22 hours ago
តើទំនួលខុសត្រូវផ្នែកសង្គម និង ទំនួលខុសត្រូវផ្នែកសីលធម៌មានទំនាក់ទំនងគ្នាដូចម្តេច?
• ទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌ និង ទំនួលខុសត្រូវសីលវិជ្ជា គឺជាការពិតណាស់ចំពោះអ្វីដែលទាក់ទងនឹងទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ពីព្រោះគេមិនត្រឹមតែធ្វើវិបាកវិនិច្ឆ័យទៅលើទម្ងន់ពិតប្រាកដនៃកំហុសមួយទេ ឬ នៅលើសារៈសំខាន់នៃការខូចខាតឡើយ គេគិតជាពិសេសទៅលើពិរុទ្ធភាពនៃអ្នកប្រព្រឹត្តទោសកម្ម ពោល គឺ ទៅលើចេតនាផ្ទាល់ខ្លួនរបស់អ្នកនោះ។
• ទំនាក់ទំនងរវាងទំនួសខុសត្រូវផ្នែករដ្ឋប្បវេណី និង សីលវិជ្ជាទំនាក់ទំនងនេះមិនសូវប្រត្យក្សទេ ប៉ុន្តែក្នុងគំនិតអ្នកតែងច្បាប់បានតាក់តែង ទ្រឹស្តីនានាដើម្បីបង្ខិតគោលការណ៍នៃទំនាក់ទំនងផ្នែកសីលវិជ្ជា ឱ្យទៅជិតគោលការណ៍ នៃទំនាក់ទំនងផ្នែករដ្ឋប្បវេណី។

2 days ago
ទំនួលខុសត្រូវមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
○ ទំនួលខុសត្រូវមាន ២ ប្រភេទ គឺ៖
• ទំនួលខុសត្រូវសីលវិជ្ជា គឺជាការទទួលខុសត្រូវចំពោះញាណរបស់យើង។
• ទំនួលខុសត្រូវផ្នែកសង្គម គឺជាការទទួលខុសត្រូវនៅចំពោះមុខតុលាការ នៅចំពោះមុខអំណាចនៃសង្គម។ ទទួលខុសត្រូវនេះ មានពីរបែប គឺ ទំនួលខុសត្រូវផ្នែករដ្ឋប្បវេណី និង ទំនួលខុសត្រូវផ្នែកសីលវិជ្ជា។

3 days ago
ទំនួលខុសត្រូវមានន័យដូចម្តេច?
○ ទំនួលខុសត្រូវមានន័យថា ជាកាតព្វកិច្ចដែលត្រូវរ៉ាប់រង អំពើអ្វីមួយ នៅចំពោះមុខអំណាចមួយ ពោលគឺធានាអំពីវត្ថុនោះ។ ដូចនេះ ទំនួលខុសត្រូវអំពីអំពើមួយគឺ៖
• សារភាពថាខ្លួនជាអ្នកប្រព្រឹត្ត។
• ហ៊ានទទួលវិបាកនៃអំពើនោះ ទោះជាខាងផ្នែកសីលវិជ្ជាក្តី ខាងផ្នែកសង្គមក្តី គឺ ហ៊ានទទួលវិបាកវិនិច្ឆ័យ។

5 days ago
ចូរធ្វើការប្រៀបធៀបចិត្តញាណ និង សីលញាណ។
☆ ចិត្តញាណ
• ជាអ្នកប្រាប់ឱ្យដឹងនូវការពិតជាក់ស្តែងនៅក្នុងសញ្ចេតនា និង អំពើរបស់មនុស្ស។
• ជាអ្នកទស្សនា និង វិនិច្ឆ័យតាមតថភាព។
• ជាអព្ភន្តរញាណដែលប្រាប់ពីភាពពិតនៃចិត្តឱ្យស្គាល់ និង ដឹងពីសញ្ចេតនា និង សកម្មភាពដែលយើងបានធ្វើ។
☆ សីលញាណ
• ឱ្យដឹង និង ញ៉ាំងឱ្យបំពេញករណីកិច្ច ជាអ្នកណែនាំឱ្យធ្វើអំពើល្អបំពេញតួនាទីជាសាក្សីផង និង ជាអ្នកកត់រកយុត្តិធម៌ផង។
• ជាអ្នកវិនិច្ឆ័យលើតម្លៃនៃសញ្ចេតនា និង អំពើរបស់មនុស្ស។
• ជាអ្នកវិភាគនៃការពិចារណា វិនិច្ឆ័យប្រកបដោយវិចារណញាណ។

