16 hours ago
តើនព្វលោកកុត្តរធម៌មានប៉ុន្មាន? អ្វីខ្លះ?
○ នព្វលោកកុត្តរធម៌មាន ៩ ដែលបែងចែកជាមគ្គ ៤ ផល ៤ និង និព្វាន ១ គឺ៖
១. សោតាបត្តិមគ្គ ២.សោតាបត្តិផល
៣. សកទាគាមិមគ្គ ៤. សកទាគាមិផល
៥. អនាគាមិមគ្គ ៦. អនាគាមិផល
៧. អរហត្តមគ្គ ៨. អរហត្តផល
៩. និព្វាន។

2 days ago
ហេតុអ្វីបានជាចេញពីមគ្គ ទៅផល និងចុងក្រោយគឺព្រះនិព្វាន?
○ ព្រោះនេះគឺជាធម៌ជាន់ខ្ពស់ នៅក្នុងព្រះពុទ្ធសាសនា ដែលបុគ្គលនឹងសម្រេចធម៌ ពីថ្នាក់ទាប (សោតាបត្តិមគ្គ) រហូតដល់ធម៌ថ្នាក់ខ្ពស់ (អរហត្តផល)។ បុគ្គលឯណាមួយ ដែលបានសម្រេចព្រះអរិយមគ្គហើយ បុគ្គលនោះក៏នឹងបានសម្រេចព្រះអរិយផលជាមិនខាន។ បុគ្គលណា ដែលបានសម្រេចព្រះអរហត្តផល បុគ្គលនោះប្រាកដជាបានចូលព្រះនិព្វាន។

3 days ago
តើបុគ្គលដែលបានសម្រេចធម៌ទាំង៩នេះ នឹងដឹងខ្លួនលោកថា បានសម្រេចដែរឬទេ?
○ មិនដឹងថាខ្លួនលោកបានសម្រេចធម៌ទេ មានតែបុគ្គលដែលបានសម្រេចព្រះអរហត្តមគ្គ និង ផលទេ ទើបដឹងខ្លួនលោកថាបានសម្រេចធម៌។ ចំណែកបុគ្គល ៦ ពួកទៀត មានតែព្រះសម្មាសម្ពុទ្ធទេទើបដឹងបាន។

5 days ago
តើទង់ព្រះពុទ្ធសាសនា កើតនៅឆ្នាំណា? មានប៉ុន្មានពណ៌?
○ ទង់ព្រះពុទ្ធសាសនា បានបង្កើតឡើងដោយពុទ្ធិកៈសមាគមពិភពលោក ដោយយកតាមពន្លឺឆពណ្ណរង្សីនៃព្រះសម្មាសម្ពុទ្ធ។ ទង់នេះមាន ៦ ពណ៌ គឺ៖
១. ពណ៌ខៀវ
២. ពណ៌លឿង
៣. ពណ៌ក្រហម
៤. ពណ៌ស
៥. ពណ៌ហង្សបាទ
៦. យកពណ៌ទាំងអស់មកបញ្ចូលគ្នា

6 days ago
តើបញ្ចសីល ឬ សីល ៥ របស់ព្រះពុទ្ធមានអ្វីខ្លះ?
○ បញ្ចសីល ឬ សីល ៥ របស់ព្រះពុទ្ធ មាន៖
១. កុំសម្លាប់សត្វដែលមានជីវិត
២. កុំកាន់យករបស់អ្នកដទៃ ដែលគេមិនបានឲ្យដោយកាយ និង វាចា
៣. កុំប្រព្រឹត្តខុសក្នុងកាមទាំងឡាយ (កុំសេពកាមជាមួយបុរសស្រ្តី ដែលមានម្ចាស់)
៤. កុំនិយាយកុហក (ទាំងចេតនា និង អចេតនា)
៥. កុំសេពគ្រឿងស្រវឹងទាំងឡាយ។

7 days ago
ចូរនិយាយពីទ្រឹស្ដីលោកធាតុវិទ្យា នៅក្នុងព្រះពុទ្ធសាសនា។
○ នៅក្នុងទ្រឹស្ដី ពិភពលោកនេះមានទ្វីប ៤ គឺ ជម្ភូទ្វីបនៅខាងត្បូង អបរគោយានទ្វីបនៅខាងលិច ឧត្តរកុរុទ្វីបនៅខាងជើង និង បុព្វវិទេហៈទ្វីបនៅទ្វីបខាងកើត។ ដែលទ្វីបនីមួយៗ ខ័ណ្ឌដាច់ដោយមហាសមុទ្រ និង មានភ្នំព្រះសុមេរុនៅចំកណ្ដាលទ្វីបទាំង ៤ ដែលជាលំនៅឋានរបស់ទេវតាទាំងឡាយ។

8 days ago
ចូរនិយាយពីទ្រឹស្ដីលោកធាតុវិទ្យា នៅក្នុងសាសនាព្រាហ្មណ៍?
○ ទ្រឹស្ដីលោកធាតុវិទ្យា នៅក្នុងសាសនាព្រាហ្មណ៍ គឺ មានទ្វីប ៤ នៅជុំវិញ ភ្នំព្រះសុមេរុ ហើយទ្វីបនីមួយៗ ខ័ណ្ឌចែកដាច់ដោយមហាសមុទ្រ។ ទ្វីបខាងកើតមានរាងមូល ទ្វីបខាងត្បូងមានរាងជាកន្លះរង្វង់ ទ្វីបខាងលិចមានរាងជាត្រីកោណ ទ្វីបខាងជើងមានរាងចតុកោណ។ ភ្នំព្រះសុមេរុ គឺ នៅចំកណ្ដាលទ្វីបលោកទាំង ៤ និង ជាលំនៅឋានរបស់អាទិទេពទាំងឡាយ។

