Logo
ដំបូន្មាន​ អប់រំ​
អ្វីជាបុណ្យអុំទូក និង អកអំបុក? ហើយមានអត្ថន័យសំខាន់ៗអ្វី?
○ បុណ្យអុំទូក និង អកអំបុក ជា បុណ្យជាតិមួយដែលប្រជាជនខ្មែរយើង តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ អត្ថន័យសំខាន់ៗ មាន៖
• នឹកគុណព្រះគង្គា ដែលបានឡើងមកស្រោចស្រពដំណាំ និង នាំដីល្បាប់ដ៏មានជីវជាតិ ដែលធ្វើឱ្យដំណាំលូតលាស់បានល្អ។
• នឹកគុណពលយោធោជើងទឹក នៅពេលដែលព្រះបាទជ័យវរ្ម័នទី ៧ ដឹកនាំទ័ពតាមទន្លេ ដើម្បីប្រយុទ្ធជាមួយចាម។
• នឹកគុណ​ និង សុំទោស ចំពោះព្រះធរណី និង ព្រះគង្គាដែលយើងបានធ្វើឱ្យកង្វក់។
• ឧទ្ទិសដល់ចង្កូមកែវរបស់ព្រះសម្មាសម្ពុទ្ធ ដែលនៅស្ថានទាំង ៤ (ត្រៃត្រឹង្សពិភពនាគ ស្រុកគន្ធារ និង ទន្តបុរល្លឹងរដ្ឋ។
• និមិត្តរូបនៃអំណរសាទរលើភោគផលដំណាំ ដូចជា ស្រូវ ដែលគេយកមកធ្វើក្នុងពិធីអកអំបុក។
1 month ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ដំបូន្មាន​ អប់រំ​, click on at the bottom under it