6 days ago
ចូរបង្ហាញពីបម្រែបម្រូលនៃសីលញាណ?
○ សីលញាណ ហាក់ដូចជាតែងតែមានបម្រែបម្រួល ហើយសីលតម្លៃគ្មានអ្វីជាដាច់ខាតនោះទេ ព្រោះការវិនិច្ឆ័យទៅលើកុសល និង អកុសលផ្លាស់ប្តូរទៅតាមពេលវេលា និង ទីកន្លែង។ អ្នកសីលវិជ្ជាអង់គ្លេស ទោះជាកាន់វិន័យតឹងរ៉ឹងយ៉ាងណាក៏ដោយ ក៏អាចបរិភោគសាច់គោរ៉ូទីដោយគ្មានវិប្បដិសារី ចំណែកពួកហិណ្ឌូវិញ ការបរិភោគសាច់គោនេះ ជាបាបកម្មធ្ងន់ធ្ងរណាស់។

8 days ago
ទ្រឹស្តីវិចារណញាណនិយម តើសីលញាណមានប្រភពមកពីណា?
○ សីលញាណ ជាលក្ខណៈពិសេសមួយរបស់វិចារណញាណ។ តាមពិតសីលញាណ មិនអាចនឹងមានការលូតលាស់ធម្មតាដោយគ្មានការអប់រំទេ ប៉ុន្តែការអប់រំត្រូវសន្មត់ថា មានពន្លកនៃវិចារណញាណ ឬ សីលញាណជាមុនសិន។

9 days ago
តាមទ្រឹស្តីពិសោធន៍និយម តើសីលញាណមានប្រភពពីណា?
○ សីលញាណ ជាបំណានរបស់មនុស្ស គឺជាលទ្ធផលនៃពិសោធន៍មួយ៖
• លោកស្ប៉ិនស៊ែ យល់ថា កំណើតនៃសីលញាណមានតាមរយៈសម្មតិកម្ម តំណពូជ និង សម្រាំងធម្មជាតិ។
• លោកខូដឹម យល់ថា សីលញាណកើតឡើងដោយសារការអប់រំនៃសង្គមមនុស្ស។ គេចាត់ទុកថាសីលញាណ ជាឧត្តមភាពដែលមាននៅក្នុងញាណ។

10 days ago
តាមទ្រឹស្តីជាតិនិយម តើសីលញាណមានដើមកំណើតមកពីណា?
• លោកសាបតេសប៊ុយរី និង លោកហ៊ុតសេសុនៈ សីលញាណកើតចេញពីសីលអព្ភន្តរញាណ។
• លោករូស្សូៈ យល់ថាសីលញាណ ជាសភាវគតិទិព្វនៃអាទិទេព។
☆ សរុបមកសីលញាណ ពុំមែនកើតឡើងដោយឯកឯង ឬ កើតមកពីធម្មជាតិនោះដែរ។ សីលញាណ កើតមកពីចិត្តរបស់មនុស្ស និង មានលក្ខណៈខុសគ្នា ហើយមានលក្ខណៈស្រដៀងគ្នានឹងចិត្តញាណដែរ។

11 days ago
ចូរនិយាយពីធម្មជាតិរបស់សីលញាណ។
○ សីលញាណ ជាសំឡេងមួយដែលស្ថិតនៅក្នុងខ្លួនរបស់យើង ហើយមានមុខងារជាអ្នកពិនិត្យអង្កេត វិនិច្ឆ័យដាក់ទណ្ឌកម្ម ឬ ឱ្យរង្វាន់ចំពោះសញ្ចេតនាអំពើទាំងឡាយរបស់មនុស្ស។ វាបានឃើញអំពើរបស់មនុស្សយើង ណែនាំយើងឱ្យធ្វើអ្វីគ្រប់យ៉ាង ហើយក៏ជាអ្នកវិនិច្ឆ័យលើតម្លៃនៃសញ្ចេតនា និង អំពើរបស់យើង និង ជាអ្នករកយុត្តិធម៌។