10 days ago
ចូរនិយាយពីលក្ខណៈសម្គាល់ មួយចំនួនរបស់ព្រះពុទ្ធសាសនា ហីនយាន និង មហាយាន។
☆ ព្រះពុទ្ធសាសនា ហីនយាន៖
• នមស្សការចំពោះព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ
• ពុទ្ធរូប ១ អង្គ និង បញ្ចវគ្គីភិក្ខុទាំង ៥
• បដិមា ឬ គំនូរ ព្រះពុទ្ធរូបទាំង ៥ ព្រះអង្គ
• គោរពប្រតិបត្តិតាមគម្ពីរព្រះត្រៃបិដក
• ព្រះពុទ្ធរូបចូលនិព្វាន
• ការប្រាថ្នាយកនិព្វានជាធំ
• និយាយពីអនិច្ចំ ទុក្ខំ អនត្តា
• គម្ពីរសាសនាប្រើភាសាបាលី...។
☆ ព្រះពុទ្ធសាសនា មហាយាន៖
• នមស្សការចំពោះ ព្រះពុទ្ធ ព្រះពោធិសត្វលោកកេស្វរៈ ព្រះនាងប្រាជ្ញាបារមីតា...។
• បដិមា មានព្រះពុទ្ធរូបអមិតាភៈតូច នៅលើភ្នួងសក់។
• មានព្រះពោធិសត្វច្រើនអង្គ ដែលមានព្រះពុទ្ធអមិតាភៈតូចនៅលើភ្នួងសក់។
• មានព្រះពោធិសត្វច្រើន ចាំជួយមនុស្សលោក។
• ក្ដីប្រាថ្នាយកឋានសួគ៌ និង ជាព្រះពោធិសត្វ។
• មានគម្ពីរផ្ទាល់ខ្លួនដូចជា គម្ពីរសុវណ៌ប្រភាសសទ្ធម្មបុណ្ឌរីកលង្កាវតា ប្រាជ្ញាបារមីតា ជាដើម។
• ចម្លាក់ព្រះពោធិសត្វមានព្រះហស្ថច្រើន និង មានកាន់កេតនៈភ័ណ្ឌ ដូចអាទិទេពក្នុងព្រាហ្មណ៍សាសនា ប៉ុន្ដែមានព្រះពុទ្ធរូបតូចនៅលើភ្នួងសក់។
• គម្ពីរសាសនា ប្រើភាសាសំស្រឹ្កត...។

11 days ago
ព្រះពុទ្ធតែងបំពេញពុទ្ធកិច្ច៥ប្រការជាប្រចាំអស់រយៈពេល ៤៥ វស្សា។ តើពុទ្ធកិច្ច៥ប្រការនេះមានអ្វីខ្លះ?
○ ពុទ្ធកិច្ចដែលព្រះពុទ្ធអង្គ បានបំពេញអស់រយៈពេល ៤៥ វស្សា មាន៖
• នៅពេលព្រឹក ទ្រង់និមន្តបិណ្ឌបាត្រ។
• នៅពេលរសៀល ទ្រង់និមន្តសម្ដែងធម្មទេសនាដល់សាធារណជន។
• នៅពេលព្រលប់ ទ្រង់ប្រគេនឱ្យវាទដល់ភិក្ខុសង្ឃ។
• នៅពេលកណ្ដាលអាធ្រាត្រ ទ្រង់ដោះស្រាយប្រស្នានៃពួកទេវតា។
• នៅពេលជិតភ្លឺ ទ្រង់ប្រមើមើលនូវសត្វលោកដែលមានភ័ព្វ។

13 days ago
តើសេរីភាពខាងជំនឿសាសនាមានន័យយ៉ាងណា?
○ សេរីភាពខាងជំនឿសាសនា មានន័យថា៖
• រដ្ឋផ្តល់សិទ្ធិឱ្យអ្នកសិក្សាទាំងអស់នៅគ្រប់គ្រឹះស្ថានសិក្សា មានសេរីភាពជឿលើសាសនាណាក៏បាន ដែលក្នុងសាលារៀនយើងមិនអាចបង្ខំឱ្យគេគោរពសាសនា ឬ ចូលរួមក្នុងសកម្មភាពសាសនា ឬ ប្រតិបត្តិសាសនាណាមួយឡើយ។
• ប៉ុន្តែការមិនគោរពសាសនានេះ មិនត្រូវធ្វើឱ្យប៉ះពាល់សិទ្ធិអ្នកដទៃ ខុសពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងទេ។ ក្នុងនោះផងដែរ រដ្ឋយើង ឬ គ្រឹះស្ថានសិក្សាត្រូវយកចិត្តទុកដាក់លើព្រះពុទ្ធសាសនា ជាសាសនារដ្ឋ។

14 days ago
តើគុណសម្បត្តិទាំង១០ប្រការរបស់ព្រះវេស្សន្តរមានអ្វីខ្លះ?
○ គុណសម្បត្តិទាំង ១០ ប្រការរបស់ព្រះវេស្សន្តរ មាន៖
1. ទមេ = ធ្វើទុក្ខឥន្ទ្រីយ៍។
2. សំយមេ = សង្រួមឥន្ទ្រីយ៍។
3. ខត្តិយា = អត់ធន់។
4. សំវរេ = សង្រួមសីល។
5. និយមេ = និយមកុសលកម្ម។
6. អកោធេ = មិនខឹង។
7. អរិយសាយ = មិនបៀតបៀន។
8. សច្ចេ = ទៀងត្រង់។
9. សោចេយ្យ = ស្អាត។
10. មេត្តេយ្យ = រាប់អាន។

16 days ago
តើមានព្រះពុទ្ធប៉ុន្មានព្រះអង្គហើយដែលត្រាស់ដឹង? មានព្រះនាមអ្វីខ្លះ?
○ មានព្រះពុទ្ធចំនួន ៥ ព្រះអង្គ ហើយដែលត្រាស់ដឹង៖
• ព្រះពុទ្ធកកុសន្ទៈ
• ព្រះពុទ្ធ កោនាគមនៈ
• ព្រះពុទ្ធ កស្សបៈ
• ព្រះពុទ្ធគោតម
• ព្រះអរិយមេត្តយ្យ មិនទាន់បានត្រាស់ដឹងទេ។

