណ្តាប់ធ្នាប់ ចេះរៀបចំរបៀបរស់នៅឱ្យបានសមរម្យ ហើយមានតម្លៃនៅក្នុងសង្គម។ ម៉្យាងទៀត សុជីវធម៌អប់រំមនុស្សប្រកាន់នូវសេចក្តីសុចរិត សេចក្តីស្មោះត្រង់ សេចក្តីស្ងប់ សេចក្តីសន្តោស មានចរិយាល្អ។ ឧទាហរណ៍៖ អ្នកបើកយានយន្ត គួរអនុញ្ញតឱ្យអ្នកបើកបរទោចក្រយានយន្ត ដែលមានផ្ទុកធ្ងន់ អ្នកជម្ងឺធ្វើដំណើរទៅមុន ឬ បើកបន្ថយល្បឿននៅលើផ្លូវដែលមានទឹកដក់ ឬ ភក់ ដើម្បីកុំឱ្យឃ្ទាត​ទឹក ឬ ភក់លើអ្នកដទៃ។
​អរិយ ធម៌​
3 months ago
តើសុជីវធម៌តម្រូវឱ្យមនុស្សម្នាក់ៗចេះធ្វើអ្វីខ្លះ?
○ សុជីវធម៌តម្រូវឱ្យមនុស្សម្នាក់ៗចេះ៖
· រៀបចំខ្លួនកុំឱ្យឆ្គាំឆ្គងក្នុងឥរិយាបថណាមួយ ដូចជា ការនិយាយ ដេក ដើរ ឈរ អង្គុយ
· រៀបចំចរិយា ឬកពារឱ្យសមទីកន្លែង និង កាលៈទេសៈ
· រៀបចំកាយវិការក្នុងពេលសន្ទនាជាមួយអ្នកដទៃ ឬ ក្នុងពេលទទួលទានអាហារ
· ប្រើសម្លៀកបំពាក់សមរម្យទៅតាមពេលវេលា
· របៀបនិយាយ សរសេរឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត
· ទទួលភ្ញៀវដោយរាក់ទាក់
· គោរពសិទ្ធិ ទ្រព្យសម្បត្តិ សេចក្តីទុក្ខសោករបស់អ្នកដទៃ។ល។
​អរិយ ធម៌​
3 months ago
ដូចម្តេចដែលហៅ​ថាទសពិតរាជធម៌? ​ចូរបង្ហាញ?
○ ទសពិតរាជធម៌គីជាធម៌ទាំង ១០ ប្រការ សំរាប់ព្រះ​រាជាទ្រង់ប្រ​ព្រឹត្ត ព្រមទាំង​ណែនាំពួកសេនាបតី មន្រី្តតូចធម និង ប្រជាព​លរដ្ឋប្រព្រឹត្តតាម។
+ ទសពិតរាជធម៌ទាំងនោះ គី៖​
១. ទាន                 =  ការធ្វើអំណោយ
២. សិល               =ការរក្សាសីល
៣. បរិច្ចាគ             =ការចំណាយព្រះរាជទ្រព្យទំនុកបំរុងប្រទេសជាតិ
៤. អាជ្ជវៈ               =  មានសេចក្តីទៀងត្រង់
៥.មទ្ទវៈ                 =    មានសេចក្តីទន់ភ្លន់ ស្លូតបូតសុភាពរាបសារ
៦. តបៈ                = ការកាន់ឧបោសថសីលតាមការកំណត់ម្តងៗ
៧. អកោធនៈ         =   មិនធ្វើឲ្យគេក្តៅក្រហាយ ដោយសារខ្លួន
៨. អវិហឹសា           =  មិនបៀតបៀនអ្នកដទៃ
៩. ខន្តិៈ                 = មានសេចក្តីអត់ធន់
១០. អវិរោធនៈ       =   មិន​បំពានលើធម៌ ឬ លើច្បាប់
​អរិយ ធម៌​
3 months ago
តើសីលធម៌មានសារៈសំខាន់យ៉ាងណាខ្លះ ចំពោះជីវភាពរស់នៅរបស់មនុស្ស?
○ សីលធម៌ មានសារៈសំខាន់ណាស់ ចំពោះជីវភាពរស់នៅរបស់មនុស្ស គឺ៖
· ធ្វើឱ្យមនុស្សមានភាពថ្លៃថ្នូរ មានកិត្តិយស មានឧត្តមភាពក្នុងការងារ ប្រព្រឹត្តល្អគ្រប់បែបយ៉ាង។
· ធ្វើឱ្យមនុស្សចេះម្ចាស់ការ និង មានទំនួលខុសត្រូវលើគ្រប់ការងារ។
· មានការយោគយល់ អធ្យាស្រ័យគ្នាល្អ។
· ចេះជួយយកអាសាគ្នា និង ទុក្ខធុរៈគ្នា។
· មានសាមគ្គីភាពគ្នាល្អ។
​អរិយ ធម៌​
3 months ago
តើអរិយធម៌ខ្មែរមានលក្ខណៈពិសេសប៉ុន្មានយ៉ាង?
○ អរិយធម៌ខ្មែរ មានលក្ខណៈពិសេស ២ យ៉ាង គឺ៖
• លក្ខណៈជាតិ៖ ជាលក្ខណៈស្ថិតថេររបស់ប្រជាជនខ្មែរមានទំនៀមទំលាប់ប្រពៃណី ជំនឿសាសនាភូមិសាស្រ្តទឹកដី។ល។ ឥទ្ធិពលណាដែលមិនសមស្របតាមអរិយធម៌ វប្បធម៌ខ្មែរយើងមិនអាចទទួលយកបានឡើយ។
• លក្ខណៈបត់បែន៖ ជាលក្ខណៈបត់បែនទៅតាមការរីកចំរើនរបស់ពិភពលោក ដែលមានលក្ខណៈវិជ្ជាសាស្រ្តទំនើប។ សរុបសេចក្តីមក អ្វីដែលមិនមែនជារបស់ជាតិខ្លួនខ្មែរ បានមកកែច្នៃឱ្យសមស្រប ទៅតាមចំណង់ចំណូលចិត្តរបស់ប្រជាជាតិខ្លួន ឱ្យមកជារបស់ជាតិខ្លួន។ ខ្មែរមិនទទួលយកអរិយធម៌បរទេស ដែលមិនល្អ ឬ យកចំណុចណាទាំងស្រុងនោះឡើយ។
​អរិយ ធម៌​
3 months ago
តើមានធាតុសំខាន់ៗអ្វីខ្លះដែលសម្រេចបង្កើតបាននូវវប្បធម៌ អរិយធម៌របស់ជាតិមួយ?