13 days ago
ចូរនិយាយពីទំនាក់ទំនងរវាងសីលញាណនិងចិត្តញាណ។
○ សីលញាណ និង ចិត្តញាណ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធិ។ បើមនុស្សយើងគ្មានចិត្តញាណនោះទេ នឹងមិនធ្វើឱ្យមនុស្សកើតមាននូវសីលញាណបានឡើយ។ ពោលគឹមនុស្សមានចិត្តញាណ ទើបមានសីលញាណកើតបានចិត្តញាណ ជាប្រធានសង្កេតពិនិត្យ ហើយសីលញាណជាអ្នកវិភាគពិចារណាវិនិច្ឆ័យប្រកបដោយវិចារណញាណ។ បើមនុស្សគ្មានចិត្តញាណទេ គឺជាមនុស្សគ្មានឆន្ទៈ គ្មានសញ្ចេតនា ជាមនុស្សគ្មានសីលញាណ។ កាលណាមានអត្ថិភាពចិត្តញាណ ជាកត្តាចាំបាច់នាំឱ្យមានសីលញាណ។

15 days ago
ដូចម្តេចដែលហៅថាចិត្តញាណ? សីលញាណ?
○ ចិត្តញាណ៖ សញ្ជេតនានៃចិត្តដែលវិនិច្ឆ័យតាមតថភាព ពោលគឺជាអ្នកប្រាប់យើងនូវអ្វីៗ ដែលជាការពិតជាក់ស្តែងនៅក្នុងសញ្ចេតនា និង អំពើរបស់យើង និង អ្នកដទៃ។ ចិត្តញាណគ្រាន់តែឱ្យយើងដឹង។
° សីលញាណ៖ ជាសញ្ចេតនានៃចិត្តដែលវិនិច្ឆ័យលើតម្លៃនៃសញ្ចេតនា និង អំពើរបស់យើង និង អ្នកដទៃហើយថែមទាំងជាអ្នកណែនាំយើងឱ្យធ្វើអ្វីៗ ដែលគួរធ្វើ។ សីលញាណធ្វើឱ្យយើងដឹង និង ជំរុញឱ្យយើងស្រលាញ់ និង ប្រតិបត្តិអំពើល្អ។

16 days ago
ហេតុផលអ្វីខ្លះដែលបណ្តាលឱ្យមានសីលធម៌?
○ ហេតុផលដែលបណ្តាលឱ្យមានសីលធម៌ គឺ៖
• ផលប្រយោជន៍ផ្ទាល់ខ្លួន៖ ធ្វើឱ្យល្អនូវអំពើរបស់ខ្លួន ដើម្បីផលប្រយោជន៍ល្អនៅពេលណាមួយ។
• បញ្ជារបស់ព្រះ ឬ អាទិទេព៖ គេយល់ថា ការធ្វើអំពើល្អ ព្រះនឹងផ្តល់រង្វាន់ដល់ពួកគេ។
• ផលប្រយោជន៍រួម៖ ការគោរពច្បាប់ សីលធម៌ជាក់លាក់នឹងឈានដល់សង្គមមួយ ដែលមានលក្ខណៈល្អប្រសើរ។

18 days ago
តើមានកត្តាសំខាន់អ្វីខ្លះក្នុងការវាយតម្លៃសីលអំពើ?
○ កត្តាសំខាន់ក្នុងការវាយតម្លៃសីលអំពើ រួមមាន៖
• ហេតុផលជំរុញ៖ ត្រូវតែសួរអ្នកប្រព្រឹត្តអំពើនោះ ពីហេតុផលជំរុញ បើមិនដូចនោះទេ គេគ្មានមូលដ្ឋានដើម្បីកំណត់តម្លៃអំំពើនោះឱ្យច្បាស់លាស់ឡើយ។
• មធ្យោបាយ៖ អំពើដែលមនុស្សយកទៅប្រើប្រាស់ ដើម្បីសម្រេចគោលបំណង ឬ ឆន្ទៈរបស់ខ្លួន។