18 days ago
នៅក្នុងលទ្ធិពុទ្ធសាសនា “រតនត្រៃ” ឬ “កែវទាំងបី” ចូរបកស្រាយពីទំនាក់ទំនងរវាងកែវទាំងបី។
○ នៅក្នុងលទ្ធិពុទ្ធសាសនា “រតនត្រៃ” ឬ “កែវទាំងបី” មាន៖ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។
☆ ទំនាក់ទំនងរវាងកែវទាំងបី៖
• ព្រះពុទ្ធជាបរមគ្រូ ព្រះធម៌ជាពាក្យប្រៀនប្រដៅ និង ព្រះសង្ឃជាអ្នករក្សាធម៌។
• បើគ្មានព្រះពុទ្ធ ក៏គ្មានព្រះធម៌។
• បើគ្មានព្រះសង្ឃ ព្រះពុទ្ធ ព្រះធម៌ ក៏ត្រូវសាបសូន្យដែរ។
• ហេតុនេះពុទ្ធសាសនិកជន បានតំកល់ព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ ជាកែវទាំងបីដែលជាទីពឹង និង ជាទីពុំនាក់។

19 days ago
ដូចម្តេចដែលហៅថាសាសនា? តើសាសនាមានប្រភពមកពីណា? តើព្រះពុទ្ធសាសនាហូរចូលស្រុកខ្មែរក្នុងរាជ្យស្តេចអង្គណា? សតវត្សទីប៉ុន្មាន?
° ក. សាសនាមកពីពាក្យថា សាសនៈ ដែលមានន័យថា ការអប់រំ ការទូន្មាន ការប្រៀនប្រដៅ។ ដូចនេះ សាសនាជាការអប់រំទូន្មាន ប្រៀនប្រដៅរបស់អាចារ្យណាម្នាក់ក្នុងលោក។
° ខ. សាសនាមានប្រភពមកពី៖
សង្គមមានភាពអន់ថយ មនុស្សពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាចំពោះមុខ។
មនុស្សតែងតែមានគំនិតថា មានថាមពលអាថកំបាំងពីខាងក្រៅអាចជួយខ្លួនបាន។
° គ. ព្រះពុទ្ធសាសនាហូរចូលស្រុកខ្មែរក្នុង ស.វ ទី ២ នៃ គ.ស ក្នុងរជ្ជកាលព្រះបាទ ស្រីមារៈ ឬ ហ្វាន់ ចេម័ន។

20 days ago
ព្រះពុទ្ធសាសនាមានដើមកំណើតនៅប្រទេសណា? តើសព្វថ្ងៃនេះពុទ្ធសករាជទីប៉ុន្មាន?
○ ព្រះពុទ្ធសាសនា មានដើមកំណើតនៅប្រទេសឥណ្ឌា។ សព្វថ្ងៃនេះពុទ្ធសករាជ ២៥៦៧។

21 days ago
ក្រោយពីព្រះពុទ្ធត្រាស់ដឹងនូវសម្មោធិញ្ញាណមក តើព្រះអង្គបំពេញពុទ្ធកិច្ចអ្វីខ្លះ? ហើយអស់រយៈពេលប៉ុន្មានព្រះវស្សា?
ក. ក្រោយពីព្រះពុទ្ធត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញណមក ព្រះអង្គបំពេញពុទ្ធកិច្ចចំនួន ៥ គឺ៖
• ពេលព្រឹកទ្រង់និមន្តបិណ្ឌបាត។
• ពេលរសៀលទ្រង់សំដែងធម្មទេសនាដល់សាធារណៈជន។
• ពេលល្ងាចទ្រង់ប្រទានឱវាទដល់ភិក្ខុសង្ឃ។
• ពេលអធ្រាតទ្រង់ដោះស្រាយប្រស្នាពួកទេវតា។
• ពេលជិតភ្លឺទ្រង់ប្រមើលមើលឧបនិស្ស័យសត្វលោក ដែលត្រូវប្រោស។
ខ. ពុទ្ធកិច្ចនេះព្រះអង្គបំពេញអស់រយៈពេល ៤៥ ព្រះវស្សា។

តើពិធីបុណ្យ “វប្បមង្គល” ជាបុណ្យតាមប្រពៃណី ឬ ជាបុណ្យតាមព្រះពុទ្ធសាសនា? តើបុណ្យនេះ គេប្រារព្ធឡើងនៅពេលណា?
○ ពិធីបុណ្យ “វប្បមង្គល” ជាបុណ្យតាមប្រពៃណីខ្មែរ៖
• គេធ្វើឡើងនៅដើមរដូវវស្សា នៅថ្ងៃទី ០៤ រោជ ខែ ពិសាខ រៀងរាល់ឆ្នាំ។
• ដើម្បីសម្ពោធការងារកសិកម្មរបស់ប្រជារាស្ត្រខ្មែរ មើលប្រថ្នូលផលកសិកម្ម ជម្ងឺតំកាត់ឆ្នាំខាងមុខ និង ផ្សារភ្ជាប់រវាងព្រះមហាក្សត្រ ជាមួយកសិករ។