○ ធាតុសំខាន់ៗ ដែលសម្រេចបង្កើតបាននូវវប្បធម៌ អរិយធម៌របស់ជាតិមួយ មានកត្តា ៤ គឺ៖
🎯 កត្តាពលកម្ម  គឺជា សកម្មភាពដែលមានបំណងសំរេចនូវអ្វីៗទាំងអស់ ដែលមនុស្សបានធ្វើអ្វីៗទាំងអស់ ដែលមនុស្សបានទទួលក៏ដោយសារពលកម្ម ហើយស្វាវិវត្តន៍ក្លាយមកជាមនុស្សបានទទួលក៏ដោយឆ្លងកាត់ ពីរដំណា​ក់កាលមួយទៅដំនាក់កាលមួយ ធ្វើឱ្យមនុស្សមានបញ្ញា បទពិសោធន៍ ចេះកសាង និង ច្នៃប្រឌិតសម្ភារៈផ្សេងៗ វិវត្តន៍ឈានឡើងឆ្ពោះទៅរកភាពសុក្រិត ទៅតាមដំនាក់កាលនៃការរីកចម្រើននៃប្រវត្តិសាស្រ្ត។
🎯 កត្តាភូមិសាស្រ្ត ដើម្បីរស់រានមានជីវិតតម្រូវការចាំបាច់របស់មនុស្ស គឺ ធម្មជាតិ មនុស្សទាញផលិតផលពីធម្មជាតិ ដើម្បីបំពេញតម្រូវការរបស់ខ្លួនវិញ។ ដូចនេះ លក្ខណៈធម្មជាតិ ភូមិសាស្រ្ត ទឹកដីព្រៃភ្នំបឹងបួរ​អាកាសធាតុ សុទ្ធតែជះឥទ្ធិពលមកលើមនុស្ស បណ្តាលឱ្យមនុស្សងាយស្រួល ឬ លំបាកក្នុងការងារពលកម្ម។
🎯 កត្តារបបសង្គម របបសង្គមនាំឱ្យមានឥទ្ធិពល​ និង បង្កើត បាននៅវប្បធម៌ អរិយធម៌របស់ជាតិមួយក្នុងដំណាក់កាលប្រវត្តិសាស្រ្ត។ ការរីកចម្រើននៃរបបសង្គមវាផ្លាស់ប្តូរស្របតាមបែបផែនផលិតកម្មពោល គឺ នរណាក្តាប់មធ្យោបាយផលិតកម្ម និង ក្តាប់ស្មារតីអ្នកនោះមានសិទ្ធិបែងចែកភោគផល ផលិតកម្ម។ ដូចនេះ យើងអាចបញ្ចាក់ថា វប្បធម៌ អរិយធម៌របស់ជាតិមួយ ប្រកាន់នៅលក្ខណៈ ជា ចារិកវណ្ណៈរបស់ជាតិនោះ។
🎯 កត្តាសាសនា សាសនាអប់រំទូន្មានប្រៀបប្រដៅ រីបណ្តាំផ្ញើ។ សាសនាមានច្រើន រួមមាន៖
· ព្រហ្មញ្ញសាសនា មានដើមកំណើតនៅឥណ្ឌា មានគម្ពីរត្រៃវេទ។
· ព្រះពុទ្ធសាសនា មានដើមកំណើតនៅឥណ្ឌា មានគម្ពីរព្រះត្រៃបិដក។
· គ្រិស្តសាសនា មានដើមកំណើតនៅស៊ីរី (អ៊ីស្រាអែល) មានគម្ពីរប៊ីប។
· តាវសាសនា មានដើមកំណើតនៅចិន។
· សន្តូសាសនា មានដើមកំណើតនៅជប៉ុន។
· អ៊ីស្លាមសាសនា មានដើមកំណើតនៅអារ៉ាប់ មានគម្ពីរកូរ៉ាន់ ឬ កូនអាន។
​អរិយ ធម៌​
3 months ago
តើសង្គមធម៌ និងវប្បធម៌មានទំនាក់ទំនងគ្នាដូចម្តេច? ពីព្រោះអ្វី? ចូរលើកឧទាហរណ៍ក្នុងប្រវត្តិសាស្រ្តមកបញ្ជាក់។
○ សង្គមធម៌ និង វប្បធម៌មានទំនាក់ទំនងគ្នា៖
• សង្គមធម៌លូតលាស់រីកចម្រើនបាន អាស្រ័យនឹងវប្បធម៌សង្គមនោះឯង ដូចជា គ្រឿងប្រដាប់ប្រើប្រាស់អាចផលិតបាន ដោយសារមនុស្សមានចំណេះដឹង បំណិន និង កម្រិតជំនាញច្បាស់លាស់។
• ឯវប្បធម៌វិញ ក៏ត្រូវពឹងពាក់លើសង្គមធម៌ សិល្បៈ អក្សរសិល្ប៍ ជំនឿសាសនា រីកចម្រើនលូតលាស់ អភិវឌ្ឍន៍​អាស្រ័យនឹងរបបសង្គមគាំទ្រ ផ្តល់ឱកាសឱ្យសង្គមដំណើរការបានល្អ។
✅​ ដូចនេះ គេសង្កេតឃើញថា អរិយធម៌ដុះដាលចម្រើនលូតលាស់ទៅបាន អាស្រ័យទៅលើវប្បធម៌ និង សង្គមធម៌ ដែលមានទំនាក់ទំនងគ្នា ពឹងផ្អែកគ្នាទៅវិញទៅមក ព្រោះវប្បធម៌ស្វែងរកសុខៈតាមផ្លូវចិត្ត ឯវប្បធម៌វិញ ស្វែងរកសុខៈតាមផ្លូវកាយ និង សម្ភារៈ។ សង្គមធម៌ និង វប្បធម៌ចាំបាច់មានទំនាក់ទំនងគ្នាជិតស្និត ប្រកបដោយវិទ្យាសាស្រ្ត ទើបអាចរៀបចំសង្គមឱ្យមានវឌ្ឍនភាពគ្រប់គ្រាន់ ប្រកបដោយថាមពល និង ប្រសិទ្ធភាព។
​អរិយ ធម៌​
3 months ago
ហេតុអ្វីបានជាខ្មែរត្រូវស្គាល់អរិយធម៌ខ្មែរ? តើការស្គាល់អរិធម៌ខ្មែរ មានលក្ខណៈគ្រប់គ្រាន់ហើយ ឬនៅ?  ព្រោះអ្វី?