19 days ago
ហេតុអ្វីបានជាសេរីភាពជាមូលដ្ឋាននៃសីលធម៌?
○ សេរីភាព ជាមូលដ្ឋាននៃធម្មចរិយា និង ការប្រព្រឹត្តរបស់មនុស្ស។ គ្មានសេរីភាព គឺគ្មានមូលដ្ឋាននៃការពិចារណាលើការវិនិច្ឆ័យផ្នែកសីលធម៌ឡើយ។ អ្វីដែលគេអាចយកមកវិនិច្ឆ័យផ្នែកសីលធម៌បាន លុះត្រាតែអំពើដែលគេធ្វើ គឺធ្វើដោយសេរីភាព និង ដោយស្ម័គ្រចិត្តរបស់បុគ្គល។ ពោល គឺធ្វើដោយឆន្ទៈរបស់បុគ្គល។

20 days ago
ហេតុអ្វីបានជាគេនិយាយថាមានតែមនុស្សទេដែលមានសីលធម៌?
○ ពីព្រោះមនុស្សជាភាវៈប្រកបដោយវិចារណញាណ និង មានទំនួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ អំពើដ៏ត្រឹមត្រូវរបស់មនុស្ស បានដើរតាមការយល់ដឹងពីតម្លៃនៃអំពើររបស់ខ្លួន។ មនុស្សមានវិចារណញាណ អាចឱ្យគេវិនិច្ឆ័យរកខុសត្រូវ។ ចំណែកសត្វវិញ គ្មានវិចារណញាណ និង ឆន្ទៈសេរីសម្រាប់ឱ្យគេធ្វើការវិនិច្ឆ័យបានឡើយ។

21 days ago
ហេតុអ្វីបានជាត្រូវសិក្សាមុខវិជ្ជាទស្សនវិជ្ជាសីលធម៌?
○ តាមលោក ដីថឺស (titus) បានបង្ហាញពីសារៈសំខាន់នៃទស្សនវិជ្ជាសីលធម៌ ថា៖
• ទស្សនវិជ្ជាសីលធម៌ ប្រាប់យើងយ៉ាងច្បាស់ថាហេតុអ្វីបានជាអំពើមួយល្អប្រសើរជាងអំពើមួយទៀត។
• ទស្សនវិជ្ជាសីលធម៌ ស្វែងរកគោលការណ៍នៃការប្រព្រឹត្តប្រកបដោយបញ្ញា ហើយធ្វើឱ្យជីវិតរស់នៅប្រកបដោយសីលកុសលខ្ពស់។
• ទស្សនវិជ្ជាសីលធម៌ រិ:គន់ និង វាយតម្លៃប្រកបដោយសីលធម៌នូវអំពើប្រកបដោយសីលធម៌ និង ប្រព័ន្ធទស្សនវិជ្ជាសីលធម៌ ដើម្បីរកឱ្យឃើញនូវអំពើជាកុសល និង ជាអកុសលក្នុងជីវិតរស់នៅរបស់មនុស្ស។
• ទស្សនវិជ្ជាសីលធម៌ បង្ហាញនូវតម្លៃពិតនៃជីវិត ប្រឹងប្រែងបង្កើនវិន័យសីលធម៌ របកគំហើញនៃតម្លៃពិតរបស់ជីវិត និង ញ៉ាំងឱ្យមនុស្សរួមគ្នាដើម្បីស្វែងរកតម្លៃទាំងនោះ។

22 days ago
ដូចម្តេចដែលហៅថាទស្សនវិជ្ជាសីលធម៌ ឬ សីលវិជ្ជា?
○ សីលវិជ្ជា គឺជាការសិក្សាអំពីអ្វីមួយដែលខុស ឬ ត្រូវនូវក្នុងទង្វើរបស់មនុស្ស និង ការស្វែងរកជីវិតប្រកបដោយកុសល។ សីលវិជ្ជា ជាការសិក្សាសំខាន់ទៅលើគោលការណ៍សីលធម៌ ច្បាប់នៃការប្រព្រឹត្ត ឬ ប្រព័ន្ធផ្សេងៗ ដែលគេគួរតែប្រព្រឹត្តតាមយ៉ាងម៉ត់ចត់។