22 days ago
តើព្រះពុទ្ធសាសនាចែកចេញជាប៉ុន្មាននិកាយ? គឺអ្វីខ្លះ? តើនិកាយទាំងនោះមានភាពខុសគ្នាដូចម្តេចដែរ?
○ ព្រះពុទ្ធសាសនាចែកចេញជាពីរនិកាយ គឺ មហាយាន និង ហិនយាន។
☆ ភាពខុសគ្នារវាងនិកាយមហាយាន និង និកាយហីនយាន
ក. ហិនយានមានន័យថា យានតូច រទេះតូច គឺជា យានដែលនាំសត្វទៅកាន់និព្វាន។
• ហិនយានពន្យល់ថា មនុស្សត្រូវប្រាថ្នាយកអរហន្ត និង និព្វានជាគោលដៅធំបំផុត
• ហិនយានពន្យល់ថា ធ្វើទាន ភាវនាទើបបានសម្រេចនិព្វាន
• ហិនយានសំដែងថា ខ្លួនទីពឹងខ្លួន ខ្លួនជួយខ្លួនឯង អ្នកណាធ្វើកុសសល្អ អ្នកនោះបានបុណ្យ បានរួចទុក្ខ
ខ. មហាយានមានន័យថា រទេះធំ យានធំ។
• មហាយានសំដែងថា មនុស្សត្រូវប្រាថ្នាយកពោធិសត្វដែលមានពោធិញ្ញាណជាគោលដៅ
• មហាយានសំដែងថា គ្រាន់តែជឿ និង មានចិត្តជ្រះថ្លា ចំពោះព្រះពុទ្ធក៏អាចសម្រេចបរមសុខបានដែរ
• មហាយានសំដែងថា កុសលរបស់មនុស្សម្នាក់ៗ អាចជួយស្រោចស្រង់អ្នកដទៃឱ្យរួចផុតទុក្ខទោសបានដែរ
• មហាយានមានពោធិសត្តធំៗ ឬ មហាសត្វច្រើនអង្គ មិនទាន់ចូលនិព្វាន ហើយឋិតនៅក្នុងលោកនោះ ចាំជួយសង្គ្រោះ សត្វលោក។ ពោធិសត្វទាំងនោះ រួមមាន៖
១. អវលោកិតេស្វវៈ ឬ លោកកេស្វរៈ៖ អ្នកសង្គ្រោះ
២. មញ្ជុស្រី៖ អ្នកត្រួតត្រាផ្លូវយុត្តិធម៌ គង់លើសីហៈ
៣. សមន្តភទ្រ៖ ថែរក្សាអ្នកកាន់សាសនា គង់លើដំរី
៤. មៃត្រេយ៖ អនាគតព្រះពុទ្ធ
៥. ក្សិតិគភ៌៖ ពោធិសត្វស្រោចស្រង់មនុស្សពីឋាននរក
៦. វដ្របាណ៌៖ ពោធិសត្វមានវជ្រៈ គឺ រន្ទះជាអាវុធដើម្បីការពារសាសនា
៧. ប្រាជ្ញាបារមីគា៖ មានរូបជាតួនាងទេពធីតាមួយអង្គ

24 days ago
ហេតុអ្វីបានជាព្រះរាជាណាចក្រកម្ពុជា កំណត់យកបាវចនាដែលមានឈ្មោះថា “ជាតិ សាសនា ព្រះមហាក្សត្រ”?
○ បានជាព្រះរាជាណាចក្រកម្ពុជា កំណត់យកបាវចនា “ជាតិ សាសនា ព្រះមហាក្សត្រ” ព្រោះ៖
• ជាតិ មានន័យថា មានប្រជាជន មានទឹកដី មានប្រវត្តិសាស្រ្ត មានវប្បធម៌។
• សាសនា មកពីពាក្យសាសនៈ មានន័យថា ពាក្យបណ្តាំ ការអប់រំ ការទូន្មាន។ សម្រាប់ព្រះរាជាណាចក្រកម្ពុជា គេកំណត់យកព្រះពុទ្ធសាសនារបស់រដ្ឋ មានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣ មាត្រា ៤៣។
• ព្រះមហាក្សត្រ គឺសំដៅប្រទេសដែលប្រកាន់នូវរបបរាជានិយម។ ប្រទេសដែលមានព្រះមហាក្សត្រគង់ជាម្លប់។

1 month ago
តើភណ្ឌាគារគយមានដែនកំណត់មានប៉ុន្មាន?
○ ភណ្ឋាគារគយមានដែនកំណត់ ៣ ប្រភេទ៖
• ប្រភេទ ក៖ ភណ្ឋាគារសាធារណៈ គឹជាភណ្ឋាគារគយមានដែនកំណត់ ដែលទទួលបានការអនុញ្ញាតពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុដែលអាចធ្វើប្រតិបត្តិការ ដោយភ្នាក់ងាររបស់រាជរដ្ឋាភិបាល ឬ ដោយបុគ្គលណាមួយ។ ភណ្ឋាគារនេះ ត្រូវបានប្រើប្រាស់សម្រាប់ផ្តល់សេវាដល់បុគ្គលណាមួយ ដែលមានសិទ្ធិស្របច្បាប់លើទំនិញ ឲ្យធ្វើសន្និធិទំនិញរាប់បញ្ចូលទាំងអ្នកនាំចូល បុគ្គលដែលទិញទំនិញក្នុងភណ្ឋាគារនេះ ឬ បុគ្គលណាមួយផ្សេងទៀត ដែលមានសិទ្ធិស្របច្បាប់លើទំនិញទាំងនេះ។
• ប្រភេទ ខ៖ ភណ្ឋាគារឯកជន គឹជាភណ្ឋាគារគយមានដែនកំណត់ ដែលទទួលបានការអនុញ្ញាតពីអគ្គនាយក អគរ ត្រូវបានប្រើប្រាស់ដោយឡែក ដោយបុគ្គលណាម្នាក់សម្រាប់ធ្វើសន្និធិទំនិញ ដើម្បីប្រើប្រាស់ដោយឡែករាប់បញ្ចូលទាំងប្រតិបត្តិអាគារលក់ទំនិញរួចពន្ធ។
• ប្រភេទ គ៖ គឹជាភណ្ឋាគារគយមានដែនកំណត់ ដែលទទួលបានការអនុញ្ញាតពីអគ្គនាយក អគរ សម្រាប់រក្សាប្រភេទទំនិញគ្រោះថ្នាក់ ប៉ះពាល់ដល់គុណភាពទំនិញដទៃទៀត ឬ អាចត្រូវការទីកន្លែងពិសេសសម្រាប់រក្សាទំនិញទាំងនោះ។ ភណ្ឋាគារគយប្រភេទនេះ អាចជាភណ្ឋាគារសាធារណៈ ឬ ឯកជន។