○ បានជាខ្មែរត្រូវស្គាល់អរិយធម៌ខ្មែរ ព្រោះ៖
· រក្សាបាននូវអត្តសញ្ញាណជាតិ
· បណ្តុះសា្មរតីទទួលខុសត្រូវ
· យល់ដឹងពីតម្លៃផ្ទាល់ខ្លួនជាកូនខ្មែរ
· កុំឱ្យអរិយធម៌បរទេស គ្របដណ្តប់លើអរិយធម៌ខ្មែរ
· កុំឱ្យមានការយល់ច្រឡំ ចំពោះអរិយធម៌បរទេស ថាជារបស់ខ្មែរ រីឯអរិយធម៌ខ្មែរ​ថាជារបស់បរទេស។ ឧទាហរណ៍៖ ភ្លេងពិណពាទ្យ​ ថាជាភ្លេងសៀម។
​អរិយ ធម៌​
3 months ago
ចូររៀបរាប់តម្លៃនៃអរិយធម៌ខ្មែរ។
○ ជនជាតិខ្មែរ ជា ជាតិសាសន៍មួយ ដែលមានអរិយធម៌ពិតប្រាកដរបស់ខ្លួន។ អរិយធម៌ខ្មែរ ពុំមែនកើតឡើងនាពេលថ្មីៗ នេះទេ ជា អរិយធម៌មួយចំណាស់ ក្នុងចំណោមអរិយធម៌ ដែលចាស់ជាងគេនៅលើពិភពលោក។ ព្រោះវាបានកើតឡើង នៅភូមិភាគអាស៊ីអាគ្នេយ៍នេះ ក្នុងសម័យបុរេប្រវត្តិសាស្រ្តដ៏យូរលង់ណាស់មកហើយ ចាប់តាំងពីខ្មែរមានទំនាក់ទំនងជាមួយជាតិសាសន៍ដទៃទៀតមកម្ល៉េះ។ អរិយធម៌នេះ ចេះតែរីកចម្រើនលូតលាស់ជាលំដាប់លំដោយ បានស្រូបយកឥទ្ធិពលបរទេសមកផ្សំនឹងធាតុដើមរបស់ខ្លួន ដើម្បីបង្កើតអរិយធម៌រុងរឿងមួយ។
​អរិយ ធម៌​
3 months ago
ជនជាតិខ្មែរមានអរិយធម៌របស់ខ្លួនមុនអរិយធម៌បរទេសចូលមកដល់។
○ ដើមកំណើតនៃអរិយធម៌ខ្មែរ បានចាប់កំណើតឡើងពីជនជាតិមន ខ្មែរ ដែលជាម្ចាស់ដើមបំផុតនៃទឹកដីសុវណ្ណភូមិនេះផ្ទាល់តែម្តង មិនមានជនជាតិឥណ្ឌា ចិន និង ជនជាតិដទៃទៀត មកបង្កើតឱ្យខ្មែរឡើយ។ អរិយធម៌ឥណ្ឌា ចិន និង ជនជាតិដទៃទៀតដែលផ្សព្វផ្សាយចូលមកស្រុកខ្មែរនោះគ្រាន់តែជាឧបករណ៍ ជាគ្រឿងផ្សំមួយបម្រើឱ្យអរិយធម៌ខ្មែរកាន់តែរីកដុះដាលកើនឡើង និង ធ្វើឱ្យមានការអភិវឌ្ឍប៉ុណ្ណោះ។
​អរិយ ធម៌​
3 months ago
តើអរិយធម៌ខ្មែរមានទំនាក់ទំនងជាមួយអរិយធម៌បរទេសដូចម្តេចខ្លះ?
○ អរិយធម៌ខ្មែរ មានទំនាក់ទំនងជាមួយអរិយធម៌បរទេស គឺ ការរស់នៅរបស់ជាតិសាសន៍ណាក៏ដោយ រមែងតែង មានទំនាក់ទំនងជាមួយជាតិសាសន៍ដទៃទៀតពុំខានឡើយ ដូចជា ការដោះដូរផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម សម្ភារៈផ្សេងៗ ផ្នត់គំនិត បទពិសោធ៏ទៅវិញទៅមក។ រីឯអរិយធម៌របស់ខ្មែរ តែងមានទំនាក់ទំនង ឬ ឥទ្ធិពលពីអរិយធម៌បរទេស ចំណែកឯ បរទេសក៏ទទួលឥទ្ធិពលពីអរិយធម៌ខ្មែរផងដែរ។
​អរិយ ធម៌​
3 months ago
តើអរិយធម៌មានធាតុសំខាន់ៗអ្វីខ្លះ?