23 days ago
ហេតុអ្វីបានជាមនុស្សគ្រប់រូបមានតម្លៃដាក់ដោយឡែកពីគ្នា?
○ បានជាមនុស្សគ្រប់រូបមានតម្លៃដាច់ដោយឡែកពីគ្នា ពីព្រោះមនុស្សម្នាក់ៗមានជំរើស គំនិត គោលដៅនៃជីវិត សកម្មភាព ចំណង់ចំណូលចិត្ត និង តម្រូវការមិនដូចគ្នាទេ ដោយផ្អែកទៅតាមការយល់ឃើញ ចំណេះដឹង ជំនឿ បទពិសោធន៍ និង ការអប់រំ។

24 days ago
តើបណ្តុំនៃតម្លៃរបស់មនុស្សមានអ្វីខ្លះ?
○ បណ្តុំនៃតម្លៃរបស់មនុស្ស រួមមាន៖
• តម្លៃផ្ទាល់ខ្លួន៖ គឹ ការស្គាល់ខ្លួនឯង គោរពខ្លួនឯង
• តម្លៃគ្រួសារ៖ គឺ ទំនាក់ទំនងល្អក្នុងគ្រួសារ
• សីលតម្លៃ ឬ តម្លៃស្មារតី៖ គោរពមេត្តាធម៌ សេចក្តីទុកចិត្ត
• តម្លៃការងារ៖ មានមនសិការការងារ និង ក្រមសីលធម៌
• តម្លៃវប្បធម៌៖ ថែរក្សាការពារទំនៀមទម្លាប់
• តម្លៃសង្គម និង មនុស្សធម៌៖ គោរពច្បាប់សង្គម ស្គាល់តួនាទីជាពលរដ្ឋ មានការទទួលខុសត្រូវ។

ចូរបង្ហាញពីចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្ស។
○ ចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្ស មាន៖
• តម្លៃជីវសាស្ត្រ៖ ទាក់ទងនឹងជីវិត ហេតុការណ៍ជីវសាស្ត្រ។
• តម្លៃសេដ្ឋកិច្ច៖ ទាក់ទងនឹងវត្ថុសម្ភារដែលគេប្រើ ឬ ផ្លាស់ប្តូរទំនិញ និង សេវាកម្ម (ប្រាក់កាស សម្ភារ)។
• តម្លៃឥទ្ធិពល៖ ការជួបប្រទៈនឹងបទពិសោធន៍ផ្សេងៗ (រឿងល្ខោន ការរំភើប)។
• តម្លៃសង្គម៖ ទំនាក់ទំនងសហប្រតិបត្តិការ ការប្រគួត (អំណាច ឋានៈ)។
• ការចង់ចេះចង់ដឹង ប្រកបដោយសុភវិនិច្ឆ័យ និង ការប្រើប្រាស់ស្មារតីប្រកបដោយបញ្ញា។
• តម្លៃសោភ័ណ្ឌ៖ ការសរសើរដោយមិនលំអៀង ចំពោះសោភ័ណភាព និង សិល្បៈ។
• តម្លៃវាសនា៖ ការគោរពសាសនា ភក្តីភាព (ភាពពិសិដ្ឋរបស់អាទិទេព ការគោរពបូជាសាសនា)។
• សីលតម្លៃ៖ ឥរិយាបទបុគ្គល ឬ សង្គម កុសលភាព (ចរិកលក្ខណៈ បំណងល្អ គុណធម៌)។
☆ តម្លៃទាំង ៤ ខាងលើហៅថា តម្លៃទាប។ ចំណែកតម្លៃ ៤ ខាងក្រោមហៅថា តម្លៃខ្ពស់។

26 days ago
តើប្រភេទផ្សេងៗនៃតម្លៃមានអ្វីខ្លះ? ចូររៀបរាប់។
○ ប្រភេទផ្សេងៗនៃតម្លៃមាន៖
• តម្លៃសម្ភារ៖ ជាតម្លៃនៃអ្វីមួយដែលកើតឡើង ដោយសារតែទំនាក់ទំនងរបស់វាជាមួយនឹងអ្វីផ្សេងទៀត។
• តម្លៃធម្មជាតិ៖ គឺជាតម្លៃដែលជាប់ទាក់ទងជាមួយគុណភាព ឬ លក្ខណៈដែលវត្ថុមួយមានស្រាប់។