តើយើងអាចវាយតម្លៃអ្នកដឹកនាំ ផ្អែកលើចំណុចអ្វីខ្លះ?
○ យើងអាចវាយតម្លៃអ្នកដឹកនាំ ផ្អែកលើចំណុចដូចជា៖
• ផ្អែកលើលទ្ធផលការងារ បរិមាណ និង គុណភាព
• គោរព និង ស្មោះត្រង់ពីអ្នកក្រោមបង្គាប់
• មានមនសិការខ្ពស់ និង សាមគ្គីល្អ

តើចរិតអ្នកដឹកនាំមានប៉ុន្មានប្រភេទ?
○ ចរិតអ្នកដឹកនាំមាន៖
• អ្នកដឹកនាំយកការងារជាធំ (សាច់ការការងារ)
• អ្នកដឹកនាំនិយមសមាជិក (យកមនុស្ស)
• អ្នកដឹកនាំចេះផ្តុំប្រយោជន៍ (យកទាំងសាច់ការ យកទាំងមនុស្ស)។

តើគេចែកសិល្បៈជាប៉ុន្មានទម្រង់? មានអ្វីខ្លះ?
○ សិល្បៈចែកចេញជា ៧ ទម្រង់គឺ៖
• សិល្បៈស្ថាបត្យកម្ម (សំណង់)
• សិល្បៈចម្លាក់ (សូនរូប)
• សិល្បៈគំនូរ (វិចិត្រកម្ម)
• សិល្បៈតន្រ្តីចម្រៀង (សូរសម្លេង)
• សិល្បៈរបាំ (កាយវិការ)
• សិល្បៈអក្សរសិល្ប៍ កំណាព្យ (ពាក្យសំដី)
• សិល្បៈខ្សែភាពយន្ត វីដេអូ (រូបភាព)
○ សិល្បៈចែកចេញជា ៧ ទម្រង់គឺ៖
• សិល្បៈស្ថាបត្យកម្ម (សំណង់)
• សិល្បៈចម្លាក់ (សូនរូប)
• សិល្បៈគំនូរ (វិចិត្រកម្ម)
• សិល្បៈតន្រ្តីចម្រៀង (សូរសម្លេង)
• សិល្បៈរបាំ (កាយវិការ)
• សិល្បៈអក្សរសិល្ប៍ កំណាព្យ (ពាក្យសំដី)
• សិល្បៈខ្សែភាពយន្ត វីដេអូ (រូបភាព)
2 months ago
ការបញ្ចប់អាជីពប្រកបដោយការបន្សល់ទុកនូវស្នាដៃ ឬ កេរដំណែល គួរឲ្យកោតសរសើរ
○ ចូរសួរខ្លួនអ្នកថា តើអ្នកនឹងចង់បន្សល់ទុកនូវទុកនូវស្នាដៃ ឬ កេរដំណែលអ្វីខ្លះដល់គ្រួសារ មិត្តរួមការងារ ស្ថាប័ន ឬ សង្គមជាតិ? បន្ទាប់មកចូរគិតអំពីវា អ្នកនឹងរកឃើញនូវរឿងជាច្រើន ដែលអ្នកអាចធ្វើបាន ដូចជា សមទ្ធិផលការងារ ការចែករំលែក កិត្តិយស និង ក្តីស្រឡាញ់ជាដើម ពោលគឺ៖
១. អ្នកមិនត្រូវគ្រាន់តែរីករាយនឹងប្រាប់អ្នកដទៃថា អ្នកមានបទពិសោធន៍បំពេញការងារ ឬ ការងារនោះបានយូរឆ្នាំ ប៉ុន្តែពុំអាចប្រាប់អ្នកដទៃថា អ្នកបានសម្រេច ឬ បន្សល់ទុកសមទ្ធិផលធំៗ ឬ ល្អៗសម្រាប់ការងារ ឬស្ថាប័ន មិត្តរួមការងារ គ្រួសារ ឬ ប្រទេសជាតិនោះឡើយ។ អ្នកត្រូវតែខិតខំប្រឹងបំពេញការងារ ដើម្បីសម្រេចបានលទ្ធផលដ៏ល្អបំផុត ធ្វើឲ្យស្ថាប័នអ្នករីកចម្រើន ធ្វើឲ្យជីវិត និង ជីវភាពរស់នៅរបស់អ្នកបានល្អប្រសើរ និង ថែមទាំងត្រូវចូលរួម ជួយសង្គមជាតិឲ្យបានរីកចម្រើនផងដែរ។
២. គ្មាននរណាម្នាក់អាចធ្វើការ ឬ រស់បានជារៀងរហូតឡើយ ដូចនេះ អ្នកត្រូវតែបង្កើត និង ជួយឲ្យមាននូវអ្នកស្នងតំណែងដ៏ពូកែ ដែលអ្នកធានាបាននូវការផ្ទេរការងារ ឬ តំណែងប្រកបដោយជោគជ័យ។ ក្នុងន័យនេះ គឺ អ្នកមានកាតព្វកិច្ចបង្ហាត់បង្រៀន ឬ ចែករំលែកនូវចំណេះដឹង និង បទពិសោធន៍ល្អៗដល់អ្នកជំនាន់ក្រោយ ឬ អ្នកបន្តវេនរបស់អ្នកឲ្យបានច្រើនបំផុត ប្រកបដោយទឹកចិត្តទូលាយ និង រីករាយនៅពេលឃើញការរីចម្រើនបន្ទាប់ពីខ្លួនចាកចេញពីតំណែង ឬ ស្ថាប័នណាមួយ។
៣. ការយកចិត្តទុកដាក់ និង ក្តីស្រឡាញ់ គឺជា គ្រឿងផ្សំដ៏មានតម្លៃ និង មិនអាចខ្វះបានសម្រាប់ជីវិត ដូចនេះ ចូរផ្តល់ឲ្យអ្នកដទៃឲ្យបានច្រើនបំផុត ដើម្បីឲ្យជីវិតរស់នៅប្រកបដោយសុភមង្គល និង សន្តិភាព។
៤. កិត្តិយស និង គុណតម្លៃ គឺ ត្រូវការពេលវេលាច្រើនណាស់សម្រាប់កសាង ដូចនេះ វាពិតជាមានតម្លៃណាស់ ប្រសិនបើ អ្នកអាចបន្សល់វាទុកសម្រាប់ក្រុមគ្រួសារ ឬ នរណាម្នាក់។ សូមកុំបន្សល់ទុកឲ្យក្រុមគ្រួសារ ស្ថាប័នណាមួយ ឬ ប្រទេសជាតិទទួលរងនូវក្តីអាម៉ាស់ ឬ ក្តីស្អប់ខ្ពើម ដោយសារទង្វើអពយស និង អគុណធម៌របស់អ្នកឡើយ។
☆ ជីវិតប្រៀបនឹងខ្សែកោង អាចចុះ អាចឡើង។ ចូរអ្នកត្រៀមខ្លួនជាស្រេច ក្នុងការពុះពារប្រឈមនឹងបញ្ហា ឬ ឧបសគ្គទាំងឡាយ ហើយរៀនរស់នៅប្រកបដោយក្តីសង្ឃឹម និង ភាពរីករាយ ទោះស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។