○ អរិយធម៌ មានធាតុសំខាន់ៗ ដូចជា៖
ក. វប្បធម៌
+ ចំណេះដឹង
· ជំនឿ
· សាសនា
· វិជ្ជា វិទ្យាសាស្រ្ត
+ កំណត់ផ្សាយ
· ភាសា អក្សរ សញ្ញា
· អក្សរសាស្រ្តា អក្សរសិល្ប៍
· សិល្បៈព័ត៌មាន
+ អនុវត្តន៍
· ទំនៀមទម្លាប់ ប្រពៃណី
· ការអប់រំ
· កីឡា ល្បែងកំសាន្ត ច្បាប់
ខ. សង្គមធម៌
+ គ្រឿងសង្គម
· ប្រដាប់រស់នៅ
· ប្រដាប់តិចនិច
· មុខរបរ
+ របបសង្គម
· សេដ្ឋកិច្ច
· សង្គមកិច្ច
· នយោបាយ
+ ទម្រង់សង្គម
· ស្នូលសង្គម
· វណ្ណៈសង្គម
· អង្គការសង្គម
​អរិយ ធម៌​
3 months ago
តើអរិយធម៌ជាអ្វី? តើវប្បធម៌ជាអ្វីៗ? តើសង្គមធម៌ជាអ្វី?
ក. អរិយធម៌ < អរិយធម៌ + ធម៌
· អរិយ៖ ប្រសើរ ខ្ពង់ខ្ពស់ ថ្លៃថ្នូរ រុងរឿង
· ធម៌៖ ធាតុ ភាវៈទ្រទ្រង់
· អរិយធម៌ សម្គាល់ការរស់នៅ ការរៀបចំជីវភាពសង្គមមនុស្ស ឱ្យបានប្រកបដោយសេចក្តីរីកចម្រើន លូតលាស់មានរបៀបរៀបរយល្អ មានគ្រឿងប្រដាប់ប្រើប្រាស់ជំនឿ ចំណេះដឹង ទៅតាមចំណង់ចំណូលចិត្ត។
ខ. វប្បធម៌ < វប្ប + ធម៌
· វប្ប៖ ការសាបព្រោះ ការបណ្តុះពូជ ការបង្កបង្កើត
· ធម៌៖ ធាតុ ភាវៈទ្រទ្រង់
· វប្បធម៌ សំដៅយកធាតុទាំងឡាយណា ដែលទ្រទ្រង់នូវការសាបព្រោះ បណ្តុះពូជចេញផ្លែផ្កា។ តាមន័យវចនានុក្រមខ្មែរ វប្បធម៍សម្គាល់នូវការផ្សាំ ការបណ្តុះវិជ្ជា និង ប្រាជ្ញាស្មារតីឱ្យរីកចម្រើនលូតលាស់ ដោយវិទ្យាសាស្រ្ត ឬ សិល្បៈផ្សេងៗ។
គ. សង្គមធម៌ < សង្គម + ធម៌
· សង្គម៖ រួបរួម ប្រមូលផ្តុំ
· ធម៌​៖ ធាតុ ភាវៈទ្រទ្រង់
· សង្គមធម៌ ជាធម៌ទាំងឡាយណា ដែលទ្រទ្រង់ការរស់នៅរបស់មនុស្ស និង បណ្តុះសេចក្តីសុខរបស់មនុស្សជាតិ តាមរយៈគ្រឿងសម្ភារៈ ប្រដាប់ប្រើប្រាស់បច្ចេកទេស បង្កើតផលិតផល ឬ តាមវិធីរៀបចំសង្គម មនុស្សដូចជា សេដ្ឋកិច្ច សង្គមកិច្ច នយោបាយ ឬ តាមស្ថាប័នផ្សេងៗ។
​អរិយ ធម៌​
4 months ago
ដើម្បីធ្វើជាមេដឹកនាំល្អ គឺត្រូវបញ្ចៀសនូវអគតិទាំង៤យ៉ាង។ តើអគតិទាំងនោះមានអ្វីខ្លះ? ចូរពន្យល់។
○ ដើម្បីធ្វើជាមេដឹកនាំល្អ គឺ ត្រូវបញ្ចៀសនូវអគតិទាំង ៤ យ៉ាង គឺ៖
· ឆន្ទាគតិ វៀរចាកនូវការលម្អៀង ព្រោះសេចក្តីស្រលាញ់។
· ទោសគតិ វៀរចាកនូវការលម្អៀង ព្រោះសេចក្តីស្អប់។
· មោហោគតិ វៀរចាកនូវការលម្អៀង ព្រោះ សេចក្តីល្ងង់មិនយល់ច្បាប់ពីខ្លួនឯង។
· ភយាគតិ វៀរចាកនូវការលម្អៀង ព្រោះ សេចក្តីភ័យខ្លាច។
​អរិយ ធម៌​
4 months ago
ចូរនិយាយពីផលប្រយោជន៍នៃសិល្បៈ។
○ ផលប្រយោជន៍នៃសិល្បៈ រួមមាន៖
· ជួយគ្នា តាមពាក្យសំដី​ កាយវិការ សំភារៈ
· ញុំាងពិធីឱ្យអធិកអធម
· បំបាត់ការអផ្សុក (កំសាន្ត)
· ជាសិល្ប៍សោភណ្ឌ (សោភណ្ឌភាព) ក្នុង និង ក្រៅ
· មានឋានានុក្រម (មានលំដាប់ថ្នាក់)
· គោរពវិន័យ មានស្មារតីក្រុម
· ធ្វើអោយរាងកាយសមរម្យ សមសួន ទន់ភ្លន់
· មានសុខភាពល្អ
· អាចជាមធ្យោបាយរកថវិការ អាចជាអាជីពប្រចាំជីវិត
​អរិយ ធម៌​
4 months ago
តើសីល ៥ ក្នុងព្រះពុទ្ធសាសនា បានឆ្លុះបញ្ចាំងឱ្យឃើញនូវការគោរពសិទ្ធិមនុស្សដូចម្តេចខ្លះ?