អត្ថិភាពនៃតម្លៃតម្រូវឱ្យមានកត្តាអ្វីខ្លះ?
○ អត្ថិភាពនៃតម្លៃតម្រូវឱ្យមានកត្តា ៣ គឺ៖
• មនុស្សដែលត្រូវជ្រើសរើសយកអ្វីមួយ
• អ្វីដែលគេចូលចិត្ត ឬ ត្រូវការ
• បរិបទ ឬ កាលៈទេសៈដែលក្នុងនោះការវាយតម្លៃកកើតមាន។

27 days ago
ទ្រឹស្តីអ្វីខ្លះដែលគេនិយាយពីស្ថានភាពតម្លៃ?
• ទ្រឹស្តីអត្តនោម័ត៖ តម្លៃ ត្រូវបានបង្ហាញឱ្យឃើញតាមរយៈមនោសញ្ចេតនា ឥរិយាបថ ជំនឿ ដែលមនុស្សបានជួបប្រទះ ឬ ឆ្លងកាត់។
• ទ្រឹស្តីសត្យានុម័ត៖ តម្លៃ គឺជាគុណភាពពិតរបស់វត្ថុវិស័យភាព (វត្ថុ គំនិតមនុស្ស អំពើ ស្ថានភាព)។
• ទ្រឹស្តីទំនាក់ទំនង៖ តម្លៃ មិនមែនជាសម្បត្តិទាំងស្រុងរបស់អ្វីមួយ ឬ របស់អំពើណាមួយទេ ហើយវាក៏មិនមែនជាការបង្កើតទាំងស្រុងរបស់មនុស្សដែរ។

28 days ago
តើតម្លៃជាអ្វី?
• តម្លៃ គឺជាជំនឿស្ថិតស្ថេរមួយដែលជាវិធីជាក់លាក់នៃការប្រព្រឹត្តិ គួរឱ្យចូលចិត្តជាលក្ខណៈបុគ្គល និង ជាលក្ខណៈសង្គម ជាច្បាប់នៃការប្រព្រឹត្ត ដែលមានលក្ខណៈផ្ទុយពីនេះ។
• តម្លៃ ជាទំនាក់ទំនងពិសេសរវាងផលប្រយោជន៍ណាមួយ ជាមួយនឹងគោលបំណងរបស់វា ឬ លក្ខណៈពិសេសនៃគោលបំណង ដែលមាននៅក្នុងផលប្រយោជន៍នោះ ហើយត្រូវបានគេយកចេញពីតម្លៃ។
• តម្លៃ ជាលក្ខណៈនៃអ្វីដែលគេប្រាថា្ន ឬ អ្វីដែលគេចង់បាន។

30 days ago
តើការបណ្តុះឆន្ទៈត្រូវគិតទៅលើកត្តាសំខាន់អ្វីខ្លះ?
○ ការបណ្តុះឆន្ទៈត្រូវគិតទៅលើកត្តាសំខាន់ៗ ដូចជា៖
• កត្តាសរីរាង្គ៖ ការអប់រំសុខភាព ការថែរក្សាសុខភាព។
• កត្តាបញ្ញា៖ ដុះខាត់បញ្ញាឱ្យប្រសើរ។
• កត្តាសញ្ចេតនា៖ ជាកម្លាំងបង្កើតឆន្ទៈ ដើម្បីជំរុញឱ្យការសម្រេចចិត្តបានរហ័ស។
• កត្តាឧត្តមគតិសង្គម៖ ឆន្ទៈត្រូវស្របច្បាប់សង្គម។

1 month ago
តើការសម្រេចចិត្តត្រូវអនុវត្តវិធីអ្វីខ្លះ? ចូររៀបរាប់។
○ ក្នុងការសម្រេចចិត្តត្រូវមានវិធីមួយចំនួន ដូចជា៖
• ផែនការនៃការសម្រេចចិត្ត៖ យើងត្រូវមានផែនការច្បាស់លាស់ បន្ទាប់មកត្រូវរៀបចំចំណែកបញ្ហាទៅជាសមាសភាគ និង ចំណុចសំខាន់ៗ។ ត្រូវពិចារណាបញ្ហារហូតរកបានដំណោះស្រាយ និង បញ្ជាក់ឱ្យឃើញពីជម្រើស និង ផលវិបាក។
• ការកំណត់អទិភាព៖ ត្រូវមានជំនាញ និង បកស្រាយតម្លៃឱ្យបានច្បាស់លាស់ក្នុងទង្វើសេចក្តីសម្រេចចិត្ត។