ចូរស្រឡាញ់និងយកចិត្តទុកដាក់ក្រុមគ្រួសាររបស់អ្នក តែមិនត្រូវខ្ជះខ្ជាយពេលវេលានោះឡើយ ចូរស្រឡាញ់ការងាររបស់អ្នក តែមិនត្រូវស្រឡាញ់ការធ្វើឲ្យខ្លួនឲ្យមើលទៅជាមនុស្សដ៏រវល់ម្នាក់ឡើយ៖
○ ការចំណាយពេលវេលាជាមួយគ្រួសារ គឺ សំខាន់ណាស់ តែការចំណាយពេលវេលាជួយឲ្យសមាជិក និង ក្រុមគ្រួសារទាំងមូលកាន់តែរីកចម្រើន និង រុងរឿង គឺ រឹតតែសំខាន់ថែមទៀត។ ដូចនេះ អ្នកត្រូវតែធ្វើឲ្យអ្នកនៅជុំវិញខ្លួនចូលរួម និង រីករាយជាមួយនឹងបេសកកម្មរបស់អ្នក។ ជាងនេះទៅទៀត អ្នកត្រូវតែប្រាកដថា អ្នកគឺមិនមែនគ្រាន់តែរីករាយនឹងសកម្មភាព ដែលធ្វើឲ្យគេមើលឃើញថាអ្នករវល់ ប៉ុន្តែមិនបានធ្វើអ្វីដែលអស្ចារ្យ និង សម្រេចបានលទ្ធជាផ្លែផ្កាអ្វីនោះទេ។ ផ្ទុយទៅវិញ ចូរបង្ហាញថាអ្នក ពិតជាស្រឡាញ់ការងាររបស់អ្នក ប្រកបដោយឆន្ទៈ ចំណង់មុះមុត និង បំពេញកិច្ចការប្រកបដោយមធ្យោបាយដ៏ឆ្លាតវៃមួយ។ បន្ទាប់មក អ្នកគួរតែផ្តល់ឱកាសឲ្យសមាជិកគ្រួសាររបស់អ្នកបានស្វែងយល់ និង ថែមទាំងចូលរួមជាមួយអ្នក ក្នុងជីវិតអាជីពការងារតាមរយៈការចូលរួមកម្មវិធីជប់លៀង ដំណើរកំសាន្តការងារជាដើម។ ប្រសិនបើការធ្វើដូចនេះ មិនប៉ះពាល់ដល់បទដ្ឋានការងារ ឬក៏ មិនរំលោភនឹងច្បាប់ បទបញ្ជាផ្ទៃក្នុងស្ថាប័នទេនោះ។ ជាលទ្ធផល អ្នកនឹងទទួលបានការគាំទ្រ និង ធ្វើឲ្យពួកគាត់រីករាយនឹងស្នាដៃ សមិទ្ធិផល និង ថែមទាំងក្លាយជាកម្លាំងលើកទឹកចិត្តដ៏មានឥទ្ធិពល សម្រាប់អ្នកទៀងផង។

ចូរប្រើប្រាស់នូវក្តីស្រឡាញ់ពិត និង បេះដូងស្មោះត្រង់របស់អ្នក សម្រាប់ប៉ះប៉ូវចំពោះពេលវេលា ដែលអ្នកខកខានក្នុងការមើលថែ ឬ ជួបជុំគ្រួសារ៖
○ ភាពស្មោះត្រង់ និង សេហ្នា ក្តីស្រឡាញ់ពិតរបស់អ្នក នឹងធ្វើឲ្យអ្នកដទៃមើលឃើញតាមរយៈសកម្មភាព និង ការយកចិត្តទុកដាក់របស់អ្នក។ ប្រសិន បើអ្នកមិនមានភាពស្មោះត្រង់ ឬ ក្តីស្រឡាញ់ពិតប្រាកដចំពោះអ្នកដទៃ អ្នកនឹងមិនអាចទទួលបានសុភមង្គលពិតប្រាកដ និង ក៏មិនអាចទទួលបានការគាំទ្រយូរអង្វែងឡើយ។