○ អត្ថន័យនៃសីល ៥ ដោយផ្សារភ្ជាប់ទៅនឹងខ្លឹមសារសិទ្ធិមនុស្ស ដែលពាក់ព័ន្ធ៖
· បាណាតិចបាតាវេរមីណ គឺ វៀរចាកការសម្លាប់ជីវិត  សិទ្ធិរស់រានមានជីវិត។
· អទិន្ទាទានាវេរមណី គឺ វៀរចាកការលួចទ្រព្យគេ។
· កាមេសុមិច្ឆាចារាវេរមណី គឺ វៀរចាកកាមកិច្ចខុសបវេណី សិទ្ធិរួមរស់ជាគ្រួសារ។
· មុសាវាទាវេរមណី គឺ វៀរចាកការភូតកុហក សិទ្ធិបញ្ចេញមតិ ផ្តល់ទទួលព័ត៌មានពិត។
· សុរាមេរយៈវេរមណី គឺ វៀរចាកការសេពសុរា សិទ្ធិរស់នៅថ្លៃថ្នូរ។
​អរិយ ធម៌​
4 months ago
ចូររៀបរាប់អំពីសីលប្រាំរបស់ព្រះពុទ្ធសាសនារួចធ្វើការប្រៀបធៀបសីលនីមួយៗ នៅនឹងសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
○ ការប្រៀបធៀបសីលនីមួយៗ នៅនឹងសិទ្ធិមនុស្ស ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៖
✨ បញ្ចសីល ឬ​ សីល ៥
· បាណា៖ វៀរចាកការសម្លាប់ជីវិត។
· អទិន្ទា៖ វៀរចាកការលួចទ្រព្យអ្នកដទៃ។
· កាមេ៖ វៀរចាកការប្រព្រឹត្តខុស។
· មុសា៖ វៀរចាកការពោលពាក្យកុហក់ ញុះញង់ បង្កាច់ បង្ខូច។
· សុរា៖ វៀរចាកការសេពគ្រឿងស្រវឹង។
✨ សិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញ
· មាត្រា ៣២៖ ជនគ្រប់រូប មានសិទ្ធិរស់រានមានជីវិត មានសេរីភាព និង មានសន្តិសុខផ្ទាល់ខ្លួន។
· មាត្រា ៤៤៖ ជនណាក៏ដោយ មានសិទ្ធិជាម្ចាស់កម្មសិទ្ធិ ទោះជាសមូហភាពក្តី។
· មាត្រា ៤៦៖ អំពើលក់ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្ម និង អំពើអាសអាភាស ដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នារី ត្រូវហាមឃាត់។
· មាត្រា ៤១៖ ប្រជាពលរដ្ឋ មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។
· មាត្រា ៣៨៖ ច្បាប់រ៉ាប់រង មិនឱ្យមានការរំលោភបំពានលើរូបរាងបុគ្គលណាមួយ។
· មាត្រា ៤៨៖ សិទ្ធិត្រូវបានទទួលការគាំពារក្នុងស្ថានការណ៍មានសង្គ្រាម និង ការពារប្រឆាំងនឹងអាជីវកម្មសេដ្ឋកិច្ច ឬ កាមគុណលើកុមារ។
· មាត្រា ៣១៖ ប្រជាពលរដ្ឋខ្មែរ មានភាពស្មើគ្នាចំពោះមុនច្បាប់ មានសិទ្ធិសេរីភាព និង ករណីយកិច្ចដូចគ្នាទាំងអស់។
· មាត្រា ៦៤៖ រដ្ឋហាមឃាត់ និង ផ្តន្ទាទោសដល់ជនណាដែលនាំចូល ផលិត លក់ដូរគ្រឿងញៀន ទំនិញក្លែងក្លាយ។ល។
​អរិយ ធម៌​
4 months ago
តើគេចែកសិល្បៈជាប៉ុន្មានទំរង់? មានអ្វីខ្លះ?
○ សិល្បៈចែកចេញជា ៧ ទម្រង់ គឺ៖
· សិល្បៈ ស្ថាបត្យកម្ម (សំណង់)
· សិល្បៈ ចំលាក់ (សូនរូប)
· សិល្បៈ គំនូរ (វិចិត្រកម្ម)
· សិល្បៈ តន្ត្រីចម្រៀង (សូរសំលេង)
· សិល្បៈ របាំ (កាយវិការ)
· សិល្បៈ អក្សរសិល្ប៍ កំណាព្យ (ពាក្យសំដី)
· សិល្បៈ ខ្សែភាពយន្ត វីដេអូ (រូបភាព)
​អរិយ ធម៌​
4 months ago
តើកីឡាផ្តល់នូវសារៈសំខាន់អ្វីខ្លះ ដល់មនុស្ស?
○ កីឡាបានផ្តល់នូវសារៈសំខាន់ជាច្រើន ដូចជា៖
· ធ្វើឱ្យសរីរាង្គកាយលូតលាស់ល្អ រាងកាយមាំមួន
· មានសុខភាពល្អ បញ្ចេញជាតិពុលពីក្នុងខ្លួន ញុំាបាយបានគេងលក់ស្រួល
· ធ្វើឱ្យមានភាពរហ័សរហួន
· មានបញ្ញាវាងវៃ
· មានសមត្ថភាពការពារខ្លួន
· មានស្មារតីសាមគ្គីភាព មានវិន័យ គ្មានគំនុំសងសឹក
· មានចិត្តតស៊ូ អំណត់ព្យាយាម
· ផ្តល់នូវបរិយាកាសរីករាយ
​អរិយ ធម៌​
4 months ago
កីឡាដែលមានលក្ខណៈជាទោលហៅថាអ្វី?