ចូរនិយាយពីការតស៊ូផ្នែកខាងក្នុងរបស់មនុស្ស?
○ ការតស៊ូផ្នែកខាងក្នុងរបស់មនុស្ស គឺជា ការតស៊ូរវាងការផុសចេញនូវអំពើផ្សេងៗរបស់មនុស្ស។ ការតស៊ូនេះអាចនិយាយម៉្យាងទៀតថា ជា ការតស៊ូរវាងការផុសចេញនូវបុព្វហេតុ ឬ ហេតុផលជំរុញ និង គំនិតផ្សេងៗជាច្រើនទៀត។
☆ ឧទាហរណ៍៖ ថ្ងៃនេះ ខ្ញុំចង់ធ្វើលំហាត់ផង ចង់ដើរកំសាន្តផង ចង់ទៅផ្សារផង។

តើសេចក្តីប្រាថ្នារបស់មនុស្សមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
○ គេចែកសេចក្តីប្រាថ្នារបស់មនុស្សជា ២ ប្រភេទ គឺ៖
• បំណង៖ សំដៅលើអ្វីមួយដែលមនុស្សចង់បាន ឬ មានគម្រោងចង់ធ្វើ។ បំណង គឺជាសភាពផ្លូវចិត្តរបស់មនុស្ស ដែលមនុស្សដឹងខ្លួននៅពេលគេប្រទះឃើញអ្វីមួយ ដែលហាក់ដូចជាមានប្រយោជន៍សំខាន់ចំពោះគេ។
• ចំណង់៖ ជាសេចក្តីប្រាថ្នា ឬ អារម្មណ៍ខ្លាំងក្នុងការចង់បាន ឬ ចង់ធ្វើអ្វីមួយដែលបង្ហាញឱ្យឃើញច្បាស់លាស់ជាបង្គួរ។

តើសេចក្តីប្រាថ្នារបស់មនុស្សមានកំណើតពីណា?
○ សេចក្តីប្រាថ្នា មានកំណើតពីតម្រូវការរបស់មនុស្ស។ សេចក្តីប្រាថ្នានេះ សំដៅទៅរកគោលបំណងមួយដ៏ជាក់លាក់ លទ្ធផលបំពេញសេចក្តីត្រូវការ ឬ កម្មវត្ថុណាមួយដ៏ពិតប្រាកដ ដែលមនុស្សស្វែងរក ឬ ចង់បង្កើតឱ្យមានឡើង។

ចូរបង្ហាញពីភាពខុសគ្នារវាងអំពើឆន្ទៈ និង អំពើអឆន្ទៈ?
☆ អំពើឆន្ទៈ
• ជាអំពើចេតនា
• ជាអំពើប្រកបដោយញាណ ការភ្ញាក់រលឹក
• មានការតាំងចិត្ត មានគោលបំណងគិតមុន
• មានសេចក្តីប្រាថា្ន មានបុព្វហេតុ
• ទទួលឥទ្ធិពលនៃលក្ខខណ្ឌសង្គម និង បរិស្ថានរស់នៅ
• អាចវិនិច្ឆ័យបាន
☆ អំពើអឆន្ទៈ
• ជាអំពើអចេតនា
• ជារេផ្លិចឥតលក្ខខណ្ឌ
• អំពើបែបជាសភាវគតិកើតឡើងមិនគ្រោងទុក
• គ្មានសេចក្តីប្រាថ្នា គ្មានហេតុផលច្បាស់លាស់
• គ្មានទំនាក់ទំនងជាមួយសង្គម និង បរិស្ថានរស់នៅ ពេលខ្លះកើតឡើងឯកឯង។
• មិនអាចវិនិច្ឆ័យបានតាមបែបសីលធម៌។