ចូរផ្តើមធ្វើនូវរឿងតូចតាចដើម្បីបង្ហាញនូវការយកចិត្តទុកដាក់ និងក្តីស្រឡាញ់របស់ អ្នកចំពោះគ្រួសារ
○ អ្នកអាចនឹងរវល់ខ្លាំងណាស់ ចំពោះកិច្ចការរបស់អ្នកជារៀងរាល់ថ្ងៃធ្វើការ ឬ ថែមទាំងនៅចុងសប្តាហ៍ និង ថ្ងៃឈប់សម្រាកក៏មាន នោះអាចជាហេតុធ្វើឲ្យអ្នកគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសារ ឬ ដៃគូជីវិតរបស់អ្នក។ កត្តានេះ នឹងក្លាយទៅជាការដោះសារមួយដ៏ពេញនិយម សម្រាប់មនុស្សជាច្រើន ក្នុងការខកខានទាក់ទង ឬ ពុំធ្វើអ្វីៗដើម្បីបង្ហាញការយកចិត្តទុកដាក់ ឬ ក្តីស្រឡាញ់ចំពោះមនុស្សនៅជុំវិញខ្លូន ឬ គ្រួសារ។ បើអ្នកក៏គិតដូច្នេះដែរ ចូរអ្នកសាកល្បងពិចារណាឡើងវិញ ថាតើអ្នកពិតជាគ្មានពេលសូម្បីតែពីរ ឬ បីនាទីដើម្បីធ្វើរឿងតូចតាចខ្លះ សម្រាប់មនុស្សជាទីស្រឡាញរបស់អ្នក (ឪពុកម្តាយ ប្តីប្រពន្ធ កូនៗ ឬ ដៃគូជីវិត...) ដូចជាការថើប ការនិយាយសំដីផ្អែមល្ហែម ការទូរសព្ទទាក់ទងសួរសុខទុក្ខ ឬ និយាយលេង ការទិញចំណីរហូបចុកតិចតួច សម្ភារៈ ឬ នំខួបកំណើត... ដើម្បីបង្ហាញការយកចិត្តទុកដាក់ និង ក្តីស្រឡាញ់របស់អ្នក នៅមុនពេលចាកចេញពីផ្ទះសម្បែង ក្នុងពេលធ្វើដំណើរទៅជួបអតិថិជន ដៃគូអាជីវកម្ម អ្នកពាក់ព័ន្ធ ដំណើរត្រលប់មកផ្ទះ ឬ ពេលមកដល់ផ្ទះជាដើម។

ចូរជជែកពិភាក្សា ទាក់ទង និងសែ្វងរកការគាំទ្រពីគ្រួសារ និង មនុស្សនៅជុំវិញខ្លួន
○ មនុស្សជាច្រើន ឬ អ្នកតែងតែចង់ឲ្យអ្នកដទៃយល់ និង គាំទ្រខ្លួន ប៉ុន្តែ អ្នកពុំព្រមជជែកពិភាក្សា ហើយនៅពេលអ្នកពុំទទួលបានការគាំទ្រ អ្នកបែរជាមានអារម្មណ៍កន្តោចកន្តែង ឬ សន្មតថា គ្មាននរណាម្នាក់ឲ្យតម្លៃ លើការខិតខំប្រឹងប្រែងរបស់ខ្លួន។ ខណៈដែលអ្នកមិនបានដឹងថា មនុស្សនៅជុំវិញខ្លួនអ្នកអាចនឹងមានអារម្មណ៍ដូចអ្នកដែរ គឺគិតថា អ្នកមិនបានឲ្យតម្លៃលើការខិតខំប្រឹងប្រែងរបស់គេដែរ ឬ ថែមទាំងមិនបានដឹងថា គ្រប់គ្នាព្រួយបារម្ភពីអ្នកស្ទើរគ្រប់ពេលវេលា។
☆ ទោះជាយ៉ាងក៏ដោយ ប្រសិនបើអ្នកចាប់ផ្តើមទាក់ទង និង ជជែកពិភាក្សា នោះអ្នកនឹងយោគយល់ និង គាំទ្រគ្នាទៅវិញទៅមក។ ហើយបញ្ហាតូចៗនឹងមិនត្រូវបានសន្សំទុកក្នុងចិត្ត ខណៈដែរបញ្ហាធំៗនឹងមិនត្រូវបានប្រឈម និង ដោះស្រាយដោយអ្នកម្នាក់ឯងទៀតទេ ប៉ុន្តែក្រុមគ្រួសារ ឬ មិត្តរួមគ្នារបស់អ្នកនឹងចូលរួមជាមួយអ្នកជាពុំខាន។