○ កីឡាដែលមានលក្ខណៈ ជា ទោលហៅថាកីឡាអត្តពលកម្ម។ កីឡា មានលក្ខណៈ ជា ក្រុម ហៅថា កីឡាសមូហភាព។
​អរិយ ធម៌​
4 months ago
ចូរធ្វើការប្រៀបធៀបអំពីបញ្ចសីលឬសីល ៥ និងសិទ្ធិមនុស្សអន្តរជាតិ។
○ ខាងក្រោមនេះជាការផ្គូផ្គងរវាងបញ្ចសីល ឬ សីល ៥ និង សិទ្ធិមនុស្សអន្តរជាតិ៖
🔆 បញ្ចសីល ឬ សីល ៥
· បាណា៖ វៀរចាកការសម្លាប់ជីវិត
· អទិន្ទា៖ វៀរចាកការលួចទ្រព្យអ្នកដទៃ
· កាមេ៖ វៀរចាកការប្រព្រឹត្តខុស
· មុសា៖ វៀរចាកការពោលពាក្យកុហក់ ញុះញង់ បង្កាច់ បង្ខូច
· សុរា៖ វៀរចាកការសេពគ្រឿងស្រវឹង។
🔆 សិទ្ធិមនុស្សអន្តរជាតិ
· សិទ្ធិរស់រានមានជីវិត
· សិទ្ធិមានកម្មសិទ្ធិ
· សិទ្ធិការពារមិនឱ្យគេយកធ្វើជាខ្ញុំកញ្ជះ (ទាសីតណ្ហ)
· សិទ្ធិទទួលពត៌មានពិត ឬ សិទ្ធិមានសេចក្តីថថ្លៃថ្នូរ សិទ្ធិមានសេរីភាពបញ្ចេញមតិ
· សិទ្ធិមានសន្តិសុខ សង្គម និង សន្តិសុខផ្ទាល់ខ្លួន កាតព្វកិច្ចចំពោះសហគមន៍។
​អរិយ ធម៌​
4 months ago
ចូរធ្វើការប្រៀបធៀបអំពីសិទ្ធិមនុស្ស ក្នុងសេចក្តីថ្លែងការណ៍ជាសកល ស្តីពីសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញ និង សីលធម៌ក្នុងព្រះពុទ្ធសាសនា។
○ ខាងក្រោមនេះ ជាការប្រៀបធៀបអំពីសិទ្ធិមនុស្សក្នុងសេចក្តីថ្លែងការណ៍ជាសកល ស្តីពីសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញ និង សីលធម៌ក្នុងព្រះពុទ្ធសាសនា៖
🔆 ជាការប្រៀបធៀប អំពីសិទ្ធិមនុស្សក្នុងសេចក្តីថ្លែងការណ៍ជាសកល
• មាត្រា ៣ សិទ្ធិដើម្បីមានជីវិតរស់នៅ មានសេរីភាព និង សន្តិសុខផ្ទាល់ខ្លួន
• មាត្រា ១៧  សិទ្ធិមានសម្បត្តិកម្មសិទ្ធិ
• មាត្រា ៤ សិទ្ធិការពារមិនឱ្យគេយកទៅធ្វើជាខ្ញុំកញ្ជះ
• មាត្រា ១៩ សិទ្ធិមានសេរីភាពខាងការនិយាយស្តី ឬ បញ្ចេញមិត្ត។ សិទ្ធិទទួលព័ត៌មានត្រឹមត្រូវ និង ច្បាស់លាស់។
• មាត្រា ២៩ កាតព្វកិច្ចចំពោះសហគមន៍ និង គោរពសិទ្ធិអ្នកដទៃ
• មាត្រា ៥ សិទ្ធិមិនឱ្យមានទារុណកម្មមកលើខ្លួន
• មាត្រា ៧ សិទ្ធិស្មើគ្នានោះចំពោះមុចច្បាប់
• មាត្រា ២៥​ សិទ្ធិមានជីវភាពរស់នៅសមរម្យ។
 🔆 សិទ្ធិមនុស្សរដ្ឋធម្មនុញ្ញ
• មាត្រា ៣២ ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និង មានសន្តិសុខផ្ទាល់ខ្លួន
• មាត្រា ៤៤ ជនណាក៏ដដោយមានសិទ្ធិជាម្ចាស់កម្មសិទ្ធិ ទោះជាសមូហភាពក្តី
• មាត្រា ៤៦ អំពើលក់ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្ម និង អំពើអាសអាភាសដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នារី ត្រូវហាមឃាត់
• មាត្រា ៤១ ប្រជាពលរដ្ឋមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ
• មាត្រា ៣៨ ច្បាប់រ៉ាប់រង មិនឱ្យមានការរំលោភបំពានលើរូបរាងបុគ្គលណាមួយ
• មាត្រា ៤៨ សិទ្ធិបានត្រូវទទួលការគាំពារក្នុងស្ថានការណ៍មានសង្គ្រាម និង ការពារប្រឆាំងនឹងអាជីវកម្មសេដ្ឋកិច្ច ឬ កាមគុណលើកុមារ
• មាត្រា ៣១ ប្រជាពលរដ្ឋខ្មែរ មានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និង ករណីយកិច្ចដូចគ្នាទាំងអស់
• មាត្រា ៦៤ រដ្ឋហាមឃាត់ និង ផ្តន្ទាទោសដល់ជនណាដែលនាំចូល ផលិត លក់ដូរគ្រឿងញៀនទំនិញក្លែងក្លាយ។ល។
🔆 សីលធម៌ក្នុងព្រះពុទ្ធសាសនា
• កុំសម្លាប់ជីវិតមនុស្សសត្វ (បាណា)
• កុំលួចរបស់គេ (អទិន្ទា)
• កុំប្រព្រឹត្តខុសក្នុងផ្លូវកាម (កាមេ)
• កុំភូតភរ (មុសា)
• កុំសេពគ្រឿងស្រវឹង (សុរា)
• មានអាយុយឺនយូរ (អាយុ)
• មានសុភមង្គល (សុខៈ)
• កម្លាំងមាំមួន (ពលៈ)។
​អរិយ ធម៌​
4 months ago
ផ្អែកតាមលក្ខខណ្ឌច្បាប់សញ្ជាតិនៃព្រះរាជាណាចក្រកម្ពុជាមាត្រាទី៣។ តើប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសទទួលបានសិទ្ធិអ្វីខ្លះ?
○ តាមមាត្រាទី ៣ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅឯបរទេស ទទួលបានសិទ្ធិ៖
· ត្រូវបានរដ្ឋគាំពារ តាមគ្រប់មធ្យោបាយការទូត។
· មិនអាចបាត់បង់សញ្ជាតិ ដោយឯកឯង។
​អរិយ ធម៌​
5 months ago
ពន្យល់ពីទោសទណ្ឌទាក់ទងនឹងការក្លែងបន្លំអត្តសញ្ញាណប័ណ្ណ និង លិខិតឆ្លងដែនប្រជាពលរដ្ឋខ្មែរ។
○ មាត្រាមួយចំនួននៃច្បាប់ស្តីពីសញ្ជាតិចែងថា ជនបរទេសណាដែលកាន់កាប់ និង ប្រើប្រាស់អត្តសញ្ញប័ណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ដល់ ១០ ឆ្នាំ (មាត្រា ២០)។
• ជនដែលក្លែងធ្វើការកោសលុប សរសេរត្រួត ឬ ឱ្យគេសរសេរឈ្មោះក្លែងក្លាយនៅក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា ឬ មួយប្រើប្រាស់ឯកសារទាំងនោះ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៥ ឆ្នាំ ដល់ ១០ ឆ្នាំ (មាត្រា ២១)។
• មន្រ្តីភ្នាក់ងាររាជការ ឬ ជនដែលលសមគំនិតជួយលាក់បាំង ឬ ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវផ្តន្ទាទោសដូចគ្នានឹងជនដែលកាន់កាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែនដោយខុសច្បាប់ ដូចមានចែងក្នុងមាត្រា ២១ នៃច្បាប់នេះដែរ (មាត្រា ២២)។
​អរិយ ធម៌​
6 months ago
តើជនបរទេសត្រូវមានលក្ខណសម្បត្តិដូចម្តេចខ្លះ ដែលអាចសុំចូលសញ្ជាតិខ្មែរបាន?
○ ជនបរទេសដែលអាចសុំចូលសញ្ជាតិខ្មែរបាន ត្រូវបំពេញលក្ខខណ្ឌ ដូចខាងក្រោម៖

🎯 លក្ខខណ្ឌទូទៅ
• មានលិខិតបញ្ជាក់ថា មានគំនិតមារឃាទ និង សីលធម៌ល្អដែលចេញដោយមេឃុំ ឬ ចៅសង្កាត់ខ្លួន រស់នៅ។
• មានលិខិតថ្កោលទោសបញ្ជាក់ថា ពុំដែលមានទោសពីបទព្រហ្មទណ្ឌណាមួយ។
• មានលិខិតបញ្ជាក់ថា ជននោះមានលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្នាក់នៅជាប់ចំនួនប្រាំពីរឆ្នាំ ដោយគិតពីថ្ងៃដែលបានទទួលប័ណ្ណស្នាក់នៅ ដែលចេញឱ្យក្នុងក្របខ័ណ្ឌនៃច្បាប់ជនអន្តោប្រវេសន៍។
• មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅពេលដាក់ពាក្យសុំសញ្ជាតិតូបនីយកម្ម។
• ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និង យល់ដឹងប្រវត្តិសាស្រ្តាខ្មែរខ្លះៗ ហើយបង្ហាញភស្តុតាងច្បាស់ថា ខ្លួនអាចរស់នៅក្នុងសង្គមខ្មែរបានដោយសុខដុម ព្រមទាំងទទួលបាននូវទំនៀមទម្លាប់ និង ប្រពៃណីល្អរបស់ខ្លួន។
• មានសញ្ជាតិ និង កាយសម្បទាដែលមិននាំឱ្យគ្រោះថ្នាក់ ឬ នាំឱ្យមានបន្ទុកដល់ជាតិ។

🎯 លក្ខខណ្ឌគុណសម្បត្តិ
• ជនបរទេសដែលបានធ្វើអំណោយ ជាប្រាក់ដល់ថវិកាជាតិ ចាប់ពីមួយពាន់លានរៀល (១,​០០០,០០០, ០០០ រៀល) ឡើងទៅ ឬ បានបង្ហាញនូវភស្តុតាងថា ខ្លួនបានផ្តល់គុណសម្បត្តិពិសេស ឬ ថ្វីដៃពិសេសអ្វីមួយ ជា ប្រយោជន៍ដល់ការស្តារ និង កសាងសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ជនបរទេសនោះអាចធ្វើពាក្យសុំចូលសញ្ជាតិខ្មែរ បានក្នុងករណីដែលជននោះ បំពេញបានចំណុចមួយចំនួនក្នុងលក្ខខណ្ឌទូទៅ។

🎯 លក្ខខណ្ឌសហព័ទ្ធ
• ជនបរទេសដែលមានសហព័ន្ធ ឬ កូនដែលមានអាយុតិចជាង ១៨ ឆ្នាំ ដែលមានបំណងសុំសញ្ជាតិជាចង្កោមគ្រួសារ។ បែបបទ និង នីតិវិធីនៃការសុំសញ្ជាតិខ្មែរ ការសម្រចផ្តល់សញ្ជាតិខ្មែរ ត្រូវធ្វើសម្បថនៅចំពោះមុខតុលាការកំពូល។
​អរិយ ធម៌​
6 months ago
ចូរពន្យល់ពីការទទួលបានសញ្ជាតិខ្មែរពីកំណើតនិងដោយអាពាហ៍ពិពាហ៍។
○ ព្រះរាជាណាចក្រកម្ពុជា បានកំណត់យ៉ាងច្បាស់ចំពោះប្រជាពលរដ្ឋ ដែលត្រូវទទួលបានសញ្ជាតិជាខ្មែរ។

🎯 ជាតិខ្មែរពីកំណើត
ប្រជាពលរដ្ឋដែលមានសញ្ជាតិខ្មែរពីកំណើត មានដូចខាងក្រោម៖