ហេតុអ្វីបានជាគំនិតខ្វែងគ្នាអាចធ្វើឱ្យយុទ្ធសាស្ត្ររបស់អ្នកកាន់តែរឹងមាំ?
○ នៅក្នុងពិភពធុរកិច្ចដែលមានការប្រែប្រួល និង មានការវិវឌ្ឍមិនឈប់ឈរ ការអភិវឌ្ឍន៍យុទ្ធសាស្ត្រដ៏រឹងមាំ គឺ មានសារៈសំខាន់ សម្រាប់ភាពជោគជ័យនៃអាជីវកម្ម។ អ្វីដែលមនុស្សភាគច្រើន និង ម្ចាស់អាជីវកម្មមិនសូវបានគិតគូរនោះ ការទទួលយកគំនិតដែលមានភាពខ្វែងគ្នា អាចពង្រឹងការគិតបែបយុទ្ធសាស្ត្ររបស់ខ្លួន ដែលអាចនាំទៅរកភាពច្នៃប្រឌិត ការគិតបែបសំយោគ និង ធ្វើឱ្យការសម្រេចចិត្តកាន់តែមានភាពប្រសើរឡើង។
១. ជំរុញភាពច្នៃប្រឌិត
នៅពេលដែលគំនិតចម្រុះបានផុះឡើង ពួកគេជំរុញការគិតប្រកបដោយភាពច្នៃប្រឌិត។ តាមរយៈការលើកទឹកចិត្ត ឱ្យមានទស្សនៈផ្សេងគ្នា អ្នកនឹងចាប់ផ្តើមមានគំនិតទូលំទូលាយ ធ្វើឲ្យការដោះស្រាយបញ្ហា ប្រកបដោយភាពច្នៃប្រឌិតផុសឡើង និង អាចបង្កើតយុទ្ធសាស្ត្រដ៏អស្ចារ្យ។ ការទទួលយកគំនិត ដែលមានភាពផ្ទុយគ្នា បង្កើតបរិយាកាសមួយ ដែលយើងអាចរកដំណោះស្រាយប្លែកគេ ដែលផ្តល់ឱ្យអាជីវកម្មរបស់អ្នកនូវការប្រកួតប្រជែងកាន់តែល្អប្រសើរ។
២. ការលើកកម្ពស់ការគិតបែបសំយោគ
គំនិតដែលផ្ទុយគ្នា នឹងធ្វើឲ្យអ្នកកែប្រែស្ថានភាពបច្ចុប្បន្ន ហើយជម្រុញអ្នកឱ្យវាយតម្លៃយុទ្ធសាស្ត្ររបស់អ្នក កាន់តែប្រសើរឡើង និង គិតគូរបានដិតដល់ជាងមុន។ តាមរយៈការចូលរួម ក្នុងការជជែកពិភាក្សាក្នុងន័យស្ថាបនា អ្នកអាចកំណត់អត្តសញ្ញាណចំណុចខ្សោយ ភាពលំអៀង ឬ ចំណុចយើងមិនធ្លាប់បានចាប់អារម្មណ៍ ដែលអាចរារាំងដល់ភាពជោគជ័យ។ ការវាយតម្លៃដ៏សំខាន់នេះ ជួយពង្រឹងដំណើរការធ្វើការសម្រេចចិត្តរបស់អ្នក ដោយធានាឱ្យមានការវាយតម្លៃយ៉ាងទូលំទូលាយ អំពីហានិភ័យ និង ឱកាស។
៣. ពង្រឹងការសម្រេចចិត្ត
តាមរយៈការពិចារណាលើគំនិតដែលផ្ទុយគ្នា អ្នកទទួលបានការយល់ដឹងកាន់តែទូលំទូលាយ អំពីលទ្ធផលដែលអាចកើតមាន។ ការទទួលបានទស្សនៈចម្រុះ អនុញ្ញាតឱ្យអ្នកថ្លឹងថ្លែងពីគុណសម្បត្តិ និង គុណវិបត្តិ កំណត់បញ្ហាដែលអាចកើតមាន និង ធ្វើការសម្រេចចិត្តជាមួយនឹងព័ត៌មានកាន់តែច្រើន។ ការទទួលយកគំនិតដែលផ្ទុយគ្នា នាំទៅរកយុទ្ធសាស្រ្តគ្រប់ជ្រុយជ្រោយមួយដែលអាចសម្របខ្លួនបាន និង មានភាពធន់នៅក្នុងទិដ្ឋភាពអាជីវកម្មដែលផ្លាស់ប្តូរជានិច្ច។

3 months ago
ភាពជោគជ័យត្រូវការ៦ចំណុចនេះ
○ ស្ទើរតែគ្រប់គ្នា ចង់ទទួលបានភាពជោគជ័យ តែតិចនាក់ណាស់ ដែលហ៊ានលះបង់ដើម្បីក្តីស្រមៃមួយនេះ។ នេះគឺជាចំណុចទាំង ៦ ដែលជាធាតុសំខាន់សម្រាប់យកទៅអនុវត្ត ដើម្បីទទួលបានអ្វីដែលអ្នកចង់បាន។
១. ការខិតខំប្រឹងប្រែង៖ កុំជឿលើសំណាង ជឿលើការប្រឹងប្រែង។ ឈប់ព្យាយាមតក់ក្រហល់ ស្វែងរកផ្លូវកាត់ទៀតទៅ ព្រោះថា វាមិនមាននោះទេ។
២. ភាពអត់ធ្មត់៖ បើអ្នកបាត់បង់ការអត់ធ្មត់ នោះអ្នកនឹងចាញ់ការប្រយុទ្ធ។ មនុស្សភាគច្រើនបោះបង់នៅដំណាក់កាលនេះ។
៣. ការលះបង់៖ បើអ្នកមិនលះបង់ ដើម្បីអ្វីដែលអ្នកចង់បានទេ អ្វីដែលអ្នកចង់បាន នឹងក្លាយជាការលះបង់។ អ្វីគ្រប់យ៉ាងមានតម្លៃរបស់វា។ សំណួរសួរថា តើអ្នកត្រៀមខ្លួនរួចហើយឬនៅ ក្នុងការចំណាយវាសម្រាប់ជីវិតដែលអ្នកប្រាថ្នា?
៤. ភាពជាប់លាប់៖ ធ្វើហើយធ្វើទៀត គឺជាអ្វីដែលបម្លែងអ្នកពីមនុស្សធម្មតា ទៅជាមនុស្សអស្ចារ្យ។ បើគ្មានភាពជាប់លាប់នោះទេ អ្នកនឹងមិនអាចទទួលបានភាពជោគជ័យធំជាងនេះឡើយ។
៥. វិន័យ៖ ការជម្រុញ និង លើកទឹកចិត្តធ្វើឱ្យអ្នកដើរទៅមុខ ប៉ុន្តែការប្រកាន់ខ្ជាប់វិន័យ នឹងធ្វើឱ្យអ្នករីកចម្រើន។ វានឹងមានថ្ងៃដែលអ្នកមិន “មានអារម្មណ៍” ចង់ធ្វើវា បាត់បង់កម្លាំងចិត្ត ឬ ខ្ចិល។ អ្នកត្រូវតែឆ្លងកាត់ថ្ងៃទាំងនោះ ដោយមិនគិតពីអារម្មណ៍របស់អ្នក ហើយនៅតែបន្តធ្វើដោយសារតែអ្នក មានវិន័យសម្រាប់ខ្លួនឯង ហើយទាំងនេះ គឺជាអ្វី ដែលអ្នកត្រូវការដើម្បីសម្រេចកិច្ចការធំបាន។
៦. ទំនុកចិត្តលើខ្លួនឯង៖ ទំនុកចិត្តគឺថា ខ្ញុំនឹងនៅតែជាខ្ញុំ និង នៅតែរឹងមាំ ទៅបីពួកគេមិនចូលចិត្តខ្ញុំ។ស្រលាញ់ខ្លួនឯងជារឿងសំខាន់ ហើយជឿជាក់លើខ្លួនឯងនឹងធ្វើឲ្យអ្នកមានភាពក្លាហាន និង ហ៊ានជំនះរាល់ឧបសគ្គ។