+ ត្រូវទទួលបានសញ្ជាតិខ្មែរ ដោយកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា
• កូនដែលកើតពី ឪពុក និង ម្តាយបរទេសដែលកើតនិង រស់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។
• កូនដែលកើតពី ឪពុក និង ម្តាយ មិនស្គាល់ និង កូនដែលទើបនឹងកើត ដែលគេរើសបាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវទុកថានោះក្នុងព្រះរាជាណាចក្រកម្ពុជាដែរ។

+ ត្រូវទទួលបានសញ្ជាតិខ្មែរ ទោះបីកើតនៅទីណាក៏ដោយ
• កូនមានខាន់ស្លា ដែលកើតមកពី ឪពុក ឬ ម្តាយមានសញ្ជាតិខ្មែរ។
• កូនមានខាន់ស្លា ដែលកើតមកពី ឪពុក ឬ ម្តាយមានសញ្ជាតិខ្មែរទទួលស្គាល់។
• កូនដែលឪពុកម្តាយមិនទទួលស្គាល់ កាលបើតុលាការបានចេញសាលក្រមថា កូននោះពិតជាកើតពីឪពុក ឬ ម្តាយ ដែលមានសញ្ជាតិខ្មែរ។

+ សញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍
• សញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ ជាការ ទទួលបានសញ្ជាតិខ្មែរតាមរយៈអាពាហ៍ពិពាហ៍ ដោយបានកំណត់ដោយច្បាប់ មានន័យថាស្រ្តី ឬ បុរសបរទេសដែលយកប្តី ឬ ប្រពន្ធខ្មែរ ដោយបានរៀបអាពាហ៍ពិពាហ៍ អាចទាមទារសញ្ជាតិខ្មែរលុះត្រាតែ ស្រ្តី ឬ បុរសនោះរស់នៅជាមួយគ្នារយៈពេលបីឆ្នាំ ក្រោយពេលចុះសំបុត្រអាពាហ៍ពិពាហ៍។
​អរិយ ធម៌​
7 months ago
ហេតុអ្វីបានជារាជរដ្ឋាភិបាលបង្កើតច្បាប់នេះឡើង?
○ បានជារាជរដ្ឋាភិបាល បង្កើតច្បាប់សញ្ជាតិនៅព្រះរាជាណាចក្រកម្ពុជានេះឡើង ក្នុងគោលដៅ៖
• កំណត់សញ្ជាតិខ្មែរ ចំពោះជនដែលបំពេញលក្ខខណ្ឌនៃច្បាប់ ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឬ នៅឯបរទេស។
• កំណត់ឱ្យបានច្បាស់ ពីអត្តសញ្ញាណនៃជនជាតិរបស់ខ្លួន។
• ការពារសិទ្ធិប្រជាពលរដ្ឋខ្មែរ ក្នុងការរក្សាសញ្ជាតិខ្លួន ដោយមិនមានជនណាអាចដកសញ្ជាតិបាន។
• ការពារមិនឱ្យជនណា អាចនិរទេស បញ្ជូនប្រជាពលរដ្ឋខ្មែរ ឱ្យទៅនៅក្រៅប្រទេស ដោយគ្មានកិច្ចព្រមព្រៀងជាមួយគ្នា ទៅវិញទៅមកឡើយ។
• ងាយស្រួលក្នុងការគ្រប់គ្រងប្រជាពលរដ្ឋខែ្មរ ដែលផ្លាស់ប្តូរទីកន្លែងរស់នៅ ជាពិសេសនៅឯបរទេស ដើម្បីឱ្យពួកគេទទួលបាននូវការគាំពារ តាមគ្រប់មធ្យោបាយការទូតពីរដ្ឋ និង ការពារមិនឱ្យបាត់បង់សញ្ជាតិដោយឯកឯង។
• ការពារមិនឱ្យបាត់បង់ ពូជពង្សវង្សត្រកូល ជាតិកំណើតរបស់ខ្មែរ។
​អរិយ ធម៌​
7 months ago
ដូចម្តេចដែលហៅថា “ច្បាប់សញ្ជាតិ”?
○ ដែលហៅថា “ច្បាប់សញ្ជាតិ” គឺជា ច្បាប់សម្រាប់កំណត់ពូជពង្សវង្សត្រកូល ជាតិកំណើតរបស់ប្រជាជននៅក្នុងប្រទេសមួយ។
​អរិយ ធម៌​
8 months ago
ជនបរទេសអន្តោប្រវេសន៍អាចទទួលឱ្យស្នាក់នៅក្នុងប្រទេសកម្ពុជាដោយបានបំពេញតាមលក្ខខណ្ឌដែលមានចែងនៅក្នុងមាត្រាទី៨ច្បាប់នេះ។ តើក្រៅពីលក្ខខណ្ឌនេះត្រូវមានកាតព្វកិច្ចអ្វីខ្លះទៀត?
○ កាតព្វកិច្ចត្រូវបំពេញ មានដូចជា៖
• បង្ហាញនូវសម្បទា មានផលប្រយោជន៍ដល់សេដ្ឋកិច្ច ឬ សង្គមកិច្ច ឬ វិទ្យាសាស្រ្តបច្ចេកទេស ឬ វប្បធម៌សម្រាប់ប្រទេសកម្ពុជា។
• តំកល់ប្រាក់ធានាតាមចំនួនសមស្រប សម្រាប់បង់ថ្លៃសោហ៊ុយធ្វើដំណើរត្រឡប់ទៅវិញ ឬ មានប្រាក់ធានាថាអាចរស់នៅដោយសារទ្រព្យសម្បត្តិរបស់ខ្លួន។
• មានកាយសម្បទាបំពេញវិជ្ជាជីវៈខ្លួន បានដោយមានការបញ្ជាក់ពីគ្រូពេទ្យនៃប្រទេសរបស់ខ្លួន និង មានកិច្ចសន្យាការងារជាលាយលក្សណ៍អក្សរ។
• មានលិខិតថ្កោលទោស ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសរបស់ខ្លួន។
• ត្រូវបំពេញឱ្យបាននូវលក្ខខណ្ឌសន្តិសុខ ដែលព្រះរាជាណាចក្រកម្ពុជាតម្រូវឱ្យមាន។